Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 17:39 - អាល់គីតាប

39 ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ត្រូវ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា នោះ​ទ្រង់​នឹង​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ត្រូវ​ឲ្យ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ ព្រះ‌អង្គ​នឹង​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទាំង​អស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​ព្រះអង្គ​នឹង​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ត្រូវ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ នោះ​ទ្រង់​នឹង​ជួយ​ឲ្យ​ឯង​រាល់​គ្នា​រួច​ពី​កណ្តាប់​ដៃ នៃ​ពួក​ខ្មាំង​សត្រូវ​ទាំង​អស់

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 17:39
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទុយ​ទៅ​វិញ ត្រូវ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​អំណាច​ដ៏​ខ្លាំង​ពូកែ។ អ្នក​រាល់​គ្នា​ត្រូវ​គោរព​ថ្វាយ‌បង្គំ និង​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា​តែ​មួយ​ប៉ុណ្ណោះ។


កុំ​បំភ្លេច​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា​ឲ្យ​សោះ ហើយ​មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​ដទៃ​ឡើយ។


ប៉ុន្តែ ពួក​គេ​ពុំ​ស្តាប់​តាម​ទេ គឺ​ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​តាម​ទំនៀម​ទម្លាប់​ដើម​របស់​ខ្លួន​ដដែល។


ពេល​នោះ ទ្រង់​ក៏​ប្រគល់​ពួក​គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ហើយ​បច្ចា‌មិត្ត​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ។ ពេល​មាន​អាសន្ន ពួក​គេ​ស្រែក​អង្វរ​ទ្រង់ ទ្រង់​ស្ដាប់​ពួក​គេ​ពី​សូរ៉កា ហើយ​អាណិត‌អាសូរ​ពួក​គេ​យ៉ាង​ខ្លាំង ទ្រង់​ប្រទាន​អ្នក​រំដោះ មក​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ របស់​បច្ចា‌មិត្ត។


មនុស្ស​ទាំង​អស់​ត្រូវ​តែ​កោត​ខ្លាច​ទ្រង់ ដ្បិត​ទ្រង់​ជា​ស្តេច របស់​ប្រជា‌ជាតិ​នានា។ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា និង​នៅ​ក្នុង​នគរ​ទាំង​ប៉ុន្មាន គ្មាន​អ្នក​ប្រាជ្ញ​ណា​ផ្ទឹម​នឹង​ទ្រង់​បាន​ឡើយ។


កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ ហើយ​ពុំ​អាច​សម្លាប់​ព្រលឹង​បាន​នោះ​ឲ្យ​សោះ គឺ​ត្រូវ​ខ្លាច​អុលឡោះ​វិញ ព្រោះ​ទ្រង់​អាច​ធ្វើ​ឲ្យ​ទាំង​ព្រលឹង ទាំង​រូប​កាយ ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរ៉កា​បាន។


ទ្រង់​មេត្ដា‌ករុណា ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ទ្រង់ នៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ


គឺ​អុលឡោះ​សង្គ្រោះ​យើង ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ និង រួច​ពី​អំណាច​របស់​អស់​អ្នក​ដែល​ស្អប់​យើង។


ចូរ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ហើយ​បម្រើ​ទ្រង់​យ៉ាង​ស្មោះ​អស់​ពី​ដួង​ចិត្ត។ ចូរ​ពិចារណា​មើល​កិច្ចការ​ដ៏​ធំ​ធេង ដែល​ទ្រង់​បាន​ធ្វើ​ចំពោះ​អ្នក​រាល់​គ្នា!


ពេល​នោះ សាំយូ‌អែល​និយាយ​ទៅ​កាន់​ពូជ‌ពង្ស​អ៊ីស្រ‌អែល​ទាំង​មូល​ថា៖ «បើ​សិន​ជា​អ្នក​រាល់​គ្នា​វិល​មក​រកអុលឡោះ‌តាអាឡា​វិញ​ដោយ​ស្មោះ ចូរ​បោះ​បង់​ចោល​ព្រះ​របស់​សាសន៍​ដទៃ និង​ព្រះ‌អាស្តា‌រ៉ូត ហើយ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រកអុលឡោះ‌តាអាឡា និង​គោរព​បម្រើ​តែ​ទ្រង់​ប៉ុណ្ណោះ នោះ​ទ្រង់​នឹង​រំដោះ​អ្នក​រាល់​គ្នា​ពី​កណ្តាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន​ជា​មិន​ខាន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម