គាត់មានប្រាជ្ញាឈ្លាសវៃ លើសអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកខាងកើត និងនៅស្រុកអេស៊ីប។
អេសាយ 19:11 - អាល់គីតាប ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែល្ងីល្ងើ រីឯក្រុមប្រឹក្សារបស់ស្តេចហ្វៀរ៉អ៊ូន ជាក្រុមមួយផ្សំឡើងដោយមនុស្សភ្លីភ្លើ តែពួកនេះហ៊ានជម្រាបស្តេចហ្វៀរ៉អ៊ូនថា “ខ្ញុំជាពូជអ្នកប្រាជ្ញ ជាពូជស្តេចនៅជំនាន់ដើម”។ ព្រះគម្ពីរខ្មែរសាកល ពួកមេដឹកនាំនៃសូអានជាមនុស្សល្ងីល្ងើយ៉ាងខ្លាំង ទីប្រឹក្សាដ៏មានបញ្ញារបស់ផារ៉ោនផ្ដល់សេចក្ដីប្រឹក្សាល្ងង់ខ្លៅ។ តើអ្នករាល់គ្នាអាចទូលទៅផារ៉ោនយ៉ាងដូចម្ដេចថា៖ “ខ្ញុំព្រះបាទជាកូនចៅអ្នកប្រាជ្ញ គឺជាកូនចៅស្ដេចពីបុរាណ”? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកចៅហ្វាយនៃក្រុងសូអាន គេសុទ្ធតែជាមនុស្សកំរោលទទេ គំនិតរបស់អ្នកប្រឹក្សាដែលស្រៀវស្រួចជាងគេ របស់ផារ៉ោន នោះបានវង្វេងចេញហើយ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាទូលទៅផារ៉ោនបានថា ទូលបង្គំជាកូនរបស់អ្នកប្រាជ្ញ គឺជាពូជពង្សនៃស្តេចពីបុរាណ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែល្ងីល្ងើ រីឯក្រុមប្រឹក្សារបស់ស្ដេចផារ៉ោន ជាក្រុមមួយផ្សំឡើងដោយមនុស្សភ្លីភ្លើ តែពួកនេះហ៊ានទូលស្ដេចផារ៉ោនថា “ទូលបង្គំជាពូជអ្នកប្រាជ្ញ ជាពូជស្ដេចនៅជំនាន់ដើម”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកចៅហ្វាយនៃក្រុងសូអាន គេសុទ្ធតែជាមនុស្សកំរោលទទេ គំនិតរបស់អ្នកប្រឹក្សាដែលស្រៀវស្រួចជាងគេរបស់ផារ៉ោន នោះបានវង្វេងចេញហើយ ធ្វើដូចម្តេចឲ្យឯងរាល់គ្នានឹងទូលទៅផារ៉ោនបានថា ទូលបង្គំជាកូនរបស់អ្នកប្រាជ្ញ គឺជាពូជពង្សនៃស្តេចពីបុរាណ |
គាត់មានប្រាជ្ញាឈ្លាសវៃ លើសអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកខាងកើត និងនៅស្រុកអេស៊ីប។
ស្តេចហ៊ីរ៉ាមផ្តល់ឈើតាត្រៅ និងឈើកកោះទាំងប៉ុន្មាន តាមសេចក្តីត្រូវការរបស់ស្តេចស៊ូឡៃម៉ាន។
អុលឡោះតាអាឡារំលំផែនការរបស់ប្រជាជាតិនានា! ទ្រង់រំលាយគម្រោងការរបស់ ប្រជាជនទាំងឡាយ។
នោះខ្ញុំបែរទៅជាល្ងីល្ងើ មិនយល់អ្វីទាំងអស់ ហើយខ្ញុំក៏ដូចជាសត្វតិរច្ឆាន នៅចំពោះទ្រង់ដែរ។
នៅតំបន់សូអាន ក្នុងស្រុកអេស៊ីប ទ្រង់បានធ្វើការអស្ចារ្យមួយ ឲ្យបុព្វបុរសរបស់គេឃើញ
ពួកគេពុំបាននឹកឃើញពីទីសំគាល់អស្ចារ្យផ្សេងៗ ដែលទ្រង់ធ្វើនៅស្រុកអេស៊ីបទេ ពួកគេពុំបាននឹកឃើញពីការអស្ចារ្យផ្សេងៗ ដែលទ្រង់ធ្វើនៅតំបន់សូអានឡើយ។
វានឹងលោតឡើងលើរូបកាយអ្នក រូបកាយនាម៉ឺនមន្ត្រី និងលើរូបកាយប្រជារាស្ត្ររបស់អ្នកទៀតផង”»។
ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែលេលា ពួកមេដឹកនាំនៅក្រុងណូបសុទ្ធតែឡប់សតិ គឺពួកមេដឹកនាំកុលសម្ព័ន្ធទាំងនោះហើយ ដែលបានដឹកនាំប្រជាជននៅស្រុកអេស៊ីប ឲ្យវង្វេង។
