Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 37:34 - ព្រះគម្ពីរខ្មែរសាកល

34 រួច​យ៉ាកុប​ក៏​ហែក​សម្លៀកបំពាក់​របស់ខ្លួន ហើយ​ពាក់​ក្រណាត់ធ្មៃ​នៅនឹង​ចង្កេះ​គាត់ ហើយ​កាន់ទុក្ខ​ចំពោះ​កូនប្រុស​របស់គាត់​ជាយូរ​ថ្ងៃ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 លោក​យ៉ាកុប​ក៏​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន រួច​ស្លៀក​សំពត់​ធ្មៃ ហើយ​កាន់​ទុក្ខ​កូន​ជា​យូរ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 លោក​យ៉ាកុប​បាន​ហែក​សម្លៀក‌បំពាក់​របស់​លោក និង​យក​បាវ​មក​ស្លៀក រួច​លោក​កាន់​ទុក្ខ​កូន​ជា​យូរ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 នោះ​យ៉ាកុប​ក៏​ហែក​សំលៀក‌បំពាក់​ខ្លួន រួច​ស្លៀក​សំពត់​ធ្មៃ ហើយ​កាន់​ទុក្ខ​កូន​ជា​យូរ​ថ្ងៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

34 យ៉ាកកូប​បាន​ហែក​សម្លៀក​បំពាក់​របស់​គាត់ និង​យក​បាវ​មក​ស្លៀក រួច​គាត់​កាន់​ទុក្ខ​កូន​ជា​យូរ​ថ្ងៃ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 37:34
32 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​រូបេន​ត្រឡប់មក​ដល់​រណ្ដៅ​នោះ​វិញ មើល៍! យ៉ូសែប​មិន​នៅក្នុង​រណ្ដៅ​ទេ នោះ​គាត់​ក៏​ហែក​សម្លៀកបំពាក់​របស់ខ្លួន


ប៉ុន្តែ​យ៉ាកុប​និយាយថា​៖ “កូនប្រុស​របស់យើង​ចុះទៅ​ជាមួយ​ពួកឯង​មិនបានឡើយ ដ្បិត​បងប្រុស​របស់វា​បាន​ស្លាប់​ហើយ នៅសល់​តែ​វា​ប៉ុណ្ណោះ​។ បើសិន​វា​ជួប​គ្រោះថ្នាក់​តាម​ផ្លូវ​ដែល​ពួកឯង​ទៅ នោះ​ពួកឯង​នឹង​នាំ​សក់ស្កូវ​របស់យើង​ចុះ​ទៅ​ស្ថានមនុស្សស្លាប់​ទាំង​ទុក្ខព្រួយ​ហើយ”៕


ពួកគេ​ក៏​ហែក​សម្លៀកបំពាក់​របស់ខ្លួន ហើយ​ម្នាក់ៗ​ដាក់អីវ៉ាន់​លើ​លា​របស់ខ្លួន រួច​ត្រឡប់​ទៅ​ទីក្រុង​វិញ​។


កាល​ទូលបង្គំ​យក​ក្រណាត់ធ្មៃ​ធ្វើជា​សម្លៀកបំពាក់​របស់ខ្លួន នោះ​ទូលបង្គំ​ក៏​ក្លាយ​ទៅជា​ពាក្យប្រដូចបង្អាប់​ដល់​ពួកគេ​។


ពួកស្ត្រី​ឥតកង្វល់​អើយ ចូរ​ញ័ររន្ធត់​! ពួកស្ត្រី​ឥតខ្វល់ខ្វាយ​អើយ ចូរ​ភ័យញ័រ​! ចូរ​ដោះ​សម្លៀកបំពាក់​ចេញ ហើយ​នៅអាក្រាត រួច​ក្រវាត់​ក្រណាត់ធ្មៃ​នៅនឹង​ចង្កេះ​ទៅ​!


រីឯ​អេលាគីម​កូន​របស់​ហ៊ីលគីយ៉ា ជា​ចៅហ្វាវាំង សេបណា​ជា​ព្រះរាជលេខា និង​យ៉ូអា​កូន​របស់​អេសាភ ជា​ស្មៀនហ្លួង ក៏​ត្រឡប់មក​គាល់​ហេសេគា​វិញ ទាំង​សម្លៀកបំពាក់​រហែក ហើយ​ទូល​ទ្រង់​តាម​ពាក្យ​របស់​រ៉ាបសាកេ​៕


“វេទនា​ដល់​អ្នក​ហើយ ខូរ៉ាស៊ីន​អើយ! វេទនា​ដល់​អ្នក​ហើយ បេតសៃដា​អើយ! ពីព្រោះ​ប្រសិនបើ​ការអស្ចារ្យ​ដែល​បាន​ធ្វើ​ក្នុងចំណោម​អ្នករាល់គ្នា បាន​ធ្វើ​នៅ​ទីរ៉ុស និង​ស៊ីដូន​វិញ ម្ល៉េះសម​ពួកគេ​បាន​កែប្រែចិត្ត​តាំងពីយូរមកហើយ ដោយ​ពាក់​ក្រណាត់ធ្មៃ និង​អង្គុយ​ក្នុង​ផេះ​ផង​។


មហាបូជាចារ្យ​ក៏​ហែក​អាវវែង​របស់​ខ្លួន ហើយ​មានប្រសាសន៍ថា​៖ “អ្នកនេះ​និយាយប្រមាថព្រះ​ហើយ​! យើង​ត្រូវការ​សាក្សី​អី​ទៀត​? មើល៍! ឥឡូវនេះ​អស់លោក​ឮ​ពាក្យប្រមាថព្រះ​ហើយ​។


នៅពេល​សាវ័ក​បារណាបាស និង​ប៉ូល​បាន​ឮ​ដូច្នេះ ពួកគេ​ក៏​ហែក​សម្លៀកបំពាក់​របស់​ខ្លួន ហើយ​រត់ចូលទៅ​ក្នុង​ហ្វូងមនុស្ស


យើង​នឹង​ឲ្យ​អំណាច​ដល់​សាក្សី​ពីរ​នាក់​របស់យើង ហើយ​ពួកគេ​នឹង​ថ្លែងព្រះបន្ទូល​អស់​មួយពាន់ពីររយហុកសិប​ថ្ងៃ ដោយ​ពាក់​ក្រណាត់ធ្មៃ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម