អេសាយ 29:14 - អាល់គីតាប14 ហេតុនេះហើយបានជាយើងធ្វើឲ្យ ប្រជារាស្ត្រនេះរឹតតែងឿងឆ្ងល់តទៅទៀត ដោយប្រើការអស្ចារ្យ និងអំណាចផ្សេងៗ យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធ្វើឲ្យតម្រិះរបស់ពួកអ្នកចេះដឹង រលាយសាបសូនទៅដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល14 ដោយហេតុនេះ មើល៍! យើងនឹងធ្វើឲ្យប្រជាជននេះស្ញែងម្ដងទៀត ដោយការអស្ចារ្យដ៏ចម្លែក នោះប្រាជ្ញារបស់មនុស្សមានប្រាជ្ញាក្នុងចំណោមពួកគេ នឹងត្រូវបានបំផ្លាញ ហើយការយល់ដឹងរបស់មនុស្សមានការយល់ច្បាស់ នឹងត្រូវបានបំបាំង”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ហេតុនោះ យើងនឹងធ្វើការមួយយ៉ាងអស្ចារ្យ នៅកណ្ដាលសាសន៍នេះទៀត ជាការអស្ចារ្យ ហើយចំឡែក នោះប្រាជ្ញានៃពួកអ្នកប្រាជ្ញរបស់គេនឹងត្រូវសាបសូន្យទៅ ហើយយោបល់នៃពួកវាងវៃរបស់នឹងត្រូវបិទបាំងដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ហេតុនេះហើយបានជាយើងធ្វើឲ្យ ប្រជារាស្ត្រនេះរឹតតែងឿងឆ្ងល់តទៅទៀត ដោយប្រើការអស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធ្វើឲ្យតម្រិះរបស់ពួកអ្នកចេះដឹង ប្រែជាឥតបានការទៅវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ហេតុនោះ មើល អញនឹងធ្វើការ១យ៉ាងអស្ចារ្យ នៅកណ្តាលសាសន៍នេះទៀត ជាការអស្ចារ្យ ហើយចំឡែក នោះប្រាជ្ញានៃពួកអ្នកប្រាជ្ញរបស់គេនឹងត្រូវសាបសូន្យទៅ ហើយយោបល់នៃពួកវាងវៃរបស់គេនឹងត្រូវបិទបាំងដែរ។ សូមមើលជំពូក |
អុលឡោះតាអាឡាជាម្ចាស់អើយ! ហេតុអ្វីបានជាទ្រង់ បណ្ដោយឲ្យយើងខ្ញុំវង្វេងឆ្ងាយពីមាគ៌ា របស់ទ្រង់ដូច្នេះ? ហេតុអ្វីបានជាទ្រង់បណ្ដោយឲ្យយើងខ្ញុំ មានចិត្តរឹងរូសមិនព្រមគោរពកោតខ្លាច ទ្រង់ដូច្នេះ? សូមមកវិញ សូមរកយុត្តិធម៌ឲ្យយើងខ្ញុំជាអ្នកបម្រើ និងជាកុលសម្ព័ន្ធផ្ទាល់របស់ទ្រង់ផង។
អុលឡោះតាអាឡាមានបន្ទូលថា: យើងកត់ត្រាទុកនូវកំហុសរបស់អ្នករាល់គ្នា និងកំហុសដូនតារបស់អ្នករាល់គ្នា ដែលបានអុជធូបបន់ព្រះក្លែងក្លាយ នៅតាមភ្នំទាំងឡាយ ហើយបានបំបាក់មុខយើងនៅតាមភ្នំនានា។ យើងនឹងដាក់ទោសយ៉ាងធ្ងន់ ចំពោះកំហុសទាំងប៉ុន្មានដែល អ្នករាល់គ្នាបានប្រព្រឹត្តកាលពីអតីតកាល។