យើងនឹងធ្វើឲ្យជនជាតិអេស៊ីបវង្វេងស្មារតី ហើយធ្វើឲ្យនយោបាយរបស់គេត្រូវរលាយ ពួកគេនឹងទៅបន់ព្រះក្លែងក្លាយ ទៅរកគ្រូអន្ទងខ្មោចបញ្ជាន់អារក្ស និងរកគ្រូទាយឲ្យជួយ។
ហេតុនេះហើយបានជាយើងធ្វើឲ្យ ប្រជារាស្ត្រនេះរឹតតែងឿងឆ្ងល់តទៅទៀត ដោយប្រើការអស្ចារ្យ និងអំណាចផ្សេងៗ យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធ្វើឲ្យតម្រិះរបស់ពួកអ្នកចេះដឹង រលាយសាបសូនទៅដែរ។
ពួករដ្ឋមន្ត្រីរបស់អ្នករាល់គ្នា ទៅដល់ក្រុងសូអានហើយ ទូតរបស់អ្នករាល់គ្នាទៅដល់ក្រុងហានេស
យើងធ្វើឲ្យទំនាយរបស់ណាពីក្លែងក្លាយ ទៅជាឥតបានការ យើងធ្វើឲ្យពួកគ្រូទាយវង្វេងវង្វាន់ យើងនឹងរំលាយគម្រោងការរបស់ពួកអ្នកប្រាជ្ញ ដោយធ្វើឲ្យចំណេះរបស់គេក្លាយទៅជាការលេលាទៅវិញ។
ពេលឃើញស្នាដៃរបស់ទ្រង់ មនុស្សទាំងអស់បែរជាងឿងឆ្ងល់ ហើយភ័ន្តភាំងស្មារតី ជាងមាសបែរជាខ្មាសខ្លួនឯង ដោយឆ្លាក់រូបព្រះក្លែងក្លាយឥតបានការ ទាំងនោះ ដែលគ្មានវិញ្ញាណ។
នេះជាកំហុសរបស់ពួកមេដឹកនាំដ៏ភ្លីភ្លើ ពួកគេមិនបានស្វែងរកអុលឡោះតាអាឡាទេ ហេតុនេះហើយបានជាពួកគេត្រូវបរាជ័យ ហើយប្រជាជនដែលនៅក្រោមការគ្រប់គ្រង របស់ពួកគេក៏ត្រូវខ្ចាត់ខ្ចាយអស់ដែរ។
នៅទីនោះ គេនឹងដាក់ងារស្តេចហ្វៀរ៉អ៊ូន ជាស្ដេចស្រុកអេស៊ីបថា “កោកៗ តែឥតបានការអ្វី!”»។
នេះជាបន្ទូលស្ដីអំពីស្រុកអេដុម។ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «តើនៅក្រុងថេម៉ានលែងមានប្រាជ្ញាហើយឬ? តើប្រជាជននៅក្រុងនេះបាត់បង់ គំនិតយោបល់អស់ហើយឬ? តើពួកគេអាប់ប្រាជ្ញាឬ?
អ្នកប្រាជ្ញរបស់អ្នករាល់គ្នានឹងត្រូវអាម៉ាស់ ពួកគេនឹងវង្វេងវង្វាន់ ជាប់អន្ទាក់។ ពួកគេមាក់ងាយបន្ទូលរបស់អុលឡោះតាអាឡា ដូច្នេះ តើគេមានប្រាជ្ញាអ្វី?
អ្នកមានចិត្តព្រហើន ព្រោះតែរូបសម្បត្តិដ៏ល្អស្អាតរបស់ខ្លួន។ អ្នកបានធ្វើឲ្យខ្លួនអាប់ប្រាជ្ញា ព្រោះតែភាពរុងរឿងរបស់អ្នក។ យើងបោះអ្នកទៅដី យើងធ្វើទោសអ្នកឲ្យស្ដេចនានាឃើញ។
មហន្តរាយកើតមានផ្ទួនៗគ្នា ដំណឹងមិនល្អក៏លេចឮជាបន្តបន្ទាប់ដែរ។ គេចង់ដឹងនិមិត្តហេតុអស្ចារ្យពីណាពី ដ្បិតពួកអ៊ីមុាំលែងទូន្មានពួកគេ ហើយពួកអះលីជំអះ ក៏លែងផ្ដល់យោបល់អ្វីទៀតដែរ។
បក្សសម្ព័ន្ធរបស់អ្នកនឹងដេញអ្នក ចេញពីទឹកដីរបស់ខ្លួន។ មិត្តភក្ដិរបស់អ្នកបោកបញ្ឆោតអ្នក ហើយយកអ្នកធ្វើជានគរចំណុះ។ ពួកដែលបរិភោគអាហារជាមួយអ្នក នាំគ្នាដាក់អន្ទាក់ចាប់អ្នក ទាំងពោលថា អ្នកលែងមានអ្នកប្រាជ្ញហើយ។
ពិតមែនហើយ នៅថ្ងៃនោះ យើងនឹងបំបាត់ អ្នកប្រាជ្ញឲ្យអស់ពីស្រុកអេដុម ហើយបំបាត់អ្នកឈ្លាសវៃឲ្យអស់ពីភ្នំអេសាវ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ពួកគេឡើងទៅតំបន់ណេកិប ហើយបន្តដំណើរទៅដល់ក្រុងហេប្រូន ដែលមានអហ៊ីម៉ាន សេសាយ និងតាល់ម៉ាយ ជាកូនរបស់លោកអណាក់រស់នៅ។ គេបានសង់ក្រុងហេប្រូនប្រាំពីរឆ្នាំមុនក្រុងសូអាននៅស្រុកអេស៊ីប។
ម៉ូសាបានទទួលការអប់រំ តាមចំណេះវិជ្ជាទាំងប៉ុន្មានរបស់ជនជាតិអេស៊ីប គាត់មានសំនួនវោហារពូកែ ហើយប៉ិនប្រសប់ធ្វើកិច្ចការផ្សេងៗផង។