«គឺយើងនេះហើយ ដែលបានតែងតាំងស្ដេចរបស់យើង ឲ្យឡើងគ្រងរាជ្យនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង!»។
ម៉ាថាយ 25:34 - អាល់គីតាប ពេលនោះ ស្តេចនឹងនិយាយទៅកាន់អស់អ្នកនៅខាងស្ដាំគាត់ថា “អស់អ្នកដែលអុលឡោះជាបិតាខ្ញុំបានប្រទានពរអើយ! ចូរនាំគ្នាមកទទួលនគរដែលទ្រង់បានរៀបទុកឲ្យអ្នករាល់គ្នា តាំងពីកំណើតពិភពលោកមក ព្រះគម្ពីរខ្មែរសាកល ពេលនោះ ព្រះមហាក្សត្រនឹងមានបន្ទូលនឹងពួកអ្នកដែលនៅខាងស្ដាំព្រះអង្គថា: ‘មក៍! ពួកអ្នកដែលមានព្រះពរពីព្រះបិតារបស់យើងអើយ ចូរមកទទួលអាណាចក្រដែលបានរៀបចំសម្រាប់អ្នករាល់គ្នាតាំងពីកំណើតនៃពិភពលោកជាមរតកចុះ! Khmer Christian Bible នៅពេលនោះ ស្ដេចនឹងមានបន្ទូលទៅពួកអ្នកនៅខាងស្ដាំថា អស់អ្នកដែលព្រះវរបិតារបស់ខ្ញុំបានប្រទានពរ ចូរមកទទួលយកនគរដែលបានរៀបចំសម្រាប់អ្នករាល់គ្នា តាំងពីដើមកំណើតពិភពលោកទុកជាមរតកចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកដែលនៅខាងស្តាំថា "អស់អ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ! ចូរមកទទួលព្រះរាជ្យ ដែលបានរៀបចំទុកជាមត៌កសម្រាប់អ្នករាល់គ្នាតាំងពីកំណើតពិភពលោកមក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកនៅខាងស្ដាំព្រះអង្គថា “អស់អ្នកដែលព្រះបិតាខ្ញុំបានប្រទានពរអើយ! ចូរនាំគ្នាមកទទួលព្រះរាជ្យដែលព្រះអង្គបានរៀបទុកឲ្យអ្នករាល់គ្នា តាំងពីកំណើតពិភពលោកមក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះលោកដ៏ជាស្តេច នឹងមានបន្ទូលទៅពួកអ្នកដែលនៅខាងស្តាំថា ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ ចូរមកទទួលមរដកចុះ គឺជានគរដែលបានរៀបចំទុកសំរាប់អ្នករាល់គ្នា តាំងពីកំណើតលោកីយមក |
«គឺយើងនេះហើយ ដែលបានតែងតាំងស្ដេចរបស់យើង ឲ្យឡើងគ្រងរាជ្យនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង!»។
អ្នកមានចិត្តសប្បុរសតែងតែធ្វើឲ្យខ្លួនមានសុភមង្គល រីឯមនុស្សឃោរឃៅរមែងធ្វើឲ្យរូបកាយរបស់ខ្លួនកាន់តែរងទុក្ខវេទនា។
អុលឡោះតាអាឡាគ្រប់គ្រងលើយើង ទ្រង់ប្រទានច្បាប់ទម្លាប់មកយើង ទ្រង់ជាស្តេចរបស់យើង មានតែទ្រង់ទេដែលសង្គ្រោះយើង។
ពេលនោះ ខ្ញុំលាន់មាត់ថា៖ «ស្លាប់ខ្ញុំហើយ! ខ្ញុំពិតជាត្រូវវិនាស ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនបរិសុទ្ធ ហើយខ្ញុំក៏រស់នៅកណ្ដាលចំណោមប្រជាជនដែលមានបបូរមាត់មិនបរិសុទ្ធដែរ តែខ្ញុំបានឃើញស្តេច ជាអុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល»។
បុត្រានោះនឹងលាតសន្ធឹងអំណាច គាត់នឹងធ្វើឲ្យរាជបល្ល័ង្ករបស់ស្តេច ទត និងនគររបស់គាត់ មានសេចក្ដីសុខសាន្តរហូតតទៅ។ គាត់យកសេចក្ដីសុចរិត និងយុត្តិធម៌ មកពង្រឹងនគររបស់គាត់ឲ្យបានគង់វង្ស ចាប់ពីពេលនេះ រហូតអស់កល្បជាអង្វែង តរៀងទៅ ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ មកពីទ្រង់មានចិត្តស្រឡាញ់ យ៉ាងខ្លាំងចំពោះយើង។
ដូច្នេះ សូមជ្រាប ហើយយល់អត្ថន័យនេះចុះ! ចាប់ពីពេលអុលឡោះមានបន្ទូល ស្ដីអំពីការរៀបចំសង់ក្រុងយេរូសាឡឹមឡើងវិញ រហូតដល់ពេលស្ដេចដែលជាអាល់ម៉ាស្សៀសមកដល់ មានរយៈពេលប្រាំពីរឆ្នាំប្រាំពីរដង ហើយនៅប្រាំពីរឆ្នាំហុកសិបពីរដងទៀត គេនឹងសង់ទីក្រុង និងកំពែងឡើងវិញ តែគ្រានោះ ជាគ្រាមួយដ៏សែនវេទនា។
អុលឡោះតាអាឡាបានលើកលែងទោសឲ្យអ្នក ទ្រង់បានពង្វាងខ្មាំងសត្រូវចេញពីអ្នក។ អុលឡោះតាអាឡា ជាស្តេចនៃ ជនជាតិអ៊ីស្រអែល នៅជាមួយអ្នក អ្នកនឹងមិនខ្លាចទុក្ខវេទនាទៀតឡើយ។
ដើម្បីឲ្យស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈពួកណាពីថា៖ «យើងនឹងនិយាយទៅគេជាពាក្យប្រស្នា យើងនឹងប្រកាសសេចក្ដីលាក់កំបាំង តាំងពីដើមកំណើតពិភពលោកមក ឲ្យគេដឹង»។
អ្នកណាលះបង់ផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្ដាយ កូន ឬស្រែចម្ការ ព្រោះតែខ្ញុំ អ្នកនោះនឹងបានទទួលវិញមួយជាមួយរយ ព្រមទាំងមានជីវិតអស់កល្បជានិច្ច។
អ៊ីសាមានប្រសាសន៍ទៅអ្នកទាំងពីរថា៖ «អ្នកនឹងទទួលពែងរបស់ខ្ញុំបានមែន ចំណែកឯអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំនោះ ខ្ញុំមិនអាចសម្រេចឲ្យឡើយ ព្រោះកន្លែងនោះបម្រុងទុក សម្រាប់តែអស់អ្នកដែលអុលឡោះជាបិតារបស់ខ្ញុំ បានសម្រេចឲ្យប៉ុណ្ណោះ»។
«ចូរប្រាប់ប្រជាជនក្រុងស៊ីយ៉ូនថាៈ មើលហ្ន៎ ស្តេចរបស់អ្នកមករកអ្នកហើយ។ គាត់ស្លូតបូត គាត់នៅលើខ្នងលា ហើយនៅលើខ្នងកូនលាផងដែរ»។
ម្ចាស់ក៏ពោលទៅគាត់ថាៈ “ល្អហើយ! អ្នកបម្រើដ៏ប្រសើរ មានចិត្ដស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវ លើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ”។
ម្ចាស់ក៏ពោលទៅគាត់ថាៈ “ល្អហើយ! អ្នកបម្រើដ៏ប្រសើរមានចិត្ដស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ”។
ស្តេចនឹងឆ្លើយតបទៅគេថា “យើងសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលដែលអ្នករាល់គ្នាប្រព្រឹត្ដអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាបានប្រព្រឹត្ដចំពោះយើងដែរ”។
បន្ទាប់មក ស្តេចនឹងនិយាយទៅពួកអ្នកនៅខាងឆ្វេងថាៈ “ពួកត្រូវបណ្ដាសាអើយ! ចូរថយចេញឲ្យឆ្ងាយពីយើង ហើយធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ជាភ្លើងបម្រុងទុកសម្រាប់ផ្ដន្ទាទោសអ៊ីព្លេសហ្សៃតន និងបរិវាររបស់វានោះទៅ!
គេបានសរសេរប្រកាស អំពីហេតុដែលគេធ្វើទោសអ៊ីសាថា «អ្នកនេះឈ្មោះអ៊ីសា ជាស្ដេចជនជាតិយូដា» ហើយគេបោះប្រកាសនោះ នៅពីខាងលើអ៊ីសា។
អ្នកណាល្មើសបទបញ្ជាតូចមួយនេះ ហើយបង្រៀនអ្នកផ្សេងឲ្យធ្វើតាម អ្នកនោះនឹងមានឋានៈតូចជាងគេ ក្នុងនគរនៃអុលឡោះ។ ផ្ទុយទៅវិញ អ្នកណាប្រព្រឹត្ដតាមបទបញ្ជាទាំងនេះ ហើយបង្រៀនអ្នកផ្សេងឲ្យប្រព្រឹត្ដតាម អ្នកនោះនឹងមានឋានៈធំក្នុងនគរនៃអុលឡោះ។
កាលអ៊ីសាកំពុងចេញដំណើរទៅ មានបុរសម្នាក់រត់មកដល់ លុតជង្គង់ចុះនៅមុខអ៊ីសា សួរថា៖ «តួនដ៏សប្បុរសអើយ! តើខ្ញុំត្រូវធ្វើអ្វីដើម្បីឲ្យបានទទួលជីវិតអស់កល្បជានិច្ចទុកជាមត៌ក?»។
ចំណែកឯអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំ ខ្ញុំមិនអាចសម្រេចបានឡើយ ព្រោះកន្លែងនោះបម្រុងទុក សម្រាប់តែអ្នកដែលអុលឡោះបានសម្រេចឲ្យប៉ុណ្ណោះ»។
ប៉ុន្តែ អ៊ីសាឆ្លើយថា៖ «អ្នកណាស្ដាប់បន្ទូលរបស់អុលឡោះ ហើយអនុវត្ដតាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន»។
ដូច្នេះ មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ពីព្រោះបុព្វបុរសរបស់គេបានសម្លាប់ណាពីតាំងតែពីកំណើតពិភពលោកមក
«កុំខ្លាចអី ក្រុមដ៏តូចរបស់ខ្ញុំអើយ! អុលឡោះជាបិតារបស់អ្នករាល់គ្នា គាប់ចិត្តប្រទាននគរមកឲ្យអ្នករាល់គ្នាហើយ។
គេពោលថា៖ «សូមអុលឡោះប្រទានពរដល់ ស្តេចដែលមក ក្នុងនាមអុលឡោះជាអម្ចាស់! សូមសន្ដិភាពកើតពីសូរ៉កមក សូមលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។
លោកណាថាណែលជម្រាបអ៊ីសាថា៖ «តួន! តួនពិតជាបុត្រារបស់អុលឡោះ ហើយពិតជាស្តេចរបស់ជនជាតិអ៊ីស្រអែលមែន»។
គេនាំគ្នាកាច់ធាងទន្សែ កាន់មកទទួលអ៊ីសាទាំងស្រែកថា៖ «ជយោ! សូមអុលឡោះប្រទានពរដល់គាត់ ដែលមក ក្នុងនាមអុលឡោះជាអម្ចាស់ គឺស្តេចរបស់ជនជាតិអ៊ីស្រអែល!»
ឱអុលឡោះជាបិតាអើយ! ខ្ញុំចង់ឲ្យអស់អ្នកដែលទ្រង់ប្រទានមកខ្ញុំ បាននៅជាមួយខ្ញុំ ឯកន្លែងដែលខ្ញុំនៅនោះដែរ ដើម្បីឲ្យគេឃើញសិរីរុងរឿងដែលទ្រង់ប្រទានមកខ្ញុំ ព្រោះទ្រង់បានស្រឡាញ់ខ្ញុំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។
ប៉ុន្ដែ ជនជាតិយូដាស្រែកឡើងថា៖ «សម្លាប់ចោលទៅ! ឆ្កាងទៅ!»។ លោកពីឡាតសួរពួកគេថា៖ «ឲ្យខ្ញុំឆ្កាងស្ដេចរបស់អ្នករាល់គ្នាឬ?»។ ពួកអ៊ីមុាំឆ្លើយឡើងថា៖ «ក្រៅពីស្តេចអធិរាជ យើងខ្ញុំគ្មានស្ដេចឯណាទៀតឡើយ»។
នេះជាបន្ទូលរបស់អុលឡោះដែល សំដែងការទាំងនេះឲ្យមនុស្សលោកស្គាល់ តាំងពីយូរអង្វែងរៀងមក។
អុលឡោះបានឲ្យអ្នកបម្រើរបស់ទ្រង់ងើបឡើង ហើយចាត់គាត់ឲ្យមករកបងប្អូនទាំងអស់គ្នាមុនគេបង្អស់ ដើម្បីប្រទានពរដល់បងប្អូន ដោយណែនាំម្នាក់ៗឲ្យងាកចេញពីអំពើទុច្ចរិត»។
ប្រសិនបើយើងពិតជាបុត្រមែន នោះយើងមុខជាទទួលមត៌កពុំខាន។ យើងនឹងទទួលមត៌កពីអុលឡោះ គឺទទួលមត៌ករួមជាមួយអាល់ម៉ាហ្សៀស។ ដោយយើងរងទុក្ខលំបាករួមជាមួយអាល់ម៉ាហ្សៀសដូច្នេះ យើងក៏នឹងទទួលសិរីរុងរឿងរួមជាមួយគាត់ដែរ។
បងប្អូនអើយ ខ្ញុំចង់និយាយថា រូបកាយដែលធ្វើពីសាច់ពីឈាម ពុំអាចទទួលនគររបស់អុលឡោះទុកជាមត៌កបានឡើយ ហើយអ្វីៗដែលតែងតែរលួយ ក៏ពុំអាចទទួលអ្វីដែលមិនចេះរលួយនោះបានដែរ។
ប៉ុន្ដែដូចមានចែងទុកមកថា៖ «អ្វីៗដែលភ្នែកមើលមិនឃើញ អ្វីៗដែលត្រចៀកស្ដាប់មិនឮ និងអ្វីៗដែលចិត្ដមនុស្សនឹកមិនដល់នោះ អុលឡោះបានរៀបចំទុក សម្រាប់អស់អ្នកដែលស្រឡាញ់ទ្រង់»។
បងប្អូនមិនជ្រាបទេឬថា អ្នកប្រព្រឹត្ដអំពើទុច្ចរិត ពុំអាចទទួលនគរអុលឡោះទុកជាមត៌កបានឡើយ! សូមបងប្អូនកុំយល់ច្រឡំឲ្យសោះ អស់អ្នកដែលប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ ពួកថ្វាយបង្គំព្រះក្លែងក្លាយ ពួកមានសហាយស្មន់ ពួកជនពាលពួកអ្នករួមសង្វាសនឹងភេទដូចគ្នា
ឈ្នានីសគ្នា ប្រមឹកស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀត ដែលស្រដៀងនឹងអំពើទាំងនេះដែរ។ ខ្ញុំសូមជម្រាបឲ្យបងប្អូនដឹងជាមុន ដូចខ្ញុំបាននិយាយរួចមកហើយថា អស់អ្នកដែលប្រព្រឹត្ដអំពើទាំងអស់នេះ ពុំអាចទទួលនគររបស់អុលឡោះទុកជាមត៌កបានឡើយ។
ចូរដឹងឲ្យច្បាស់ថា អ្នកប្រាសចាកសីលធម៌ អ្នកប្រព្រឹត្ដអំពើអបាយមុខ និងអ្នកលោភលន់ដែលយកទ្រព្យសម្បត្តិធ្វើជាព្រះ មិនអាចទទួលមត៌កក្នុងនគររបស់អាល់ម៉ាហ្សៀស និងរបស់អុលឡោះបានជាដាច់ខាត។
គឺយើងបានទូន្មាន និងលើកទឹកចិត្ដបងប្អូន ហើយយើងក៏បានអង្វរករបងប្អូនឲ្យរស់នៅយ៉ាងសមរម្យ ស្របតាមអុលឡោះ ដែលបានត្រាស់ហៅបងប្អូនមកចូលរួមក្នុងនគរ និងសិរីរុងរឿងរបស់ទ្រង់។
ប្រសិនបើយើងស៊ូទ្រាំ យើងនឹងបានគ្រងរាជ្យជាមួយអ៊ីសា។ ប្រសិនបើយើងបដិសេធមិនទទួលស្គាល់គាត់ គាត់ក៏នឹងបដិសេធមិនទទួលស្គាល់ យើងវិញដែរ។
ឥឡូវនេះ អ៊ីសាជាអម្ចាស់ជាចៅក្រមដ៏សុចរិត បានបម្រុងភួងជ័យនៃសេចក្ដីសុចរិតទុកសម្រាប់ខ្ញុំ ហើយគាត់នឹងប្រទានឲ្យខ្ញុំ នៅថ្ងៃដែលគាត់មក គាត់មិនត្រឹមតែប្រទានឲ្យខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺប្រទានឲ្យអស់អ្នកដែលមានចិត្ដស្រឡាញ់ ទន្ទឹងរង់ចាំគាត់មកយ៉ាងឱឡារិកនោះដែរ។
ម៉ាឡាអ៊ីកាត់ទាំងនោះសុទ្ធតែជាវិញ្ញាណ ដែលនៅបម្រើអុលឡោះ ទ្រង់ចាត់ពួកគេឲ្យមកបំពេញមុខងារ ជាប្រយោជន៍ដល់អស់អ្នកដែលត្រូវទទួលការសង្គ្រោះទុកជាមត៌ក!
តាមពិត ពួកគាត់ចង់បានមាតុភូមិមួយដ៏ល្អប្រសើរជាង គឺមាតុភូមិនៅសូរ៉កាឯណោះ។ ហេតុនេះហើយបានជាអុលឡោះមិនខ្មាសនឹងឲ្យគេហៅទ្រង់ថា ជាម្ចាស់របស់បុព្វបុរសទាំងនោះឡើយ ដ្បិតទ្រង់បានរៀបចំក្រុងមួយសម្រាប់ពួកគាត់រួចទៅហើយ។
អុលឡោះមានបន្ទូលថា «យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនឲ្យពួកគេចូលមកសម្រាក ជាមួយយើងជាដាច់ខាត»។ ចំពោះយើងជាអ្នកជឿវិញ យើងបានចូលមកសម្រាកជាមួយទ្រង់ហើយ។ ពិតមែនហើយ អុលឡោះបានបង្ហើយកិច្ចការរបស់ទ្រង់ តាំងពីកំណើតពិភពលោកមកម៉្លេះ
បើអាល់ម៉ាហ្សៀសលះបង់ជីវិតច្រើនដង គាត់មុខជាត្រូវរងទុក្ខលំបាកច្រើនលើកច្រើនសា តាំងពីកំណើតពិភពលោកមក។ តាមពិត នៅគ្រាចុងក្រោយនេះ អ៊ីសាបានមកតែម្ដងគត់ ដើម្បីលុបបំបាត់បាបដោយគាត់បានលះបង់ជីវិត។
បងប្អូនជាទីស្រឡាញ់អើយសូមស្ដាប់ខ្ញុំ អុលឡោះបានជ្រើសរើសអ្នកក្រក្នុងលោកនេះ ឲ្យទៅជាអ្នកមានផ្នែកខាងជំនឿ និងឲ្យទទួលនគរដែលទ្រង់បានសន្យាថា ប្រទានឲ្យអស់អ្នកស្រឡាញ់ទ្រង់ទុកជាមត៌ក។
ព្រោះបងប្អូនបានទទួលការសង្គ្រោះសម្រាប់ព្រលឹងខ្លួន ដែលជាទីដៅនៃជំនឿរបស់បងប្អូន។
កុំប្រព្រឹត្ដអំពើអាក្រក់ តបនឹងអំពើអាក្រក់ កុំជេរប្រមាថតបនឹងអ្នកដែលជេរប្រមាថបងប្អូន គឺត្រូវជូនពរគេវិញ ដ្បិតអុលឡោះបានត្រាស់ហៅបងប្អូនឲ្យប្រព្រឹត្ដដូច្នេះឯង ដើម្បីឲ្យបងប្អូនបានទទួលពររបស់ទ្រង់តាមបន្ទូលសន្យានៃទ្រង់។
ហើយមនុស្សម្នានៅលើផែនដីនឹងនាំគ្នាក្រាបថ្វាយបង្គំវា។ អ្នកទាំងនោះគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀម ដែលគេបានសម្លាប់ ជាបញ្ជីដែលមានតាំងពីដើមកំណើតពិភពលោកនោះឡើយ។
សត្វដែលអ្នកឃើញនោះ នៅសម័យដើមមានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងឡើងពីនរ៉កាអវិចីមក រួចវានឹងវិនាសបាត់ទៅវិញ។ ពេលឃើញសត្វនោះ មនុស្សម្នារស់នៅលើផែនដីដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីមុនកំណើតពិភពលោកមក នឹងងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះនៅសម័យដើមវាមានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងលេចមកសាជាថ្មី។
នៅលើអាវ និងលើភ្លៅរបស់គាត់ មានសរសេរឈ្មោះថា «ស្តេចលើស្តេចនានា និងអម្ចាស់លើអម្ចាស់នានា»។
អ្នកដែលមានជ័យជំនះមុខជាបានទទួលមត៌កបែបនេះឯង។ យើងនឹងធ្វើជាម្ចាស់របស់គេ ហើយគេធ្វើជាបុត្ររបស់យើង។
អ្នកបានធ្វើឲ្យគេទៅជារាជាណាចក្រ និងជាក្រុមអ៊ីមុាំ បម្រើអុលឡោះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី”។