ដានីយ៉ែល 9:25 - អាល់គីតាប25 ដូច្នេះ សូមជ្រាប ហើយយល់អត្ថន័យនេះចុះ! ចាប់ពីពេលអុលឡោះមានបន្ទូល ស្ដីអំពីការរៀបចំសង់ក្រុងយេរូសាឡឹមឡើងវិញ រហូតដល់ពេលស្ដេចដែលជាអាល់ម៉ាស្សៀសមកដល់ មានរយៈពេលប្រាំពីរឆ្នាំប្រាំពីរដង ហើយនៅប្រាំពីរឆ្នាំហុកសិបពីរដងទៀត គេនឹងសង់ទីក្រុង និងកំពែងឡើងវិញ តែគ្រានោះ ជាគ្រាមួយដ៏សែនវេទនា។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល25 ដូច្នេះ ចូរដឹង ហើយយល់ថា ចាប់ពីចេញបង្គាប់ឲ្យសង់យេរូសាឡិមឡើងវិញ រហូតដល់អ្នកដឹកនាំដែលត្រូវបានចាក់ប្រេងអភិសេក គឺមាន ‘ប្រាំពីរគ្រា’ គុណនឹងប្រាំពីរ និង ‘ប្រាំពីរគ្រា’ គុណនឹងហុកសិបពីរ។ ពេលនោះ កន្លែងសាធារណៈ និងគូទឹកនឹងត្រូវបានសង់ឡើងវិញ ទោះបីជានៅក្នុងគ្រានៃទុក្ខវេទនាក៏ដោយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 ដូច្នេះ សូមលោកជ្រាប ហើយយល់ថា ចាប់ពីពេលព្រះចេញបញ្ជាឲ្យតាំង ហើយសង់ក្រុងយេរូសាឡិមឡើងវិញ រហូតដល់គ្រារបស់ស្ដេចមួយអង្គ ដែលព្រះបានចាក់ប្រេងតាំងយាងមកដល់ នោះនឹងមានរយៈពេលប្រាំពីរអាទិត្យ ហើយរយៈពេលហុកសិបពីរអាទិត្យទៀត នឹងត្រូវសង់ឡើងវិញឲ្យមានផ្លូវធ្លា ប្រឡាយការពារ តែសង់ក្នុងគ្រាដែលមានទុក្ខលំបាក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 ដូច្នេះ សូមជ្រាប ហើយយល់អត្ថន័យនេះចុះ! ចាប់ពីពេលព្រះអម្ចាស់មានព្រះបន្ទូល ស្ដីអំពីការរៀបចំសង់ក្រុងយេរូសាឡឹមឡើងវិញ រហូតដល់ពេលស្ដេចដែលជាព្រះមេស្ស៊ី*យាងមកដល់ មានរយៈពេលប្រាំពីរឆ្នាំប្រាំពីរដង ហើយនៅប្រាំពីរឆ្នាំហុកសិបពីរដងទៀត គេនឹងសង់ទីក្រុង និងកំពែងឡើងវិញ តែគ្រានោះ ជាគ្រាមួយដ៏សែនវេទនា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 ដូច្នេះ ត្រូវឲ្យដឹង ហើយយល់ថា ចាប់តាំងពីចេញបង្គាប់ឲ្យតាំងក្រុងយេរូសាឡិម ហើយសង់ឡើងវិញ ដរាបដល់គ្រាអ្នកដែលចាក់ប្រេងតាំងនោះ គឺជាអ្នកដែលជាកំពូលបណ្តាច់ នោះត្រូវជាចំនួន៧អាទិត្យ នឹង៦២អាទិត្យ រួចនៅគ្រាជ្រួលច្រាល់ នោះទីក្រុងនឹងបានសង់ឡើងវិញ មានទាំងផ្លូវធ្លា នឹងកំផែងផង សូមមើលជំពូក |
នៅគ្រានោះ លោកអេលីយ៉ាស៊ីប ជាមូស្ទី បានក្រោកឡើងជាមួយអ៊ីមុាំឯទៀតៗ ដែលជាបងប្អូនរបស់គាត់ ហើយនាំគ្នាសង់ទ្វារចៀមឡើង។ ពួកគេបានធ្វើពិធីញែកទ្វារនោះ ជាសក្ការៈនៅពេលដាក់សន្លឹកទ្វារ ពួកគេក៏ធ្វើពិធីញែកកំពែងក្រុងត្រង់នោះជាសក្ការៈ ចាប់ពីប៉មហាមេអារហូតដល់ប៉មហាណានាលដែរ។
ដោយពោលនៅមុខបងប្អូនរបស់គាត់ និងពួកទាហានពីស្រុកសាម៉ារីថា៖ «តើពួកយូដាដ៏ទន់ខ្សោយនេះនាំគ្នាធ្វើអ្វី? ពួកគេស្មានថាខ្លួនអាចសង់កំពែងនេះ ហើយធ្វើគូរបានជូនអុលឡោះជាម្ចាស់របស់ខ្លួនកើតឬ? ពួកគេបង្ហើយសំណង់នៅថ្ងៃនេះកើតឬ? ពួកគេអាចលើកថ្មចេញពីគំនរឥដ្ឋ និងចេញពីផេះ មកដាក់គរលើគ្នាវិញកើតឬ?»។