ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 10:29 - អាល់គីតាប

នាំ​គ្នា​ចូល​រួម​ជា​មួយ​បង​ប្អូន​របស់​ខ្លួន ជា​មនុស្ស​ដែល​គេ​គោរព​រាប់​អាន ដើម្បី​សន្យា និង​សច្ចា​ថា សុខ​ចិត្ត​កាន់​តាម​ហ៊ូកុំ ដែល​អុលឡោះ​ប្រទាន​មក​តាម​រយៈ​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់។ យើង​សុខ​ចិត្ត​កាន់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ព្រម​ទាំង​ហ៊ូកុំ និង​វិន័យ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូល​រួម​ជាមួយ​ពួក​បង‌ប្អូន​របស់​ពួក​គេ ពួក​អភិជន​របស់​ពួក‌គេ ពួក​គេ​ស្បថ​ឲ្យ​ត្រូវ​បណ្ដា​សា​ដល់​ខ្លួន ប្រសិន​បើ​គេមិន​បាន​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ ដែល​បាន​ប្រទាន​មក​ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​រក្សា និង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​យើង ព្រម​ទាំង​ច្បាប់ និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នាំ​គ្នា​ចូល​រួម​ជា​មួយ​បងប្អូន​របស់​ខ្លួន ជា​មនុស្ស​ដែល​គេ​គោរព​រាប់​អាន ដើម្បី​សន្យា និង​សច្ចា​ថា សុខ​ចិត្ត​កាន់​តាម​ក្រឹត្យ‌វិន័យ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។ យើង​សុខ​ចិត្ត​កាន់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ព្រម​ទាំង​ច្បាប់ និង​វិន័យ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ក៏​កាន់​ខ្ជាប់​តាម​បង​ប្អូន នឹង​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ក្នុង​ពួក​គេ​ដែរ គេ​តាំង​សេចក្ដី​ផ្តាសា​ដល់​ខ្លួន ដោយ​ស្បថ​ថា នឹង​កាន់​តាម​ក្រិត្យ‌វិន័យ​របស់​ព្រះ ដែល​បាន​ប្រទាន​មក ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់ ហើយ​ឲ្យ​រក្សានឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​ក្រិត្យ‌ក្រម​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ព្រម​ទាំង​ច្បាប់​យុត្តិ‌ធម៌ នឹង​បញ្ញត្ត​ទ្រង់​ផង

សូមមើលជំពូក



នេហេមា 10:29
38 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ស្តេច​យេហ៊ូវ​ពុំ​ព្យាយាម​កាន់​តាម​ហ៊ូកុំ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ៊ីស្រ‌អែល​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ គឺ​គាត់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ស្តេច​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត បាន​នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។


ស្តេច​ឈរ​នៅ​លើ​វេទិកា នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ អុលឡោះ‌តាអាឡា ដោយ​សន្យា​ថា សុខ​ចិត្ត​ដើរ​តាម​អុលឡោះ‌តាអាឡា និង​កាន់​តាម​បទ​បញ្ជា ដំបូន្មាន និង​វិន័យ​របស់​ទ្រង់ ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី ដើម្បី​គោរព​តាម​សេចក្តី​ក្នុង​សម្ពន្ធ‌មេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នេះ។ ប្រជា‌ជន​ទាំង​មូល​ក៏​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី​នេះ​ដែរ។


អស់​អ្នក​ដែល​បាន​វិល​មក​វិញ​មុន​គេ​បង្អស់ ហើយ​កាន់​កាប់​ទឹក​ដី​ជា​កម្ម‌សិទ្ធិ​របស់​ខ្លួន នៅ​តាម​ក្រុង​នានា នោះ​គឺ​ប្រជា‌ជន​អ៊ីស្រ‌អែល​ធម្មតា ពួក​អ៊ីមុាំ ពួក​លេវី និង​ពួក​នេធី‌និម។


ស្តេច​ឈរ​នៅ​កន្លែង​របស់​ស្តេច នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយអុលឡោះ‌តាអាឡា ដោយ​សន្យា​ថា សុខ​ចិត្ត​ដើរ​តាម​អុលឡោះ‌តាអាឡា និង​កាន់​តាម​បទ​បញ្ជា​ដំបូន្មាន និង​ហ៊ូកុំ​របស់​ទ្រង់​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី ដើម្បី​ប្រព្រឹត្ត​តាម​សេចក្តី​ក្នុង​សម្ពន្ធ‌មេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នេះ។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ! ឥឡូវ​នេះ​សូម​ទ្រង់​ប្រោស‌ប្រណី​ដល់​អ្នក​បម្រើ​ទ្រង់ គឺ​ស្តេច​ទត ជា​ឪពុក​របស់​ខ្ញុំ ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ថា “ប្រសិន​បើ​ពូជ‌ពង្ស​របស់​អ្នក​ប្រុង​ប្រយ័ត្ន​ចំពោះ​មាគ៌ា​របស់​ខ្លួន ដោយ​គោរព​តាម​ហ៊ូកុំ​របស់​យើង ដូច​អ្នក​បាន​ដើរ​តាម​យើង​ដែរ​នោះ ក្នុង​ចំណោម​ពួក​គេ តែងតែ​មាន​ម្នាក់ ឡើង​គ្រង​រាជ្យ​លើ​អ៊ីស្រ‌អែល នៅ​ចំពោះ​មុខ​យើង​ជា‌និច្ច”។


ខ្ញុំ​បាន​ស្តី​បន្ទោស​អ្នក​ទាំង​នោះ និង​ខ្ញុំ​ដាក់​បណ្ដាសា​ពួក​គេ ខ្ញុំ​បាន​វាយ​អ្នក​ខ្លះ ព្រម​ទាំង​ទាញ​សក់​ពួក​គេ ហើយ​ឲ្យ​ពួក​គេ​ស្បថ​ក្នុង​នាម​អុលឡោះ​ជា​ម្ចាស់ ដោយ​ពោល​ថា៖ «អ្នក​រាល់​គ្នា​មិន​ត្រូវ​លើក​កូន​ស្រី​ឲ្យ​សាសន៍​ដទៃ និង​ដណ្ដឹង​កូន​ស្រី​របស់​សាសន៍​ដទៃ ឲ្យ​កូន​ប្រុស​របស់​ខ្លួន​ឡើយ។


ក្រុម​អ្នក​បម្រើ​ម៉ាស្ជិទ ដែល​ជា​កូន​ចៅ​របស់​លោក​ស៊ីហា កូន​ចៅ​របស់​លោក​ហាស៊ូ‌ផា កូន​ចៅ​របស់​លោក​ថាបា‌អូត


អ៊ីមុាំ​អែសរ៉ា​ក៏​យក​ហ៊ូកុំ​មក​ខាង​មុខ​អង្គ​ប្រជុំ ដែល​មាន​ប្រជា‌ជន​ប្រុស​ស្រី និង​ក្មេងៗ ដែល​មាន​វ័យ​អាច​យល់​បាន។ ថ្ងៃ​នោះ​ជា​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ប្រាំ‌ពីរ។


តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់ លោក​អែសរ៉ា​អាន​គីតាប​ហ៊ូកុំ​នេះ​នៅ​ខាង​មុខ​ព្រលាន ដែល​ស្ថិត​នៅ​ទល់​មុខ​ទ្វារ​គង្គា ឲ្យ​ប្រជា‌ជន​ស្ដាប់ គឺ​ប្រជា‌ជន​ទាំង​ប្រុស ទាំង​ស្រី និង​ក្មេងៗ ដែល​មាន​វ័យ​អាច​យល់​បាន។ ប្រជា‌ជន​ទាំង​មូល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​គាត់​អាន​ហ៊ូកុំ។


អស់​អ្នក​ដែល​ជា​ពូជ‌ពង្ស​អ៊ីស្រ‌អែល បាន​ញែក​ខ្លួន​ចេញ​ពី​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ហើយ​នាំ​គ្នា​ចូល​មក​សារភាព​អំពើ​បាប​របស់​ខ្លួន និង​កំហុស​ដូនតា។


ដោយ​មាន​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ យើង​ក៏​ចុះ​កិច្ច​សន្យា​ជា​លាយ‌លក្ខណ៍​អក្សរ។ នៅ​ក្នុង​ឯក‌សារ​ដែល​មាន​បិទ​ត្រា​នោះ មាន​ចុះ​ហត្ថ‌លេខា​មេ​ដឹក​នាំ​របស់​យើង ព្រម​ទាំង​ក្រុម​លេវី និង​អ៊ីមុាំ។


ដើម្បី​ឲ្យ​ពួក​គេ​ប្រតិបត្តិ​តាម សេចក្ដី​ប្រៀន‌ប្រដៅ​របស់​ទ្រង់ និង​ធ្វើ​តាម​ហ៊ូកុំ​របស់​ទ្រង់។ ចូរ​សរសើរ‌តម្កើង​អុលឡោះ​!


ខ្ញុំ​សូម​សន្យា​ដោយ​ឥត​ងាក​រេ​ថា ខ្ញុំ​នឹង​ប្រតិបត្តិ​តាម​ហ៊ូកុំ ដ៏​សុចរិត​ដែល​ទ្រង់​បង្គាប់​មក។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង​ខ្ញុំ​អើយ! នាម​របស់​ទ្រង់​ថ្កុំ‌ថ្កើង​រុង‌រឿង ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល! ទ្រង់​ថ្កុំ‌ថ្កើង​រុង‌រឿង​លើស​ផ្ទៃ​មេឃ​ទៅ​ទៀត។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង​ខ្ញុំ​អើយ នាម​របស់​ទ្រង់​ថ្កុំ‌ថ្កើង​រុង‌រឿង ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល!


អុលឡោះ‌តាអាឡា​អាណិត‌អាសូរ​ដល់​ពូជ‌ពង្ស​យ៉ាកកូប ទ្រង់​នៅ​តែ​ជ្រើស​រើស ជន‌ជាតិ​អ៊ីស្រ‌អែល​ដដែល ទ្រង់​នឹង​ឲ្យ​គេ​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ។ ជន​បរទេស​នឹង​មក​ជ្រក​កោន ហើយ​រួម​រស់​ជា​មួយ​កូន​ចៅ​យ៉ាកកូប។


អ្នក​ត្រូវ​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​យើង ហើយ​មិន​ប្រព្រឹត្ត​តាម​ហ៊ូកុំ​ដែល​យើង​ដាក់​ឲ្យ​អ្នក​រាល់​គ្នា


រីឯ​អ្នក​រាល់​គ្នា​វិញ នៅ​ពេល​ថ្មីៗ​នេះ អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត​ដែល​យើង​ពេញ​ចិត្ត គឺ​ម្នាក់ៗ​បាន​ប្រកាស​ថា នឹង​ប្រគល់​សេរី‌ភាព​ឲ្យ​បង​ប្អូន​របស់​ខ្លួន ហើយ​អ្នក​រាល់​គ្នា​បាន​ចុះ​កិច្ច​សន្យា នៅ​ចំពោះ​មុខ​យើង និង​នៅ​ក្នុង​ដំណាក់​របស់​យើង​ផ្ទាល់។


យើង​នឹង​ដាក់​រស​របស់​យើង​ក្នុង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ធ្វើ​តាម​ហ៊ូកុំ ហើយ​កាន់​តាម​វិន័យ​របស់​យើង។


អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិសុទ្ធ​សម្រាប់​យើង ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៍​វិសុទ្ធ។ យើង​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​ជាតិ​សាសន៍​នានា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌ជន​របស់​យើង។


ចូរ​នឹក​ដល់​ហ៊ូកុំ​របស់​ណាពី​ម៉ូសា ជា​អ្នក​បម្រើ​របស់​យើង ព្រម​ទាំង​ហ៊ូកុំ និង​វិន័យ​ផ្សេងៗ ដែល​យើង​បាន​ប្រគល់​ឲ្យ ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​នៅ​ភ្នំ​ហូរែប។


នោះ​សូមអុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​នាង​ត្រូវ​បណ្តា‌សា និង​ទទួល​ទោស​តាម​ពាក្យ​ដែល​នាង​បាន​ស្បថ​ស្បែ សូម​អុលឡោះ​ធ្វើ​ឲ្យ​នាង​ក្លាយ​ទៅ​ជា​ស្ត្រី​អារ និង​ធ្វើ​ឲ្យ​នាង​ប៉ោង​ពោះ ហើយ​ប្រជា‌ជន​យក​ឈ្មោះ​នាង​ទៅ​ដាក់​បណ្តា‌សា​គ្នា។


ដ្បិត​អុលឡោះ​ប្រទាន​ហ៊ូកុំ​តាម​រយៈ​ណាពី​ម៉ូសា ហើយ​មេត្តា‌ករុណា និង​សេចក្ដី​ពិត​តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។


បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ដ​តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​មក អ្នក​រាល់​គ្នា​ពិត​ជា​មិត្ដ​សម្លាញ់​របស់​ខ្ញុំ​មែន។


ម៉ូសា​ប្រគល់​ហ៊ូកុំ​ទុក​ឲ្យ​អ្នក​រាល់​គ្នា​រួច​ស្រេច​ហើយ ប៉ុន្ដែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​គ្មាន​នរណា​ម្នាក់ ប្រតិបត្ដិ​តាម​ហ៊ូកុំ​នោះ​ទេ។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?»។


ពេល​គាត់​ទៅ​ដល់ ហើយ​ឃើញ​ក្តី​មេត្តា​របស់​អុលឡោះ​ដូច្នេះ គាត់​ត្រេក​អរ​សប្បាយ។ គាត់​ទូន្មាន​គេ​ទាំង​អស់​គ្នា​ឲ្យ​ប្ដេជ្ញា​ចិត្ដ​នៅ​ស្មោះ​ត្រង់​នឹង​អ៊ីសា‌ជាអម្ចាស់​ជា‌និច្ច។


ប៉ុន្ដែ មាន​អ្នក​ខ្លះ​បាន​មក​ចូល​រួម​ជា​មួយ​លោក​ហើយ​ជឿ។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​លោក​ឌេវ‌នីស ជា​សមាជិក​សភា​ក្រុង នៅ​ទួល​អើរី‌យ៉ូស និង​មាន​ស្ដ្រី​ម្នាក់​ឈ្មោះ​នាង​ដាម៉ា‌រីស ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ផង។


សូម​លោក​កុំ​ជឿ​អ្នក​ទាំង​នោះ​ឡើយ ព្រោះ​មាន​ពួក​គេ​ជាង​សែ‌សិប​នាក់​ពួន​ស្ទាក់​ចាំ​ចាប់​គាត់។ គេ​បាន​ស្បថ‌ស្បែ​ថា​នឹង​មិន​បរិភោគ ឬ​ផឹក​អ្វី​ឡើយ ដរាប​ណា​មិន​បាន​សម្លាប់​លោក​ប៉ូល​សិន​ទេ​នោះ។ ឥឡូវ​នេះ គេ​ប្រុង​ប្រៀប​រួច​រាល់​អស់​ហើយ គេ​នៅ​ចាំ​តែ​ការ​យល់​ស្រប​ពី​លោក​ប៉ុណ្ណោះ»។


ចូរ​មាន​ចិត្ដ​ស្រឡាញ់ ដោយ​ឥត​លាក់​ពុត​ឡើយ។ ចូរ​ស្អប់​ខ្ពើម​អ្វីៗ​ដែល​អាក្រក់ ហើយ​ជាប់​ចិត្ដ​តែ​នឹង​អ្វីៗ​ដែល​ល្អ​វិញ។


ហ៊ូកុំ​ដែល​ម៉ូសា​ប្រគល់​ឲ្យ​ពួក​យើង ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​របស់​កូន​ចៅ​យ៉ាកកូប។


ម៉ូសា​បាន​កោះ​ហៅ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «អ៊ីស្រ‌អែល​អើយ ចូរ​ស្តាប់ៈ នេះ​ជា​ហ៊ូកុំ​ដែល​ខ្ញុំ​ប្រកាស​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​នៅ​ថ្ងៃ​នេះ។ ចូរ​រៀន​សេចក្តី​ទាំង​នេះ​ឲ្យ​បាន​ច្បាស់ ហើយ​កាន់ និង​ប្រតិបត្តិ​តាម។


អ្នក​រាល់​គ្នា​ត្រូវ​គោរព និង​ប្រតិបត្តិ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា ដោយ​ឥត​ងាក​ទៅ​ឆ្វេង ឬ​ទៅ​ស្តាំ។