Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 4:13 - អាល់គីតាប

13 មាន​ទាហាន​ប្រហែល​បួន​ម៉ឺន​នាក់​ប្រដាប់​អាវុធ ដែល​ត្រៀម​ខ្លួន​នឹង​ធ្វើ​សឹក​ដើរ​នៅ​ចំពោះអុលឡោះ‌តាអាឡា ឆ្ពោះ​ទៅ​កាន់​វាល​ទំនាប​យេរីខូ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ពួក​គេ​មាន​ចំនួន​ប្រហែល​បួន​ម៉ឺន​នាក់ទាំង​ប្រដាប់​អាវុធ ឆ្លង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​ដល់​វាល​ទំនាប​ក្រុង​យេរីខូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 មាន​ទាហាន​ប្រហែល​បួន​ម៉ឺន​នាក់​ប្រដាប់​អាវុធ ដែល​ត្រៀម​ខ្លួន​នឹង​ធ្វើ​សឹក ដើរ​នៅ​ខាង​មុខ​ព្រះ‌អម្ចាស់ ឆ្ពោះ​ទៅ​កាន់​វាល​ទំនាប​យេរីខូ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 គឺ​មាន​ចំនួន​ប្រហែល​ជា​៤​ម៉ឺន​នាក់ ដែល​សុទ្ធ​តែ​ពាក់​គ្រឿង​សស្ត្រា‌វុធ​រៀបចំ​នឹង​ច្បាំង គេ​ឆ្លង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​ដល់​វាល​ក្រុង​យេរីខូរ

សូមមើលជំពូក ចម្លង




យ៉ូស្វេ 4:13
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កង‌ទ័ព​ខាល់‌ដេ​នាំ​គ្នា​ដេញ​តាម​ទាន់​ស្តេច​សេ‌ដេគា នៅ​វាល​ទំនាប​ជិត​ក្រុង​យេ‌រីខូ។ ពេល​នោះ​កង‌ទ័ព​ទាំង​មូល​របស់​ស្តេច រត់​បែក​ខ្ញែក​គ្នា​អស់។


ហេតុ​នេះ ទ្រង់​នាំ​ពួក​គេ​ទៅ​តាម​ផ្លូវ​វាង ឆ្លង​កាត់​វាល​រហោ‌ស្ថាន​ឆ្ពោះ​ទៅ​សមុទ្រ​ក្រហម។ ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ទាំង​នាំ​របស់​របរ​គ្រប់​យ៉ាង​ទៅ​ជា​មួយ​ផង។


ប៉ុន្តែ កង‌ទ័ព​ខាល់ដេ​នាំ​គ្នា​ដេញ​តាម​ទាន់​ស្តេច​សេដេ‌គា នៅ​វាល​ទំនាប ជិត​ក្រុង​យេរីខូ។ ពួក​គេ​ចាប់​ស្ដេច​បញ្ជូន​ទៅ​ស្តេច​នេប៊ូ‌ក្នេសា នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហា‌ម៉ាត់ ស្តេច​នេប៊ូ‌ក្នេសា​ប្រកាស​កាត់​ទោស​ស្តេច​សេដេ‌គា។


កង‌ទ័ព​ខាល់ដេ​នាំ​គ្នា​ដេញ​តាម​ស្តេច​សេដេ‌គា​ទាន់ នៅ​វាល​ទំនាប​ជិត​ក្រុង​យេរីខូ។ ពេល​នោះ កង‌ទ័ព​ទាំង​មូល​របស់​ស្ដេច​រត់​បែក‌ខ្ញែក​គ្នា​អស់។


បន្ទាប់​មក យើង​ខ្ញុំ​ប្រញាប់‌ប្រញាល់​រៀប​ចំ​ខ្លួន​ប្រដាប់​អាវុធ​ដើរ​នៅ​មុខ​អ៊ីស្រ‌អែល រហូត​ទាល់​តែ​យើង​ខ្ញុំ​នាំ​ពួក​គេ​ចូល​ទៅ​ដល់​ទឹក​ដី​របស់​ពួក​គេ។ កូន​ចៅ​របស់​យើង​ខ្ញុំ នឹង​រស់​នៅ​ក្នុង​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ ការ​ពារ​មិន​ឲ្យ​អ្នក​ស្រុក​នេះ​ធ្វើ​អ្វី​ពួក​គេ​បាន។


ចូរ​បង​ប្អូន​ប្រដាប់​ខ្លួន​ដោយ​គ្រឿង​សស្ត្រា‌វុធ​ទាំង​ប៉ុន្មាន​របស់​អុលឡោះ ដើម្បី​អាច​ត‌តាំង​នឹង​កល‌ល្បិច​របស់​អ៊ីព្លេស


នៅ​គ្រា​នោះ​ខ្ញុំ​បាន​បង្គាប់​ពួក​គេ ដូច​តទៅ: “អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា បាន​ប្រគល់​ស្រុក​នេះ​មក​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​កាន់​កាប់​ទឹក​ដី​នេះ​ហើយ។ ដូច្នេះ អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ទាហាន​ដ៏​អង់​អាច ត្រូវ​ប្រដាប់​អាវុធ​ដើរ​នៅ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឯ​ទៀតៗ ដែល​ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា។


កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្តាល​បាន​ដើរ​ជា​ក្បួន​ទ័ព នៅ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល ស្រប​តាម​សេចក្តី​ដែល​ម៉ូសា​បង្គាប់


នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​ពង្រឹង​អំណាច​យ៉ូស្វេ នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល។ ពួក​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​លោក ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត​របស់​គាត់ ដូច​គេ​ធ្លាប់​គោរព​កោត​ខ្លាច​ម៉ូសា​ដែរ។


ជន‌ជាតិ​អ៊ីស្រ‌អែល​បោះ​ជំរំ​នៅ​គីល‌កាល់ ហើយ​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​រំលង នៅ​ល្ងាច​ថ្ងៃ​ទី​ដប់​បួន នៃ​ខែ​នោះ​ក្នុង​តំបន់​វាល​ទំនាប​យេរីខូ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់​នាំ​គ្នា​លើក​ទ័ព​មក​ពី​គ្រប់​ទិស​ទី ចាប់​តាំង​ពី​ក្រុង​ដាន់​ដែល​នៅ​ខាង​ជើង រហូត​ដល់​បៀរ‌សេបា​ដែល​នៅ​ខាង​ត្បូង ព្រម​ទាំង​ស្រុក​កាឡាដ​ដែល​នៅ​ខាង​កើត។ ពួក​គេ​ជួប​ជុំ​គ្នា​នៅ​ចំពោះអុលឡោះ‌តាអាឡា នៅ​មីស‌ប៉ា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម