អុលឡោះនៅជាមួយក្មេងនោះ វាមានវ័យចំរើនឡើង ហើយរស់នៅតាមវាលរហោស្ថាន និងពូកែបាញ់ធ្នូ។
លោកុប្បត្តិ 39:3 - អាល់គីតាប ម្ចាស់របស់គាត់ឃើញថា អុលឡោះតាអាឡានៅជាមួយគាត់ ហើយការអ្វីដែលគាត់ធ្វើ អុលឡោះប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។ ព្រះគម្ពីរខ្មែរសាកល ម្ចាស់របស់គាត់ឃើញថាព្រះយេហូវ៉ាគង់នៅជាមួយគាត់ ហើយឃើញថាព្រះយេហូវ៉ាប្រទានឲ្យអ្វីៗទាំងអស់ដែលគាត់ធ្វើ បានជោគជ័យក្នុងដៃរបស់គាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចៅហ្វាយរបស់លោកឃើញថា ព្រះយេហូវ៉ាគង់នៅជាមួយលោក ហើយថា ព្រះយេហូវ៉ាធ្វើឲ្យគ្រប់ការទាំងអស់បានចម្រើនឡើង ដោយសារដៃរបស់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្ចាស់របស់លោកឃើញថា ព្រះអម្ចាស់គង់នៅជាមួយលោក ហើយការអ្វីដែលលោកធ្វើ ព្រះអង្គប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចៅហ្វាយក៏ឃើញថា ព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងគាត់ ហើយថា ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យគ្រប់ការទាំងអស់បានកើតឡើងដោយសារដៃគាត់ |
អុលឡោះនៅជាមួយក្មេងនោះ វាមានវ័យចំរើនឡើង ហើយរស់នៅតាមវាលរហោស្ថាន និងពូកែបាញ់ធ្នូ។
នៅគ្រានោះ ស្តេចអប៊ីម៉ាឡិចមកជួបអ៊ីព្រហ៊ីម ដោយមានភីកុល ជាមេទ័ពរបស់គាត់មកជាមួយដែរ។ ស្តេចមានប្រសាសន៍ទៅគាត់ដូចតទៅ៖ «អុលឡោះនៅជាមួយអ្នកក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។
ដូច្នេះ សូមអ្នកស្បថជាមួយខ្ញុំនៅពេលនេះ ដោយមានអុលឡោះជាសាក្សីនៅទីនេះ ថាអ្នកនឹងមិនក្បត់ខ្ញុំ កូនចៅខ្ញុំ ឬពូជពង្សរបស់ខ្ញុំឡើយ។ ខ្ញុំធ្លាប់មានចិត្តសប្បុរសចំពោះអ្នកយ៉ាងណា សូមអ្នកមានចិត្តសប្បុរសចំពោះខ្ញុំ និងទឹកដីដែលអ្នកស្នាក់នៅនេះ យ៉ាងនោះដែរ»។
នៅពេលយប់ អុលឡោះតាអាឡាមកជួបគាត់ មានបន្ទូលថា៖ «យើងជាម្ចាស់របស់អ៊ីព្រហ៊ីមឪពុកអ្នក។ សូមកុំភ័យខ្លាចអី ដ្បិតយើងនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដោយយល់ដល់អ៊ីព្រហ៊ីមជាអ្នកបម្រើរបស់យើង»។
ស្តេចអប៊ីម៉ាឡិច និងអស់លោកដែលមកជាមួយស្តេច តបទៅគាត់វិញថា៖ «យើងសង្កេតឃើញថា អុលឡោះតាអាឡាពិតជានៅជាមួយអ្នកមែន។ ហេតុនេះហើយបានជាយើងគិតគ្នាថា យើងគួរតែធ្វើកិច្ចសន្យាមួយ ដោយយើងចងសម្ពន្ធមេត្រីជាមួយគ្នា។
ឡាបាន់តបទៅវិញថា៖ «សូមកូនយោគយល់ដល់ពុកផង។ ពុកដឹងយ៉ាងច្បាស់ថា ព្រោះតែកូន អុលឡោះតាអាឡាបានប្រទានពរពុក។
គឺមុនពេលខ្ញុំមកដល់ លោកឪពុកមានហ្វូងសត្វតែបន្តិចបន្តួចទេ តែឥឡូវនេះ វាកើនចំនួនច្រើន ព្រោះតាំងពីខ្ញុំមកនៅជាមួយលោកឪពុក អុលឡោះតាអាឡាប្រទានពរលោកឪពុក។ ឥឡូវនេះ ដល់ពេលខ្ញុំធ្វើការសម្រាប់ក្រុមគ្រួសារខ្ញុំផ្ទាល់ម្តង»។
អុលឡោះតាអាឡានៅជាមួយយូសុះ ការអ្វីដែលគាត់ធ្វើ សុទ្ធតែបានលទ្ធផលល្អទាំងអស់។ គាត់រស់នៅក្នុងផ្ទះម្ចាស់របស់គាត់ ដែលជាជនជាតិអេស៊ីបនោះ។
អុលឡោះតាអាឡានៅជាមួយយូសុះ ហើយសំដែងចិត្តសប្បុរសចំពោះគាត់ គឺធ្វើឲ្យនាយកពន្ធនាគារមានចិត្តសន្តោសដល់គាត់។
នាយកពន្ធនាគារលែងខ្វល់ខ្វាយនឹងកិច្ចការអ្វី ដែលគាត់ដាក់ឲ្យយូសុះធ្វើនោះហើយ ដ្បិតអុលឡោះតាអាឡានៅជាមួយយូសុះ កិច្ចការអ្វីដែលគាត់ធ្វើ អុលឡោះតាអាឡាប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។
អុលឡោះតាអាឡានៅជាមួយស្តេច ដូច្នេះ ស្តេចទទួលជោគជ័យក្នុងគ្រប់កិច្ចការដែលស្តេចធ្វើ។ ស្តេចហេសេគាបានបះបោរប្រឆាំងនឹងស្តេចស្រុកអាស្ស៊ីរី ហើយរំដោះខ្លួនរួចផុតពីនឹមរបស់ស្តេចនោះ។
ប្រសិនបើកូនកាន់ ហើយប្រតិបត្តិតាមហ៊ូកុំ និងបទបញ្ជា ដែលអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា សម្រាប់ជនជាតិអ៊ីស្រអែល នោះកូននឹងបានចំរុងចំរើនមិនខាន។ ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ!
ដោយមានលោកភីនេហាស ជាកូនរបស់លោកអេឡាសារ ធ្វើជាអ្នកដឹកនាំ។ អុលឡោះតាអាឡាបាននៅជាមួយគាត់។
ស្តេចស៊ូឡៃម៉ាន ជាបុត្ររបស់ស្តេចទត មានអំណាចកាន់តែរឹងមាំឡើង។ អុលឡោះតាអាឡា ជាម្ចាស់របស់គាត់នៅជាមួយ ហើយប្រោសប្រទានឲ្យគាត់បានខ្ពង់ខ្ពស់ថ្កុំថ្កើងបំផុត។
ស្តេចអូសៀសយកចិត្តទុកដាក់ស្វែងរកអុលឡោះក្នុងពេលដែលលោកសាការីយ៉ានៅរស់នៅឡើយ ព្រោះគាត់ណែនាំស្តេចឲ្យគោរពកោតខ្លាចអុលឡោះ។ ដរាបណាស្តេចស្វែងរកអុលឡោះទ្រង់ប្រទានឲ្យស្តេចបានចំរុងចំរើនជានិច្ច។
ខ្ញុំឆ្លើយទៅពួកគេថា៖ «អុលឡោះជាម្ចាស់នៃសូរ៉កាប្រាកដជាប្រទានឲ្យពួកយើងទទួលជោគជ័យមិនខាន! ពួកយើង ជាអ្នកបម្រើរបស់ទ្រង់ នឹងក្រោកឡើងសង់ក្រុងនេះ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាគ្មានចំណែក គ្មានសិទ្ធិ ឬអនុស្សាវរីយ៍អ្វីក្នុងក្រុងយេរូសាឡឹមនេះទេ»។
អ្នកនោះប្រៀបបាននឹងដើមឈើ ដុះនៅក្បែរផ្លូវទឹក ដែលផ្ដល់ផលផ្លែតាមរដូវកាល ហើយមានស្លឹកមិនចេះស្លោកស្រពោន អ្វីៗដែលគាត់ធ្វើសុទ្ធតែបានចំរុងចំរើនទាំងអស់។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: នៅគ្រានោះ មនុស្សដប់នាក់មកពីគ្រប់ជាតិសាសន៍ ដែលនិយាយភាសាផ្សេងៗគ្នា នឹងចាប់កាន់ជាយអាវជនជាតិយូដាម្នាក់ ទាំងពោលថា “ពួកយើងនឹងទៅជាមួយអ្នករាល់គ្នាដែរ ព្រោះពួកយើងឮថា អុលឡោះនៅជាមួយអ្នករាល់គ្នា”»។
ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បំភ្លឺមនុស្សទាំងឡាយដូច្នោះដែរ គេនឹងឃើញអំពើល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ដ ហើយលើកតម្កើងសិរីរុងរឿងអុលឡោះជាបិតារបស់អ្នករាល់គ្នា ដែលនៅសូរ៉កា»។
គឺរាល់ថ្ងៃអាទិត្យ សូមបងប្អូនយកប្រាក់ទុកដោយឡែកនៅផ្ទះឲ្យហើយ តាមតែម្នាក់ៗអាចសន្សំបានមិនបាច់ចាំខ្ញុំមកដល់ ទើបនាំគ្នារៃប្រាក់នោះឡើយ។
ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។ ទ្រង់តាមថែរក្សាអ្នកក្នុងពេលអ្នកធ្វើដំណើរ នៅវាលរហោស្ថានដ៏ធំនេះ។ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នៅជាមួយអ្នក អស់រយៈពេលសែសិបឆ្នាំមកហើយ អ្នកមិនខ្វះខាតអ្វីទាល់តែសោះ”។
តើយើងមិនបានបង្គាប់អ្នកទេឬថា “ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច កុំតក់ស្លុតឲ្យសោះ ដ្បិតអុលឡោះតាអាឡាជាម្ចាស់របស់អ្នក នៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ”»។
យើងនឹងប្រគល់អ្នកខ្លះពីសាលាប្រជុំរបស់អ៊ីព្លេសហ្សៃតនមកឲ្យអ្នក។ ពួកគេថាខ្លួនជាសាសន៍យូដា តាមពិតគេមិនមែនជាសាសន៍យូដាទេ គឺគេនិយាយកុហក។ យើងនឹងឲ្យអ្នកទាំងនោះ មកក្រាបនៅជើងអ្នក ព្រមទាំងទទួលស្គាល់ថា យើងពិតជាបានស្រឡាញ់អ្នកមែន។
ស្តេចសូលយល់ឃើញថា អុលឡោះតាអាឡានៅជាមួយទត ហើយឃើញថានាងមិកាល់ជាបុត្រីស្រឡាញ់គាត់ដែរ
សាំយូអែលមានវ័យចំរើនធំឡើង អុលឡោះតាអាឡានៅជាមួយគាត់ ហើយគ្រប់សេចក្តីដែលគាត់ថ្លែងក្នុងនាមរបស់ទ្រង់សុទ្ធតែបានសម្រេចទាំងអស់។