ឱអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំផង! សូមប្រមែប្រមូលយើងខ្ញុំពីចំណោម ប្រជាជាតិនានាមកវិញ ដើម្បីឲ្យយើងខ្ញុំលើកតម្កើង នាមដ៏វិសុទ្ធរបស់ទ្រង់ ហើយបានខ្ពស់មុខ ដោយសរសើរតម្កើងទ្រង់!
យេរេមា 17:14 - អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមប្រោសខ្ញុំឲ្យជា នោះខ្ញុំនឹងបានជា សូមសង្គ្រោះខ្ញុំ នោះខ្ញុំនឹងរួចជីវិត ដ្បិតទ្រង់តែងប្រោសប្រទានឲ្យ ខ្ញុំសរសើរតម្កើងទ្រង់! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជាផង នោះទូលបង្គំនឹងបានជា សូមជួយសង្គ្រោះទូលបង្គំ នោះទូលបង្គំនឹងបានរួច ដ្បិតព្រះអង្គជាទីសរសើររបស់ទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមប្រោសទូលបង្គំឲ្យជា នោះទូលបង្គំនឹងបានជា សូមសង្គ្រោះទូលបង្គំ នោះទូលបង្គំនឹងរួចជីវិត ដ្បិតព្រះអង្គតែងប្រោសប្រទានឲ្យ ទូលបង្គំសរសើរតម្កើងព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជាផង នោះទូលបង្គំនឹងបានជាៗពិត សូមជួយសង្គ្រោះទូលបង្គំ នោះទូលបង្គំនឹងបានរួចពិត ដ្បិតទ្រង់ជាទីសរសើររបស់ទូលបង្គំ |
ឱអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំផង! សូមប្រមែប្រមូលយើងខ្ញុំពីចំណោម ប្រជាជាតិនានាមកវិញ ដើម្បីឲ្យយើងខ្ញុំលើកតម្កើង នាមដ៏វិសុទ្ធរបស់ទ្រង់ ហើយបានខ្ពស់មុខ ដោយសរសើរតម្កើងទ្រង់!
ខ្ញុំនៅក្រោមឱវាទរបស់ទ្រង់ហើយ សូមសង្គ្រោះខ្ញុំផង! ដ្បិតខ្ញុំយកចិត្តទុកដាក់ នឹងឱវាទរបស់ទ្រង់។
ពួកគេពោលថា «ដោយសារអណ្ដាតរបស់យើង យើងធ្វើអ្វី ក៏បានជោគជ័យដែរ! យើងនិយាយយ៉ាងណាក៏បានដែរ គ្មាននរណាត្រួតត្រាលើយើងទេ»។
ទ្រង់ប្រោសប្រទានឲ្យប្រជារាស្ត្រ របស់ទ្រង់មានកម្លាំងឡើងវិញ ហើយធ្វើឲ្យអស់អ្នក ដែលស្មោះត្រង់នឹងទ្រង់ គឺប្រជារាស្ត្រអ៊ីស្រអែលទាំងមូល ដែលស្និទ្ធស្នាលនឹងទ្រង់ បានខ្ពស់មុខឡើង! ចូរសរសើរតម្កើងអុលឡោះ!
ឱអុលឡោះអើយ សូមសង្គ្រោះខ្ញុំ ដោយយល់ដល់នាមរបស់ទ្រង់ សូមរកយុត្តិធម៌ឲ្យខ្ញុំ ដោយយល់ដល់អំណាចរបស់ទ្រង់។
អុលឡោះតាអាឡាជាម្ចាស់អើយ សូមប្រណីសន្ដោសខ្ញុំផង ដ្បិតខ្ញុំកាន់តែខ្សោយណាស់ហើយ អុលឡោះតាអាឡាជាម្ចាស់អើយ សូមប្រោសខ្ញុំឲ្យជាផង ដ្បិតរូបកាយខ្ញុំទាំងមូលញ័រញាក់ ។
ចិត្តគំនិតខ្ញុំតប់ប្រមល់ជាខ្លាំង អុលឡោះតាអាឡាជាម្ចាស់អើយ តើទុកឲ្យខ្ញុំនៅដូច្នេះ ដល់កាលណាទៀត?
អុលឡោះតាអាឡាជាម្ចាស់អើយ សូមទ្រង់មកវិញ ហើយសង្គ្រោះខ្ញុំផង សូមរំដោះខ្ញុំ ដោយចិត្តសប្បុរស
សូមមកសង្គ្រោះយើងខ្ញុំ ដោយអំណាចរបស់ទ្រង់ សូមឆ្លើយតបនឹងយើងខ្ញុំផង ដើម្បីឲ្យប្រជាជនជាទីស្រឡាញ់ របស់ទ្រង់បានរួចជីវិត។
ចូរធ្វើឲ្យប្រជាជននេះមានចិត្តរឹងរូស ចូរធ្វើឲ្យត្រចៀកគេធ្ងន់ ចូរបិទភ្នែកគេ កុំឲ្យមើលឃើញ កុំឲ្យត្រចៀកគេស្ដាប់ឮ កុំឲ្យប្រាជ្ញារបស់គេស្វែងយល់បាន ក្រែងលោគេប្រែចិត្តគំនិត ហើយយើងនឹងប្រោសគេឲ្យបានជា!»។
យើងនឹងធ្វើឲ្យអ្នកប្រៀបដូចជា កំពែងលង្ហិនដ៏មាំ នៅចំពោះមុខប្រជាជននេះ ពួកគេនឹងនាំគ្នាវាយប្រហារអ្នក តែពុំអាចឈ្នះអ្នកបានឡើយ ដ្បិតយើងនៅជាមួយអ្នក ដើម្បីសង្គ្រោះ និងរំដោះអ្នក» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
យើងខ្ញុំបានវង្វេងទៅគោរពព្រះក្លែងក្លាយ នៅលើកំពូលភ្នំ យើងខ្ញុំទៅតាមសំឡេងហ៊ោកញ្ជ្រៀវលើភ្នំខ្ពស់ៗ។ មានតែអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំប៉ុណ្ណោះ ដែលអាចសង្គ្រោះអ៊ីស្រអែលបាន។
យើងនឹងលើកអ្នកឡើងវិញ យើងនឹងប្រោសឲ្យមុខរបួសអ្នក បានជាសះស្បើយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា -។ ពួកគេហៅអ្នកថា “ក្រុងដែលគេបោះបង់ចោល” គឺក្រុងស៊ីយ៉ូនដែលគ្មាននរណារាប់រក»។
យើងឮអេប្រាអ៊ីមយំរៀបរាប់ថា: “ទ្រង់បានដាក់ទោសខ្ញុំ ហើយខ្ញុំក៏ទទួលទោស ដូចកូនគោដែលមិនទាន់ផ្សាំង។ សូមនាំខ្ញុំឲ្យវិលមកវិញ នោះខ្ញុំនឹងវិលមកវិញ ដ្បិតទ្រង់ជាអុលឡោះតាអាឡា និងជាម្ចាស់របស់ខ្ញុំ។
ប៉ុន្តែ យើងនឹងព្យាបាលមុខរបួសរបស់គេឲ្យបានជាទាំងស្រុង យើងនឹងប្រោសពួកគេឲ្យបានជា យើងនឹងផ្ដល់សេចក្ដីសុខសាន្ត និងសន្តិសុខមកលើពួកគេយ៉ាងបរិបូណ៌។
ម៉ូសាស្រែកអង្វរអុលឡោះតាអាឡាថា៖ «ឱអុលឡោះអើយ សូមមេត្តាប្រោសបងម៉ារៀម ឲ្យបានជាឡើងវិញផង!»។
ប៉ុន្ដែ កាលគាត់ឃើញខ្យល់បក់ខ្លាំងគាត់ភ័យណាស់ ហើយចាប់ផ្ដើមលិចទៅក្នុងទឹក។ គាត់ស្រែកឡើងថា៖ «អ៊ីសាជាអម្ចាស់អើយ សូមជួយខ្ញុំផង!»។
ពួកសិស្សចូលទៅជិតដាស់គាត់ថា៖ «អ៊ីសាជាអម្ចាស់អើយ! សូមជួយផង យើងស្លាប់ឥឡូវហើយ»។
«រសរបស់អុលឡោះជាអម្ចាស់សណ្ឋិតលើខ្ញុំ។ ទ្រង់បានតែងតាំងខ្ញុំ ឲ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។ ទ្រង់បានចាត់ខ្ញុំឲ្យមកប្រកាសប្រាប់ ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព ហើយប្រាប់មនុស្សខ្វាក់ថា គេនឹងឃើញវិញ។ អុលឡោះបានចាត់ខ្ញុំឲ្យមករំដោះ អស់អ្នកដែលត្រូវគេសង្កត់សង្កិន
ចូរលើកតម្កើងតែអុលឡោះប៉ុណ្ណោះ ទ្រង់ជាម្ចាស់របស់អ្នក គឺទ្រង់ហើយដែលបានធ្វើការអស្ចារ្យដ៏ធំៗគួរស្ញែងខ្លាច នៅក្នុងចំណោមអ្នក ដូចអ្នកបានឃើញស្រាប់។
ឥឡូវនេះ ចូរទទួលស្គាល់ថា មានតែយើងប៉ុណ្ណោះដែលជាអុលឡោះតាអាឡា ក្រៅពីយើង គ្មានម្ចាស់ណាផ្សេងទៀតឡើយ។ យើងផ្តល់ជីវិត និងដកជីវិត យើងធ្វើឲ្យរបួស និងធ្វើឲ្យជាវិញ គ្មាននរណាអាចរំដោះពីដៃយើងបានទេ។