Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 14:30 - អាល់គីតាប

30 ប៉ុន្ដែ កាល​គាត់​ឃើញ​ខ្យល់​បក់​ខ្លាំង​គាត់​ភ័យ​ណាស់ ហើយ​ចាប់​ផ្ដើម​លិច​ទៅ​ក្នុង​ទឹក។ គាត់​ស្រែក​ឡើង​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ផង!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 ប៉ុន្តែ​នៅពេល​ឃើញ​ខ្យល់​បក់​ខ្លាំង គាត់​ក៏​ភ័យខ្លាច ហើយ​ចាប់ផ្ដើម​លិចចុះ​។ គាត់​ស្រែកឡើង​ថា​៖ “ព្រះអម្ចាស់​អើយ សង្គ្រោះ​ទូលបង្គំ​ផង​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

30 ប៉ុន្ដែ​ពេល​ឃើញ​ខ្យល់​ខ្លាំង​ពេក​ នោះ​គាត់​ក៏​ភ័យ​ ហើយ​ចាប់​ផ្ដើម​លិច​ចុះ​ គាត់​ក៏​ស្រែក​ឡើង​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​សង្គ្រោះ​ខ្ញុំ​ផង»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ប៉ុន្តែ កាល​លោក​ឃើញ​ខ្យល់​បក់​ខ្លាំង លោក​ភ័យ​ណាស់ ហើយ​ដោយ​ព្រោះ​ចាប់​ផ្ដើម​លិច លោក​ក៏​ស្រែក​ឡើង​ថា៖ «ព្រះ‌អម្ចាស់ ជួយ​ទូល‌បង្គំ​ផង!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ប៉ុន្តែ កាល​លោក​ឃើញ​ខ្យល់​បក់​ខ្លាំង លោក​ភ័យ​ណាស់ ហើយ​ចាប់​ផ្ដើម​លិច​ទៅ​ក្នុង​ទឹក។ លោក​ស្រែក​ឡើង​ថា៖ «លោក​ម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ផង!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 តែ​កាល​គាត់​ឃើញ​ខ្យល់​បក់​ជា​ខ្លាំង នោះ​គាត់​មាន​ចិត្ត​ភ័យ ហើយ​ដោយ​ព្រោះ​ចាប់​តាំង​លិច​ទៅ បាន​ជា​គាត់​ស្រែក​ឡើង​ថា ព្រះ‌អម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង

សូមមើលជំពូក ចម្លង




ម៉ាថាយ 14:30
17 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ព្រឹក​ឡើង អ្នក​បម្រើ​របស់​អ្នក​ជំនិត​អុលឡោះ​បាន​ភ្ញាក់​ពី​ព្រលឹម​ចេញ​មក​ក្រៅ ឃើញ​មាន​ពល​ទាហាន​មាន​ទ័ព​សេះ និង​រទេះ​ចំបាំង​ឡោម‌ព័ទ្ធ​ទី‌ក្រុង។ អ្នក​បម្រើ​នោះ​ជម្រាប​អ្នក​ជំនិត​របស់​អុលឡោះ​ថា៖ «លោក​ម្ចាស់​អើយ! តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច?»។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​កុំ​នៅ​ព្រងើយ! ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​សង្គ្រោះ​ខ្ញុំ​ផង! ដ្បិត​ទ្រង់​តែងតែ​ទះ​កំផ្លៀង​ខ្មាំង​សត្រូវ ទាំង​ប៉ុន្មាន​របស់​ខ្ញុំ ទ្រង់​បំបាក់​ធ្មេញ​របស់​មនុស្ស​ពាល។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អញ្ជើញ​មក!» ពេត្រុស​ក៏​ចុះ​ពី​ទូក ដើរ​លើ​ទឹក​ឆ្ពោះ​ទៅ​រក​អ៊ីសា។


អ៊ីសា​ក៏​លូក​ដៃ​ទាញ​គាត់​ឡើង​ភ្លាម ទាំង​មាន​ប្រសាសន៍​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មិន​ទុក​ចិត្ដ​ដូច្នេះ?»។


ចូរ​ប្រុង​ស្មារតី ហើយ​ទូរអា កុំ​ឲ្យ​ចាញ់​ការ​ល្បួង វិញ្ញាណ​របស់​មនុស្ស​ប្រុង​ប្រៀប​ជា​ស្រេច​មែន ប៉ុន្ដែ គេ​នៅ​ទន់​ខ្សោយ ព្រោះ​និស្ស័យ​លោកីយ៍»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម