Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 13:22 - អាល់គីតាប

22 ពួក​គេ​ឡើង​ទៅ​តំបន់​ណេកិប ហើយ​បន្ត​ដំណើរ​ទៅ​ដល់​ក្រុង​ហេប្រូន ដែល​មាន​អហ៊ីម៉ាន សេសាយ និង​តាល់ម៉ាយ ជា​កូន​របស់​លោក​អណាក់​រស់​នៅ។ គេ​បាន​សង់​ក្រុង​ហេប្រូន​ប្រាំ‌ពីរ​ឆ្នាំ​មុន​ក្រុង​សូអាន​នៅ​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ពួកគេ​ឡើង​ទៅ​តំបន់​ណេកិប ហើយ​ចូល​ទៅ​ក្រុង​ហេប្រុន។ នៅ​ស្រុក​នោះ​មាន​អ័ហ៊ីម៉ាន សេសាយ និង​តាលម៉ាយ ជា​កូន​របស់​អ័ណាក់​រស់​នៅ។ (គេ​បាន​សង់​ក្រុង​ហេប្រុន​ប្រាំពីរ​ឆ្នាំ មុន​ក្រុង​សូអាន​នៅ​ស្រុក​អេស៊ីព្ទ)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ពួក​គេ​ឡើង​ទៅ​តំបន់​ណេកិប ហើយ​បន្ត​ដំណើរ​ទៅ​ដល់​ក្រុង​ហេប្រូន ដែល​មាន​អហ៊ី‌ម៉ាន សេសាយ និង​តាល់‌ម៉ាយ ជា​កូន​របស់​លោក​អណាក់​រស់​នៅ។ គេ​បាន​សង់​ក្រុង​ហេប្រូន​ប្រាំ‌ពីរ​ឆ្នាំ មុន​ក្រុង​សូអាន​នៅ​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 គេ​ឡើង​ពី​ខាង​ត្បូង​ទៅ​ដល់​ហេប្រុន នៅ​ស្រុក​នោះ​មាន​អ័ហ៊ីម៉ាន សេសាយ នឹង​តាលម៉ាយ ជា​កូន​អ័ណាក់ (ឯ​ក្រុង​ហេប្រុន​នេះ បាន​សង់​៧​ឆ្នាំ​មុន​ក្រុង​សូអាន ដែល​នៅ​ស្រុក​អេស៊ីព្ទ)

សូមមើលជំពូក ចម្លង




ជន‌គណនា 13:22
21 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីប្រាំ​រើ​ជំរំ​មក​បោះ​នៅ​តំបន់​ដើម​ជ្រៃ​របស់​តា​ម៉ាមរ៉េ ជិត​ក្រុង​ហេប្រុន។ នៅ​ទី​នោះ​គាត់​បាន​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា។


ក្រោយ​មក គាត់​ក៏​បាន​ស្លាប់​នៅ​ក្រុង​គារយ៉ាត់-អើបា ពោល​គឺ​ក្រុង​ហេប្រូន ក្នុង​ស្រុក​កាណាន។ អ៊ីព្រហ៊ីម​មក​រៀប​ចំ​បញ្ចុះ​សព​សារ៉ា និង​ធ្វើ​ពិធី​កាន់​ទុក្ខ។


ក្រោយ​ព្រឹត្តិ‌ការណ៍​ទាំង​នោះ ទត​ទូរអា​សួរអុលឡោះ‌តាអាឡា​ថា៖ «តើ​ខ្ញុំ​គួរ​ទៅ​ក្រុង​ណា​មួយ ក្នុង​ស្រុក​យូដា​ឬ​ទេ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ទៅ​ចុះ!»។ ទត​ទូរអា​សួរ​ថា៖ «ខ្ញុំ​ត្រូវ​ទៅ​ក្រុង​ណា​ដែរ?»។ អុលឡោះ‌តាអាឡា​ឆ្លើយ​ថា៖ «ក្រុង​ហេ‌ប្រូន»។


ស្តេច​ទត​សោយ​រាជ្យ​លើ​ជន‌ជាតិ​យូដា អស់​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​កន្លះ នៅ​ក្រុង​ហេ‌ប្រូន។


ជន‌ជាតិ​ភីលី‌ស្ទីន​ម្នាក់​ឈ្មោះ​យីសប៊ី-បេណូប ជា​កូន​ចៅ​ហារ៉ា‌ផា គាត់​មាន​លំពែង​លង្ហិន​មួយ ទម្ងន់​ជាង​បី​គីឡូ​ក្រាម និង​ប្រដាប់​ដោយ​អាវុធ​ថ្មី។ គាត់​មាន​បំណង​នឹង​សម្លាប់​ស្តេច​ទត។


នៅ​តំបន់​សូអាន ក្នុង​ស្រុក​អេស៊ីប ទ្រង់​បាន​ធ្វើ​ការ​អស្ចារ្យ​មួយ ឲ្យ​បុព្វបុរស​របស់​គេ​ឃើញ


ពួក​គេ​ពុំ​បាន​នឹក​ឃើញ​ពី​ទី​សំគាល់​អស្ចារ្យ​ផ្សេងៗ ដែល​ទ្រង់​ធ្វើ​នៅ​ស្រុក​អេស៊ីប​ទេ ពួក​គេ​ពុំ​បាន​នឹក​ឃើញ​ពី​ការ​អស្ចារ្យ​ផ្សេងៗ ដែល​ទ្រង់​ធ្វើ​នៅ​តំបន់​សូអាន​ឡើយ។


ពួក​មេ​ដឹក​នាំ​នៅ​ក្រុង​សូអាន​សុទ្ធ​តែ​ល្ងី‌ល្ងើ រីឯ​ក្រុម​ប្រឹក្សា​របស់​ស្តេច​ហ្វៀរ៉‌អ៊ូន ជា​ក្រុម​មួយ​ផ្សំ​ឡើង​ដោយ​មនុស្ស​ភ្លី‌ភ្លើ តែ​ពួក​នេះ​ហ៊ាន​ជម្រាប​ស្តេច​ហ្វៀរ៉‌អ៊ូន​ថា “ខ្ញុំ​ជា​ពូជ​អ្នក​ប្រាជ្ញ ជា​ពូជ​ស្តេច​នៅ​ជំនាន់​ដើម”។


ពួក​មេ​ដឹក​នាំ​នៅ​ក្រុង​សូអាន​សុទ្ធ​តែ​លេលា ពួក​មេ​ដឹក​នាំ​នៅ​ក្រុង​ណូប​សុទ្ធ​តែ​ឡប់‌សតិ គឺ​ពួក​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ទាំង​នោះ​ហើយ ដែល​បាន​ដឹក​នាំ​ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប ឲ្យ​វង្វេង។


ពួក​រដ្ឋ​មន្ត្រី​របស់​អ្នក​រាល់​គ្នា ទៅ​ដល់​ក្រុង​សូអាន​ហើយ ទូត​របស់​អ្នក​រាល់​គ្នា​ទៅ​ដល់​ក្រុង​ហានេស


ម៉ូសា​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក ទាំង​ប្រាប់​ថា៖ «ចូរ​នាំ​គ្នា​ចេញ​ពី​ទី​នេះ​តាម​តំបន់​ណេកិប រួច​ឡើង​ទៅ​តាម​តំបន់​ភ្នំ។


ប៉ុន្តែ ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ ទី​ក្រុង​របស់​គេ​ធំៗ ហើយ​មាន​កំពែង​រឹង​មាំ​ទៀត​ផង។ យើង​ខ្ញុំ​បាន​ឃើញ​កូន​ចៅ​លោក​អណាក់ ដែល​មាន​មាឌ​ដ៏​សំបើម។


យើង​ក៏​បាន​ឃើញ​មនុស្ស​មាន​មាឌ​ធំ​សំបើម​ជា​កូន​ចៅ​លោក​អណាក់ គឺ​ពូជ​មនុស្ស​ដែល​មាន​មាឌ​យ៉ាង​ធំ​សំបើម។ បើ​ធៀប​ទៅ​នឹង​ពួក​គេ ពួក​យើង​ប្រៀប​បី​ដូច​ជា​កណ្តូប ហើយ​ពួក​គេ​ចាត់​ទុក​យើង​ដូច​សត្វ​កណ្តូប»។


ពួក​គេ​ជា​ប្រជា‌ជន​មាឌ​មាំ​ខ្ពស់ គឺ​កូន​ចៅ​អណាក់ ដែល​អ្នក​ធ្លាប់​ស្គាល់ និង​ធ្លាប់​ឮ​គេ​និយាយ​ថា “គ្មាន​នរណា​អាច​តទល់​នឹង​កូន​ចៅ​អណាក់​បាន​ឡើយ”។


យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ឡើង​ពី​ក្រុង​អេក្លូន​ឆ្ពោះ​ទៅ​ក្រុង​ហេប្រូន ហើយ​វាយ​លុក​ក្រុង​នោះ។


ពួក​គេ​បាន​ចែក​ក្រុង​ដូច​ត​ទៅ​នេះ ឲ្យ​កូន​ចៅ​អ៊ីមុាំ​ហារូន សម្រាប់​ជា​ជំរក​ដល់​អ្នក​សម្លាប់​គេ គឺ​ក្រុង​ហេប្រូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​លីប‌ណា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ


កុល‌សម្ព័ន្ធ​យូដា​បាន​វាយ​ប្រហារ​ជន‌ជាតិ​កាណាន​ដែល​រស់​នៅ​ក្រុង​ហេប្រូន ពី​ដើម​ហៅ​ថា គារយ៉ាត់-អើបា ហើយ​ពួក​គេ​បាន​ប្រហារ​អំបូរ​សេសាយ អំបូរ​អហ៊ី‌ម៉ាន់ និង​អំបូរ​តាល់‌ម៉ាយ‌បង់​ដែរ។


អះលី‌ជំអះ​ហេប្រូន ព្រម​ទាំង​អស់​លោក​អះលី‌ជំអះ​នៅ​គ្រប់​ទី​កន្លែង ដែល​ទត និង​ទាហាន​របស់​គាត់​ធ្លាប់​ឆ្លង​កាត់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម