នេហេមា 10:30 - អាល់គីតាប30 យើងសន្យាថា មិនលើកកូនស្រីរបស់យើង ទៅឲ្យជនបរទេសដែលរស់នៅក្នុងស្រុកនេះ ហើយក៏មិនដណ្ដឹងកូនស្រីរបស់គេ ឲ្យមកធ្វើជាភរិយារបស់កូនប្រុសយើងដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦30 យើងមិនឲ្យកូនស្រីរបស់យើងទៅឲ្យប្រជាជនដែលនៅក្នុងស្រុកនេះ ឬយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់យើងឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥30 យើងសន្យាថា មិនលើកកូនស្រីរបស់យើង ទៅឲ្យជនបរទេសដែលរស់នៅក្នុងស្រុកនេះ ហើយក៏មិនដណ្ដឹងកូនស្រីរបស់គេ ឲ្យមកធ្វើជាភរិយារបស់កូនប្រុសយើងដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤30 ហើយថាយើងមិនឲ្យកូនស្រីយើងទៅសាសន៍ទាំងប៉ុន្មានដែលនៅក្នុងស្រុក ឬយកកូនស្រីរបស់គេមកឲ្យកូនប្រុសយើងឡើយ សូមមើលជំពូក |
ស្តេចឈរនៅលើវេទិកា នៅចំពោះអុលឡោះតាអាឡា ហើយចងសម្ពន្ធមេត្រីជាមួយ អុលឡោះតាអាឡា ដោយសន្យាថា សុខចិត្តដើរតាមអុលឡោះតាអាឡា និងកាន់តាមបទបញ្ជា ដំបូន្មាន និងវិន័យរបស់ទ្រង់ ដោយស្មោះអស់ពីចិត្ត និងអស់ពីស្មារតី ដើម្បីគោរពតាមសេចក្តីក្នុងសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគីតាបនេះ។ ប្រជាជនទាំងមូលក៏ចូលរួមក្នុងសម្ពន្ធមេត្រីនេះដែរ។
ស្តេចឈរនៅកន្លែងរបស់ស្តេច នៅចំពោះអុលឡោះតាអាឡា ហើយចងសម្ពន្ធមេត្រីជាមួយអុលឡោះតាអាឡា ដោយសន្យាថា សុខចិត្តដើរតាមអុលឡោះតាអាឡា និងកាន់តាមបទបញ្ជាដំបូន្មាន និងហ៊ូកុំរបស់ទ្រង់ដោយស្មោះអស់ពីចិត្ត និងអស់ពីស្មារតី ដើម្បីប្រព្រឹត្តតាមសេចក្តីក្នុងសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគីតាបនេះ។