Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 39:4 - អាល់គីតាប

4 ប៉ូទីផារ​ពេញ​ចិត្ត​នឹង​យូសុះ​ណាស់ គាត់​ក៏​ឲ្យ​យូសុះ​ធ្វើ​ជា​អ្នក​បម្រើ​ជំនិត​របស់​គាត់ ហើយ​តែង​តាំង​យូសុះ​ឲ្យ​មើល​ខុស​ត្រូវ​លើ​ផ្ទះ​សំបែង និង​គ្រប់​គ្រង​លើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ដូច្នេះ យ៉ូសែប​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់លោក ហើយ​បាន​បម្រើ​លោក​។ លោក​ក៏​តែងតាំង​យ៉ូសែប​ឲ្យត្រួត​លើ​ផ្ទះ​របស់លោក ហើយ​ប្រគល់​អ្វីៗ​ទាំងអស់​ដែល​លោក​មាន ទៅក្នុង​ដៃ​របស់គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដូច្នេះ លោក​ប៉ូទីផារ​ពេញ​ចិត្ត​នឹង​លោក​យ៉ូសែប​ណាស់ ដែល​ខំ​ប្រឹង​បម្រើគាត់ ហើយ​គាត់​តែង​តាំង​លោក​យ៉ូសែប​ឲ្យ​មើល​ខុស​ត្រូវលើ​ផ្ទះ​សំបែង ក៏​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​គាត់​ឲ្យ​លោក​គ្រប់​គ្រង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លោក​ប៉ូទី‌ផារ​ពេញ​ចិត្ត​នឹង​លោក​យ៉ូសែប​ណាស់ គាត់​ក៏​ឲ្យ​លោក​ធ្វើ​ជា​អ្នក​បម្រើ​ជំនិត​របស់​គាត់ ហើយ​តែង‌តាំង​លោក​ឲ្យ​មើល​ខុស​ត្រូវ​លើ​ផ្ទះ​សំបែង និង​គ្រប់‌គ្រង​លើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 យ៉ូសែប​បាន​ជា​ទី​ពេញ​ចិត្ត​ដល់​លោក​ណាស់ ហើយ​ក៏​ខំ​ប្រឹង​បំរើ​លោក លោក​តាំង​គាត់​ឲ្យ​ត្រួត‌ត្រា​លើ​ផ្ទះ​លោក ក៏​ប្រគល់​របស់​ទាំង​អស់​ទៅ​ក្នុង​កណ្តាប់​ដៃ​គាត់

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 39:4
23 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីប្រាំ​ឆ្លើយ​តប​វិញ​ថា៖ «អុលឡោះ‌តាអាឡាជា​ម្ចាស់​ប្រទាន​អ្វី​មក​ខ្ញុំ ក៏​ឥត​ប្រយោជន៍​ដែរ ព្រោះ​ខ្ញុំ​នឹង​លា​ចាក​លោក​នេះ​ទៅ ទាំង​គ្មាន​កូន។ រីឯ​អ្នក​ដែល​នឹង​ទទួល​កេរ‌មត៌ក​របស់​ខ្ញុំ គឺ​អេលា‌ស៊ើរ ជា​អ្នក​ក្រុង​ដាម៉ាស់​ឯ​ណោះ​វិញ»។


ហើយ​មាន​ប្រសាសន៍​ថា៖ «លោក​ម្ចាស់ បើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន សូម​មេត្តា​កុំ​អញ្ជើញ​ទៅ​ហួស​អ្នក​បម្រើ​របស់​លោក​ឡើយ។


សូម​លោក​ម្ចាស់​អធ្យា‌ស្រ័យ​ទៅ​ចុះ ដ្បិត​លោក​ម្ចាស់​សំដែង​សប្បុរស‌ធម៌​យ៉ាង​ខ្លាំង ចំពោះ​ខ្ញុំ ដោយ​ទុក​ជីវិត​ខ្ញុំ​ឲ្យ​នៅ​រស់។ ប៉ុន្តែ ខ្ញុំ​ពុំ​អាច​រត់​ទៅ​តំបន់​ភ្នំ​ទាន់​ទេ ព្រោះ​ខ្ញុំ​មុខ​ជា​ជួប​នឹង​មហន្តរាយ​នេះ ហើយ​ត្រូវ​ស្លាប់​មិន​ខាន។


អ៊ីព្រហ៊ីម​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​បម្រើ​របស់​គាត់ ដែល​មាន​វ័យ​ចំណាស់​ជាង​គេ និង​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​គាត់​ថា៖ «ចូរ​ដាក់​ដៃ​អ្នក​នៅ​ក្រោម​ភ្លៅ​ខ្ញុំ


ខ្ញុំ​មាន គោ លា ចៀម និង​មាន​អ្នក​បម្រើ​ប្រុស​ស្រី ជា​ច្រើន។ ខ្ញុំ​ចាត់​គេ​ឲ្យ​មក​ជម្រាប​លោក​ម្ចាស់ ជា​ដំណឹង ដើម្បី​សូម​សេចក្តី​សន្តោស​មេត្តា​ពី​លោក​ម្ចាស់”»។


យ៉ាកកូប​ឆ្លើយ​វិញ​ថា៖ «ទេ ប្រសិន​បើ​លោក​បង​យល់​អធ្យា‌ស្រ័យ​ដល់​ខ្ញុំ​មែន សូម​ទទួល​យក​ជំនូន​នេះ ពី​ដៃ​ខ្ញុំ​ផ្ទាល់​ទៅ។ ពេល​ខ្ញុំ​ឃើញ​មុខ​លោក​បង ក៏​ដូច​ជា​បាន​ឃើញ​មុខ​អុលឡោះ​ដូច្នោះ​ដែរ ព្រោះ​លោក​បង​បាន​ទទួល​ខ្ញុំ​យ៉ាង​រាក់​ទាក់។


អេសាវ​ពោល​ថា៖ «តើ​ប្អូន​មាន​បំណង​យក​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន ដែល​បង​បាន​ជួប​នោះ ទៅ​ធ្វើ​អ្វី?»។ យ៉ាកកូប​ឆ្លើយ​ថា៖ «ខ្ញុំ​យក​មក​ជូន​លោក​បង ដើម្បី​សុំ​លោក​បង​មេត្តា​អធ្យា‌ស្រ័យ​ដល់​ខ្ញុំ»។


យូសុះ​បាន​បដិសេធ គាត់​ពោល​ទៅ​ភរិយា​ចៅ‌ហ្វាយ​របស់​គាត់​ថា៖ «ចៅ‌ហ្វាយ​របស់​ខ្ញុំ បាន​ប្រគល់​ឲ្យ​ខ្ញុំ​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន គឺ​គាត់​មិន​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​ក្នុង​ផ្ទះ​សំបែង​របស់​គាត់​ឡើយ។


មាន​អ្នក​បម្រើ​ម្នាក់​របស់​ស្តេច​ឈ្មោះ​លោក​ស៊ីមរី ជា​មេ​បញ្ជា​ការ​កង​រទេះ​ចំបាំង​ចំនួន​ពាក់​កណ្តាល បាន​ក្បត់​ស្តេច​អេឡា។ នៅ​គ្រា​នោះ ស្តេច​ស្នាក់​នៅ​ក្រុង​ធើសា កំពុង​ពិសា​សុរា​ស្រវឹង នៅ​ក្នុង​ផ្ទះ​របស់​លោក​អើសា ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​វាំង។


លោក​ហេកាយ​ពេញ​ចិត្ត​នឹង​នាង ហើយ​មាន​ចិត្ត​សន្ដោស​ចំពោះ​នាង។ គាត់​យក​ចិត្ត​ទុក​ដាក់​ប្រគល់​គ្រឿង​សំអាង​កាយ និង​អ្វីៗ​ដ៏​ចាំ‌បាច់​ដល់​នាង ព្រម​ទាំង​នាំ​ភីលៀង​ប្រាំ‌ពីរ​នាក់ ដែល​ជ្រើស​រើស​ពី​ចំណោម​ពួក​ភីលៀង​ក្នុង​រាជ‌វាំង ឲ្យ​នៅ​បម្រើ​នាង​ផង។ គាត់​ប្រគល់​បន្ទប់​ដ៏​ល្អ​ជាង​គេ​ក្នុង​វិមាន​ស្ត្រី​ឲ្យ​នាង និង​ពួក​ភីលៀង​ដែល​នៅ​ជា​មួយ​នាង។


ស្តេច​តែងតែ​ពេញ​ចិត្ត​នឹង​មន្ត្រី​ណា​ដែល​មាន​សុភ‌និច្ឆ័យ តែ​ទ្រង់​ខឹង​នឹង​មន្ត្រី​ដែល​បង្ក​ភាព​អាម៉ាស់។


កាល​ណាអុលឡោះ‌តាអាឡា​ពេញ​ចិត្ត​នឹង​កិរិយា​មារយាទ​របស់​អ្នក​ណា​ម្នាក់ សូម្បី​តែ​ខ្មាំង​សត្រូវ​របស់​គេ​ក៏​ទ្រង់​ផ្សះ‌ផ្សា​ឲ្យ​ជា​នា​គ្នា​វិញ​ដែរ។


អ្នក​បម្រើ​ឆ្លាត​រមែង​ត្រួត‌ត្រា​លើ​កូន​ដ៏​ថោក​ទាប​របស់​ចៅហ្វាយ ព្រម​ទាំង​ទទួល​ចំណែក​មត៌ក​ក្នុង​គ្រួសារ​នោះ​ផង។


ប្រសិន​បើ​អ្នក​ឃើញ​មនុស្ស​ម្នាក់​ប៉ិន‌ប្រសប់​បំពេញ​ការ‌ងារ​របស់​ខ្លួន តោង​ដឹង​ថា អ្នក​នោះ​អាច​ចូល​បម្រើ​ស្ដេច គឺ​គេ​មិន​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​គ្មាន​កេរ្តិ៍​ឈ្មោះ​ឡើយ។


អ្នក​ថែ​ដើម​ឧទុម្ពរ​នឹង​បាន​បរិភោគ​ផ្លែ រីឯ​អ្នក​យក​ចិត្ត​ទុក​ដាក់​បម្រើ​ចៅហ្វាយ នឹង​ទទួល​កិត្តិយស។


ពេល​នោះ កូន​នឹង​បាន​គាប់​ចិត្ត​អុលឡោះគាប់​ចិត្ត​មនុស្ស​ផង​ទាំង​ពួង ហើយ​កូន​នឹង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ។


ដូច្នេះ​សូម​បង​ប្អូន​ថែ​រក្សា​ខ្លួន​ឯង និង​ថែ​រក្សា​ក្រុម​អ្នក​ជឿ​ទាំង​មូល​ផង ព្រោះ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​បាន​ផ្ទុក​ផ្ដាក់​ឲ្យ​បង​ប្អូន​ធ្វើ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នេះ ដើម្បី​ឲ្យ​បង​ប្អូន​ថែ​រក្សា​ក្រុម‌ជំអះ​របស់​អុលឡោះ ដែល​ទ្រង់​បាន​លោះ​មក ដោយ‌សារ​ឈាម​របស់​អ៊ីសា។


បុរស​នោះ​ឆ្លើយ​ថា៖ «នាង​ជា​ស្ត្រី​សាសន៍​ម៉ូអាប់ ដែល​មក​ជា​មួយ​នាង​ណា‌អូមី នៅ​ពេល​គាត់​វិល​ត្រឡប់​មក​ពី​ស្រុក​ម៉ូអាប់​វិញ។


ស្តេច​សូល​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​លោក​អ៊ីសាយ​ថា៖ «សូម​ឲ្យ​ទត​នៅ​បម្រើ​ខ្ញុំ​ទៅ ព្រោះ​ខ្ញុំ​ពេញ​ចិត្ត​នឹង​យុវជន​នេះ​ណាស់»។


រីឯ​កុមារ​សាំយូ‌អែល​មាន​វ័យ​ចំរើន​ធំ​ឡើង​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា និង​ជា​ទី​ពេញ​ចិត្ត​របស់​មនុស្ស‌ម្នា​ទាំង‌ឡាយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម