Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 33:4 - អាល់គីតាប

4 ហ៊ូកុំ​ដែល​ម៉ូសា​ប្រគល់​ឲ្យ​ពួក​យើង ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​របស់​កូន​ចៅ​យ៉ាកកូប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 លោក​ម៉ូសេ​បាន​ឲ្យ​ក្រឹត្យ‌វិន័យ​មក​ពួក​យើង គឺ​ជា​មត៌កសម្រាប់ក្រុមជំនុំ​របស់​លោក​យ៉ាកុប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ក្រឹត្យ‌វិន័យ​ដែល​លោក​ម៉ូសេ​ប្រគល់​ឲ្យ​ពួក​យើង ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​របស់​កូន​ចៅ​លោក​យ៉ាកុប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ម៉ូសេ​បាន​ឲ្យ​ក្រឹត្យ‌វិន័យ​មក​យើង​រាល់​គ្នា គឺ​ជា​មរដក​សំរាប់​ពួក​ជំនុំ​នៃ​យ៉ាកុប

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 33:4
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំបូន្មាន​របស់​ទ្រង់​ជា​កេរ‌មត៌ក​របស់​ខ្ញុំ ដ្បិត​ដំបូន្មាន​ទាំង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ មាន​អំណរ​នៅ​ក្នុង​ចិត្ត។


ចំពោះ​ខ្ញុំ ទោះ​បី​មាស​ប្រាក់ ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​តម្លៃ​ស្មើ​នឹង​ហ៊ូកុំ​របស់​ទ្រង់​ដែរ។


ទ្រង់​សំដែង​ឲ្យ​ពូជ‌ពង្ស របស់​យ៉ាកកូប​ស្គាល់​បន្ទូល​របស់​ទ្រង់ ទ្រង់​ប្រទាន​ហ៊ូកុំ និង​វិន័យ​របស់​ទ្រង់ ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល។


នេះ​ជា​ហ៊ូកុំ​ដែលអុលឡោះ‌តាអាឡា​ប្រទាន​មក​ជន‌ជាតិ​អ៊ីស្រ‌អែល​តាម​រយៈ​ម៉ូសា នៅ​លើ​ភ្នំ​ស៊ីណៃ។


ដ្បិត​អុលឡោះ​ប្រទាន​ហ៊ូកុំ​តាម​រយៈ​ណាពី​ម៉ូសា ហើយ​មេត្តា‌ករុណា និង​សេចក្ដី​ពិត​តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។


ម៉ូសា​ប្រគល់​ហ៊ូកុំ​ទុក​ឲ្យ​អ្នក​រាល់​គ្នា​រួច​ស្រេច​ហើយ ប៉ុន្ដែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​គ្មាន​នរណា​ម្នាក់ ប្រតិបត្ដិ​តាម​ហ៊ូកុំ​នោះ​ទេ។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?»។


មិន​ត្រូវ​បន្ថែម ឬ​បន្ថយ​អ្វី ទៅ​លើ​ពាក្យ​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក​រាល់​គ្នា​ឡើយ ប៉ុន្តែ ត្រូវ​ធ្វើ​តាម​បទ​បញ្ជា​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ ដូច​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម