Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 19:1 - អាល់គីតាប

1 កាល​ស្តេច​ហេ‌សេគា​ទទួល​ដំណឹង​នេះ គាត់​ហែក​អាវ​ចោល យក​បាវ​មក​ស្លៀក រួច​ទៅ​ដំណាក់​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ពេល​ស្តេច​ហេ‌សេ‌គា​បាន​ស្តាប់​ពាក្យ​ទាំង​នោះ​ហើយ ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ ហើយ​ស្លៀក‌ពាក់​សំពត់​ធ្មៃ​វិញ ចូល​ទៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 កាល​ព្រះ‌បាទ​ហេ‌សេគា​ទទួល​ដំណឹង​នេះ ទ្រង់​ហែក​ព្រះ‌ភូសា​ចោល យក​បាវ​មក​ស្លៀក រួច​យាង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 លុះ​កាល​ស្តេច​ហេសេគា​បាន​ស្តាប់​ពាក្យ​ទាំង​នោះ​ហើយ នោះ​ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ ហើយ​ស្លៀក‌ពាក់​សំពត់​ធ្មៃ​វិញ ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 19:1
21 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកកូប​បាន​ហែក​សម្លៀក​បំពាក់​របស់​គាត់ និង​យក​បាវ​មក​ស្លៀក រួច​គាត់​កាន់​ទុក្ខ​កូន​ជា​យូរ​ថ្ងៃ។


កាល​ស្តេច​អហាប់​ឮ​បន្ទូល​ទាំង​នោះ​ហើយ គាត់​ហែក​អាវ​ចោល រួច​ស្លៀក​បាវ និង​តម​អាហារ។ ពេល​ដេក ក៏​ស្តេច​ស្លៀក​បាវ​ដែរ ហើយ​ដើរ​យឺតៗ។


«អ្នក​ឃើញ​ទេ អហាប់​បន្ទាប​ខ្លួន​នៅ​ចំពោះ​មុខ​យើង​ហើយ។ ដោយ​អហាប់​បន្ទាប​ខ្លួន​ដូច្នេះ យើង​នឹង​មិន​ធ្វើ​ឲ្យ​គ្រោះ​កាច កើត​មាន​ដល់​គេ​ក្នុង​ពេល​ដែល​គេ​នៅ​មាន​ជីវិត​ទេ តែ​យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន​ចំពោះ​ពូជ‌ពង្ស​របស់​គេ​នៅ​ជំនាន់​ក្រោយ»។


លោក​អេលា‌គីម​ជា​កូន​របស់​លោក​ហ៊ីលគីយ៉ា ហើយ​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​បរម​រាជ​វាំង លោក​សិប‌ណា​ជា​ស្មៀន​ស្តេច និង​លោក​យ៉ូអា កូន​របស់​លោក​អេសាភ​ជា​អ្នក​នាំ​ពាក្យ​របស់​ស្តេច​នាំ​គ្នា​វិល​ទៅ​ជួប​ស្តេច​ហេ‌សេគា​វិញ ទាំង​ហែក​សម្លៀក‌បំពាក់ ហើយ​ជម្រាប​ស្តេច​នូវ​ពាក្យ​របស់​មេ‌ទ័ព​ស្រុក​អាស‌ស៊ើរ។


កាល​ស្តេច​ស្រុក​អ៊ីស្រ‌អែល​អាន​សំបុត្រ​នេះ​ចប់ គាត់​ហែក​អាវ ហើយ​សួរ​ថា៖ «តើ​យើង​នេះ​ជា​អុលឡោះ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​រស់​កើត​ឬ បាន​ជា​ស្តេច​បញ្ជូន​មនុស្ស​ឃ្លង់​មក​ឲ្យ​យើង​ព្យាបាល​ដូច្នេះ? សូម​ជួយ​ពិចារណា​មើល​ចុះ! ស្តេច​ស្រុក​ស៊ីរី​ពិត​ជា​រក​លេស បង្ក​ជម្លោះ​ជា​មួយ​យើង​ហើយ!»។


កាល​ស្តេច​ឮ​ពាក្យ​របស់​ស្ត្រី​នោះ ស្តេច​ក៏​ហែក​អាវ។ ពេល​នោះ ស្តេច​កំពុង​តែ​ដើរ​នៅ​លើ​កំពែង​ក្រុង ដូច្នេះ ប្រជា‌ជន​ឃើញ​ស្តេច​ស្លៀក​បាវ។


ពេល​ឮ​ពាក្យ​ទាំង​នេះ ខ្ញុំ​ហែក​អាវ​ធំ និង​សម្លៀក‌បំពាក់​របស់​ខ្ញុំ ខ្ញុំ​បោច​សក់ និង​បោច​ពុក​ចង្កា​ខ្លួន​ឯង ហើយ​អង្គុយ​កើត​ទុក្ខ។


ពេល​ពួក​គេ​ឈឺ ខ្ញុំ​បាន​ជួយ​រំលែក​ទុក្ខ ខ្ញុំ​បន្ទាប​ខ្លួន ទាំង​តម​អាហារ ហើយ​ខ្ញុំ​ទូរអា‌អង្វរ​ឲ្យ​គេ​ឥត​ឈប់​ឈរ។


ស្តេច​សានហេ‌រីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី ក៏​ដក​ទ័ព​ចេញ​ពី​ទី​នោះ វិល​ត្រឡប់​ទៅ​នៅ​ក្រុង​នីនីវេ​វិញ។


ស្តេច និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី បាន​ឮ​បន្ទូល​ទាំង​នោះ តែ​គ្មាន​នរណា​ភ័យ​ញ័រ​រន្ធត់ ឬ​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន​ទេ។


ពេល​នោះ អ្នក​ក្រុង​នីនីវេ​នាំ​គ្នា​ជឿ​លើ​អុលឡោះ។ ពួក​គេ​ប្រកាស​ឲ្យ​មនុស្ស​គ្រប់ៗ​គ្នា ចាប់​ពី​នាម៉ឺន​មន្ត្រី​រហូត​ដល់​ប្រជា‌ជន​តូច‌តាច តម​អាហារ និង​ស្លៀក​ពាក់​កាន់​ទុក្ខ។


ទាំង​មនុស្ស ទាំង​សត្វ ត្រូវ​តែ​កាន់​ទុក្ខ។ ចូរ​ទូរអា​រក​អុលឡោះ ដោយ​ស្មោះ​អស់​ពី​ចិត្ត។ ម្នាក់ៗ​ត្រូវ​តែ​បោះ‌បង់​ចោល​កិរិយា‌មារយាទ​អាក្រក់ និង​អំពើ​ឃោរ‌ឃៅ ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត


«អ្នក​ក្រុង​ខូរ៉ាស៊ីន​អើយ! អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន។ អ្នក​ក្រុង​បេតសៃ‌ដា​អើយ! អ្នក​ក៏​ត្រូវ​វេទនា​ដែរ។ ប្រសិន​បើ​អ្នក​ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន​បាន​ឃើញ​ការ​អស្ចារ្យ ដូច​អ្នក​រាល់​គ្នា​ឃើញ​នៅ​ទី​នេះ ម៉្លេះ​សម​អ្នក​ក្រុង​ទាំង​នោះ​កែ​ប្រែ​ចិត្ដ​គំនិត ហើយ​ស្លៀក​បាវ​អង្គុយ​ក្នុង​ផេះជា​មិន​ខាន។


ពេល​នោះ មូស្ទី​ហែក​អាវ​របស់​លោកហើយ​និយាយ​ថា៖ «ជន​នេះ​បាន​ពោល​ពាក្យ​ប្រមាថ​អុលឡោះ​ហើយ! យើង​មិន​បាច់​រក​សាក្សី​ឯ​ណា​ទៀត​ទេ អស់​លោក​ឮ​អ្នក​នេះ​ពោល​ពាក្យ​ប្រមាថ​អុលឡោះ​អំបាញ់​មិញ​ស្រាប់!


យើង​នឹង​ឲ្យ​បន្ទាល់​របស់​យើង​ទាំង​ពីរ​នាក់​ស្លៀក​បាវ ទៅ​ថ្លែង​បន្ទូល ក្នុង​រយៈ​ពេល​មួយ​ពាន់​ពីរ​រយ​ហុក‌សិប​ថ្ងៃ​នោះ។


នៅ​ថ្ងៃ​ដដែល​នោះ បុរស​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​បាន​រត់​ពី​សមរ‌ភូមិ​ទៅ​ដល់​ស៊ីឡូ ខោ​អាវ​របស់​គាត់​រហែក​ដាច់​អស់ ហើយ​ក្បាល​គាត់​ប្រឡាក់​ទៅ​ដោយ​ធូលី​ដី​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម