១ ពង្សាវតារក្សត្រ 5:10 - អាល់គីតាប10 ស្តេចហ៊ីរ៉ាមផ្តល់ឈើតាត្រៅ និងឈើកកោះទាំងប៉ុន្មាន តាមសេចក្តីត្រូវការរបស់ស្តេចស៊ូឡៃម៉ាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ដូច្នេះ ស្ដេចហ៊ីរ៉ាមក៏បានថ្វាយឈើតាត្រៅ និងឈើកកោះដល់ព្រះបាទសាឡូម៉ូន តាមសេចក្ដីត្រូវការរបស់ទ្រង់ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ព្រះបាទហ៊ីរ៉ាមថ្វាយឈើតាត្រៅ និងឈើកកោះទាំងប៉ុន្មាន តាមសេចក្ដីត្រូវការរបស់ព្រះបាទសាឡូម៉ូន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ដូច្នេះ ហ៊ីរ៉ាមក៏ថ្វាយឈើតាត្រៅ នឹងឈើកកោះដល់សាឡូម៉ូន តាមបំណងព្រះទ័យទ្រង់គ្រប់ចំពូក សូមមើលជំពូក |
ពួកអ្នកបម្រើរបស់ខ្ញុំនឹងដឹកឈើហ៊ុបទាំងនោះ ពីភ្នំលីបង់ទៅដល់មាត់សមុទ្រ ហើយចងជាក្បូន បណ្តែតតាមសមុទ្រ រហូតដល់កន្លែងដែលស្តេចកំណត់ទុក។ នៅទីនោះ ពួកអ្នកបម្រើរបស់ខ្ញុំនឹងស្រាយក្បូន ហើយអ្នកបម្រើរបស់ស្តេច មកទទួលយកឈើហ៊ុបទាំងនោះ។ រីឯថ្លៃឈ្នួលវិញ សូមស្តេចផ្គត់ផ្គង់ស្បៀងអាហារ ដែលខ្ញុំត្រូវការសម្រាប់ចិញ្ចឹមអ្នកបម្រើក្នុងវាំងរបស់ខ្ញុំផង»។