និក្ខមនំ 8:10 - អាល់គីតាប10 ស្តេចហ្វៀរ៉អ៊ូន ពោលថា៖ «ថ្ងៃស្អែក»។ ម៉ូសាឆ្លើយថា៖ «ខ្ញុំនឹងធ្វើតាមពាក្យសំដី ដើម្បីឲ្យស្តេចទទួលស្គាល់ថា គ្មានម្ចាស់ឯណា ដូចអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ផារ៉ោនមានរាជឱង្ការថា៖ «ថ្ងៃស្អែក» លោកម៉ូសេទូលថា៖ «សូមឲ្យបានតាមរាជឱង្ការរបស់ព្រះករុណាចុះ ដើម្បីឲ្យព្រះករុណាបានជ្រាបថា គ្មានព្រះណាដូចព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ព្រះចៅផារ៉ោនពោលថា៖ «ថ្ងៃស្អែក»។ លោកម៉ូសេឆ្លើយថា៖ «ទូលបង្គំនឹងធ្វើតាមព្រះរាជឱង្ការ ដើម្បីឲ្យព្រះករុណាទទួលស្គាល់ថា គ្មានព្រះឯណាដូចព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 នោះទ្រង់មានបន្ទូលឆ្លើយថា ថ្ងៃស្អែកចុះ រួចលោកទូលថា សូមតាមព្រះបន្ទូលទ្រង់ចុះ ដើម្បីឲ្យទ្រង់បានជ្រាបថា គ្មានអ្នកឯណាឡើយ ដែលស្មើនឹងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា សូមមើលជំពូក |