Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 2:20 - អាល់គីតាប

20 ខ្ញុំ​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា​ប្រាកដ​ជា​ប្រទាន​ឲ្យ​ពួក​យើង​ទទួល​ជោគ‌ជ័យ​មិន​ខាន! ពួក​យើង ជា​អ្នក​បម្រើ​របស់​ទ្រង់ នឹង​ក្រោក​ឡើង​សង់​ក្រុង​នេះ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​គ្មាន​ចំណែក គ្មាន​សិទ្ធិ ឬ​អនុ‌ស្សា‌វរីយ៍​អ្វី​ក្នុង​ក្រុង​យេរូ‌សាឡឹម​នេះ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ខ្ញុំ​ក៏​ឆ្លើយ​ទៅ​គេ​ថា៖ «ព្រះ​នៃ​ស្ថាន‌សួគ៌​នឹង​ជួយ​ពួក​យើង​ឲ្យចម្រុង​ចម្រើន ហើយ​ពួក​យើង​ជា​អ្នក​បម្រើ​ព្រះ‌អង្គ នឹង​ក្រោក​ឡើង ហើយ​នាំ​គ្នា​សង់ តែ​អ្នក​រាល់​គ្នា​វិញ គ្មាន​ចំណែក គ្មាន​សិទ្ធិ ឬ​គុណ​បំណាច់​អ្វី​នៅ​ក្រុង​យេរូ‌សាឡិម​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ខ្ញុំ​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «ព្រះ​នៃ​ស្ថាន​បរម‌សុខ​មុខ​ជា​ប្រទាន​ឲ្យ​ពួក​យើង​ទទួល​ជោគ‌ជ័យ​មិន​ខាន! ពួក​យើង ជា​អ្នក​បម្រើ​របស់​ព្រះអង្គ នឹង​ក្រោក​ឡើង​សង់​ក្រុង​នេះ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​គ្មាន​ចំណែក គ្មាន​សិទ្ធិ ឬ​អនុ‌ស្សា‌វរីយ៍​អ្វី​ក្នុង​ក្រុង​យេរូ‌សាឡឹម​នេះ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ខ្ញុំ​ក៏​ឆ្លើយ​ទៅ​គេ​ថា ព្រះ​នៃ​ស្ថាន‌សួគ៌​ទ្រង់​នឹង​ជួយ​ចំរើន​ដល់​យើង​រាល់​គ្នា ហេតុ​នោះយើង​រាល់​គ្នា ជា​ពួក​បំរើ​ទ្រង់ នឹង​លើក​គ្នា​ឡើង​ធ្វើ តែ​ឯ​អ្នក​រាល់​គ្នា​វិញ គ្មាន​ចំណែក គ្មាន​ច្បាប់ ឬ​ទី​នឹក‌រឭក​នៅ​ក្រុង​យេរូ‌សាឡិម​ឡើយ។

សូមមើលជំពូក ចម្លង




នេហេមា 2:20
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អូសៀស​យក​ចិត្ត​ទុក​ដាក់​ស្វែង​រក​អុលឡោះក្នុង​ពេល​ដែល​លោក​សាកា‌រីយ៉ា​នៅ​រស់​នៅ​ឡើយ ព្រោះ​គាត់​ណែ‌នាំ​ស្តេច​ឲ្យ​គោរព​កោត​ខ្លាច​អុលឡោះ។ ដរាប​ណា​ស្តេច​ស្វែង​រក​អុលឡោះទ្រង់​ប្រទាន​ឲ្យ​ស្តេច​បាន​ចំរុង​ចំរើន​ជា‌និច្ច។


ប៉ុន្តែ លោក​សូរ៉ូ‌បាបិល លោក​យេសួរ និង​អស់​លោក​ឯ​ទៀតៗ ជា​មេ​ក្រុម​គ្រួសារ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «អស់​លោក​មិន​ត្រូវ​ចូល​រួម​ជា​មួយ​ពួក​យើង ក្នុង​ការ​សាង​សង់​ដំណាក់​ជូន​អុលឡោះ​ជា​ម្ចាស់​របស់​ពួក​យើង​ទេ មាន​តែ​ពួក​យើង​ប៉ុណ្ណោះ​ដែល​ត្រូវ​សង់​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដូច​ស្តេច​ស៊ីរូស ជា​ស្តេច​ស្រុក​ពែរ្ស បាន​បញ្ជា​ដល់​ពួក​យើង»។


ពេល​ខ្ញុំ​ឮ​ពាក្យ​ទាំង​នោះ ខ្ញុំ​អង្គុយ​ចុះ ហើយ​យំ​សោក ព្រម​ទាំង​កាន់​ទុក្ខ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ខ្ញុំ​តម​អាហារ ហើយ​ទូរអា‌អង្វរ​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា។


ស្តេច​អធិរាជ​សួរ​មក​ខ្ញុំ​ថា៖ «តើ​លោក​ចង់​សុំ​អ្វី​ពី​យើង?»។ ពេល​នោះ ខ្ញុំ​ក៏​ទូរអា​ដល់​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា


«ពួក​អ្នក​បម្រើ និង​ប្រជា‌ជន​នៅ​ក្នុង​អាណា‌ខេត្ត​របស់​ស្ដេច សុទ្ធ​តែ​ដឹង​ថា​បុរស ឬ​ស្ត្រី​ណា​ដែល​ហ៊ាន​ចូល​ទៅ​ជួប​ស្ដេច នៅ​សាល​ខាង​ក្នុង​ដំណាក ដោយ​ស្ដេច​មិន​បាន​ត្រាស់​ហៅ​នោះ នឹង​មាន​ទោស​ដល់​ស្លាប់ ស្រប​តាម​ច្បាប់​ដែល​មាន​ចែង​ទុក​សម្រាប់​មនុស្ស​ទួទៅ។ ប៉ុន្តែ បើ​ស្តេច​ហុច​ដំបង​រាជ្យ​ធ្វើ​ពី​មាស​ឲ្យ​នោះ ទើប​រួច​ជីវិត។ ចំពោះ​ខ្ញុំ​វិញ ស្តេច​មិន​បាន​ហៅ​ខ្ញុំ​ឲ្យ​ចូល​ជួប អស់​រយៈ​ពេល​មួយ​ខែ​មក​ហើយ»។


ទ្រង់​បែរ​មើល​ទៅ​មនុស្ស​ទុគ៌ត ទ្រង់​លែង​ព្រងើយ​កន្តើយ នឹង​ពាក្យ​សូម‌អង្វរ​របស់​គេ​ទៀត​ហើយ។


ចូរ​នាំ​គ្នា​ទូរអា​សូម​អុលឡោះ‌តាអាឡា​ប្រទាន​សន្តិ‌ភាព មក​ក្រុង​យេរូ‌សាឡឹម សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​នេះ អាច​រស់​នៅ​យ៉ាង​សុខ‌សាន្ត!


យើង​នឹង​ស្រែក​ហ៊ោ​ដោយ​អំណរ ព្រោះ​តែ​ស្ដេច​មាន​ជ័យ‌ជំនះ យើង​នឹង​លើក​ទង់​ជ័យ​ឡើង ក្នុង​នាម​អុលឡោះ​ជា​ម្ចាស់​របស់​យើង។ សូម​អុលឡោះ‌តាអាឡា​សម្រេច​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ស្តេច​ទូរអា​សូម។


រីឯ​អស់​អ្នក​ដែល​ចង់​ឃើញ ខ្ញុំ​ជា​មនុស្ស​គ្មាន​ទោស សូម​ប្រទាន​ឲ្យ​គេ​អាច​ស្រែក​ហ៊ោ ដោយ​អំណរ​សប្បាយ ហើយ​សូម​ឲ្យ​គេ​ពោល​ហើយ​ពោល​ទៀត​ថា «សូម​លើក​តម្កើង​អុលឡោះ‌តាអាឡា! ទ្រង់​ពេញ​ចិត្ត ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​បាន​ជោគ​ជ័យ!»។


អុលឡោះ‌តាអាឡា​អើយ សូម​ប្រោស‌ប្រណី​ក្រុង​ស៊ីយ៉ូន ហើយ​សូម​មេត្តា​ប្រទាន​ឲ្យ ក្រុង​យេរូ‌សាឡឹម​បាន​រឹង‌មាំ​ឡើង​វិញ​ផង។


ពេល​ហារូន​ចូល​ក្នុង​ទី​សក្ការៈ គាត់​មាន​ឈ្មោះ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អ៊ីស្រ‌អែល​នៅ​ជាប់​នឹង​ប្រដាប់​ពាក់​លើ​ទ្រូង​សម្រាប់​វិនិច្ឆ័យ ដើម្បី​ឲ្យ​យើង​ដែល​ជាអុលឡោះ‌តាអាឡា​នឹក​ដល់​ពួក​គេ​អស់‌កល្ប​ជា​និច្ច។


ត្រូវ​តែ​ទទួល​យក​យោបល់​ទាំង​ពីរ​នេះ ដ្បិត​អ្នក​ដែល​កោត​ខ្លាច​អុលឡោះនៅ​ពេល​ស្ថាន‌ភាព​ទាំង​ពីរ​កើត​មាន គេ​តែងតែ​មាន​ច្រក​ចេញ​ជា‌និច្ច។


នោះ​យើង​នឹង​ចារ​ឈ្មោះ​គេ​ទុក នៅ​តាម​ជញ្ជាំង​ដំណាក់​របស់​យើង យើង​នឹង​ឲ្យ​គេ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ជាង កូន​ប្រុស​កូន​ស្រី​របស់​យើង​ទៅ​ទៀត ឈ្មោះ​គេ​នឹង​នៅ​គង់‌វង្ស​រហូត​ត​ទៅ គ្មាន​នរណា​លុប​បំបាត់​បាន​ឡើយ»។


ហើយ​យក​ជំនូន​នោះ​មក​ជូន​ពួក​អ៊ីមុាំ​ជា​កូន​ហារូន។ គេ​ត្រូវ​យក​ម្សៅ​ពេញ​មួយ​ក្តាប់ ដែល​លាយ​ជា​មួយ​ប្រេង និង​គ្រឿង​ក្រអូប​ទាំង​អស់​មក រួច​អ៊ីមុាំ​ម្នាក់​យក​ជំនូន​នេះ ទៅ​ដុត​នៅ​លើ​អាសនៈ ដើម្បី​ទុក​ជា​ទី​រំលឹក។ នេះ​ជា​គូរបាន​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


ចូរ​ដាក់​គ្រឿង​ក្រអូប​ដ៏​ល្អ​បំផុត​នៅ​លើ​ជួរ​នីមួយៗ ហើយ​ដុត​គ្រឿង​ក្រអូប​ជំនួស​នំ​បុ័ង​ទាំង​នោះ ទុក​ទី​រំលឹក​នៅ​ចំពោះអុលឡោះ‌តាអាឡា។


មកុដ​ទាំង​នេះ​ត្រូវ​ទុក​នៅ​ក្នុង​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា ដើម្បី​រំលឹក​ដល់​ហែល‌ដាយ ថូប៊ី‌យ៉ា និង​យេដា‌យ៉ា ព្រម​ទាំង​ហេន ជា​កូន​របស់​សេផា‌នា។


នៅ​ថ្ងៃដែល​អ្នក​រាល់​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ​បុណ្យ​ដ៏​សំខាន់ៗ និង​បុណ្យ​ចូល​ខែ​ថ្មី នោះ​ត្រូវ​ផ្លុំ​ត្រែ នៅ​ពេល​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី​ភាព ដើម្បី​ឲ្យ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា នឹក​ដល់​អ្នក​រាល់​គ្នា។ យើង​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា»។


“លោក​កូនេ‌លាស​អើយ អុលឡោះ​បាន​ស្តាប់​ពាក្យ​ទូរអា​របស់​អ្នក​ហើយ រីឯ​ទាន​របស់​លោក ក៏​អុលឡោះ​មិន​ភ្លេច​ដែរ។


លោក​កូនេ‌លាស​សម្លឹង​មើល​ទៅ​ម៉ាឡា‌អ៊ីកាត់ ហើយ​មាន​ប្រសាសន៍​ទៅ​វិញ ទាំង​ភ័យ​ខ្លាច​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​ម្ចាស់​មាន​ការ​អ្វី?»។ ម៉ាឡា‌អ៊ីកាត់​ពោល​មក​គាត់​ថា៖ «អុលឡោះ​បាន​ស្តាប់​ពាក្យ​ទូរអា​របស់​អ្នក​ហើយ ទ្រង់​ក៏​ជ្រាប​អំពី​ទាន​របស់​អ្នក​ដែរ ទ្រង់​មិន​ភ្លេច​ទេ។


អ្នក​គ្មាន​ចំណែក គ្មាន​សិទ្ធិ​អ្វី​ក្នុង​កិច្ចការ​នេះ​ឡើយ ដ្បិត​ចិត្ដ​របស់​អ្នក​មិន​ទៀង​ត្រង់​ចំពោះ​អុលឡោះ​ទាល់​តែ​សោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម