Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 20:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ក៏​ចេញ​ពី​ស្រុក​គេ​មក ចាប់​តាំង​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​ប្អៀរ-សេបា ព្រម​ទាំង​ស្រុក​កាឡាត​ផង ហើយ​ពួក​ជំនុំ​បាន​ប្រជុំ​គ្នា ដូច​ជា​មនុស្ស​តែ​ម្នាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មីសប៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 បន្ទាប់​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ក៏​ចេញ​មក ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​ក្រុង​ប្អៀរ-សេបា ព្រម​ទាំង​ស្រុក​កាឡាត​ផង ហើយ​ក្រុម​ជំនុំ​បាន​ប្រជុំ​គ្នា ដូច​មនុស្ស​តែ​ម្នាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មីស‌ប៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​លើក​ទ័ព​មក​ពី​គ្រប់​ទិស‌ទី ចាប់​តាំង​ពី​ក្រុង​ដាន់​ដែល​នៅ​ខាង​ជើង រហូត​ដល់​បៀរ‌សេ‌បា​ដែល​នៅ​ខាង​ត្បូង ព្រម​ទាំង​ស្រុក​កាឡាដ​ដែល​នៅ​ខាង​កើត។ ពួក​គេ​ជួប‌ជុំ​គ្នា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នៅ​មីស‌ប៉ា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់​នាំ​គ្នា​លើក​ទ័ព​មក​ពី​គ្រប់​ទិស​ទី ចាប់​តាំង​ពី​ក្រុង​ដាន់​ដែល​នៅ​ខាង​ជើង រហូត​ដល់​បៀរ‌សេបា​ដែល​នៅ​ខាង​ត្បូង ព្រម​ទាំង​ស្រុក​កាឡាដ​ដែល​នៅ​ខាង​កើត។ ពួក​គេ​ជួប​ជុំ​គ្នា​នៅ​ចំពោះអុលឡោះ‌តាអាឡា នៅ​មីស‌ប៉ា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 20:1
35 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាង​នោះ​ទ្រង់​បាន​បំពត់​ចិត្ត​របស់​ពួក​យូដា​ទាំង​អស់ ឲ្យ​ព្រម‌ព្រៀង​គ្នា​ដូច​ជា​មនុស្ស​តែ​ម្នាក់​វិញ ដល់​ម៉្លេះ​បាន​ជា​គេ​ចាត់​ទៅ​ឯ​ស្តេច​ទូល​ថា សូម​ព្រះ‌ករុណា​ទ្រង់​យាង​ត្រឡប់​មក ព្រម​ទាំង​ពួក​ទ្រង់​ផង


ហើយ​បាន​តាំង​ឡើង​ជា​ស្តេច​លើ​ពួក​កាឡាត ពួក​អេស៊ើរ ពួក​យេស‌រាល ពួក​អេប្រា‌អិម នឹង​ពួក​បេន‌យ៉ាមីន ហើយ​នឹង​លើ​ពួក​អ៊ីស្រាអែល​ទាំង​អស់


ដូច្នេះ ស្តេច​ទ្រង់​មាន​បន្ទូល​ទៅ​យ៉ូអាប់ ជា​មេ​ទ័ព​ដែល​នៅ​ចំពោះ​ទ្រង់​ថា ចូរ​ឲ្យ​ដើរ​ទៅ​មក​គ្រប់​ក្នុង​អស់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា ហើយ​រាប់​បណ្តាជន​ទាំង‌ឡាយ ដើម្បី​ឲ្យ​យើង​បាន​ដឹង​ចំនួន


គឺ​ទូលបង្គំ​នឹង​ផ្ទេរ‌រាជ្យ ពី​រាជ‌វង្ស​សូលទៅ​លើ​ដាវីឌ ឲ្យ​សោយ‌រាជ្យ​ឡើង លើ​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា​វិញ ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា


ដូច្នេះ មើល ទូលបង្គំ​បាន​គិត​សំរេច​នឹង​ស្អាង​ព្រះ‌វិហារ​១​ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​នឹង​ដាវីឌ ជា​បិតា​ទូលបង្គំ​ថា កូន​ឯង​ដែល​អញ​នឹង​តាំង​ឲ្យ​សោយ‌រាជ្យ​ជំនួស​ឯង នោះ​នឹង​ស្អាង​វិហារ​១​សំរាប់​ឈ្មោះ​អញ


រីឯ​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន នឹង​ពួក​ទាហាន​របស់​គេ កាល​បាន​ឮ​ថា ស្តេច​បាប៊ីឡូន​បាន​តាំង​កេដាលា ឲ្យ​ធ្វើ​ជា​ចៅហ្វាយ​ដូច្នោះ នោះ​គេ​ក៏​មក​ឯ​កេដាលា នៅ​ក្រុង​មីសប៉ា គឺ​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា​១ យ៉ូហា‌ណាន​ជា​កូន​ការា​១ សេរ៉ាយ៉ា ជា​កូន​ថាន‌ហ៊ូមែត ជា​អ្នក​ស្រុក​នថូផា​១ នឹង​យ្អាសានា ជា​កូន​របស់​អ្នក​ស្រុក​ម៉ាកាធី​ម្នាក់​១ ព្រម​ទាំង​ពួក​ទាហាន​របស់​គេ​ផង


ដាវីឌ​ទ្រង់​មាន​បន្ទូល​ទៅ​យ៉ូអាប់ នឹង​ពួក​ជា​ប្រធាន​លើ​បណ្តាជន​ថា ចូរ​ទៅ​រាប់​ចំនួន​សាសន៍​អ៊ីស្រាអែល ចាប់​តាំង​ពី​ក្រុង​បៀរ-សេបា រហូត​ដល់​ក្រុង​ដាន់​ទៅ រួច​មក​ប្រាប់​យើង ឲ្យ​បាន​ដឹង​ចំនួន​ផង


ដូច្នេះ ក៏​ចេញ​ច្បាប់ ឲ្យ​ប្រកាស​ប្រាប់ នៅ​ពេញ​ក្នុង​ស្រុក​អ៊ីស្រាអែល ចាប់​តាំង​ពី​ក្រុង​បៀរ-សេបា រហូត​ដល់​ក្រុង​ដាន់ ឲ្យ​មក​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល នៅ​ក្រុង​យេរូ‌សាឡិម ដ្បិត​ជា​យូរ‌យារ​មក​ហើយ គេ​មិន​បាន​ធ្វើ​បុណ្យ​នោះ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​នោះ​ទេ


លុះ​ដល់​ខែ​អស្សុជ កាល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន បាន​នៅ​ក្នុង​ទី​ក្រុង​របស់​ខ្លួន​ហើយ នោះ​ពួក​បណ្តាជន​ក៏​មូល​គ្នា នៅ​ក្រុង​យេរូ‌សាឡិម មាន​ចិត្ត​តែ​១


ហាសា-ស៊ូអាល បៀរ-សេបា នឹង​តំបន់​នៅ​ជុំវិញ


លុះ​ដល់​ខែ​អស្សុជ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​នៅ​ក្នុង​ទី​ក្រុង​គេ​ទាំង​អស់ ហើយ​បណ្តាជន​ទាំង‌ឡាយ​ក៏​មូល​គ្នា​មក នៅ​ទី‌ធ្លា​ដែល​នៅ​មុខ​ទ្វារ​ទឹក ដោយ​មាន​ចិត្ត​តែ​មួយ ហើយ​គេ​សូម​ស្មៀន​អែសរ៉ា ឲ្យ​យក​គម្ពីរ​ក្រិត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​ពួក​អ៊ីស្រាអែល​មក


ដូច្នេះ យេរេមា​ក៏​ទៅ​ឯ​កេដាលា ជា​កូន​អ័ហ៊ី‌កាម នៅ​ត្រង់​មីសប៉ា ហើយ​អាស្រ័យ​នៅ​ជា​មួយ នៅ​កណ្តាល​បណ្តាជន​ដែល​សល់​នៅ​ក្នុង​ស្រុក។


ឯ​ពួក​កូន​ចៅ​រូបេន នឹង​ពួក​កូន​ចៅ​កាឌ់ គេ​មាន​ហ្វូង​សត្វ​សន្ធឹក​ណាស់ ដូច្នេះ កាល​គេ​បាន​ឃើញ​ស្រុក​យ៉ាស៊ើរ នឹង​ស្រុក​កាឡាត ថា​ជា​ស្រុក​ស្រួល​ល្មម​ឲ្យ​ចិញ្ចឹម​ហ្វូង​សត្វ​បាន


ដូច្នេះ ម៉ូសេ​ក៏​ឲ្យ​ស្រុក​កាឡាត ទៅ​ម៉ាគារ​ជា​កូន​ម៉ាន៉ាសេ ហើយ​គាត់​តាំង​ទី​លំនៅ​ស្រុក​នោះ​ទៅ


ឌីលាន​១ មីសប៉ា​១ យ៉ុក‌ធាល​១


នេះ​ជា​ចំណែក​ដែល​គេ​បាន​ចែក​ដល់​ពូជ​អំបូរ​ម៉ាន៉ាសេ ដ្បិត​គាត់​ជា​កូន​ច្បង​របស់​យ៉ូសែប ឯ​ម៉ាគារ​ជា​កូន​ច្បង​របស់​ម៉ាន៉ាសេ ហើយ​ជា​ឪពុក​របស់​កាឡាត គាត់​បាន​ស្រុក​កាឡាត នឹង​ស្រុក​បាសាន ដោយ​ព្រោះ​គាត់​ជា​អ្នក​ថ្នឹក​ច្បាំង


មីសប៉ា​១ កេភីរ៉ា​១ ម៉ូសា​១


កាល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ឮ​ដូច្នោះ នោះ​ពួក​ជំនុំ​ទាំង​អស់​ក៏​ប្រជុំ​គ្នា​នៅ​ត្រង់​ស៊ីឡូរ ដើម្បី​នឹង​ឡើង​ទៅ​ទាស់​នឹង​គេ។


ដូច្នេះ​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ ក៏​ចេញ​ចាក​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​នៅ​ត្រង់​ស៊ីឡូរ​ក្នុង​ស្រុក​កាណាន វិល​ទៅ​ឯ​ស្រុក​កាឡាត គឺ​ដល់​ស្រុក​ដែល​ជា​កេរ‌អាករ​របស់​គេ​វិញ ជា​ស្រុក​ដែល​បាន​ទទួល​យក​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដោយ‌សារ​លោក​ម៉ូសេ។


គឺ​មាន​ចំនួន​ប្រហែល​ជា​៤​ម៉ឺន​នាក់ ដែល​សុទ្ធ​តែ​ពាក់​គ្រឿង​សស្ត្រា‌វុធ​រៀបចំ​នឹង​ច្បាំង គេ​ឆ្លង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​ដល់​វាល​ក្រុង​យេរីខូរ


គ្រា​នោះ ពួក​កូន​ចៅ​អាំម៉ូន គេ​មូល​គ្នា​ទៅ​បោះ​ទ័ព​នៅ​ស្រុក​កាឡាត ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​មូល​គ្នា​ទៅ​បោះ​ទ័ព​នៅ​មីសប៉ា


ដូច្នេះ​យែបថា​ក៏​ទៅ​ជា​មួយ​នឹង​ពួក​ចាស់‌ទុំ​នៃ​ស្រុក​កាឡាត​ទៅ ហើយ​ពួក​បណ្តាជន​ក៏​លើក​ឡើង​ឲ្យ​ធ្វើ​ជា​កំពូល ហើយ​ជា​មេ​លើ​គេ រួច​យែបថា​ក៏​ទៅ​ថ្លែង​អស់​ទាំង​ពាក្យ​ដដែល​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​មីសប៉ា។


រួច​យែបថា លោក​ត្រឡប់​មក​ដល់​ផ្ទះ នៅ​ត្រង់​មីសប៉ា​វិញ នោះ​មើល ខណៈ​នោះ កូន​ស្រី​របស់​លោក​ក៏​ចេញ​មក​ទទួល ទាំង​បន្ទរ​ក្រាប់​បណ្តើរ ហើយ​លោត‌កញ្ឆេង​ផង នាង​នោះ​ជា​កូន​តែ​១​របស់​លោក ក្រៅ​ពី​នាង នោះ​គ្មាន​កូន​ប្រុស ឬ​កូន​ស្រី​ណា​ទៀត​ឡើយ


ក៏​ដាក់​ឈ្មោះ​ថា ដាន់ តាម​ឈ្មោះ​ដាន់​ជា​ឰយុកោ​គេ ដែល​អ៊ីស្រាអែល​បាន​បង្កើត តែ​កាល​ពី​ដើម ក្រុង​នោះ​ឈ្មោះ​ឡាអ៊ីស​វិញ


ដូច្នេះ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​មូល​គ្នា ដូច​ជា​មនុស្ស​តែ​ម្នាក់ ទាស់​នឹង​ទី​ក្រុង​នោះ។


ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ក្រោក​ឡើង ដើរ​ទៅ​ឯ​បេត-អែល ដើម្បី​នឹង​ទូល​សួរ​ដល់​ព្រះ​ថា ក្នុង​ពួក​យើង​ខ្ញុំ​រាល់​គ្នា តើ​អ្នក​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​បេន‌យ៉ាមីន​មុន​គេ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​ឲ្យ​ពួក​យូដា​ទៅ​មុន​គេ​ចុះ។


ឯ​ពួក​មេ‌ទ័ព​ក្នុង​បណ្តាជន​ទាំង​ប៉ុន្មាន គឺ​ជា​មេ‌ទ័ព​នៃ​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ គេ​ក៏​ចេញ​មុខ​ឡើង ក្នុង​ជំនុំ​ពួក​បណ្តាជន​នៃ​ព្រះ មាន​ពល​ថ្មើរ​ជើង ដែល​កាន់​ដាវ​៤​សែន​នាក់


នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​បណ្តា​ទ័ព​ទាំង​អស់ ក៏​ឡើង​ទៅ​ឯ​បេត-អែល អង្គុយ​យំ​នៅ​ទី​នោះ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តម​ក្នុង​ថ្ងៃ​នោះ​រហូត​ដល់​ល្ងាច គេ​ក៏​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ


គ្រា​នោះ មនុស្ស​ទាំង‌ឡាយ​ក៏​ក្រោក​ឡើង​ព្រម​គ្នា ដូច​ជា​មនុស្ស​តែ​ម្នាក់ ដោយ​ពាក្យ​ថា ក្នុង​ពួក​យើង​គ្មាន​អ្នក​ណា​មួយ​នឹង​ត្រឡប់​ទៅ​ទី​លំនៅ​ខ្លួន ឬ​ចូល​ទៅ​ក្នុង​ផ្ទះ​ខ្លួន​វិញ​ឡើយ


នោះ​គេ​សួរ​គ្នា​ថា ក្នុង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន តើ​អ្នក​ណា​ខ្លះ​ដែល​មិន​បាន​ឡើង​មក​ប្រជុំ​ឯ​ព្រះ‌យេហូវ៉ា គេ​សួរ​ដូច្នោះ ពី​ព្រោះ​បាន​ស្បថ​យ៉ាង​ធ្ងន់ ពី​ដំណើរ​អ្នក​ណា​ដែល​មិន​ឡើង​មក​ឯ​ព្រះ‌យេហូវ៉ា ត្រង់​មីសប៉ា​នោះ​ថា អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ជា​ពិត​ប្រាកដ


នៅ​គ្រា​នោះ សាំយូ‌អែល​ប្រមូល​ពួក​កូន​ចៅ​អ៊ីស្រាអែល​មក​ប្រជុំ​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​មីសប៉ា


ឯ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា​ក៏​ដឹង​ថា សាំយូ‌អែល​បាន​តាំង​ឡើង​ជា​ហោរា​នៃ​ព្រះ‌យេហូវ៉ា​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម