Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 25:34 - Khmer Christian Bible

34 នៅ​ពេល​នោះ​ ស្ដេច​នឹង​មាន​បន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាង​ស្ដាំ​ថា​ អស់​អ្នក​ដែល​ព្រះវរបិតា​របស់​ខ្ញុំ​បាន​ប្រទាន​ពរ​ ចូរ​មក​ទទួល​យក​នគរ​ដែល​បាន​រៀបចំ​សម្រាប់​អ្នក​រាល់គ្នា​ តាំង​ពី​ដើម​កំណើត​ពិភព​លោក​ទុក​ជា​មរតក​ចុះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

34 ពេលនោះ ព្រះមហាក្សត្រ​នឹង​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​នៅ​ខាងស្ដាំ​ព្រះអង្គ​ថា​: ‘មក៍! ពួក​អ្នក​ដែល​មានព្រះពរ​ពី​ព្រះ​បិតា​របស់យើង​អើយ ចូរ​មក​ទទួល​អាណាចក្រ​ដែល​បាន​រៀបចំ​សម្រាប់​អ្នករាល់គ្នា​តាំងពី​កំណើត​នៃ​ពិភពលោក​ជាមរតក​ចុះ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ពេល​នោះ ព្រះ‌មហា‌ក្សត្រ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​នៅ​ខាង​ស្តាំ​ថា "អស់​អ្នក​ដែល​ព្រះ‌វរបិតា​យើង​បាន​ប្រទាន​ពរ​អើយ! ចូរ​មក​ទទួល​ព្រះរាជ្យ ដែល​បាន​រៀបចំ​ទុក​ជា​មត៌ក​សម្រាប់​អ្នក​រាល់​គ្នា​តាំង​ពី​កំណើត​ពិភព​លោក​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ពេល​នោះ ព្រះ‌មហា‌ក្សត្រ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​នៅ​ខាង​ស្ដាំ​ព្រះអង្គ​ថា “អស់​អ្នក​ដែល​ព្រះ‌បិតា​ខ្ញុំ​បាន​ប្រទាន​ពរ​អើយ! ចូរ​នាំ​គ្នា​មក​ទទួល​ព្រះ‌រាជ្យ​ដែល​ព្រះអង្គ​បាន​រៀប​ទុក​ឲ្យ​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​ពិភព​លោក​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 នោះ​លោក​ដ៏​ជា​ស្តេច នឹង​មាន​បន្ទូល​ទៅ​ពួក​អ្នក​ដែល​នៅ​ខាង​ស្តាំ​ថា ឱ​ពួក​អ្នក​ដែល​ព្រះវរ‌បិតា​យើង​បាន​ប្រទាន​ពរ​អើយ ចូរ​មក​ទទួល​មរដក​ចុះ គឺ​ជា​នគរ​ដែល​បាន​រៀបចំ​ទុក​សំរាប់​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​លោកីយ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

34 ពេល​នោះ ស្តេច​នឹង​និយាយ​ទៅ​កាន់​អស់​អ្នក​នៅ​ខាង​ស្ដាំ​គាត់​ថា “អស់​អ្នក​ដែល​អុលឡោះ​ជា​បិតា​ខ្ញុំ​បាន​ប្រទាន​ពរ​អើយ! ចូរ​នាំ​គ្នា​មក​ទទួល​នគរ​ដែល​ទ្រង់​បាន​រៀប​ទុក​ឲ្យ​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​ពិភព​លោក​មក

សូមមើលជំពូក ចម្លង




ម៉ាថាយ 25:34
68 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បី​ឲ្យ​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​អ្នក​នាំ​ព្រះបន្ទូល​ថា៖​ «យើង​នឹង​បើក​មាត់​យើង​និយាយ​ជា​រឿង​ប្រៀប​ប្រដូច​ ហើយ​យើង​នឹង​និយាយ​អំពី​សេចក្ដី​ដែល​បាន​លាក់​កំបាំង​តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក‍»។​


ឯ​អស់​អ្នក​ដែល​លះបង់​ផ្ទះ​សម្បែង​ បងប្អូន​ប្រុស​ស្រី​ ឪពុក​ ម្ដាយ​ កូន​ ឬ​ស្រែ​ចម្ការ​ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​ នោះ​នឹង​ទទួល​បាន​វិញ​មួយ​ជា​មួយ​រយ​ ទាំង​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច​ ជា​មរតក​ទៀត​ផង។​


ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត‍​ថា៖​ «អ្នក​នឹង​ផឹក​ពី​ពែង​របស់​ខ្ញុំ​បាន​មែន​ ប៉ុន្ដែ​ដែល​អង្គុយ​នៅ​ខាង​ស្ដាំ​ខ្ញុំ​ ឬ​ខាង​ឆ្វេង​ខ្ញុំ​នោះ​ មិន​មែន​ស្រេច​លើ​ខ្ញុំ​ទេ​ គឺ​សម្រាប់​តែ​អស់​អ្នក​ដែល​ព្រះវរបិតា​របស់​ខ្ញុំ​បាន​រៀបចំ​ទុក​ឲ្យ​ប៉ុណ្ណោះ»។​


«ចូរ​ប្រាប់​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​ថា​ មើល៍​ ស្ដេច​របស់​អ្នក​យាង​មក​ឯ​អ្នក​ហើយ​ ព្រះអង្គ​ស្លូត​ត្រង់​ ព្រះអង្គ​គង់​លើ​កូន​លា»។​


ម្ចាស់​ក៏​និយាយ​ទៅ​គាត់​ថា​ ប្រសើរ​ណាស់​ បាវបម្រើ​ល្អ​ និង​ស្មោះត្រង់​អើយ!​ អ្នក​បាន​ស្មោះត្រង់​លើ​ទ្រព្យ​សម្បត្តិ​បន្តិច​បន្តួច​ ខ្ញុំ​នឹង​តែងតាំង​អ្នក​ឲ្យ​គ្រប់គ្រង​លើ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ ចូរ​អ្នក​ចូល​រួម​មាន​អំណរ​ជាមួយ​ម្ចាស់​របស់​អ្នក​ចុះ​


ម្ចាស់​ក៏​និយាយ​ទៅ​គាត់​ថា​ ប្រសើរ​ណាស់​ បាវបម្រើ​ល្អ​ និង​ស្មោះត្រង់​អើយ! អ្នក​បាន​ស្មោះ​ត្រង់​លើ​ទ្រព្យ​សម្បត្តិ​បន្តិច​បន្តួច​ ខ្ញុំ​នឹង​តែងតាំង​អ្នក​ឲ្យ​គ្រប់គ្រង​លើ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ ចូរ​អ្នក​ចូល​រួម​មាន​អំណរ​ជាមួយ​ម្ចាស់​របស់​អ្នក​ចុះ​


ស្ដេច​នឹង​មាន​បន្ទូល​ទៅ​ពួកគេ​ថា​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ការ​ដែល​អ្នក​រាល់គ្នា​បាន​ធ្វើ​ដូច្នេះ​ សម្រាប់​បងប្អូន​របស់​ខ្ញុំ​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច​តាច​ទាំង​នេះ​ នោះ​បាន​ធ្វើ​សម្រាប់​ខ្ញុំ​ហើយ។​


ព្រះអង្គ​នឹង​មាន​បន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាងឆ្វេង​ដែរ​ថា​ អស់​អ្នក​ត្រូវ​បណ្ដាសា​ ចូរ​ចេញ​ពី​ខ្ញុំ​ ហើយ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ ដែល​ឆេះ​អស់កល្ប​ជា​និច្ច​ ដែល​បាន​រៀបចំ​សម្រាប់​អារក្ស​សាតាំង​ និង​ពួក​ទេវតា​របស់​វា​ចុះ​


ពួកគេ​ដាក់​ស្លាក​នៅ​ខាង​លើ​ព្រះសិរ​របស់​ព្រះអង្គ​ ដែល​សរសេរ​ពី​ទោស​របស់​ព្រះអង្គ​ថា៖​ «នេះ​ជា​យេស៊ូ​ ជា​ស្ដេច​របស់​ជនជាតិ​យូដា»។​


ថា៖​ «ចូរ​ប្រែ​ចិត្ដ​ ដ្បិត​នគរ​ស្ថានសួគ៌​មក​ជិត​បង្កើយ»​


ដូច្នេះ​ អ្នកណា​ល្មើស​បញ្ញត្ដិ​តូច​បំផុត​មួយ​ក្នុង​ចំណោម​បញ្ញត្ដិ​ទាំង​នេះ​ ហើយ​បង្រៀន​មនុស្ស​ឲ្យ​ធ្វើ​ដូច្នោះ​ អ្នក​នោះ​នឹង​ត្រូវ​ហៅ​ថា​ជា​អ្នក​តូច​បំផុត​នៅ​ក្នុង​នគរ​ស្ថានសួគ៌​ ប៉ុន្ដែ​អ្នកណា​ដែល​អនុវត្ដ​តាម​ និង​បង្រៀន​បញ្ញត្ដិ​ទាំង​នេះ​ អ្នក​នោះ​នឹង​ត្រូវ​ហៅ​ថា​ជា​អ្នក​ធំ​នៅក្នុង​នគរ​ស្ថានសួគ៌។​


កាល​ព្រះអង្គ​កំពុង​ទៅ​តាម​ផ្លូវ​ នោះ​មាន​មនុស្ស​ម្នាក់​រត់​មក​លុត​ជង្គង់​នៅ​មុខ​ព្រះអង្គ​ និង​ទូល​សួរ​ថា៖​ «លោក​គ្រូ​ល្អ​អើយ!​ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ ដើម្បី​ទទួល​បាន​ជីវិត​អស់​កល្ប​ជា​និច្ច​ទុក​ជា​មរតក?»​


ប៉ុន្ដែ​ដែល​អង្គុយ​នៅ​ខាង​ស្ដាំ​ ឬ​ខាង​ឆ្វេង​ខ្ញុំ​ មិន​មែន​ស្រេច​លើ​ខ្ញុំ​ទេ​ គឺ​សម្រាប់​តែ​អ្នក​ដែល​ព្រះជាម្ចាស់​បាន​រៀប​ចំ​ទុក​ឲ្យ​ប៉ុណ្ណោះ»​


ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ថា៖​ «គឺ​អស់​អ្នក​ដែល​ឮ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ហើយ​កាន់​តាម​ទេ​តើ​ ដែល​មាន​ពរ»។​


ដើម្បី​ឲ្យ​ឈាម​ពួក​អ្នក​នាំ​ព្រះបន្ទូល​ទាំង​អស់​ដែល​ត្រូវ​បាន​កម្ចាយ​តាំងពី​ដើម​កំណើត​ពិភព​លោក​មក​ ត្រូវ​ទារ​ពី​ជំនាន់​នេះ​វិញ​


ចូរ​កុំ​ខ្លាច​អី​ ក្រុម​ដ៏​តូច​អើយ!​ ដ្បិត​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ពេញ​ចិត្ដ​ប្រគល់​នគរ​នោះ​ឲ្យ​អ្នក​រាល់គ្នា​ហើយ។​


ថា៖​ «សូម​ថ្វាយ​ព្រះពរ​ដល់​ស្ដេច​មួយ​អង្គ​ ដែល​យាង​មក​ក្នុង​ព្រះនាម​ព្រះអម្ចាស់​ ចូរ​មាន​សេចក្ដី​សុខសាន្ដ​នៅ​ស្ថានសួគ៌​ និង​សិរី​រុង​រឿង​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត»។​


លោក​ណាថាណែល​ក៏​ទូល​ព្រះអង្គ​ថា៖​ «លោកគ្រូ!​ លោក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ និង​ជា​ស្តេច​របស់​អ៊ីស្រា​អែល​មែន​ហើយ»។​


នោះ​ពួកគេ ​ក៏​យក​ធាង​ចាកចេញ​ទៅ​ទទួល​ព្រះអង្គ​ ទាំង​ស្រែក​ថា៖​ «ហូសាណា​ សូម​ថ្វាយ​ព្រះពរ​ដល់​ព្រះអង្គ​ដែល​យាង​មក​ក្នុង​ព្រះនាម​ព្រះអម្ចាស់​ ជា​ស្តេច​របស់​ជនជាតិ​អ៊ីស្រាអែល!»​


ឱ​ព្រះវរបិតា​អើយ!​ ខ្ញុំ​ច ង់ឲ្យ​អស់​អ្នក​ដែល​ព្រះអ ង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ ​នៅ​ជាមួយ​ខ្ញុំ​ក្នុង​កន្លែង​ដែល​ខ្ញុំ​នៅ​ដើម្បី​ឲ្យ​ពួកគេ​ឃើញ​សិរី​រុងរឿង​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ ដ្បិត​ព្រះអង្គ​បាន​ស្រឡាញ់​ខ្ញុំ​តាំងពីមុន​កំណើត​លោកិយ។​


ពេល​នោះ​ អ្នក​ទាំងនោះ​បាន​ស្រែក​ថា៖​ «សម្លាប់​ទៅ!​ សម្លាប់​ទៅ! ឆ្កាង​វា​ទៅ!»​ លោក​ពីឡាត់​សួរ​ពួកគេ​ថា៖​ «តើ​ឲ្យ​ខ្ញុំ​ឆ្កាង​ស្តេច​របស់​អ្នក​រាល់គ្នា​ឬ?»​ ពួក​សម្ដេច​សង្ឃ​ឆ្លើយ​ថា៖​ «យើង​គ្មាន​ស្តេច​ណា​ទៀត​ទេ​ ក្រៅពី​ព្រះចៅអធិរាជ!»​


ព្រះអម្ចាស់​ដែល​ធ្វើ​ឲ្យ​គេ​ដឹង​អំពី​ហេតុការណ៍​ទាំង​នេះ​តាំង​ពី​ដើម​រៀង​មក​ បាន​មាន​បន្ទូល​យ៉ាង​ដូច្នេះ‍។​


ព្រះជាម្ចាស់​បាន​ជ្រើសរើស​អ្នកបម្រើ​របស់​ព្រះអង្គ​ ហើយ​បាន​ចាត់​លោក​ឲ្យ​មក​ឯ​អ្នក​រាល់គ្នា​មុន​គេ​ដើម្បី​ប្រទាន​ពរ​ឲ្យ​អ្នក​រាល់គ្នា​ ដោយ​បង្វែរ​អ្នក​រាល់គ្នា​ចេញ​ពី​សេចក្ដី​អាក្រក់​របស់​អ្នក​រាល់គ្នា​រៀងៗ​ខ្លួន»។​


បើ​យើង​ជា​កូន​ យើង​ជា​អ្នក​ស្នង​មរតក​ គឺ​ជា​អ្នក​ស្នង​មរតក​របស់​ព្រះជាម្ចាស់​ ហើយ​ជា​អ្នក​ស្នង​មរតក​រួម​ជាមួយ​ព្រះគ្រិស្ដ​ដែរ។​ ​បើ​យើង​រងទុក្ខ​វេទនា​ជាមួយ​ព្រះគ្រិស្ដ​ ក៏​យើង​ទទួល​សិរី​រុងរឿង​រួម​ជាមួយ​ព្រះអង្គ​ដែរ។​


បងប្អូន​អើយ!​ ខ្ញុំ​ប្រាប់​អំពី​សេចក្ដី​នេះ​ថា​ សាច់ឈាម​មិន​អាច​ទទួល​នគរ​ព្រះជាម្ចាស់​ទុក​ជា​មរតក​បាន​ឡើយ​ ហើយ​ភាព​ពុករលួយ​ក៏​មិន​អាច​ទទួល​ភាព​មិន​ពុក​រលួយ​ទុក​ជាមរតក​បាន​ដែរ។​


ប៉ុន្ដែ​ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «អ្វី​ដែល​ភ្នែក​មិន​ដែល​ឃើញ​ ត្រចៀក​មិន​ដែល​ស្តាប់​ឮ​ ហើយ​ចិត្ត​របស់​មនុស្ស​មិន​ដែល​នឹក​ដល់​ នោះ​ជា​អ្វី​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​ទុក​សម្រាប់​ពួកអ្នក​ដែល​ស្រឡាញ់​ព្រះអង្គ»​


ឬ​មួយ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ ​មនុស្ស​ទុច្ចរិត​នឹង​មិន​ទទួល​បាន​នគរ​ព្រះជាម្ចាស់​ទុក​ជា​មរតក​ទេ​ឬ​ ចូរ​កុំ​ឲ្យ​ចាញ់​បញ្ឆោត​ឡើយ​ ទាំង​មនុស្ស​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​ ពួក​ផិត​ក្បត់​ ពួក​មនុស្ស​រួម​ភេទ​ជាមួយ​ភេទ​ដូច​គ្នា


សេចក្ដី​ឈ្នានីស​ ការ​ប្រមឹក​ ស៊ី​ផឹក​អ៊ូអែ​ និង​អ្វីៗ​ផ្សេង​ទៀត​ដែល​ស្រដៀង​នឹង​សេចក្ដី​ទាំង​នេះ​ ដូច​ដែល​ខ្ញុំ​ធ្លាប់​ប្រាប់​រួច​មក​ហើយ​ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់គ្នា​ជា​មុន​ថា​ អស់​អ្នក​ដែល​ប្រព្រឹត្ត​យ៉ាង​នោះ​ នឹង​មិន​បាន​ទទួល​នគរ​ព្រះជាម្ចាស់​ទុក​ជា​មរតក​ឡើយ។​


ចូរ​អ្នក​រាល់គ្នា​ដឹង​ ហើយ​យល់​ការ​នេះ​ចុះ​ថា​ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ ឬ​មនុស្ស​ស្មោក​គ្រោក​ ឬ​មនុស្ស​លោភលន់‍​ដែល​ជា​អ្នក​ថ្វាយបង្គំ​រូបព្រះ​ គ្មាន​មរតក​នៅ​ក្នុង​នគរ​របស់​ព្រះគ្រិស្ដ​ និង​ព្រះជាម្ចាស់​ទេ។​


គឺ​យើង​បាន​ទូន្មាន​ លើក​ទឹកចិត្ដ​ ហើយ​ជម្រុញ​អ្នក​រាល់គ្នា​ឲ្យ​រស់នៅ​តាម​បែប​ស័ក្ដិសម​នឹង​ព្រះជាម្ចាស់​ ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​មក​ក្នុង​នគរ​ និង​សិរី​រុងរឿង​របស់​ព្រះអង្គ។​


បើ​យើង​ស៊ូទ្រាំ​ នោះ​យើង​នឹង​សោយរាជ្យ​ជាមួយ​ព្រះអង្គ​ បើ​យើង​មិន​ទទួល​ស្គាល់​ព្រះអង្គ​ ព្រះអង្គ​ក៏​មិន​ទទួល​ស្គាល់​យើង​វិញ​ដែរ​


ពី​ពេល​នេះ‍​តទៅ​ មាន​មកុដ​នៃ​សេចក្ដី​សុចរិត​បម្រុង​ទុក​ឲ្យ​ខ្ញុំ​ ដែល​ព្រះអម្ចាស់​ជា​ចៅក្រម​ដ៏​សុចរិត​នឹង​ប្រទាន​ឲ្យ​ខ្ញុំ​នៅ​ថ្ងៃ​នោះ​ មិន​មែន​ឲ្យ​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ គឺ​ឲ្យ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ការ​យាង​មក​របស់​ព្រះអង្គ​ដែរ។​


តើ​ពួក​ទេវតា​ទាំង​អស់​នោះ​មិន​មែន​ជា​វិញ្ញាណ​បម្រើ​ ដែល​ព្រះអង្គ​បាន​ចាត់​មក​សម្រាប់​បម្រើ​អស់អ្នក​ដែល​ត្រូវ​ទទួល​បាន​សេចក្ដី​សង្រ្គោះ​ទុក​ជា​មរតក​ទេ​ឬ?​


ប៉ុន្ដែ​តាម​ពិត​ ពួកគេ​ចង់​បាន​ស្រុក​មួយ​ដ៏​ប្រសើរ​ជាង​នោះ​ គឺ​ជា​ស្រុក​ដែល​នៅ‍​ស្ថានសួគ៌។​ ហេតុនេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​មិន​ខ្មាស​នឹង​ឲ្យ​ពួកគេ​ហៅ​ថា​ព្រះ​របស់​ពួកគេ​ឡើយ​ ដ្បិត​ព្រះអង្គ​បាន​រៀបចំ​ក្រុង​មួយ​សម្រាប់​ពួកគេ។


រីឯ​យើង​ដែល​ជា​អ្នក​ជឿ​នឹង​បាន​ចូល​ក្នុង​ការ​សម្រាក​នោះ​ ដូច​ដែល​ព្រះជាម្ចាស់​មាន​បន្ទូល​ថា៖​ «យើង​ស្បថ​ដោយ​កំហឹង​របស់​យើង​ថា​ ពួកគេ​នឹង​មិន​បាន​ចូល​ទៅ​ក្នុង​ការ​សម្រាក​របស់​យើង​ឡើយ»។​ ទោះ​ជា​យ៉ាង​ណា​ កិច្ចការ​ទាំងឡាយ​បាន​សម្រេច​តាំង​ពីដើម​កំណើត​ពិភពលោក​មក​ហើយ។​


ដ្បិត​បើ​ដូច្នេះ​មែន​ នោះ​ព្រះអង្គ​មុខ​ជា​ត្រូវ​រងទុក្ខ​ជា​ច្រើន​លើក​តាំង​ពី​កំណើត​ពិភព​លោក​មក​ម៉្លេះ​ ប៉ុន្ដែ​នៅ​គ្រា​ចុងក្រោយ​នេះ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​តែ​មួយ​ដង​គត់​ ដើម្បី​លុប​បំបាត់​បាប​ ដោយ​ថ្វាយ​អង្គ​ទ្រង់​ទុក​ជា​យញ្ញ​បូជា។​


ចូរ​ស្ដាប់​ចុះ​ បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ តើ​ព្រះជាម្ចាស់​មិន​បាន​ជ្រើសរើស​អ្នកក្រ​នៅ​ក្នុង​ពិភព​លោក​នេះ​ ឲ្យ​ធ្វើ​ជា​អ្នកមាន​ខាង‍​ឯ​ជំនឿ​ និង​ជា​អ្នក​ទទួល​បាន​នគរ​ដែល​ព្រះអង្គ​បាន​សន្យា​សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​អង្គ​ទុក​ជា​មរតក​ទេ​ឬ‍?​


ព្រោះ​អ្នក​រាល់គ្នា​ទទួល​បាន​លទ្ឋផល​នៃ​ជំនឿ​របស់​អ្នក​រាល់គ្នា​ ដែល​ជា​សេចក្ដី​សង្គ្រោះ​ដល់​ព្រលឹង​របស់​អ្នក​រាល់គ្នា។​


ចូរ​កុំ​ធ្វើ​ការ​អាក្រក់​តបស្នង​នឹង​ការ​អាក្រក់​ ឬ​ពោល​ពាក្យ​ប្រមាថ​តបស្នង​នឹង​ពាក្យ​ប្រមាថ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ចូរ​ឲ្យ​ពរ​គេ​ ព្រោះ​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​សម្រាប់​ការ​នេះ​ឯង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ទទួល​ព្រះ​ពរ​ទុក​ជា​មរតក​


រីឯ​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​នឹង​ថ្វាយបង្គំ​វា​ គឺ​ជា​អស់​អ្នក​ដែល​តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក​គ្មាន​ឈ្មោះ​កត់​ទុក​នៅ​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ដែល​ត្រូវ​បាន​គេ​សម្លាប់។​


សត្វ​សាហាវ​ដែល​អ្នក​បាន​ឃើញ​នោះ​ កាល​ពី​ដើម​វា​មាន​ ប៉ុន្ដែ​ឥឡូវ​នេះ​គ្មាន​ទេ​ ហើយ​វា​បម្រុង​នឹង​ឡើង​ចេញ​ពី​ទី​ជម្រៅ​មក​ រួច​ទៅ​រក​សេចក្ដី​វិនាស។​ អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​តាំង​ពី​ដើម​កំណើត​ពិភពលោក​មក​នឹង​ងឿង​ឆ្ងល់​ ពេល​ពួកគេ​ឃើញ​សត្វ​សាហាវ​ដែល​កាល​ពី​ដើម​មាន​ ប៉ុន្ដែ​ឥឡូវ​នេះ​គ្មាន​ ហើយ​នឹង​ត្រូវ​មក​នោះ។​


ព្រះអង្គ​មាន​ព្រះនាម​សរសេរ​នៅ​លើ​អាវ​ និង​នៅ​លើ​ភ្លៅ​របស់​ព្រះអង្គ​ថា​ «ស្ដេច​លើ​អស់​ទាំង​ស្ដេច​ ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់»។​


អ្នកណា​មាន​ជ័យជម្នះ​នឹង​ទទួល​បាន​សេចក្ដី​ទាំង​នេះ​ជា​មរតក​ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក​នោះ​ ហើយ​អ្នក​នោះ​នឹង​ធ្វើ​ជា​កូន​របស់​យើង។​


និង​បាន​ធ្វើ​ឲ្យ​ពួកគេ​ត្រលប់​ជា​នគរ​មួយ​ និង​ជា​ពួក​សង្ឃ​សម្រាប់​ព្រះជាម្ចាស់​នៃ​យើង​ ហើយ​អ្នក​ទាំង​នោះ​នឹង​សោយរាជ្យ​លើ​ផែនដី»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម