កាលរូបេនត្រឡប់មកដល់អណ្តូងវិញ គាត់មិនឃើញយូសុះនៅក្នុងនោះទៀតទេ គាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន
លោកុប្បត្តិ 37:34 - អាល់គីតាប យ៉ាកកូបបានហែកសម្លៀកបំពាក់របស់គាត់ និងយកបាវមកស្លៀក រួចគាត់កាន់ទុក្ខកូនជាយូរថ្ងៃ។ ព្រះគម្ពីរខ្មែរសាកល រួចយ៉ាកុបក៏ហែកសម្លៀកបំពាក់របស់ខ្លួន ហើយពាក់ក្រណាត់ធ្មៃនៅនឹងចង្កេះគាត់ ហើយកាន់ទុក្ខចំពោះកូនប្រុសរបស់គាត់ជាយូរថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបក៏ហែកសម្លៀកបំពាក់របស់ខ្លួន រួចស្លៀកសំពត់ធ្មៃ ហើយកាន់ទុក្ខកូនជាយូរថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបបានហែកសម្លៀកបំពាក់របស់លោក និងយកបាវមកស្លៀក រួចលោកកាន់ទុក្ខកូនជាយូរថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយ៉ាកុបក៏ហែកសំលៀកបំពាក់ខ្លួន រួចស្លៀកសំពត់ធ្មៃ ហើយកាន់ទុក្ខកូនជាយូរថ្ងៃ |
កាលរូបេនត្រឡប់មកដល់អណ្តូងវិញ គាត់មិនឃើញយូសុះនៅក្នុងនោះទៀតទេ គាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន
យ៉ាកកូបនិយាយថា៖ «ពុកមិនឲ្យកូនពៅរបស់ពុកទៅជាមួយកូនទាំងអស់គ្នាជាដាច់ខាត! បងវាស្លាប់បាត់ទៅហើយ គឺនៅសល់តែវាម្នាក់ប៉ុណ្ណោះ។ ប្រសិនបើគ្រោះថ្នាក់អ្វីកើតមានដល់វា នៅតាមផ្លូវដែលកូនៗបំរុងនឹងធ្វើដំណើរទៅនោះ កូនៗទាំងអស់គ្នានឹងធ្វើឲ្យឪពុកដែលកាន់តែចាស់ជរាណាស់ហើយនេះ ត្រូវលាចាកលោកទៅ ទាំងកើតទុក្ខជាមិនខាន»។
បងៗនាំគ្នាហែកសម្លៀកបំពាក់របស់ខ្លួន ហើយម្នាក់ៗលើកបាវដាក់លើខ្នងលាត្រឡប់ទៅទីក្រុងវិញ។
ទតទាញសម្លៀកបំពាក់របស់គាត់មកហែក ហើយអស់អ្នកដែលនៅជាមួយគាត់ក៏ធ្វើដូចគាត់ដែរ។
ស្តេចទតបញ្ជាទៅកាន់លោកយ៉ូអាប់ និងប្រជាជនទាំងមូលដែលនៅជាមួយគាត់ថា៖ «ចូរហែកសម្លៀកបំពាក់រួចស្លៀកបាវ ហើយកាន់ទុក្ខសពរបស់លោកអប៊ីនើរទៅ»។ ស្តេចទតតាមក្រោយមឈូស។
ពួកមន្ត្រីជម្រាបថា៖ «ខ្ញុំឮគេនិយាយថាស្តេចអ៊ីស្រអែល សុទ្ធតែជាស្តេចដែលមានចិត្តមេត្តាករុណា ដូច្នេះខ្ញុំទាំងអស់គ្នានឹងយកបាវមកស្លៀក ហើយយកខ្សែពួរមកពាក់ក រួចនាំគ្នាចេញទៅបង្ហាញខ្លួនចំពោះស្តេចអ៊ីស្រអែល នោះប្រហែលជាស្តេចនឹងទុកជីវិតស្តេច»។
កាលស្តេចអហាប់ឮបន្ទូលទាំងនោះហើយ គាត់ហែកអាវចោល រួចស្លៀកបាវ និងតមអាហារ។ ពេលដេក ក៏ស្តេចស្លៀកបាវដែរ ហើយដើរយឺតៗ។
កាលស្តេចហេសេគាទទួលដំណឹងនេះ គាត់ហែកអាវចោល យកបាវមកស្លៀក រួចទៅដំណាក់របស់អុលឡោះតាអាឡា។
កាលអេលីយ៉ាសាក់ឃើញដូច្នេះ គាត់ស្រែកថា៖ «លោកបិតា! លោកបិតាអើយ! លោកប្រៀបដូចជារទេះចំបាំង និងទ័ពសេះរបស់អ៊ីស្រអែល!»។ បន្ទាប់មក គាត់មើលអេលីយ៉េសលែងឃើញទៀត។ គាត់យកសម្លៀកបំពាក់របស់គាត់មកហែកជាពីរ
ស្តេចទតងើបមុខឡើងឃើញម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាឈរនៅចន្លោះសូរ៉កា និងផែនដី ដោយកាន់ដាវដែលហូតចេញពីស្រោមជាស្រេច ហើយបែរមុខតម្រង់ទៅក្រុងយេរូសាឡឹម។ ស្តេចទត និងអះលីជំអះដែលស្លៀកបាវកាន់ទុក្ខ ក៏ក្រាបចុះអោនមុខដល់ដី។
លោកអេប្រាអ៊ីមជាឪពុក បានកាន់ទុក្ខជាយូរថ្ងៃ ហើយញាតិសន្តានក៏នាំគ្នាមកជួយសំរាលទុក្ខលោក។
នៅថ្ងៃទីម្ភៃក្នុងខែដដែលនោះ ជនជាតិអ៊ីស្រអែលស្លៀកបាវកាន់ទុក្ខ និងរោយដីលើក្បាល ហើយជួបជុំគ្នាធ្វើពិធីតមអាហារ។
ពេលនោះ អៃយ៉ូបក្រោកឡើង ហែកអាវធំរបស់គាត់ ហើយកោរសក់។ បន្ទាប់មក គាត់ផ្ដួលខ្លួនដល់ដី ក្រាបថ្វាយបង្គំ
ពេលក្រឡេកពីចម្ងាយ អ្នកទាំងបីមើលអៃយ៉ូបលែងស្គាល់ទៀតហើយ។ ដូច្នេះ ពួកគេនាំគ្នាទ្រហោយំ ហែកអាវធំរបស់ខ្លួន និងយកធូលីដីបាចនៅលើក្បាល។
ពួកស្ត្រីដែលរស់នៅយ៉ាងស្រណុក អ្នករាល់គ្នានឹងត្រូវញ័ររន្ធត់ ពួកស្ត្រីដែលឥតកង្វល់អើយ អ្នករាល់គ្នានឹងត្រូវភ័យញ័រ! ចូរយកសម្លៀកបំពាក់ចេញ រួចពាក់អាវកាន់ទុក្ខវិញ!
លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវស្តេចបរមរាជវាំង លោកសេបណា ជាស្មៀនស្តេច ព្រមទាំងលោកយ៉ូអា ជាកូនរបស់លោកអេសាភ និងជាអ្នកនាំពាក្យរបស់ស្តេច នាំគ្នាវិលទៅជួបស្តេចហេសេគាវិញ ទាំងហែកសម្លៀកបំពាក់ ហើយទូលជូនស្តេចនូវពាក្យរបស់មេទ័ពស្ដេចស្រុកអាស្ស៊ីរី។
ស្តេច និងនាម៉ឺនសព្វមុខមន្ត្រី បានឮបន្ទូលទាំងនោះ តែគ្មាននរណាភ័យញ័ររន្ធត់ ឬហែកសម្លៀកបំពាក់របស់ខ្លួនទេ។
ពួកគេកោរសក់ កោរពុកមាត់ទាំងអស់គ្នា ហើយឆូតដៃរបស់ខ្លួនគ្រប់ៗគ្នា ព្រមទាំងស្លៀកបាវកាន់ទុក្ខផង។
ចូរកែប្រែចិត្តគំនិត កុំហែកតែសម្លៀកបំពាក់ប៉ុណ្ណោះ! ចូរវិលមករកអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាវិញ ដ្បិតទ្រង់តែងតែប្រណីសន្ដោស ទ្រង់មានចិត្តអាណិតអាសូរ ទ្រង់មានចិត្តអត់ធ្មត់ ពោរពេញដោយចិត្តមេត្តាករុណា ទ្រង់មិនពេញចិត្តដាក់ទោសទេ។
«អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យ ដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំងនោះកែប្រែចិត្ដគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះជាមិនខាន។
ពេលនោះ មូស្ទីហែកអាវរបស់លោកហើយនិយាយថា៖ «ជននេះបានពោលពាក្យប្រមាថអុលឡោះហើយ! យើងមិនបាច់រកសាក្សីឯណាទៀតទេ អស់លោកឮអ្នកនេះពោលពាក្យប្រមាថអុលឡោះអំបាញ់មិញស្រាប់!
កាលបារណាបាស និងប៉ូល ដែលជាសាវ័កបានឮដំណឹងនេះ លោកក៏ហែកសម្លៀកបំពាក់ ហើយស្ទុះរត់ទៅរកប្រជាជន ទាំងស្រែកឡើងថា៖
យ៉ូស្វេ និងអះលីជំអះនៃជនជាតិអ៊ីស្រអែលហែកសម្លៀកបំពាក់របស់ខ្លួន រួចក្រាបនៅខាងមុខហិបរបស់អុលឡោះតាអាឡា អោនមុខដល់ដីរហូតដល់ល្ងាច ពួកគាត់យកធូលីដីរោយលើក្បាលរៀងៗខ្លួន។
យើងនឹងឲ្យបន្ទាល់របស់យើងទាំងពីរនាក់ស្លៀកបាវ ទៅថ្លែងបន្ទូល ក្នុងរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃនោះ។
កាលគាត់ក្រឡេកឃើញនាង គាត់ក៏ហែកសម្លៀកបំពាក់របស់លោក ទាំងស្រែកថា៖ «ឱ!កូនស្រីអើយ! កូនធ្វើឲ្យពុកកើតទុក្ខហើយ កូនធ្វើឲ្យពុកគ្រាំគ្រាក្នុងចិត្ត ដ្បិតពុកបានសន្យាជាមួយអុលឡោះតាអាឡារួចស្រេចទៅហើយ ពុកមិនអាចលេបពាក្យសំដីនោះវិញបានទេ»។