ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា នោះទ្រង់នឹងរំដោះអ្នករាល់គ្នា ឲ្យរួចផុតពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន»។
យេរេមា 10:7 - អាល់គីតាប មនុស្សទាំងអស់ត្រូវតែកោតខ្លាចទ្រង់ ដ្បិតទ្រង់ជាស្តេច របស់ប្រជាជាតិនានា។ ក្នុងចំណោមប្រជាជាតិនានា និងនៅក្នុងនគរទាំងប៉ុន្មាន គ្មានអ្នកប្រាជ្ញណាផ្ទឹមនឹងទ្រង់បានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱមហាក្សត្រនៃអស់ទាំងសាសន៍អើយ តើមានអ្នកណាដែលមិនត្រូវកោតខ្លាច ដល់ព្រះយេហូវ៉ា ដ្បិតសេចក្ដីកោតខ្លាចសំណំតែនឹងព្រះអង្គប៉ុណ្ណោះ ព្រោះក្នុងបណ្ដាមនុស្សមានប្រាជ្ញាទាំងឡាយ នៅគ្រប់ទាំងសាសន៍ ហើយក្នុងនគររបស់គេទាំងប៉ុន្មាន នោះគ្មានអ្នកណាមួយឲ្យដូចព្រះអង្គឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សទាំងអស់ត្រូវតែកោតខ្លាចព្រះអង្គ ដ្បិតព្រះអង្គជាព្រះមហាក្សត្រ របស់ប្រជាជាតិនានា។ ក្នុងចំណោមប្រជាជាតិនានា និងនៅក្នុងនគរទាំងប៉ុន្មាន គ្មានអ្នកប្រាជ្ញណាផ្ទឹមនឹងព្រះអង្គបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱមហាក្សត្រនៃអស់ទាំងសាសន៍អើយ តើមានអ្នកឯណាដែលមិនត្រូវកោតខ្លាចដល់ព្រះយេហូវ៉ា ដ្បិតសេចក្ដីកោតខ្លាចសំណំតែនឹងទ្រង់ប៉ុណ្ណោះ ពីព្រោះក្នុងបណ្តាមនុស្សប្រាជ្ញាទាំងឡាយនៅគ្រប់ទាំងសាសន៍ ហើយក្នុងនគររបស់គេទាំងប៉ុន្មាន នោះគ្មានអ្នកណាមួយឲ្យដូចទ្រង់ឡើយ |
ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា នោះទ្រង់នឹងរំដោះអ្នករាល់គ្នា ឲ្យរួចផុតពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន»។
ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដ៏ប្រសើរឧត្តម ដែលយើងត្រូវតែសរសើរតម្កើងអស់ពីចិត្ត ទ្រង់គួរជាទីស្ញែងខ្លាចជាងព្រះផងទាំងពួង។
ស្ដេចក៏សួរយោបល់ពីពួកហោរាចារ្យ ដែលជាអ្នកមានភារកិច្ចជួយដោះស្រាយរឿងរបស់ស្ដេច ព្រោះពួកគេស្គាល់ពិធីការ និងទំនៀមទម្លាប់។
អុលឡោះជាម្ចាស់របស់យើងធំឧត្ដុង្គឧត្ដម ទ្រង់មានអំណាចដ៏ខ្លាំងបំផុត តម្រិះរបស់ទ្រង់ឥតមានព្រំដែនឡើយ។
ទ្រង់បានបង្ក្រាបជាតិសាសន៍នានា ឲ្យធ្វើជាចំណុះយើង ហើយដាក់ប្រជាជាតិនានា ឲ្យស្ថិតនៅក្រោមអំណាចយើង។
ស្ដេចទាំងប៉ុន្មាននឹងនាំគ្នា ក្រាបគោរពស្តេច ហើយប្រជាជាតិទាំងអស់ នឹងនាំគ្នាបម្រើស្តេច។
ទ្រង់អើយ ទ្រង់គួរជាទីស្ញែងខ្លាចណាស់! ពេលទ្រង់ខឹង តើនរណាអាច ទ្រាំឈរនៅចំពោះទ្រង់បាន?
ឱអុលឡោះតាអាឡាអើយ ក្នុងចំណោមព្រះទាំងឡាយ គ្មានព្រះណាដូចទ្រង់ទេ ហើយក៏គ្មានព្រះណាអាចធ្វើការអស្ចារ្យ ដូចទ្រង់ឡើយ។
អុលឡោះតាអាឡាអើយ ប្រជាជាតិទាំងប៉ុន្មានដែលទ្រង់បានបង្កើតមក នឹងនាំគ្នាមកក្រាបថ្វាយបង្គំទ្រង់ ហើយលើកតម្កើងសិរីរុងរឿងនាមទ្រង់។
នៅលើមេឃ គ្មាននរណាម្នាក់អាចផ្ទឹមស្មើ នឹងទ្រង់បានឡើយ ក្នុងចំណោមពពួកម៉ាឡាអ៊ីកាត់ ក៏គ្មាននរណា អាចប្រៀបប្រដូចនឹងទ្រង់បានដែរ។
ស្តេចហ្វៀរ៉អ៊ូន ពោលថា៖ «ថ្ងៃស្អែក»។ ម៉ូសាឆ្លើយថា៖ «ខ្ញុំនឹងធ្វើតាមពាក្យសំដី ដើម្បីឲ្យស្តេចទទួលស្គាល់ថា គ្មានម្ចាស់ឯណា ដូចអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំឡើយ។
លើកនេះ យើងប្រើគ្រោះកាចគ្រប់បែបយ៉ាង ប្រហារអ្នក ព្រមទាំងនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់អ្នក ដើម្បីឲ្យអ្នកទទួលស្គាល់ថា គ្មាននរណាម្នាក់នៅលើផែនដី អាចប្រៀបផ្ទឹមនឹងយើងបានឡើយ។
ទ្រង់នឹងធ្វើជាចៅក្រមរវាងប្រជាជាតិនានា ទ្រង់នឹងសំរុះសំរួលជាតិសាសន៍ជាច្រើន ឲ្យឈប់ទាស់ទែងគ្នា។ ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួន មករំលាយធ្វើជាផាលនង្គ័ល ហើយយកលំពែងមករំលាយធ្វើជាកណ្ដៀវ។ ប្រជាជាតិមួយឈប់ច្បាំងនឹង ប្រជាជាតិមួយទៀត ហើយគេក៏លែងហាត់រៀនធ្វើសង្គ្រាមដែរ។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ គ្មានព្រះណាប្រៀបផ្ទឹមនឹង ទ្រង់បានឡើយ ទ្រង់ជាម្ចាស់ដ៏ឧត្ដម ហើយនាមទ្រង់ក៏ឧត្ដុង្គឧត្ដមដែរ ព្រោះទ្រង់ប្រកបដោយអំណាច។
អុលឡោះតាអាឡាមានបន្ទូលថា តើអ្នករាល់គ្នាមិនកោតខ្លាច ហើយញាប់ញ័រ នៅចំពោះមុខយើងទេឬ? យើងដាក់ឆ្នេរខ្សាច់ជាព្រំដែនអស់កល្បជានិច្ច សម្រាប់សមុទ្រ ទឹកសមុទ្រពុំអាចឆ្លងហួសបាន ទោះបីរលកបក់បោក កញ្ជ្រោលខ្លាំងយ៉ាងណា ក៏ពុំអាចឆ្លងព្រំដែននេះបានដែរ។
ដានីយ៉ែលជម្រាបស្តេចវិញថា៖ «អាថ៌កំបាំងដែលស្តេចចង់ដឹងនោះ គ្មានអ្នកប្រាជ្ញ ហោរា គ្រូមន្តអាគម ឬគ្រូទាយណាអាចជម្រាបជូនស្តេចបានទេ។
ប៉ុន្តែ នៅសូរ៉កាមានអុលឡោះជាម្ចាស់តែមួយប៉ុណ្ណោះ ដែលសំដែងគម្រោងការដ៏លាក់កំបាំងផ្សេងៗ ហើយទ្រង់ប្រោសប្រទានឲ្យស្តេច នេប៊ូក្នេសា ជ្រាបអំពីហេតុការណ៍ដែលនឹងកើតមាននៅអនាគតកាល។ សូមស្តាប់អំពីសុបិន និងនិមិត្តហេតុដ៏អស្ចារ្យ ដែលស្តេចបានឃើញនៅពេលសម្រាន្ត ដូចតទៅ:
ឱអុលឡោះតាអាឡាអើយ ខ្ញុំបានឮសេចក្ដី ដែលគេថ្លែងអំពីទ្រង់ អុលឡោះតាអាឡាអើយ ខ្ញុំកោតស្ញប់ស្ញែង ស្នាដៃដែលទ្រង់បានធ្វើ។ សូមសំដែងឲ្យមនុស្សលោកស្គាល់ ស្នាដៃទាំងនេះ តទៅមុខទៀត! ប៉ុន្តែ ពេលទ្រង់ខឹង សូមនឹកដល់ចិត្តអាណិតមេត្តា របស់ទ្រង់ផង។
«នៅថ្ងៃនោះ ប្រជាជាតិជាច្រើន នឹងជំពាក់ចិត្តលើយើង ជាអុលឡោះតាអាឡា ហើយធ្វើជាប្រជារាស្ត្ររបស់យើង តែយើងនឹងស្ថិតនៅជាមួយអ្នក»។ ពេលនោះ អ្នកនឹងទទួលស្គាល់ថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល បានចាត់ខ្ញុំឲ្យមករកអ្នក។
ចាប់ពីទិសខាងកើត រហូតដល់ទិសខាងលិច នាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា។ នៅគ្រប់ទីកន្លែង គេនាំគ្នាដុតគ្រឿងក្រអូប ដើម្បីលើកតម្កើងនាមរបស់យើង ព្រមទាំងនាំយកជំនូនបរិសុទ្ធមកជាមួយផង ដ្បិតនាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
ខ្ញុំសុំប្រាប់ឲ្យដឹងថា អ្នករាល់គ្នាត្រូវខ្លាចនរណា គឺត្រូវខ្លាចអុលឡោះ ដ្បិតទ្រង់មានអំណាចផ្ដាច់ជីវិត ហើយបោះទៅក្នុងភ្លើងនរ៉កាថែមទៀតផង។ មែន! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា គឺអុលឡោះនេះហើយដែលអ្នករាល់គ្នាត្រូវខ្លាច។
ក៏យើងជឿថា មានអុលឡោះតែមួយប៉ុណ្ណោះ។ អុលឡោះជាបិតាដែលបានបង្កើតអ្វីៗសព្វសារពើមក ហើយយើងមានជីវិតរស់សម្រាប់ទ្រង់។ យើងជឿទៀតថា មានអម្ចាស់តែមួយប៉ុណ្ណោះគឺអ៊ីសាអាល់ម៉ាហ្សៀស។ អ្វីៗសព្វសារពើកើតមកដោយសារគាត់ ហើយយើងមានជីវិតរស់ក៏ដោយសារគាត់ដែរ។
អុលឡោះតាអាឡាធ្វើដូច្នេះ ដើម្បីឲ្យជាតិសាសន៍ទាំងអស់នៅលើផែនដី ដឹងថាអុលឡោះតាអាឡាមានអំណាចដ៏ខ្លាំងពូកែ និងដើម្បីឲ្យអ្នករាល់គ្នាគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នារហូតតទៅ»។
ម៉ាឡាអ៊ីកាត់ទីប្រាំពីរផ្លុំត្រែឡើង ស្រាប់តែមានសំឡេងលាន់ឮរំពងនៅលើមេឃថា៖ «នគរក្នុងលោកនេះ ត្រូវផ្ទេរជូនទៅអុលឡោះជាអម្ចាស់នៃយើង និងជូនអាល់ម៉ាហ្សៀសរបស់ទ្រង់ ហើយទ្រង់នឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ!»។
ឱអុលឡោះជាអម្ចាស់អើយ តើមាននរណាមិនគោរពកោតខ្លាចនាមទ្រង់! តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃនាមទ្រង់! ដ្បិតមានតែទ្រង់ប៉ុណ្ណោះជាម្ចាស់ដ៏វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍ នឹងនាំគ្នាមកក្រាបថ្វាយបង្គំទ្រង់ ដ្បិតគេបានឃើញច្បាស់ថា ទ្រង់វិនិច្ឆ័យដោយយុត្ដិធម៌»។