យើងនឹងដកជនជាតិអ៊ីស្រអែលចេញពីទឹកដីដែលយើងបានប្រគល់ឲ្យពួកគេ ហើយយើងក៏បោះបង់ចោលដំណាក់ ដែលយើងបានញែកទុកជាកន្លែងដ៏សក្ការៈ សម្រាប់នាមយើងនោះ ឲ្យឆ្ងាយពីមុខយើង។ អ៊ីស្រអែលនឹងត្រូវជាតិសាសន៍ទាំងអស់មាក់ងាយ ចំអកឲ្យ។
នេហេមា 1:3 - អាល់គីតាប អ្នកទាំងនោះតបមកខ្ញុំវិញថា អស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលទៅស្រុកវិញ រស់នៅក្នុងអាណាខេត្តយូដា ដោយរងទុក្ខវេទនា និងអាម៉ាស់មុខជាខ្លាំង។ រីឯកំពែងក្រុងយេរូសាឡឹមក៏បាក់បែក ហើយទ្វារក្រុងត្រូវគេដុតកំទេចដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងនោះតបមកខ្ញុំថា៖ «ពួកអ្នកនៅសល់ក្នុងខេត្តនោះ គឺពួកអ្នកដែលនៅរស់រានមានជីវិត រួចផុតពីការជាប់ជាឈ្លើយ កំពុងរងទុក្ខវេទនា និងសេចក្ដីអាម៉ាស់ជាខ្លាំង។ រីឯកំផែងក្រុងយេរូសាឡិមក៏ត្រូវបាក់បែក ហើយទ្វារក្រុងក៏ត្រូវបានគេដុតបំផ្លាញដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះតបមកខ្ញុំវិញថា អស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលទៅស្រុកវិញ រស់នៅក្នុងអាណាខេត្តយូដា ដោយរងទុក្ខវេទនា និងអាម៉ាស់មុខជាខ្លាំង។ រីឯកំពែងក្រុងយេរូសាឡឹមក៏បាក់បែក ហើយទ្វារក្រុងត្រូវគេដុតកម្ទេចដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេប្រាប់មកខ្ញុំថា ឯពួកអ្នកដែលត្រូវដឹកនាំទៅជាឈ្លើយ ដែលសល់នៅក្នុងខេត្តនោះ គេមានសេចក្ដីវេទនា ហើយត្រូវសេចក្ដីត្មះតិះដៀលជាខ្លាំង ចំណែកកំផែងនៃក្រុងយេរូសាឡិម ក៏បាក់បែក ហើយទ្វារបានឆេះអស់ផង។ |
យើងនឹងដកជនជាតិអ៊ីស្រអែលចេញពីទឹកដីដែលយើងបានប្រគល់ឲ្យពួកគេ ហើយយើងក៏បោះបង់ចោលដំណាក់ ដែលយើងបានញែកទុកជាកន្លែងដ៏សក្ការៈ សម្រាប់នាមយើងនោះ ឲ្យឆ្ងាយពីមុខយើង។ អ៊ីស្រអែលនឹងត្រូវជាតិសាសន៍ទាំងអស់មាក់ងាយ ចំអកឲ្យ។
កងទ័ពខាល់ដេទាំងមូល ដែលនៅក្រោមការដឹកនាំរបស់លោករាជប្រតិភូ ក៏បានរំលំកំពែងជុំវិញក្រុងយេរូសាឡឹមចោលដែរ។
កងទ័ពបាប៊ីឡូនបានដុតដំណាក់របស់អុលឡោះផ្តួលរំលំកំពែងក្រុងយេរូសាឡឹម ព្រមទាំងដុតវិមានផ្សេងៗ និងកំទេចវត្ថុដ៏មានតម្លៃទាំងអស់ចោល។
ក្នុងចំណោមអស់អ្នកដែលស្តេចនេប៊ូក្នេសាជាស្តេចស្រុកបាប៊ីឡូនចាប់ទៅជាឈ្លើយនោះ មានមួយចំនួនវិលមកក្រុងយេរូសាឡឹម និងស្រុកយូដាវិញ ហើយទៅរស់នៅតាមស្រុកភូមិរបស់គេរៀងៗខ្លួន។
សូមស្តេចជ្រាបថា យើងខ្ញុំបានទៅស្រុកយូដា ហើយទៅដល់ដំណាក់របស់អុលឡោះដ៏ប្រសើរឧត្ដម។ ពួកគេយកថ្មធំៗមកសង់ដំណាក់ និងយកឈើមកស៊កក្នុងជញ្ជាំង ធ្វើជាធ្នឹម។ គេធ្វើកិច្ចការនេះយ៉ាងម៉ត់ចត់ ហើយរីកចំរើនយ៉ាងឆាប់រហ័សទៀតផង។
ពួកចៅហ្វាយខេត្តនាំគ្នាតាំងទីលំនៅក្នុងក្រុងយេរូសាឡឹម។ រីឯជនជាតិអ៊ីស្រអែលឯទៀតៗ ក្រុមអ៊ីមុាំ ក្រុមលេវី ក្រុមអ្នកបម្រើម៉ាស្ជិទ និងកូនចៅរបស់អ្នកបម្រើស្តេចស៊ូឡៃម៉ាន រស់នៅតាមក្រុងនានា ម្នាក់ៗក្នុងទឹកដីដែលជាកម្មសិទ្ធិរបស់ខ្លួន។
នៅពេលយប់ ខ្ញុំចាកចេញពីក្រុង តាមទ្វារជ្រលងភ្នំ តម្រង់ទៅប្រភពទឹកនាគរាជ និងទ្វារសំរាម។ ខ្ញុំពិនិត្យមើលកំពែងក្រុងយេរូសាឡឹម ត្រង់កន្លែងបាក់បែក ព្រមទាំងទ្វារក្រុងដែលត្រូវភ្លើងឆេះ។
បន្ទាប់មក ខ្ញុំពោលទៅពួកគេថា៖ «បងប្អូនជ្រាបស្រាប់ហើយ ពួកយើងរងទុក្ខវេទនាដល់កំរិតណា ក្រុងយេរូសាឡឹមត្រូវគេបំផ្លាញចោល ហើយទ្វារក្រុងក៏ត្រូវភ្លើងឆេះអស់ដែរ! ដូច្នេះ ចូរនាំគ្នាមក យើងសង់ក្រុងយេរូសាឡឹមឡើងវិញ ដើម្បីកុំឲ្យយើងបាក់មុខទៀត!»។
ខ្ញុំជម្រាបស្តេចអធិរាជវិញថា៖ «សូមឲ្យស្តេចមានជីវិតរស់នៅជាដរាបតរៀងទៅ! តើមិនឲ្យខ្ញុំមានទឹកមុខក្រៀមក្រំដូចម្ដេចបាន បើក្រុងដែលមានផ្នូរបុព្វបុរសរបស់ខ្ញុំ នៅបាក់បែក រីឯទ្វារក្រុង ក៏ត្រូវភ្លើងឆេះអស់ទៅហើយ»។
ក្នុងចំណោមអស់អ្នកដែលស្តេចនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន ចាប់ទៅជាឈ្លើយនោះ មានមួយចំនួនវិលត្រឡប់មកក្រុងយេរូសាឡឹម និងស្រុកយូដាវិញ ហើយទៅរស់នៅតាមស្រុកភូមិរបស់គេរៀងៗខ្លួន។
អ្នកស្រុកជិតខាងនាំគ្នាជេរប្រមាថយើងខ្ញុំ អ្នកនៅជុំវិញយើងខ្ញុំ នាំគ្នាចំអកឡកឡឺយ យករឿងយើងខ្ញុំទៅលេងសើច។
ហេតុនេះហើយបានជាយើងបន្ទាបបន្ថោក មេដឹកនាំម៉ាស្ជិទ យើងឲ្យគេបំផ្លាញកូនចៅយ៉ាកកូប យើងឲ្យគេប្រមាថមើលងាយ ប្រជាជនអ៊ីស្រអែល។
ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នាឲ្យដឹង អំពីការដែលខ្ញុំបម្រុងនឹងធ្វើទៅលើចម្ការនេះ គឺខ្ញុំនឹងរើរបងចេញ ឲ្យសត្វចូលស៊ីបំផ្លាញ ខ្ញុំនឹងទម្លុះជញ្ជាំង ឲ្យគេចូលជាន់ឈ្លី។
យើងនឹងធ្វើឲ្យនគរទាំងប៉ុន្មាននៅលើផែនដីភ័យតក់ស្លុត ដោយឃើញពួកគេវេទនាបែបនេះ។ គ្រប់ទីកន្លែងដែលយើងកំចាត់កំចាយពួកគេឲ្យទៅនៅ មនុស្សម្នានឹងមាក់ងាយ ចំអកឲ្យពួកគេ ព្រមទាំងយកឈ្មោះពួកគេទៅជេរប្រមាថ និងដាក់បណ្ដាសាគ្នាទៀតផង។
យើងនឹងតាមប្រហារពួកគេ ដោយមុខដាវ ទុរ្ភិក្ស និងជំងឺអាសន្នរោគ។ យើងធ្វើឲ្យនគរទាំងប៉ុន្មាននៅផែនដីញ័ររន្ធត់ ដោយឃើញមហន្តរាយកើតមានដល់ពួកគេ។ ក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលយើងកំចាត់កំចាយពួកគេឲ្យទៅនៅ មនុស្សម្នានឹងស្រឡាំងកាំង ហើយប្រើឈ្មោះពួកគេសម្រាប់ជេរប្រមាថ និងដាក់បណ្ដាសាគ្នាផង។
ជនជាតិខាល់ដេដុតកំទេចវាំង និងផ្ទះរបស់ប្រជាជន ព្រមទាំងរំលំកំពែងក្រុងយេរូសាឡឹមទៀតផង។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា: ប្រសិនបើអ្នករាល់គ្នាទៅស្រុកអេស៊ីប យើងនឹងជះកំហឹងដ៏ខ្លាំងក្លារបស់យើងទៅលើអ្នករាល់គ្នា ដូចយើងបានជះទៅលើអ្នកក្រុងយេរូសាឡឹមដែរ។ ប្រជាជាតិទាំងឡាយយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសាជេរប្រមាថ និងចំអកឡកឡឺយឲ្យគ្នា អ្នករាល់គ្នាពុំបានឃើញទឹកដីនេះវិញឡើយ។
ចូរឡើងទៅចម្ការទំពាំងបាយជូររបស់ពួកគេ ហើយកំទេចចោលទៅ តែកុំកំទេចឲ្យអស់ទាំងស្រុងឡើយ។ ចូរកាប់មែកវាចោល ព្រោះមិនមែនជាមែករបស់អុលឡោះតាអាឡាទេ!
កងទ័ពខាល់ដេទាំងមូល ដែលនៅក្រោមការដឹកនាំរបស់លោករាជប្រតិភូ ក៏រំលំកំពែងជុំវិញក្រុងយេរូសាឡឹមចោលដែរ។
នៅគ្រាមានទុក្ខវេទនា តែលតោល យេរូសាឡឹមនឹកឃើញអ្វីៗដ៏ថ្លៃថ្នូរ ដែលនាងធ្លាប់មានកាលពីមុន។ ពេលប្រជាជនរបស់នាងធ្លាក់ ក្នុងកណ្ដាប់ដៃសត្រូវ គ្មាននរណាមកជួយទេ បច្ចាមិត្តបានឃើញ ហើយនាំគ្នាសើចចំអក ព្រោះនាងត្រូវវិនាសបាត់បង់។
ទ្រង់កំទេចទ្វារក្រុងឲ្យស្រុត កប់ទៅក្នុងដី ព្រមទាំងបំបាក់រនុកទៀតផង។ ស្ដេច និងមន្ត្រី ត្រូវគេកៀរទៅជាឈ្លើយ ក្នុងចំណោមប្រជាជាតិទាំងឡាយ ហ៊ូកុំលែងមានទៀតហើយ សូម្បីតែពួកណាពីក៏លែងនិមិត្ត ឃើញការអស្ចារ្យពីអុលឡោះតាអាឡាទៀតដែរ។
អុលឡោះតាអាឡាអើយ ទ្រង់បានឮពាក្យដែល ពួកគេជេរប្រមាថ ព្រមទាំងការឃុបឃិតទាំងប៉ុន្មាន ប្រឆាំងនឹងខ្ញុំ។
អុលឡោះតាអាឡាអើយ សូមនឹកដល់ ហេតុការណ៍ដែលកើតមានចំពោះយើងខ្ញុំ សូមមើលចុះ តើគេត្មះតិះដៀលយើងខ្ញុំដល់កំរិតណា!
យើងនឹងកំទេចក្រុងរបស់អ្នករាល់គ្នាឲ្យក្លាយទៅជាទីស្មសាន យើងនឹងបំផ្លាញទីសក្ការៈរបស់អ្នករាល់គ្នា ហើយយើងមិនស្រង់ក្លិននៃគ្រឿងក្រអូបរបស់អ្នករាល់គ្នាទៀតឡើយ។
យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ឲ្យទៅនៅក្នុងចំណោមប្រជាជាតិនានា យើងនឹងយកដាវដេញតាមពីក្រោយអ្នករាល់គ្នា។ ស្រុករបស់អ្នករាល់គ្នានឹងនៅស្ងាត់ជ្រងំ ហើយក្រុងរបស់អ្នករាល់គ្នានឹងគ្មាននរណារស់នៅ។