Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ របា‌ក្សត្រ 9 - អាល់គីតាប


ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយ​សឹក ហើយ​វិល​មក​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​វិញ

1 គេ​បាន​ជំរឿន​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល តាម​ក្រុម​គ្រួសារ​របស់​គេ ហើយ​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។ ប្រជា‌ជន​យូដា​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​បាប៊ី‌ឡូន ព្រោះ​តែ​ពួក​គេ​មិន​ស្មោះ​ត្រង់​នឹង​អុលឡោះ។

2 អស់​អ្នក​ដែល​បាន​វិល​មក​វិញ​មុន​គេ​បង្អស់ ហើយ​កាន់​កាប់​ទឹក​ដី​ជា​កម្ម‌សិទ្ធិ​របស់​ខ្លួន នៅ​តាម​ក្រុង​នានា នោះ​គឺ​ប្រជា‌ជន​អ៊ីស្រ‌អែល​ធម្មតា ពួក​អ៊ីមុាំ ពួក​លេវី និង​ពួក​នេធី‌និម។

3 កូន​ចៅ​យូដា កូន​ចៅ​ពុនយ៉ា‌ម៉ីន កូន​ចៅ​អេ‌ប្រា‌អ៊ីម និង​ម៉ាណា‌សេ​ខ្លះ នាំ​គ្នា​តាំង​ទី​លំ‌នៅ​នៅ​ក្រុង​យេរូ‌សាឡឹម។

4 ក្នុង​កុល‌សម្ព័ន្ធ​យូដា​មាន​លោក​អ៊ូថាយ ជា​កូន​របស់​លោក​អាំមី‌ហ៊ូដ ជា​ចៅ​របស់​លោក​អុមរី ជា​ចៅ​ទួត​របស់​លោក​អ៊ីមរី និង​ជា​ចៅ​លួត​របស់​លោក​បានី ក្នុង​អំបូរ​ពេរេស។

5 ក្នុង​អំបូរ​ស៊ីឡូរ​មាន​លោក​អសា‌យ៉ា ជា​រៀម​ច្បង​គេ និង​កូន​ចៅ​របស់​គាត់។

6 ក្នុង​អំបូរ​សេ‌រ៉ាស​មាន​លោក​យេអួល និង​បង​ប្អូន​របស់​គាត់។ សរុប​ទាំង​អស់​មាន​៦៩០ នាក់។

7 ក្នុង​កុល‌សម្ព័ន្ធ​ពុនយ៉ា‌ម៉ីន មាន​លោក​សាលូវ ជា​កូន​របស់​លោក​មស៊ូ‌ឡាម ជា​ចៅ​របស់​លោក​ហូដា‌វា និង​ជា​ចៅ​ទួត​របស់​លោក​ហាសេ‌នួ។

8 លោក​យីប‌នេ‌យ៉ា ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ។ លោក​អេឡា​ជា​កូន​របស់​លោក​អ៊ូស៊ី ហើយ​លោក​អ៊ូស៊ី ត្រូវ​ជា​កូន​របស់​លោក​មីករី ជា​ចៅ​របស់​លោក​មស៊ូ‌ឡាម ជា​ចៅ​ទួត​របស់​លោក​សេផា‌ធា ជា​ចៅ​លួត​របស់​លោក​រេហួល និង​ជា​ចៅ​លា​របស់​លោក​យីប‌នីយ៉ា។

9 អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន។ បង​ប្អូន​របស់​ពួក​គេ​ទាំង​អស់ រាប់​តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ​មាន​ចំនួន ៩៥៦​នាក់។

10 ក្នុង​ក្រុម​អ៊ីមុាំ​មាន​លោក​យេដា‌យ៉ា លោក​យេហូ‌យ៉ារីប លោក​យ៉ាគីន

11 លោក​អសា‌រា​ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ជា​ចៅ​របស់​លោក​មស៊ូ‌ឡាម ជា​ចៅ​ទួត​របស់​អ៊ីមុាំ​សាដុក ជា​ចៅ​លួត​របស់​លោក​មេរ៉ា‌យ៉ូត ជា​ចៅ​លា​របស់​លោក​អហ៊ី‌ទូប ជា​អ្នក​គ្រប់‌គ្រង​លើ​ដំណាក់​របស់​អុលឡោះ។

12 លោក​អដា‌យ៉ា​ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ ជា​ចៅ​របស់​លោក​ផាស‌ហ៊ើរ ជា​ចៅ​ទួត​របស់​លោក​ម៉ាល់‌គា។ លោក​ម៉ាសាយ​ជា​កូន​របស់​លោក​អឌី‌អែល ជា​ចៅ​របស់​លោក​យ៉ាសេ‌រ៉ា ជា​ចៅ​ទួត​របស់​លោក​មស៊ូ‌ឡាម ជា​ចៅ​លួត​របស់​លោក​មេស៊ី‌លេមីត ជា​ចៅ​លា​របស់​លោក​អ៊ីម‌មើរ

13 ព្រម​ទាំង​បង​ប្អូន​របស់​ពួក​គេ ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន មាន​ចំនួន​ទាំង​អស់​១ ៧៦០​នាក់។ អ្នក​ទាំង​នោះ​ជា​មនុស្ស​ប៉ិន‌ប្រសប់​បំពេញ​ការ‌ងារ​នៅ​ក្នុង​ដំណាក់​របស់​អុលឡោះ។

14 ក្រុម​លេវី​មាន​សេម៉ា‌យ៉ា​ជា​កូន​ហាស៊ូប ជា​ចៅ​របស់​លោក​អាស‌រីកាំ ជា​ចៅ​ទួត​របស់​លោក​ហាសាប‌យ៉ា ក្នុង​អំបូរ​ម៉្រារី។

15 លោក​បាក‌បាការ លោក​ហេរេស លោក​កាឡាល លោក​ម៉ាថា‌នា ជា​កូន​របស់​លោក​មីកា ជា​ចៅ​របស់​លោក​ស៊ីក‌គ្រី ជា​ចៅ​ទួត​របស់​លោក​អេសាភ។

16 លោក​អូបា‌ឌា​ជា​កូន​របស់​លោក​សេម៉ា‌យ៉ា ជា​ចៅ​របស់​លោក​កាឡាល ជា​ចៅ​ទួត​របស់​លោក​យេឌូ‌ថិន។ លោក​បេរេ‌គា​ជា​កូន​របស់​លោក​អេសា ជា​ចៅ​របស់​លោក​អែល‌កាណា ដែល​រស់​នៅ​តាម​ភូមិ​របស់​ពួក​នថូ‌ផា។

17 ក្រុម​ឆ្មាំ​ទ្វារ លោក​សាលូម លោក​អក‌គូប លោក​ថាលម៉ូន លោក​អហ៊ី‌ម៉ាន និង​បង​ប្អូន​របស់​គេ។ លោក​សាលូម​ជា​មេ​ដឹក​នាំ។

18 មក​ទល់​នឹង​ពេល​នោះ ពួក​គេ​តែងតែ​យាម​នៅ​ខ្លោង​ទ្វារ​ស្តេច នៅ​ប៉ែក​ខាង​កើត។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ពួក​ឆ្មាំ​ទ្វារ​នៃ​ជំរំ​កូន​ចៅ​លេវី។

19 លោក​សាលូម​ជា​កូន​របស់​លោក​កូរ៉ា ជា​ចៅ​របស់​លោក​អេបៀ‌យ៉ាសាប់ ជា​ចៅ​ទួត​របស់​លោក​កូរេ ព្រម​ទាំង​បង​ប្អូន​រួម​ត្រកូល​របស់​គាត់ គឺ​ពូជ‌ពង្ស​កូរ៉ា មាន​ភារកិច្ច​ជា​អ្នក​យាម​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ បុព្វ‌បុរស​របស់​ពួក​គេ ក៏​ធ្លាប់​ធ្វើ​ជា​អ្នក​យាម​នៅ​ច្រក​ចូល​ជំរំ​របស់អុលឡោះ‌តាអាឡា​ដែរ

20 ដោយ​មាន​លោក​ភីនេ‌ហាស ជា​កូន​របស់​លោក​អេ‌ឡា‌សារ ធ្វើ​ជា​អ្នក​ដឹក​នាំ។ អុលឡោះ‌តាអាឡា​បាន​នៅ​ជា​មួយ​គាត់។

21 លោក​សាកា‌រីយ៉ា​ជា​កូន​របស់​លោក​មសេ‌លេមា ជា​ឆ្មាំ​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។

22 អស់​អ្នក​ដែល​គេ​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ឆ្មាំ​ទ្វារ ហើយ​ជំរឿន​តាម​ភូមិ​របស់​ពួក​គេ មាន​ចំនួន​ទាំង​អស់​២១២​នាក់។ ស្តេច​ទត និង​ណាពី​សាំយូ‌អែល បាន​តែង‌តាំង​ពួក​គេ​ឲ្យ​បំពេញ​មុខ‌ងារ​នេះ។

23 ដូច្នេះ​ពួក​គេ និង​កូន​ចៅ​របស់​ពួក​គេ ក៏​បំពេញ​មុខ‌ងារ​ជា​ឆ្មាំ​ទ្វារ​ដំណាក់​របស់អុលឡោះ‌តាអាឡា គឺ​មាត់​ទ្វារ​ជំរំ​ជួប​ទ្រង់។

24 មាន​ពួក​ឆ្មាំ​ទ្វារ​នៅ​ទិស​ទាំង​បួន គឺ​ខាង​កើត ខាង​លិច ខាង​ជើង និង​ខាង​ត្បូង។

25 រីឯ​បង​ប្អូន​របស់​ពួក​គេ​ដែល​រស់​នៅ​តាម​ភូមិ​នានា ត្រូវ​ចូល​មក​ជួយ​ការ‌ងារ​របស់​ពួក​គេ​យូរៗ​ម្តង​ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ថ្ងៃ។

26 ពួក​លេវី​ទាំង​បួន​នាក់ ដែល​ជា​មេ​លើ​ពួក​ឆ្មាំ​ទ្វារ នៅ​បំពេញ​ការ‌ងារ​របស់​ខ្លួន​ជាប់​រហូត។ លើស​ពី​នោះ ពួក​គេ​ក៏​មើល​ខុស​ត្រូវ​លើ​បន្ទប់​ផ្សេងៗ និង​ទ្រព្យ​នៅ​ក្នុង​ដំណាក់​របស់​អុលឡោះ​ដែរ។

27 ពេល​យប់ ពួក​គេ​ស្នាក់​នៅ​ជុំ‌វិញ​ដំណាក់​របស់​អុលឡោះដ្បិត​ពួក​គេ​មាន​ភារកិច្ច​យាម​ដំណាក់ និង​បើក​ទ្វារ​រៀង​រាល់​ព្រឹក។

28 ពួក​លេវី​ខ្លះ​មាន​ភារកិច្ច​ថែ​រក្សា​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ដំណាក់ គឺ​ពួក​គេ​ត្រូវ​រាប់​នៅ​ពេល​យក​ចេញ​មក​ប្រើ ហើយ​ពេល​យក​ទៅ​ទុក​វិញ ក៏​ត្រូវ​រាប់​ដែរ។

29 អ្នក​ខ្លះ​ទទួល​ភារកិច្ច​ថែ​រក្សា​គ្រឿង​បរិក្ខារ​ឯ​ទៀតៗ និង​គ្រឿង​សម្ភារៈ​នៅ​ក្នុង​ទី‌សក្ការៈ ព្រម​ទាំង​ម្សៅ​ម៉ដ្ត ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង គ្រឿង​ក្រអូប និង​ប្រេង​ក្រអូប​ផ្សេងៗ​ផង។

30 ពួក​អ៊ីមុាំ​ខ្លះ​ទទួល​បន្ទុក​ផ្នែក​ខាង​ផ្សំ​ប្រេង​ក្រអូប។

31 លោក​ម៉ាធិ‌ធា​ជា​ពួក​លេវី ហើយ​ជា​កូន​ច្បង​របស់​លោក​សាលូម ក្នុង​ពូជ‌ពង្ស​របស់​លោក​កូរេ មាន​ភារកិច្ច​ធ្វើ​នំ​ដែល​ចំអិន​ដោយ​ប្រើ​ពុម្ព។

32 រីឯ​បង​ប្អូន​របស់​ពួក​គេ​ពី​អំបូរ​កេ‌ហាត់ មាន​ភារកិច្ច​ចាត់​ចែង​មើល​នំបុ័ង ដែល​ត្រូវ​រៀប​ជូន​អុលឡោះ​រាល់​ថ្ងៃ​ឈប់​សម្រាក។

33 ពួក​អ្នក​ចំរៀង ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​លេវី អាស្រ័យ​នៅ​តាម​បន្ទប់​នានា ក្នុង​ដំណាក់។ ពួក​គេ​មិន​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត​ឡើយ ដ្បិត​ពួក​គេ​ត្រូវ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ទាំង​ថ្ងៃ ទាំង​យប់។

34 នេះ​ហើយ​ជា​មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ។ អ្នក​ទាំង​នោះ​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។

35 រីឯ​លោក​យេហ៊ី‌អែល ជា​អ្នក​សង់​ក្រុង​គីបៀន​រស់​នៅ​ក្នុង​ក្រុង​នោះ។ ប្រពន្ធ​របស់​គាត់ ឈ្មោ​ម៉ាកា។

36 កូន​របស់​គាត់​មាន​អាប់ដូន​ជា​កូន​ច្បង បន្ទាប់​មក ស៊ើរ គីស បាល នើរ ណាដាប

37 កេដោរ អហ៊ី‌យ៉ូ សាកា‌រី និង​មីក‌ឡូត។

38 លោក​មីក‌ឡូត ជា​ឪពុក​របស់​លោក​សាំម៉ា។ អ្នក​ទាំង​នោះ​ក៏​រស់​នៅ​ក្រុង​យេរូ‌សាឡឹម ជា​មួយ​បង​ប្អូន​របស់​គេ​ដែរ។


ពូជ‌ពង្ស​ស្តេច​សូល

39 លោក​នើរ​ជា​ឪពុក​របស់​លោក​គីស លោក​គីស ជា​ឪពុក​របស់​ស្តេច​សូល​ស្តេច​សូល ជា​ឪពុក​របស់​សម្តេច​យ៉ូណា‌ថាន ម៉ាលគី-‌ស៊ូអា អប៊ី‌ណាដាប់ និង​អែស‌បាល។

40 កូន​របស់​សម្តេច​យ៉ូណា‌ថាន គឺ​មេរីប-បាល ហើយ​លោក​មេរីប-បាល ជា​ឪពុក​របស់​លោក​មីកា។

41 កូន​របស់​លោក​មីកា​មាន ពីថូន មេឡេក និង​ថាក់រា។

42 លោក​អហាស​ជា​ឪពុក​របស់​លោក​យ៉ារ៉ា លោក​យ៉ារ៉ា ជា​ឪពុក​របស់​លោក​អលេ‌មេត លោក​អលេ‌មេត ជា​ឪពុក​របស់​លោក​អាស‌ម៉ាវែត និង​លោក​ស៊ីមរី។ លោក​ស៊ីមរី ជា​ឪពុក​របស់​លោក​ម៉ូសា

43 លោក​ម៉ូសា ជា​ឪពុក​របស់​លោក​ប៊ីនា លោក​ប៊ីនា ជា​ឪពុក​របស់​លោក​រេផា‌យ៉ា លោក​រេផា‌យ៉ា ជា​ឪពុក​របស់​លោក​អេលា‌សា លោក​អេលេ‌សា ជា​ឪពុក​របស់​លោក​អសេល។

44 លោក​អសេល​មាន​កូន​ប្រុស​ប្រាំ​មួយ​នាក់ ឈ្មោះ អាសរី‌កាំ បូក‌រូវ អ៊ីស្មា‌អែល ស្អារ៉ា អូបា‌ឌា និង​ហាណាន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​អសេល។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម