Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 26:4 - អាល់គីតាប

4 អ្នក​ត្រូវ​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​យើង ហើយ​មិន​ប្រព្រឹត្ត​តាម​ហ៊ូកុំ​ដែល​យើង​ដាក់​ឲ្យ​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 អ្នក​ត្រូវ​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​យើង ហើយ​ដើរ​តាម​ច្បាប់ ដែល​យើង​បាន​ដាក់​នៅ​មុខ​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 អ្នក​ត្រូវ​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​យើង ហើយ​មិន​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ដែល​យើង​ដាក់​ឲ្យ​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ បើ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​អញ ដើម្បី​នឹង​ដើរ​តាម​ច្បាប់ ដែល​អញ​បាន​ដាក់​នៅ​មុខ​ឯង​រាល់​គ្នា

សូមមើលជំពូក ចម្លង




យេរេមា 26:4
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា និង​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា បែក​ចិត្ត​ចេញ​ពី​យើង ហើយ​មិន​កាន់​តាម​បទ​បញ្ជា និង​ហ៊ូកុំ​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ទេ ឬ​ប្រសិន​បើ​អ្នក​ទៅ​គោរព និង​ថ្វាយ‌បង្គំ​ព្រះ​ដទៃ


ផ្ទុយ​ទៅ​វិញ បើ​អ្នក​រាល់​គ្នា​មិន​យល់​ព្រម ហើយ​មាន​ចិត្ត​រឹង​ចចេស អ្នក​រាល់​គ្នា​មុខ​ជា​ស្លាប់​ដោយ​មុខ​ដាវ​ពុំ‌ខាន​ឡើយ! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​យើង ដោយ​មិន​ញែក​ថ្ងៃ​ឈប់​សម្រាក​ទុក​សម្រាប់​យើង គឺ​អ្នក​រាល់​គ្នា​លី​សែង​អ្វី​កាត់​ទ្វារ​ក្រុង​យេរូ‌សាឡឹម​នៅ​ថ្ងៃ​ឈប់​សម្រាក នោះ​យើង​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​កំទេច​ទ្វារ​ក្រុង​នេះ ព្រម​ទាំង​ឆេះ​បំផ្លាញ​វិមាន​នៅ​ក្រុង​យេរូ‌សាឡឹម​ទៀត​ផង ភ្លើង​នោះ​នឹង​មិន​រលត់​ឡើយ”»។


ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ពាក្យ​នេះ​ទេ យើង​សូម​ស្បថ​ក្នុង​នាម​យើង​ផ្ទាល់​ថា វាំង​នេះ​នឹង​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា»។


ពួក​គេ​បាន​ចូល​មក​កាន់​កាប់​ទឹក​ដី​នេះ ប៉ុន្តែ ពួក​គេ​ពុំ​ព្រម​ស្ដាប់​បន្ទូល​របស់​ទ្រង់​ទេ ពួក​គេ​ពុំ​បាន​រស់​នៅ​តាម​ហ៊ូកុំ​របស់​ទ្រង់ និង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បង្គាប់​ឲ្យ​ធ្វើ​នោះ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​ឲ្យ​គ្រោះ​កាច​ទាំង​នេះ កើត​មាន​ដល់​ពួក​គេ។


រហូត​មក​ទល់​សព្វ​ថ្ងៃ គ្មាន​នរណា​ម្នាក់​នឹក​ស្ដាយ​ដោយ​ខ្លួន​បាន​ធ្វើ​ខុស គ្មាន​នរណា​ម្នាក់​គោរព​កោត​ខ្លាច​យើង ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ប្រតិបត្តិ​តាម​ហ៊ូកុំ និង​ច្បាប់​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា និង​ដូន‌តា​របស់​អ្នក​រាល់​គ្នា​ដែរ»។


ទុក្ខ​លំបាក​ដែល​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ដូច​សព្វ​ថ្ងៃ មក​ពី​អ្នក​រាល់​គ្នា​ដុត​គ្រឿង​ក្រអូប និង​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​បំណង​របស់អុលឡោះ‌តាអាឡា គឺ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា មិន​ប្រតិបត្តិ​តាម​ហ៊ូកុំ ច្បាប់ និង​ដំបូន្មាន​របស់​ទ្រង់»។


យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ម៉ាស្ជិទ​នេះ ដូច​យើង​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីឡូ​ដែរ ទោះ​បី​ទី​នេះ​ជា​ដំណាក់​របស់​យើង ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​ទុក​ចិត្ត ហើយ​ជា​កន្លែង​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ក៏​ដោយ។


អ្នក​រាល់​គ្នា​ត្រូវ​កាន់ ហើយ​ប្រតិបត្តិ​តាម​ហ៊ូកុំ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ»។


យើង​នឹង​នាំ​ជន‌ជាតិ​នេះ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​ពួក​គេ ថា​នឹង​ប្រគល់​ឲ្យ​ពួក​គេ គឺ​ជា​ស្រុក​ដ៏​សម្បូណ៌‌សប្បាយ។ ពេល​មាន​អាហារ​បរិភោគ​ឆ្អែត បាន​ធំ​ធាត់ ពួក​គេ​នឹង​បែរ​ចិត្ត​ទៅ​រក​ព្រះ​ដទៃ ហើយ​គោរព​បម្រើ​ព្រះ​ទាំង​នោះ។ ពួក​គេ​នឹង​ប្រមាថ​មាក់‌ងាយ​យើង ហើយ​ផ្តាច់​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង។


នេះ​ជា​ហ៊ូកុំ​ដែល​ម៉ូសា​បាន​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល។


តើ​ប្រជា‌ជាតិ​ដ៏​ធំ​ណា​មួយ មាន​ហ៊ូកុំ និង​វិន័យ​ត្រឹម​ត្រូវ តាម​ហ៊ូកុំ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា​ថ្ងៃ​នេះ?»។


ចំពោះ​យើង​ដែល​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់ ដើម្បី​ឈោង​ចាប់​យក​សេចក្ដី​សង្ឃឹម​ដែល​អុលឡោះ​ដាក់​នៅ​ខាង​មុខ​យើង ទ្រង់​ក៏​បាន​លើក​ទឹក​ចិត្ដ​យើង​យ៉ាង​ខ្លាំង ដោយ​មាន​បន្ទូល​នៃ​អុលឡោះ​ទាំង​ពីរ​យ៉ាងដែល​ពុំ​ចេះ​ប្រែ‌ប្រួល ហើយ​អុលឡោះ​មិន​ចេះ​កុហក ក្នុង​បន្ទូល​នេះ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម