ស្តេចទតធ្វើឲ្យអ្នកស្រុកយូដាទាំងមូលទន់ចិត្ត ហើយពួកគេព្រមព្រៀងគ្នា ចាត់មនុស្សឲ្យទៅជម្រាបគាត់ថា៖ «សូមស្តេចមកវិញ ជាមួយកងទ័ពទាំងមូលរបស់ស្តេចចុះ»។
ពួកចៅហ្វាយ 20:1 - អាល់គីតាប ជនជាតិអ៊ីស្រអែលទាំងអស់នាំគ្នាលើកទ័ពមកពីគ្រប់ទិសទី ចាប់តាំងពីក្រុងដាន់ដែលនៅខាងជើង រហូតដល់បៀរសេបាដែលនៅខាងត្បូង ព្រមទាំងស្រុកកាឡាដដែលនៅខាងកើត។ ពួកគេជួបជុំគ្នានៅចំពោះអុលឡោះតាអាឡា នៅមីសប៉ា ដោយមានចិត្តគំនិតតែមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មានក៏ចេញមក ចាប់តាំងពីក្រុងដាន់ រហូតដល់ក្រុងប្អៀរ-សេបា ព្រមទាំងស្រុកកាឡាតផង ហើយក្រុមជំនុំបានប្រជុំគ្នា ដូចមនុស្សតែម្នាក់នៅចំពោះព្រះយេហូវ៉ា ត្រង់មីសប៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាលើកទ័ពមកពីគ្រប់ទិសទី ចាប់តាំងពីក្រុងដាន់ដែលនៅខាងជើង រហូតដល់បៀរសេបាដែលនៅខាងត្បូង ព្រមទាំងស្រុកកាឡាដដែលនៅខាងកើត។ ពួកគេជួបជុំគ្នានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅមីសប៉ា ដោយមានចិត្តគំនិតតែមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ក៏ចេញពីស្រុកគេមក ចាប់តាំងពីក្រុងដាន់រហូតដល់ក្រុងប្អៀរ-សេបា ព្រមទាំងស្រុកកាឡាតផង ហើយពួកជំនុំបានប្រជុំគ្នា ដូចជាមនុស្សតែម្នាក់នៅចំពោះព្រះយេហូវ៉ា ត្រង់មីសប៉ា |
ស្តេចទតធ្វើឲ្យអ្នកស្រុកយូដាទាំងមូលទន់ចិត្ត ហើយពួកគេព្រមព្រៀងគ្នា ចាត់មនុស្សឲ្យទៅជម្រាបគាត់ថា៖ «សូមស្តេចមកវិញ ជាមួយកងទ័ពទាំងមូលរបស់ស្តេចចុះ»។
នៅទីនោះ លោកអប៊ីនើរ តែងតាំងសម្តេចអ៊ីសបូសែត ជាស្តេចគ្រប់គ្រងលើស្រុកកាឡាដ ស្រុកអេស៊ើរ ស្រុកយេសរាល ស្រុកអេប្រាអ៊ីម ស្រុកពុនយ៉ាមីនពោល គឺស្រុកអ៊ីស្រអែលទាំងមូល។
ពេលលោកយ៉ូអាប់ ជាមេបញ្ជាការកងទ័ពនៅជាមួយស្តេចទត ស្តេចទតក៏បញ្ជាទៅគាត់ថា៖ «ចូរអ្នកធ្វើដំណើរទៅគ្រប់កុលសម្ព័ន្ធអ៊ីស្រអែលទាំងមូល គឺចាប់ពីក្រុងដាន់ រហូតទៅដល់ក្រុងបៀរសេបា ហើយធ្វើជំរឿនប្រជាជន ដ្បិតយើងចង់ដឹងថា ពួកគេមានចំនួនប៉ុន្មាន»។
ដូច្នេះ ខ្ញុំមានបំណងសង់ដំណាក់មួយជូនអុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ ស្របតាមបន្ទូលដែលទ្រង់ថ្លែងមកកាន់ស្តេចទត ជាបិតារបស់ខ្ញុំថា “កូនរបស់អ្នក ដែលយើងនឹងតែងតាំងឲ្យឡើងស្នងរាជ្យបន្តពីអ្នក នឹងសង់ដំណាក់សម្រាប់យើង”។
កាលពួកមេទាហាន និងពលទាហានទាំងអស់ដែលមិនបានចុះចូលកងទ័ពបាប៊ីឡូន ឮដំណឹងថា ស្តេចស្រុកបាប៊ីឡូនតែងតាំងលោកកេដាលា ឲ្យគ្រប់គ្រងលើស្រុក ពួកគេក៏នាំគ្នាមកជួបនឹងលោកកេដាលានៅមីសប៉ា។ អ្នកទាំងនោះ គឺលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា លោកសេរ៉ាយ៉ា ជាកូនរបស់លោកថាន់ហ៊ូម៉េក ជាអ្នកស្រុកនេថូផា និងលោកយាសានាជាកូនរបស់ពួកម៉ាកាធី ព្រមទាំងពលទាហានរបស់ពួកគេ។
ស្តេចទតបានបញ្ចាទៅកាន់លោកយ៉ូអាប់ និងមន្ត្រីឯទៀតៗរបស់ប្រជាជនថា៖ «ចូរទៅរាប់ចំនួនប្រជាជនអ៊ីស្រអែល ចាប់តាំងពីក្រុងបៀរសេបា រហូតដល់ក្រុងដាន់ រួចធ្វើរបាយការណ៍ឲ្យយើង ដ្បិតយើងចង់ដឹងចំនួនប្រជាជន»។
ហើយសម្រេចចេញសេចក្តីប្រកាសមួយ ក្នុងស្រុកអ៊ីស្រអែលទាំងមូល ចាប់ពីបៀរសេបារហូតដល់ក្រុងដាន់ ដើម្បីអញ្ជើញប្រជាជនមកក្រុងយេរូសាឡឹម ប្រារព្ធពិធីបុណ្យរំលងជូនអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល។
លុះដល់ខែទីប្រាំពីរ ជនជាតិអ៊ីស្រអែល ដែលរស់នៅតាមក្រុងរបស់ខ្លួន បានមកជួបជុំគ្នានៅក្រុងយេរូសាឡឹម ដោយមានចិត្តគំនិតតែមួយ។
លុះដល់ខែទីប្រាំពីរ ជនជាតិអ៊ីស្រអែល ដែលរស់នៅតាមក្រុងរបស់ខ្លួន បានមកជួបជុំគ្នា ដោយមានចិត្តគំនិតតែមួយ ក្នុងព្រលានដែលស្ថិតនៅខាងមុខទ្វារគង្គា។ ពួកគេសុំឲ្យអ៊ីមុាំអែសរ៉ា ជាបណ្ឌិតខាងវិន័យ យកគីតាបហ៊ូកុំរបស់ណាពីម៉ូសា គឺហ៊ូកុំដែលអុលឡោះតាអាឡា ប្រទានមកឲ្យជនជាតិអ៊ីស្រអែលកាន់តាម។
យេរេមាក៏ទៅជួបលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម នៅក្រុងមីសប៉ា រួចស្នាក់នៅជាមួយគាត់ ក្នុងចំណោមប្រជាជនដែលរស់នៅក្នុងស្រុកនៅឡើយ។
កូនចៅរូបេន និងកូនចៅកាដ មានហ្វូងសត្វយ៉ាងច្រើនសំបើមណាស់។ ដោយឃើញថាស្រុកយ៉ាស៊ើរ និងស្រុកកាឡាដ ជាកន្លែងល្អសម្រាប់ហ្វូងសត្វរបស់ពួកគេ
ម៉ូសាបានប្រគល់ស្រុកកាឡាដឲ្យពូជពង្សលោកម៉ាកៀរ ជាកូនរបស់លោកម៉ាណាសេ ហើយពួកគេក៏តាំងទីលំនៅក្នុងស្រុកនោះ។
កុលសម្ព័ន្ធម៉ាណាសេ ដែលជាកូនច្បងរបស់យូសុះក៏បានទទួលទឹកដីមួយចំណែកដែរ។ លោកម៉ាកៀរជាកូនច្បងរបស់លោកម៉ាណាសេ និងជាឪពុករបស់លោកកាឡាដ បានទទួលទឹកដីស្រុកកាឡាដ និងស្រុកបាសាន ដ្បិតគាត់ជាអ្នកចំបាំងមួយនាក់ដ៏ចំណាន។
កាលជនជាតិអ៊ីស្រអែលទទួលដំណឹងនេះហើយ ពួកគេក៏ប្រមូលផ្តុំសហគមន៍ទាំងមូលនៅស៊ីឡូ បំរុងចេញទៅច្បាំងតទល់នឹងកុលសម្ព័ន្ធទាំងនោះ។
កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល បានវិលត្រឡប់ទៅវិញ។ ពួកគេចាកចេញពីជនជាតិអ៊ីស្រអែលនៅស៊ីឡូ ក្នុងស្រុកកាណាន ឆ្ពោះទៅស្រុកកាឡាដ ជាទឹកដីដែលពួកគេបានទទួលជាកម្មសិទ្ធិ ស្របតាមបញ្ជាដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។
មានទាហានប្រហែលបួនម៉ឺននាក់ប្រដាប់អាវុធ ដែលត្រៀមខ្លួននឹងធ្វើសឹកដើរនៅចំពោះអុលឡោះតាអាឡា ឆ្ពោះទៅកាន់វាលទំនាបយេរីខូ។
គ្រានោះ ជនជាតិអាំម៉ូនប្រមូលផ្តុំគ្នា បោះទ័ពនៅស្រុកកាឡាដ ហើយជនជាតិអ៊ីស្រអែលក៏ប្រមូលគ្នាបោះទ័ពនៅមីសប៉ាដែរ។
លោកយែបថាក៏ចេញទៅជាមួយពួកចាស់ទុំនៃស្រុកកាឡាដ ហើយប្រជាជនបានលើកគាត់ឲ្យធ្វើជាមេដឹកនាំ និងជាមេទ័ពរបស់ពួកគេ។ ពេលនោះ លោកយែបថារំលឹកឡើងវិញនូវពាក្យដែលលោកបានព្រមព្រៀងជាមួយពួកចាស់ទុំ នៅចំពោះអុលឡោះតាអាឡា នៅមីសប៉ា។
ពេលលោកយែបថា វិលត្រឡប់មកផ្ទះរបស់គាត់នៅមីសប៉ាវិញ កូនស្រីរបស់គាត់ចេញមកទទួល ទាំងរាំ និងវាយក្រាប់។ នាងជាកូនស្រីតែមួយគត់របស់គាត់ គឺក្រៅពីនាងគាត់គ្មានកូនប្រុស កូនស្រីណាទៀតឡើយ។
ពួកគេប្តូរឈ្មោះក្រុងឡាអ៊ីស ដែលគេធ្លាប់ហៅពីមុននោះដាក់ថា «ក្រុងដាន់» តាមឈ្មោះបុព្វបុរសរបស់គេ ដែលត្រូវជាកូនរបស់យ៉ាកកូប។
ដូច្នេះ ប្រជាជនអ៊ីស្រអែលទាំងមូលមានចិត្តគំនិតតែមួយ លើកគ្នាប្រឆាំងនឹងអ្នកក្រុងគីបៀរ។
ពេលនោះ ជនជាតិអ៊ីស្រអែល នាំគ្នាឡើងទៅបេតអែលទូរអាសួរអុលឡោះថា៖ «ក្នុងចំណោមពួកយើង តើកុលសម្ព័ន្ធណាត្រូវចេញទៅវាយពួកពុនយ៉ាមីនមុនគេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «កុលសម្ព័ន្ធយូដាត្រូវចេញទៅមុនគេ»។
ពួកមេដឹកនាំនៃកុលសម្ព័ន្ធទាំងប៉ុន្មានរបស់ប្រជាជនអ៊ីស្រអែល សុទ្ធតែមានវត្តមានក្នុងអង្គប្រជុំនៃប្រជាជនរបស់អុលឡោះគឺមានកងពលថ្មើរជើងចំនួនបួនសែននាក់ ប្រដាប់ដោយដាវ។
ដូច្នេះ ប្រជាជនអ៊ីស្រអែលទាំងមូល នាំគ្នាឡើងទៅឯបេតអែល អង្គុយយំសោកនៅចំពោះអុលឡោះតាអាឡា។ ថ្ងៃនោះ ពួកគេបានតមអាហាររហូតដល់ល្ងាច។ ពួកគេបានយកសត្វមកធ្វើជាគូរបានដុតទាំងមូល និងគូរបានមេត្រីភាពចំពោះអុលឡោះតាអាឡា។
ប្រជាជនទាំងមូលក៏ក្រោកឈរឡើង ស្រុះគ្នាដូចមនុស្សតែម្នាក់ ដោយពោលថា៖ «ក្នុងចំណោមពួកយើង គ្មាននរណាម្នាក់វិលត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួនវិញឡើយ ទោះបីអ្នកនោះរស់នៅក្នុងជំរំក្តី ឬក្នុងផ្ទះក្តី។
បន្ទាប់មក ជនជាតិអ៊ីស្រអែលក៏សួរគ្នាទៅវិញទៅមកថា៖ «ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រអែលទាំងអស់ តើមានក្រុមណាមួយមិនបានមករួមប្រជុំ នៅចំពោះអុលឡោះតាអាឡានៅមីសប៉ាឬទេ?»។ គេសួរដូច្នេះ ព្រោះគេបានស្បថយ៉ាងឱឡារិកថា អ្នកដែលមិនបានមករួមប្រជុំនៅមីសប៉ានឹងត្រូវស្លាប់។
ក្នុងស្រុកអ៊ីស្រអែលទាំងមូល ចាប់តាំងពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា ប្រជាជនគ្រប់ៗគ្នាទទួលស្គាល់ថា សាំយូអែលពិតជាណាពីរបស់អុលឡោះតាអាឡាមែន។