Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 19:11 - ព្រះគម្ពីរខ្មែរសាកល

11 ពួក​មេដឹកនាំ​នៃ​សូអាន​ជា​មនុស្សល្ងីល្ងើ​យ៉ាងខ្លាំង ទីប្រឹក្សា​ដ៏មានបញ្ញា​របស់​ផារ៉ោន​ផ្ដល់​សេចក្ដីប្រឹក្សា​ល្ងង់ខ្លៅ​។ តើ​អ្នករាល់គ្នា​អាច​ទូល​ទៅ​ផារ៉ោន​យ៉ាងដូចម្ដេច​ថា​៖ “ខ្ញុំព្រះបាទ​ជា​កូនចៅ​អ្នកប្រាជ្ញ គឺជា​កូនចៅ​ស្ដេច​ពីបុរាណ”?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ពួក​ចៅ‌ហ្វាយ​នៃ​ក្រុង​សូអាន គេ​សុទ្ធ​តែ​ជា​មនុស្ស​កំរោល​ទទេ គំនិត​របស់​អ្នក​ប្រឹក្សា​ដែល​ស្រៀវ‌ស្រួច​ជាង​គេ របស់​ផារ៉ោន នោះ​បាន​វង្វេង​ចេញ​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ទូល​ទៅ​ផារ៉ោន​បាន​ថា ទូល‌បង្គំ​ជា​កូន​របស់​អ្នក​ប្រាជ្ញ គឺ​ជា​ពូជ‌ពង្ស​នៃ​ស្តេច​ពី​បុរាណ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពួក​មេ​ដឹក​នាំ​នៅ​ក្រុង​សូអាន​សុទ្ធ​តែ​ល្ងី‌ល្ងើ រីឯ​ក្រុម​ប្រឹក្សា​របស់​ស្ដេច​ផារ៉ោន ជា​ក្រុម​មួយ​ផ្សំ​ឡើង​ដោយ​មនុស្ស​ភ្លី‌ភ្លើ តែ​ពួក​នេះ​ហ៊ាន​ទូល​ស្ដេច​ផារ៉ោន​ថា “ទូលបង្គំ​ជា​ពូជ​អ្នក​ប្រាជ្ញ ជា​ពូជ​ស្ដេច​នៅ​ជំនាន់​ដើម”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ពួក​ចៅហ្វាយ​នៃ​ក្រុង​សូអាន គេ​សុទ្ធ​តែ​ជា​មនុស្ស​កំរោល​ទទេ គំនិត​របស់​អ្នក​ប្រឹក្សា​ដែល​ស្រៀវ‌ស្រួច​ជាង​គេ​របស់​ផារ៉ោន នោះ​បាន​វង្វេង​ចេញ​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​រាល់​គ្នា​នឹង​ទូល​ទៅ​ផារ៉ោន​បាន​ថា ទូលបង្គំ​ជា​កូន​របស់​អ្នក​ប្រាជ្ញ គឺ​ជា​ពូជ‌ពង្ស​នៃ​ស្តេច​ពី​បុរាណ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ពួក​មេ​ដឹក​នាំ​នៅ​ក្រុង​សូអាន​សុទ្ធ​តែ​ល្ងី‌ល្ងើ រីឯ​ក្រុម​ប្រឹក្សា​របស់​ស្តេច​ហ្វៀរ៉‌អ៊ូន ជា​ក្រុម​មួយ​ផ្សំ​ឡើង​ដោយ​មនុស្ស​ភ្លី‌ភ្លើ តែ​ពួក​នេះ​ហ៊ាន​ជម្រាប​ស្តេច​ហ្វៀរ៉‌អ៊ូន​ថា “ខ្ញុំ​ជា​ពូជ​អ្នក​ប្រាជ្ញ ជា​ពូជ​ស្តេច​នៅ​ជំនាន់​ដើម”។

សូមមើលជំពូក ចម្លង




អេសាយ 19:11
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​បាន​ធ្វើឲ្យ​ផែនការ​របស់​ប្រជាជាតិ​នានា​ខ្ទេចសូន្យ ព្រះអង្គ​បាន​ធ្វើឲ្យ​គម្រោង​របស់​ប្រជាជន​ទាំងឡាយ​បរាជ័យ​។


នោះ​ទូលបង្គំ​ក៏​ល្ងង់ខ្លៅ ហើយ​គ្មានចំណេះដឹង​; ទូលបង្គំ​ជា​សត្វតិរច្ឆាន​នៅចំពោះ​ព្រះអង្គ​។


នៅចំពោះ​ដូនតា​របស់ពួកគេ ព្រះអង្គ​បាន​ធ្វើ​កិច្ចការដ៏អស្ចារ្យ​នៅ​ដែនដី​អេហ្ស៊ីប គឺនៅ​វាល​សូអាន​។


កាល​ព្រះអង្គ​បាន​សម្ដែង​ទីសម្គាល់​របស់ព្រះអង្គ​នៅ​អេហ្ស៊ីប និង​បាន​សម្ដែង​ការអស្ចារ្យ​របស់ព្រះអង្គ​នៅ​វាល​សូអាន​។


មនុស្ស​ខ្លៅ​មិន​ស្គាល់​ឡើយ ហើយ​មនុស្សល្ងង់​ក៏​មិន​យល់ច្បាស់​នូវ​ការនេះ​ដែរ ថា​:


ជាការពិត ខ្ញុំ​ល្ងង់ខ្លៅ​ជាង​មនុស្ស​ឯទៀតៗ ហើយ​ខ្ញុំ​គ្មាន​ការយល់ដឹង​របស់​មនុស្ស​ឡើយ​។


ពួក​មេដឹកនាំ​នៃ​សូអាន​បាន​ត្រឡប់ជាល្ងីល្ងើ ពួក​មេដឹកនាំ​នៃ​ណូព​ត្រូវគេ​បញ្ឆោត ពួក​ប្រមុខ​នៃ​កុលសម្ព័ន្ធ​អេហ្ស៊ីប​បាន​នាំ​ជនជាតិអេហ្ស៊ីប​ឲ្យ​វង្វេង​។


ជនជាតិអេហ្ស៊ីប​នឹង​បាត់​ស្មារតី ហើយ​យើង​នឹង​បំភាន់​ផែនការ​របស់ពួកគេ​។ ពួកគេ​នឹង​សួររក​រូបបដិមាករឥតប្រយោជន៍ ព្រលឹងខ្មោច គ្រូអន្ទងខ្មោច និង​គ្រូខាបព្រលឹង​។


ដោយហេតុនេះ មើល៍! យើង​នឹង​ធ្វើឲ្យ​ប្រជាជន​នេះ​ស្ញែង​ម្ដងទៀត ដោយ​ការអស្ចារ្យ​ដ៏ចម្លែក នោះ​ប្រាជ្ញា​របស់​មនុស្ស​មានប្រាជ្ញា​ក្នុងចំណោម​ពួកគេ នឹង​ត្រូវបាន​បំផ្លាញ ហើយ​ការយល់ដឹង​របស់​មនុស្ស​មានការយល់ច្បាស់ នឹង​ត្រូវបាន​បំបាំង”។


ថ្វីត្បិតតែ​ពួក​មេដឹកនាំ​របស់ទ្រង់​នៅ​សូអាន ហើយ​ពួក​រាជទូត​របស់ទ្រង់​មកដល់​ហានេស​ក៏ដោយ


យើងជា​អ្នកដែល​បញ្ឈប់​ទីសម្គាល់​របស់​ព្យាការីក្លែងក្លាយ ហើយ​ធ្វើឲ្យ​គ្រូទាយ​ទៅជាឆ្កួត​; យើងជា​អ្នកដែល​បង្វែរ​មនុស្ស​មានបញ្ញា ហើយ​ធ្វើឲ្យ​ចំណេះដឹង​របស់ពួកគេ​ទៅជាល្ងីល្ងើ​;


ម៉ូសេ​បាន​ទទួល​ការ​អប់រំ​ក្នុង​អស់ទាំង​ប្រាជ្ញា​របស់​ជនជាតិអេហ្ស៊ីប ហើយ​មានអំណាច​ក្នុង​ពាក្យសម្ដី និង​ការប្រព្រឹត្ត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម