Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 17:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ផង នោះ​ទូល‌បង្គំ​នឹង​បាន​ជា សូម​ជួយ​សង្គ្រោះ​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​បាន​រួច ដ្បិត​ព្រះ‌អង្គ​ជា​ទី​សរសើរ​របស់​ទូល‌បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ទូលបង្គំ​ឲ្យ​ជា នោះ​ទូលបង្គំ​នឹង​បាន​ជា សូម​សង្គ្រោះ​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​រួច​ជីវិត ដ្បិត​ព្រះអង្គ​តែង​ប្រោស​ប្រទាន​ឲ្យ ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ទូលបង្គំ​ឲ្យ​ជា​ផង នោះ​ទូលបង្គំ​នឹង​បាន​ជាៗ​ពិត សូម​ជួយ​សង្គ្រោះ​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​បាន​រួច​ពិត ដ្បិត​ទ្រង់​ជា​ទី​សរសើរ​របស់​ទូលបង្គំ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ឱអុលឡោះ‌តាអាឡា​អើយ សូម​ប្រោស​ខ្ញុំ​ឲ្យ​ជា នោះ​ខ្ញុំ​នឹង​បាន​ជា សូម​សង្គ្រោះ​ខ្ញុំ នោះ​ខ្ញុំ​នឹង​រួច​ជីវិត ដ្បិត​ទ្រង់​តែង​ប្រោស​ប្រទាន​ឲ្យ ខ្ញុំ​សរសើរ​តម្កើង​ទ្រង់!

សូមមើលជំពូក ចម្លង




យេរេមា 17:14
23 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង សូម​ប្រមូល​យើង​ខ្ញុំ​ពី​កណ្ដាល ជាតិ​សាសន៍​ដទៃ​មកវិញ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បានអរ​ព្រះគុណ ដល់​ព្រះ‌នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយបាន​ខ្ពស់​មុខ ដោយ​សរសើរ​តម្កើង​ព្រះ‌អង្គ។


ឱ​ព្រះ​ដែល​ទូល‌បង្គំ​សរសើរ​តម្កើង​អើយ សូម​កុំ​នៅ​ស្ងៀម​ឡើយ!


ទូល‌បង្គំ​ជា​របស់​ព្រះ‌អង្គ​ហើយ សូម​សង្គ្រោះ​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​បាន​ស្វែង​រក ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។


ជា​អស់​អ្នក​ដែល​ពោល​ថា «ដោយ​សារ​អណ្ដាតរបស់​យើង យើង​នឹង​ឈ្នះ បបូរ​មាត់របស់​យើង ស្រេច​លើ​យើង តើ​អ្នក​ណា​ជា​ចៅ‌ហ្វាយ​លើ​យើង?»


ព្រះ‌អង្គ​បាន​លើក​ស្នែង​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌អង្គ​ជា​ទី​សរសើរ​ដល់ អស់​ទាំង​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដល់​ប្រជា​អ៊ីស្រា‌អែល ដែល​នៅ​ជិត​ដិត​នឹង​ព្រះ‌អង្គ។ ហាលេលូយ៉ា !


ឱ​ព្រះ​អើយ សូម​សង្គ្រោះ​ទូល‌បង្គំ ដោយ‌សារ​ព្រះ‌នាម​ព្រះ‌អង្គ ហើយ​វិនិច្ឆ័យ​ទូល‌បង្គំ ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូមប្រណី​សន្ដោស​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​ខ្សោយណាស់​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ផង ដ្បិត​ឆ្អឹងរបស់​ទូល‌បង្គំ​ញ័រ​រន្ធត់​ញាប់‌ញ័រ។


ព្រលឹង​ទូល‌បង្គំ​ថប់​ព្រួយ​ជា​ខ្លាំង ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​ទៀត?


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​យាង​មក​វិញ សូម​រំដោះ​ជីវិត​ទូល‌បង្គំ​ផង សូម​សង្គ្រោះ​ទូល‌បង្គំ ដោយ​យល់​ដល់ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ។


សូម​សង្គ្រោះ​ដោយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ហើយ​សូម​ឆ្លើយ​តប​យើង​ខ្ញុំ ផង ដើម្បី​ឲ្យ​ពួក​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ​បាន​រួច​ជីវិត។


ត្រូវ​ធ្វើ​ឲ្យ​ចិត្ត​របស់​ជន​ជាតិ​នេះ​ទៅ​ជា​ស្ពឹក ហើយ​ឲ្យ​ត្រចៀក​គេ​ធ្ងន់ ចូរ​បាំង​ភ្នែក​គេ ក្រែង​ភ្នែក​គេ​មើល​ឃើញ ត្រចៀក​ស្តាប់​ឮ ហើយ​ប្រាជ្ញា​យល់ រួច​ប្រែ​ចិត្ត ដើម្បី​ឲ្យ​បាន​ប្រោស​ឲ្យ​ជា»។


យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ជា​កំផែង​លង្ហិន មាន​គ្រឿង​សស្ត្រា‌វុធ​ដល់​ជន​ជាតិ​នេះ គេ​ច្បាំង​នឹង​អ្នក តែ​មិន​អាច​ឈ្នះ​បាន​ទេ ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក ដើម្បី​នឹង​ជួយ​សង្គ្រោះ ហើយ​ប្រោស​អ្នក​ឲ្យ​រួច នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


ការ​ដែល​ទុក​ចិត្ត​សង្ឃឹម​ដល់​ភ្នំ​តូច និងដល់​ពួក​អ៊ឹក‌ធឹក​នៅ​លើ​ភ្នំ​ធំ នោះ​ពិត​ប្រាកដ​ជា​ឥត​ប្រយោជន៍​ទទេ។ មាន​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទេ ដែល​អាច​សង្គ្រោះ​សាសន៍​អ៊ីស្រា‌អែល។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​មើល​អ្នក​ឲ្យ​ជា ហើយ​នឹង​ធ្វើ​ឲ្យ​របួស​អ្នក​បាន​សះ ពី​ព្រោះ​គេ​បាន​ហៅ​អ្នក​ជា​ពួក​បំបរ‌បង់ ដោយ​ពាក្យ​ថា នេះ​ជា​ក្រុង​ស៊ីយ៉ូន គ្មាន​អ្នក​ណា​រាប់​រក​សោះ។


ពិត​ប្រាកដ​ជា​យើង​បាន​ឮ​ពួក​អេប្រាអិម កំពុង​តែ​ត្អូញ‌ត្អែរ​ថា៖ ព្រះ‌អង្គ​បាន​វាយ​ផ្ចាល​ទូល‌បង្គំ គឺ​ទូល‌បង្គំ​ត្រូវ​វាយ​ពង្រាប​ដូច​ជា​កូន​គោ ដែល​មិន​ធ្លាប់​ទឹម សូម​ព្រះ‌អង្គ​ទាញ​ញាក់​ទូល‌បង្គំ​មក​វិញ នោះ​ទូល‌បង្គំ​នឹង​វិល​បែរ​មក​ហើយ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ។


មើល៍! យើង​នឹង​នាំ​សុខ​ភាព និង​ការ​ប្រោស​ឲ្យ​ជា​ដល់​ស្រុក​នោះ យើង​នឹង​ប្រោស​គេ ហើយ​បង្ហាញ​សេចក្ដីចម្រុង​ចម្រើន និង​សេចក្ដី​សុខ​សាន្ត​ជា​បរិបូរ​ឲ្យ​គេ​ឃើញ។


លោក​ម៉ូសេ​ស្រែក​អង្វរ​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ​អើយ សូម​មេត្តា​ប្រោស​ម៉ារាម​ឲ្យ​បាន​ជា​ផង!»


ប៉ុន្តែ កាល​លោក​ឃើញ​ខ្យល់​បក់​ខ្លាំង លោក​ភ័យ​ណាស់ ហើយ​ដោយ​ព្រោះ​ចាប់​ផ្ដើម​លិច លោក​ក៏​ស្រែក​ឡើង​ថា៖ «ព្រះ‌អម្ចាស់ ជួយ​ទូល‌បង្គំ​ផង!»។


ពេល​នោះ ពួក​សិស្ស​ចូល​ទៅ​ដាស់​ព្រះ‌អង្គ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​សង្គ្រោះ​ពួក​យើង​ផង! យើង​វិនាស​ឥឡូវ​ហើយ!»


«ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ ព្រោះ​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ប្រកាស​ដំណឹង​ល្អ​ដល់​មនុស្ស​ក្រី‌ក្រ។ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​ប្រកាស​ពី​ការ​ដោះ​លែង​ដល់​ពួក​ឈ្លើយ និង​សេចក្តី​ភ្លឺ​ឡើង​វិញ​ដល់​មនុស្ស​ខ្វាក់ ហើយ​រំ​ដោះ​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់​សង្កិត​ឲ្យ​រួច


ព្រះ‌អង្គ​ជា​ទំនុក​សរសើរ ព្រះ‌អង្គ​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​បាន​ធ្វើ​ការដ៏​ធំ គួរ​ស្ញែង‌ខ្លាច​ដើម្បី​អ្នក ជា​ការ​ដែល​ភ្នែក​របស់​អ្នក​បាន​ឃើញ​ស្រាប់។


មើល៍ ឥឡូវនេះ គឺ​យើង​នេះ​ហើយ​ដែល​ជា​ព្រះ គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពីយើង​ឡើយ។ យើង​សម្លាប់ ហើយ​យើង​ប្រោស​ឲ្យ​រស់ យើង​ធ្វើ​ឲ្យ​របួស ហើយ​យើង​ប្រោ​សឲ្យ​ជា គ្មាន​អ្នក​ណា​នឹង​ដោះ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​យើង​បាន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម