Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 5:22 - អាល់គីតាប

22 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​មិន​កោត​ខ្លាច ហើយ​ញាប់‌ញ័រ នៅ​ចំពោះ​មុខ​យើង​ទេ​ឬ? យើង​ដាក់​ឆ្នេរ​ខ្សាច់​ជា​ព្រំ‌ដែន​អស់‌កល្ប​ជា‌និច្ច សម្រាប់​សមុទ្រ ទឹក​សមុទ្រ​ពុំ​អាច​ឆ្លង​ហួស​បាន ទោះ​បី​រលក​បក់​បោក កញ្ជ្រោល​ខ្លាំង​យ៉ាង​ណា ក៏​ពុំ​អាច​ឆ្លង​ព្រំ‌ដែន​នេះ​បាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ តើ​អ្នក​រាល់​គ្នា​មិន​កោត​ខ្លាច​ដល់​យើង​ទេ​ឬ? តើ​អ្នក​រាល់​គ្នា​មិន​ញាប់‌ញ័រ​នៅ​ចំពោះ​យើង​ទេ​ឬ? ដែល​យើង​បាន​ដាក់​ខ្សាច់​ធ្វើ​ជា​ព្រំ​ខណ្ឌ​សមុទ្រ ដោយ​បញ្ញត្តិ​នៅ​ជា‌និច្ច ដើម្បី​មិន​ឲ្យ​ហូរ​រំលង ហើយ​ទោះ​បើ​រលក​បោក​មាត់​ច្រាំង គង់​តែ​នឹង​ឈ្នះ​មិន​បាន ទោះ​បើ​ឮ​សន្ធឹក​យ៉ាង​ណា គង់​តែ​នឹង​ហូរ​រំលង​មិន​បាន​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​មិន​កោត​ខ្លាច ហើយ​ញាប់‌ញ័រ នៅ​ចំពោះ​មុខ​យើង​ទេ​ឬ? យើង​ដាក់​ឆ្នេរ​ខ្សាច់​ជា​ព្រំ‌ដែន​អស់‌កល្ប​ជានិច្ច សម្រាប់​សមុទ្រ ទឹក​សមុទ្រ​ពុំ​អាច​ឆ្លង​ហួស​បាន ទោះ​បី​រលក​បក់​បោក កញ្ជ្រោល​ខ្លាំង​យ៉ាង​ណា ក៏​ពុំ​អាច​ឆ្លង​ព្រំ‌ដែន​នេះ​បាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា តើ​ឯង​រាល់​គ្នា​មិន​កោត‌ខ្លាច​ដល់​អញ​ទេ​ឬ តើ​ឯង​រាល់​គ្នា​មិន​ញាប់‌ញ័រ​នៅ​ចំពោះ​អញ​ទេ​ឬ​អី ដែល​អញ​បាន​ដាក់​ខ្សាច់​ធ្វើ​ជា​ព្រំ‌ខណ្ឌ​សមុទ្រ ដោយ​បញ្ញត្ត​ដ៏​នៅ​ជានិច្ច ដើម្បី​មិន​ឲ្យ​ហូរ​រំលង​ឡើយ ហើយ​ទោះ​បើ​រលក​បោក​មាត់​ច្រាំង​គង់​តែ​នឹង​ឈ្នះ​មិន​បាន ទោះ​បើ​ឮ​សន្ធឹក​យ៉ាង​ណា គង់​តែ​នឹង​ហូរ​រំលង​មិន​បាន​ដែរ

សូមមើលជំពូក ចម្លង




យេរេមា 5:22
29 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​ឲ្យ​ទឹក​ដែល​នៅ​ពី​ក្រោម​មេឃ​ផ្តុំ​គ្នា​នៅ​កន្លែង​តែ​មួយ និង​ឲ្យ​ផ្នែក​គោក​លេច​ចេញ​មក!» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។


ពេល​នោះ គាត់​ចេញ​ដំណើរ​ទៅ ឃើញ​សាក‌សព នៅ​កណ្តាល​ផ្លូវ។ សត្វ​លា និង​សត្វ​សឹង្ហ​ឈរ​នៅ​ក្បែរ​សព​នោះ ប៉ុន្តែ សឹង្ហ​ពុំ​បាន​ហែក​សាក‌សព​ស៊ី​ទេ ហើយ​ក៏​ពុំ​បាន​ខាំ​សត្វ​លា​ដែរ។


ទ្រង់​គូស​រង្វង់​មួយ​នៅ​លើ​ផ្ទៃ​ទឹក ត្រង់​ព្រំ‌ប្រទល់​រវាង​ពន្លឺ និង​ងងឹត។


ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​លោក​ត្រូវ គោរព​កោត​ខ្លាច​ទ្រង់។ ទ្រង់​មិន​រវី‌រវល់​នឹង​អ្នក​ដែល​តាំង​ខ្លួន ជា​មនុស្ស​មាន​ប្រាជ្ញា​ឡើយ»។


តើ​នរណា​ទប់​សមុទ្រ​ជាប់ នៅ​ពេល​ដែល ទឹក​ជន់‌ជោរ​ឡើង​ពី​ទី​ជម្រៅ​នៃ​ផែនដី?


ទ្រង់​បាន​កំរិត​ព្រំ‌ប្រទល់​ទឹក​ទាំង​នោះ ដើម្បី​កុំ​ឲ្យ​វា​លិច​ផែនដី​បាន​ទៀត។


រូប​កាយ​ខ្ញុំ​ភ័យ​ញាប់‌ញ័រ ដោយ​កោត​ខ្លាច​ទ្រង់ ខ្ញុំ​ភ័យ​ខ្លាច​វិន័យ​របស់​ទ្រង់។


ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ មក​ផ្ដុំ​គ្នា​នៅ​កន្លែង​តែ​មួយ ទ្រង់​បាន​បង្ខាំង​មហា​សមុទ្រ ឲ្យ​នៅ​មួយ​កន្លែង។


ឬ​ទោះ​បី​ឮ​សូរ​សន្ធឹក​សមុទ្រ​បក់​បោក បែក​ពពុះ​ទឹក​ធ្វើ​ឲ្យ​កក្រើក​ភ្នំ នានា​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​ភ័យ​ខ្លាច​អ្វី​ដែរ។ - សម្រាក


អុលឡោះ‌តាអាឡា​គ្រង​រាជ្យ ប្រជា‌ជន​ទាំង‌ឡាយ​ត្រូវ​ញ័រ‌រន្ធត់។ ទ្រង់​នៅ​ពី​លើ​ពួក​ម៉ាឡា‌អ៊ីកាត់មាន​ស្លាប ហើយ​ផែនដី​កក្រើក​ញាប់‌ញ័រ។


កាល​ទ្រង់​កំណត់​ព្រំ‌ដែន​សមុទ្រ ដើម្បី​ខណ្ឌ​ទឹក​កុំ​ឲ្យ​ហៀរ​ចេញ កាល​ទ្រង់​ចាក់​គ្រឹះ​ផែនដី


ពេល​យើង​មក​ហេតុ​អ្វី​បាន​ជា​មិន​ឃើញ មាន​នរណា​ម្នាក់​ដូច្នេះ? យើង​បាន​ស្រែក​ហៅ ហេតុ​អ្វី​បាន​ជា​គ្មាន​នរណា​ឆ្លើយ​សោះ? តើ​ដៃ​របស់​យើង​ខ្លី​ពេក រំដោះ​អ្នក​រាល់​គ្នា​ពុំ​កើត​ឬ? តើ​យើង​គ្មាន​កម្លាំង​ល្មម​នឹង​ដោះ​លែង អ្នក​រាល់​គ្នា​ឬ? ពេល​យើង​ស្រែក​គំរាម នោះ​សមុទ្រ​ក៏​រីង​ស្ងួត ទន្លេ​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន ធ្វើ​ឲ្យ​ត្រី​វិនាស​អស់​ព្រោះ​គ្មាន​ទឹក។


ពេល​ទ្រង់​សំដែង​អំណាច​ដ៏​អស្ចារ្យ ដែល​យើង​ខ្ញុំ​មិន​បាន​ទន្ទឹង​រង់‌ចាំ គឺ​នៅ​ពេល​ទ្រង់​ចុះ​មក ភ្នំ​ទាំង‌ឡាយ​មុខ​ជា​កក្រើក ចំពោះ​ទ្រង់​ពុំ‌ខាន។


អ្នក​រាល់​គ្នា​ដែល​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា ដោយ​ញាប់‌ញ័រ ចូរ​នាំ​គ្នា​ស្ដាប់​ទ្រង់។ បង​ប្អូន​របស់​អ្នក​រាល់​គ្នា ស្អប់ និង​កាត់‌កាល់​អ្នក​រាល់​គ្នា ព្រោះ​តែ​អ្នក​រាល់​គ្នា​គោរព​ទ្រង់។ ពួក​គេ​ពោល​ថា “សូមអុលឡោះ‌តាអាឡា​សំដែង សិរី‌រុង‌រឿង ដើម្បី​ឲ្យ​យើង​ឃើញ​អំណរ របស់​អ្នក​រាល់​គ្នា​ផង!”។ អ្នក​ទាំង​នោះ​មុខ​ជា​ត្រូវ​អាម៉ាស់។


មនុស្ស​ទាំង​អស់​ត្រូវ​តែ​កោត​ខ្លាច​ទ្រង់ ដ្បិត​ទ្រង់​ជា​ស្តេច របស់​ប្រជា‌ជាតិ​នានា។ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា និង​នៅ​ក្នុង​នគរ​ទាំង​ប៉ុន្មាន គ្មាន​អ្នក​ប្រាជ្ញ​ណា​ផ្ទឹម​នឹង​ទ្រង់​បាន​ឡើយ។


ចូរ​ឲ្យ​អំពើ​អាក្រក់​របស់​អ្នក​ដាក់​ទោស​អ្នក ចូរ​ឲ្យ​អំពើ​ក្បត់​របស់​អ្នក​ផ្តន្ទា​អ្នក។ ដូច្នេះ អ្នក​នឹង​ដឹង​ច្បាស់​ថា ការ​បោះ​បង់ និង​ការ​មិន​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នាំ​ឲ្យ​អ្នក​រង​ទុក្ខ​វេទនា​ដ៏​ជូរ​ចត់។ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​អម្ចាស់ នៃ​ពិភព​ទាំង​មូល។


អុលឡោះ‌តាអាឡា​ដែល​តែង‌តាំង​ព្រះ‌អាទិត្យ ឲ្យ​បំភ្លឺ​នៅ​ពេល​ថ្ងៃ ហើយ​ព្រះ‌ច័ន្ទ និង​ហ្វូង‌តារា បំភ្លឺ​នៅ​ពេល​យប់ តាម​ពេល​កំណត់ ទ្រង់​ធ្វើ​ឲ្យ​កក្រើក​ទឹក​សមុទ្រ និង​មាន​រលក​បក់​បោក ទ្រង់​ដែល​មាន​នាម​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល” មាន​បន្ទូល​ថា៖


យើង​សុំ​ចេញ​បញ្ជា​ដូច​ត​ទៅ គឺ​មនុស្ស​ទាំង‌ឡាយ​ដែល​រស់​នៅ​ទូ‌ទាំង​រាជា‌ណាចក្រ​របស់​យើង ត្រូវ​តែ​គោរព​កោត​ខ្លាច​អុលឡោះ​ជា​ម្ចាស់​របស់​ដានី‌យ៉ែល ដ្បិត​ទ្រង់​ជា​ម្ចាស់​ដែល​នៅ​អស់‌កល្ប ហើយ​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។ រាជ្យ​របស់​ទ្រង់​មិន​សាប‌សូន្យ​ឡើយ ទ្រង់​គ្រង​រាជ្យ​រហូត​ត​រៀង​ទៅ។


ហេតុ​នេះ អ៊ីស្រ‌អែល​អើយ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា។ អ៊ីស្រ‌អែល​អើយ ដោយ​យើង​សម្រេច​ដាក់​ទោស​អ្នក​រាល់​គ្នា​ដូច្នេះ ចូរ​រៀបចំ​ខ្លួន​ជួប​នឹង​ម្ចាស់​របស់​អ្នក!»។


ទ្រង់​សង់​ដំណាក់​នៅ​លើ​មេឃ ទ្រង់​ដាក់​លំហ​អាកាស​នៅ​លើ​ផែនដី ទ្រង់​ហៅ​ទឹក​សមុទ្រ ឲ្យ​មក​ស្រោច​ស្រព​ផែនដី ទ្រង់​មាន​នាម​ថា អុលឡោះ‌តាអាឡា។


អ្នក​ទាំង​នោះ​កោត​ស្ញប់‌ស្ញែងអុលឡោះ‌តាអាឡា​យ៉ាង​ខ្លាំង ពួក​គេ​នាំ​គ្នា​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ព្រម​ទាំង​បន់‌ស្រន់​ទៀត​ផង។


ទ្រង់​គំរាម​សមុទ្រ សមុទ្រ​ក៏​រីង​ស្ងួត ទ្រង់​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​អស់ ស្រុក​បាសាន និង​តំបន់​ភ្នំ​កើមែល​ត្រូវ​ហួត‌ហែង ហើយ​ផ្កា​នៅ​ភ្នំ​លីបង់​ក៏​ស្វិត​ស្រពោន​ដែរ។


កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ ហើយ​ពុំ​អាច​សម្លាប់​ព្រលឹង​បាន​នោះ​ឲ្យ​សោះ គឺ​ត្រូវ​ខ្លាច​អុលឡោះ​វិញ ព្រោះ​ទ្រង់​អាច​ធ្វើ​ឲ្យ​ទាំង​ព្រលឹង ទាំង​រូប​កាយ ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរ៉កា​បាន។


អ៊ីសា​ក្រោក​ឡើង​ហើយ​គំរាម​ខ្យល់​ព្យុះ និង​បញ្ជា​សមុទ្រ​ថា៖ «ស្ងប់​ស្ងៀម​ទៅ!»។ ពេល​នោះ ខ្យល់​ព្យុះ​ក៏​ស្ងប់ ហើយ​ផ្ទៃ​ទឹក​ក៏​រាប​ស្មើ​ដែរ។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​ខ្លាច​នរណា គឺ​ត្រូវ​ខ្លាច​អុលឡោះ ដ្បិត​ទ្រង់​មាន​អំណាច​ផ្ដាច់​ជីវិត ហើយ​បោះ​ទៅ​ក្នុង​ភ្លើង​នរ៉កា​ថែម​ទៀត​ផង។ មែន! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គឺ​អុលឡោះ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្លាច។


ប្រសិន​បើ​អ្នក​មិន​កាន់ និង​ប្រតិបត្តិ​តាម​ពាក្យ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ហ៊ូកុំ ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នេះ ប្រសិន​បើ​អ្នក​មិន​កោត​ខ្លាច​នាម​ដ៏​រុង‌រឿង គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ទេ


ឱ​អុលឡោះ‌ជាអម្ចាស់​អើយ តើ​មាន​នរណា​មិន​គោរព​កោត​ខ្លាច​នាម​ទ្រង់! តើ​នរណា​មិន​លើក​តម្កើង​សិរី‌រុង‌រឿង​នៃ​នាម​ទ្រង់! ដ្បិត​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ជា​ម្ចាស់​ដ៏​វិសុទ្ធ។ មនុស្ស​គ្រប់​ជាតិ​សាសន៍ នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ ដ្បិត​គេ​បាន​ឃើញ​ច្បាស់​ថា ទ្រង់​វិនិច្ឆ័យ​ដោយ​យុត្ដិធម៌»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម