កិច្ចការ 17:34 - អាល់គីតាប34 ប៉ុន្ដែ មានអ្នកខ្លះបានមកចូលរួមជាមួយលោកហើយជឿ។ ក្នុងចំណោមអ្នកទាំងនោះ មានលោកឌេវនីស ជាសមាជិកសភាក្រុង នៅទួលអើរីយ៉ូស និងមានស្ដ្រីម្នាក់ឈ្មោះនាងដាម៉ារីស ព្រមទាំងអ្នកឯទៀតៗផង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល34 មានមនុស្សខ្លះបានជឿ ក៏ចូលរួមជាមួយគាត់។ ក្នុងអ្នកទាំងនោះមានឌេវនីសសមាជិកសភាអើរីយ៉ូសប៉ាគូស និងស្ត្រីម្នាក់ឈ្មោះដាម៉ារីស ព្រមទាំងអ្នកឯទៀតៗដែលនៅជាមួយអ្នកទាំងនោះដែរ៕ សូមមើលជំពូកKhmer Christian Bible34 ប៉ុន្ដែមានអ្នកខ្លះបានជឿ ហើយចូលរួមជាមួយគាត់ នៅក្នុងចំណោមអ្នកទាំងនោះ មានទាំងលោកឌេវនីស ជាសមាជិកម្នាក់នៃក្រុមប្រឹក្សានៅទួលអើរីយ៉ូស និងស្ដ្រីម្នាក់ឈ្មោះដាម៉ារីស ព្រមទាំងអ្នកផ្សេងទៀតដែលនៅជាមួយអ្នកទាំងនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦34 ប៉ុន្តែ មានពួកគេខ្លះចូលរួមជាមួយលោក ហើយបានជឿ ក្នុងចំណោមអ្នកទាំងនោះ មានលោកឌេវនីស ជាចៅក្រមនៅភ្នំអើរីយ៉ូស និងស្ត្រីម្នាក់ឈ្មោះដាម៉ារីស ព្រមទាំងអ្នកឯទៀតដែលនៅជាមួយអ្នកទាំងនោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥34 ប៉ុន្តែ មានអ្នកខ្លះបានមកចូលរួមជាមួយលោក ហើយជឿ។ ក្នុងចំណោមអ្នកទាំងនោះ មានលោកឌេវនីស ជាសមាជិកសភាក្រុង នៅទួលអើរីយ៉ូស និងមានស្ត្រីម្នាក់ឈ្មោះនាងដាម៉ារីស ព្រមទាំងអ្នកឯទៀតៗផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤34 តែមានមនុស្សខ្លះត្រូវចិត្តជាប់នឹងគាត់ ព្រមទាំងជឿផង ក្នុងពួកនោះមានឈ្មោះឌេវនីស ជាចៅក្រមនៅភ្នំអើរីយ៉ូស នឹងស្ត្រីម្នាក់ឈ្មោះដាម៉ារីស ហើយនឹងអ្នកខ្លះទៀតដែរ។ សូមមើលជំពូក |