Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 4:24 - អាល់គីតាប

24 អុលឡោះ‌តាអាឡា​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី ដឹង​ថាអុលឡោះ‌តាអាឡា​មាន​អំណាច​ដ៏​ខ្លាំង​ពូកែ និង​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែន‌ដី​បាន​ដឹង​ថា ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​មានឫទ្ធានុភាព​ខ្លាំង​ពូកែ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​កោត​ខ្លាច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រហូត​តទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ព្រះ‌អម្ចាស់​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី​ដឹង​ថា ព្រះ‌អម្ចាស់​មាន​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ពូកែ និង​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ដឹង​ថា ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ចេស្តា ប្រយោជន៍​ឲ្យ​ឯង​រាល់​គ្នា​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ជា​ដរាប​ត​ទៅ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 4:24
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ធ្វើ​ដូច្នេះ​ពួក​គេ​នឹង​គោរព​កោត​ខ្លាច​ទ្រង់​រហូត​ត​ទៅ ហើយ​ពួក​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី ដែល​ទ្រង់​ប្រទាន​ឲ្យ​ដូន‌តា​របស់​យើង​ខ្ញុំ។


ដូច្នេះ ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ទទួល​ស្គាល់​ថា មាន​តែអុលឡោះ‌តាអាឡា​ប៉ុណ្ណោះ ដែល​ពិត​ជា​ម្ចាស់ គឺ​គ្មាន​ម្ចាស់​ឯ​ណា​ទៀត​ឡើយ។


ឥឡូវ​នេះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ផុត ពី​កណ្តាប់​ដៃ​របស់​ស្តេច​សាន‌ហេរីប​ផង ដើម្បី​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ទទួល​ស្គាល់​ថា មាន​តែ​ទ្រង់​ប៉ុណ្ណោះ ដែល​ពិត​ជា​ម្ចាស់!»។


គាត់​ត្រឡប់​មក​ជួប​អ្នក​ជំនិត​របស់​អុលឡោះជា​មួយ​ពួក​បម្រើ​របស់​គាត់។ ពេល​ទៅ​ដល់​គាត់​ឈរ​នៅ​មុខ​ណាពី​ជម្រាប​ថា៖ «ខ្ញុំ​ដឹង​ច្បាស់​ថា នៅ​លើ​ផែនដី​ទាំង​មូល ក្រៅ​ពី​អុលឡោះ​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល គ្មាន​ម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ! ឥឡូវ​នេះ សូម​លោក​មេត្តា​ទទួល​ជំនូន​ពី​ខ្ញុំ​ផង​ចុះ»។


ទ្រង់​ជា​ប្រភព​នៃ​ទ្រព្យ​សម្បត្តិ និង​សិរី‌រុង‌រឿង ហើយ​ទ្រង់​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់។ គ្រប់​អំណាច ស្ថិត​នៅ​ក្នុង​ដៃ​របស់​ទ្រង់ ហើយ​ដោយ‌សារ​អំណាច​របស់​ទ្រង់ ទ្រង់​អាច​ពង្រីក និង​ពង្រឹង​អ្វីៗ​ទាំង​អស់​ឲ្យ​បាន​រឹង‌មាំ។


តើ​អ្នក​មាន​អំណាច​ដូច​អុលឡោះ ហើយ​មាន​សំឡេង​ដូច​ផ្គរ‌លាន់ ដែល​ជា​សំឡេង​របស់​ទ្រង់​ឬ?


ក៏​ប៉ុន្តែ ទ្រង់​បាន​សង្គ្រោះ​ពួក​គេ ដោយ​យល់​ដល់​នាម​របស់​ទ្រង់ ដើម្បី​បង្ហាញ​អំណាច​របស់​ទ្រង់។


ទ្រង់​ប្រកប​ដោយ​អំណាច​ដ៏​ខ្លាំង‌ក្លា ទ្រង់​មាន​អំណាច និង​កម្លាំង​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។


អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​អង្គ​ប្រជុំ​ដ៏‌វិសុទ្ធ នាំ​គ្នា​ស្ញែង​ខ្លាច​ទ្រង់ ហើយ​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​ទ្រង់ ក៏​កោត​ស្ញប់‌ស្ញែង​ទ្រង់​ដែរ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ឃើញ​អំណាច​ដ៏​ខ្លាំង​ពូកែ​របស់អុលឡោះ‌តាអាឡា ដែល​បាន​ប្រហារ​ជន‌ជាតិ​អេស៊ីប។ ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌ជន​កោត​ខ្លាចអុលឡោះ‌តាអាឡា។ ពួក​គេ​ជឿ​លើអុលឡោះ‌តាអាឡា និង​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់។


ពួក​គេ​ព្រឺ​ខ្លាច និង​ភ័យ​រន្ធត់​យ៉ាង​ខ្លាំង។ អុលឡោះ‌តាអាឡា​អើយ ពេល​ឃើញ​ទ្រង់​សំដែង​អំណាច​ដ៏​ខ្លាំង​ក្លា ពួក​គេ​ភាំង​ស្មារតី និយាយ​លែង​ចេញ រហូត​ទាល់​តែ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ឆ្លង​ផុត គឺ​ប្រជា‌រាស្ត្រ​ដែល​ទ្រង់​បាន​លោះ​ឆ្លង​ផុត​ទៅ។


ម៉ូសា​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! អុលឡោះមក​ដូច្នេះ ដើម្បី​ល្បងល​អ្នក​រាល់​គ្នា និង​ឲ្យ​អ្នក​រាល់​គ្នា​គោរព​កោត​ខ្លាច​ទ្រង់ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប»។


យើង​បាន​តាំង​អ្នក​ជា​ស្តេច ដើម្បី​ឲ្យ​អ្នក​ឃើញ​អំណាច​របស់​យើង ហើយ​ឲ្យ​កិត្តិនាម​របស់​យើង បាន​ឮ​ខ្ចូរ‌ខ្ចាយ​ពាស​ពេញ​លើ​ផែនដី​ទាំង​មូល។


អុលឡោះ‌តាអាឡា​សំដែង​អំណាច​ដ៏‌វិសុទ្ធ របស់​ទ្រង់​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​ឃើញ មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី នឹង​ឃើញ​ការ​សង្គ្រោះ​របស់​ម្ចាស់​នៃ​យើង។


យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ជា​មួយ​ពួក​គេ។ យើង​នឹង​មិន​បែរ​ចេញ​ពី​ពួក​គេ​ទៀត​ទេ យើង​នឹង​ផ្ដល់​សេចក្ដី​សុខ​ឲ្យ​ពួក​គេ​រហូត យើង​នឹង​ឲ្យ​ពួក​គេ​កោត​ខ្លាច​យើង​ដោយ​ចិត្ត​ស្មោះ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ងាក​ចេញ​ពី​យើង។


ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី នឹង​ឃើញ​ថា អុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស​អ្នក​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផ្ទាល់ ហើយ​ពួក​គេ​នឹង​កោត​ខ្លាច​អ្នក។


ធ្វើ​ដូច្នេះ អ្នក​នឹង​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។ ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត​អ្នក និង​កូន​ចៅ​របស់​អ្នក ត្រូវ​កាន់​តាម​ហ៊ូកុំ និង​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​ខ្ញុំ​ប្រគល់​ឲ្យ ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ។


ថ្ងៃ​នេះអុលឡោះ‌តាអាឡា​ប្រគល់​ឯង​មក​ក្នុង​កណ្តាប់​ដៃ​អញ អញ​នឹង​ប្រហារ​ឯង ព្រម​ទាំង​កាត់​ក​ឯង ទៀត​ផង។ ថ្ងៃ​នេះ អញ​ក៏​យក​ខ្មោច​ទាហាន​ភីលី‌ស្ទីន​ទៅ​ឲ្យ​ត្មាត និង​សត្វ​សាហាវ​ស៊ី​ដែរ។ ដូច្នេះ ប្រជា‌ជន​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ដឹង​ថា អ៊ីស្រ‌អែល​មាន​អុលឡោះ​ជួយ​ការ‌ពារ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម