Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 1:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 គេ​ប្រាប់​មក​ខ្ញុំ​ថា ឯ​ពួក​អ្នក​ដែល​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ដែល​សល់​នៅ​ក្នុង​ខេត្ត​នោះ គេ​មាន​សេចក្ដី​វេទនា ហើយ​ត្រូវ​សេចក្ដី​ត្មះ‌តិះដៀល​ជា​ខ្លាំង ចំណែក​កំផែង​នៃ​ក្រុង​យេរូ‌សាឡិម ក៏​បាក់​បែក ហើយ​ទ្វារ​បាន​ឆេះ​អស់​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 អ្នក​ទាំង​នោះ​តប​មក​ខ្ញុំ​ថា៖ «ពួក​អ្នក​នៅ​សល់​ក្នុង​ខេត្ត​នោះ គឺ​ពួក​អ្នក​ដែល​នៅ​រស់​រាន​មាន​ជីវិត រួច​ផុត​ពី​ការ​ជាប់​ជា​ឈ្លើយ កំពុង​រង​ទុក្ខ​វេទនា និង​សេចក្ដី​អាម៉ាស់​ជា​ខ្លាំង។ រី​ឯ​កំផែង​ក្រុង​យេរូ‌សាឡិម​ក៏​ត្រូវ​បាក់​បែក ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវ​បាន​គេ​ដុតបំផ្លាញ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 អ្នក​ទាំង​នោះ​តប​មក​ខ្ញុំ​វិញ​ថា អស់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ទៅ​ស្រុក​វិញ រស់​នៅ​ក្នុង​អាណា‌ខេត្ត​យូដា ដោយ​រង​ទុក្ខ​វេទនា និង​អាម៉ាស់​មុខ​ជា​ខ្លាំង។ រីឯ​កំពែង​ក្រុង​យេរូ‌សាឡឹម​ក៏​បាក់​បែក ហើយ​ទ្វារ​ក្រុង​ត្រូវ​គេ​ដុត​កម្ទេច​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អ្នក​ទាំង​នោះ​តប​មក​ខ្ញុំ​វិញ​ថា អស់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ទៅ​ស្រុក​វិញ រស់​នៅ​ក្នុង​អាណា‌ខេត្ត​យូដា ដោយ​រង​ទុក្ខ​វេទនា និង​អាម៉ាស់​មុខ​ជា​ខ្លាំង។ រីឯ​កំពែង​ក្រុង​យេរូ‌សាឡឹម​ក៏​បាក់​បែក ហើយ​ទ្វារ​ក្រុង​ត្រូវ​គេ​ដុត​កំទេច​ដែរ។

សូមមើលជំពូក ចម្លង




នេហេមា 1:3
33 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អញ​នឹង​កាត់​សាសន៍​អ៊ីស្រាអែល​ចេញ​ពី​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​គេ ហើយ​ព្រះ‌វិហារ​នេះ ដែល​អញ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ សំរាប់​ឈ្មោះ​អញ នោះ​អញ​នឹង​បោះ‌បង់​ចោល​ពី​មុខ​អញ​ចេញ​វិញ ដូច្នេះ សាសន៍​អ៊ីស្រាអែល​នឹង​ត្រឡប់​ជា​សេចក្ដី​ប្រៀប‌ផ្ទឹម ហើយ​ជា​ទី​ដំនៀល នៅ​ក្នុង​ពួក​សាសន៍​ទាំង​អស់


រួច​ពួក​ទ័ព​ខាល់ដេ​ទាំង​អស់ ដែល​នៅ​ជា​មួយ​នឹង​មេ‌ទ័ព​ធំ ក៏​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម​គ្រប់​ជុំវិញ


គេ​ដុត​ព្រះ‌វិហារ​នៃ​ព្រះ​បង់ ហើយ​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម ក៏​ដុត​អស់​ទាំង​ព្រះ‌រាជ‌ដំណាក់ ហើយ​បំផ្លាញ​គ្រឿង​ប្រដាប់​មាន​ដំឡៃ នៅ​ក្នុង​ដំណាក់​ទាំង​នោះ​ដែរ


រីឯ​ពួក​អ្នក​របស់​ខេត្ត​នោះ ដែល​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ឡើង​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នឹង​ស្រុក​យូដា​គ្រប់​គ្នា ដល់​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន ក្នុង​ពួក​អ្នក​ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​នាំ​ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ីឡូន


សូម​ទ្រង់​ព្រះ‌ករុណា​ជ្រាប​ថា យើង​ខ្ញុំ​បាន​ទៅ​ក្នុង​ខេត្ត​យូដា គឺ​ទៅ​មើល​ព្រះ‌វិហារ​នៃ​ព្រះ​ដ៏​ធំ ដែល​គេ​កំពុង​តែ​ស្អាង ដោយ​ថ្ម​យ៉ាង​ធំៗ ឃើញ​ថា​គេ​ដាក់​ធ្នឹម​លើ​ជញ្ជាំង​រួច​ហើយ ការ​នោះ​ក៏​ធ្វើ​យ៉ាង​ឆាប់​រហ័ស ហើយ​ចំរើន​ឡើង ដោយ‌សារ​ដៃ​គេ​ដែរ


នេះ​ជា​ពួក​នាយ​ក្នុង​ខេត្ត ដែល​អាស្រ័យ​នៅ​ក្រុង​យេរូ‌សាឡិម ឯ​ទី​ក្រុង​នៃ​ស្រុក​យូដា​ឯ​ទៀត នោះ​គ្រប់​គ្នា​ក៏​នៅ​ក្នុង​កេរ្តិ៍‌អាករ ត្រង់​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន គឺ​ទាំង​ពួក​អ៊ីស្រាអែល ពួក​សង្ឃ ពួក​លេវី ពួក​នេធីនិម នឹង​កូន​ចៅ​របស់​ពួក​អ្នក​បំរើ​របស់​សាឡូម៉ូន​ផង


ខ្ញុំ​បាន​ចេញ​ទៅ​ទាំង​យប់ តាម​ទ្វារ​ច្រក​ភ្នំ ដំរង់​ទៅ​ឯ​អណ្តូង​នាគ ដល់​ទ្វារ​សំរាម ពិនិត្យ​មើល​កំផែង​ក្រុង​យេរូ‌សាឡិម ដែល​បាក់​បែក នឹង​ទ្វារ​ទាំង​ប៉ុន្មាន​ដែល​ឆេះ​ហើយ


រួច​មក ខ្ញុំ​និយាយ​នឹង​គេ​ថា អ្នក​រាល់​គ្នា​ឃើញ​សណ្ឋាន​អាក្រក់​របស់​យើង​រាល់​គ្នា​នេះ ហើយ​ថា ក្រុង​យេរូ‌សាឡិម​នៅ​តែ​គ្រាំ‌គ្រា ហើយ​ទ្វារ​ក្រុង​ទាំង​ប៉ុន្មាន​ភ្លើង​ឆេះ​អស់ ដូច្នេះចូរ​មក យើង​សង់​កំផែង​ក្រុង​យេរូ‌សាឡិម​ឡើង ដើម្បី​កុំ​ឲ្យ​មាន​គេ​ត្មះ‌តិះដៀល​ដល់​យើង​ទៀត


តែ​ខ្ញុំ​ទូល​ដល់​ស្តេច​ថា សូម​ឲ្យ​ព្រះ‌ករុណា​ប្រកប​ដោយ​សេចក្ដី​ចំរើន​ចុះ ធ្វើ​ដូច​ម្តេច​មិន​ឲ្យ​ទូលបង្គំ​មាន​ទឹក​មុខ​ព្រួយ​បាន បើ​ទី​ក្រុង ជា​ទី​មាន​ផ្នូរ​ខ្មោច​របស់​ពួក​ឰយុកោ​របស់​ទូលបង្គំ​នៅ​តែ​គ្រាំ‌គ្រា ហើយ​ទ្វារ​ក៏​ឆេះ​អស់​ហើយ​ដូច្នេះ


នេះ​ជា​ពួក​អ្នក​ស្រុក ដែល​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ពី​ពួក​អស់​អ្នក​ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​ដឹក‌នាំ​ទៅ​នោះ ហើយ​បាន​វិល​មក​ឯ​ក្រុង​យេរូ‌សាឡិម នឹង​ស្រុក​យូដា​វិញ គ្រប់​គ្នា​ដល់​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន


រីឯ​នៅ​គ្រា​អ័ហា‌ស៊ូរុស ជា​ស្តេច​ដែល​សោយ‌រាជ្យ​លើ​១២៧​ខេត្ត ចាប់​តាំង​ពី​ស្រុក​ក្លិង្គ រហូត​ដល់​អេធីយ៉ូពី


យើង​ខ្ញុំ​បាន​ត្រឡប់​ជា​ទី​ដៀល‌ត្មះ​ដល់​ពួក​អ្នក​ជិត​ខាង ហើយ​ជា​ទី​ស្អប់​ខ្ពើម នឹង​ជា​ទី​សើច​ឡក​ដល់​ពួក​អស់​អ្នក​ដែល​នៅ​ជុំវិញ​ផង


បើ​អ្នក​ណា​ដែល​មិន​ចេះ​គ្រប់‌គ្រង​លើ​ចិត្ត​របស់​ខ្លួន នោះ​ធៀប​ដូច​ជា​ទី​ក្រុង​ដែល​រលំ ហើយ​ឥត​មាន​កំផែង។


ហេតុ​នោះ អញ​បាន​បន្ទាប​ពួក​មេ​នៃ​ទី​បរិសុទ្ធ ក៏​បាន​ប្រគល់​ពួក​យ៉ាកុប​ទៅ​ឲ្យ​ត្រូវ​បណ្តាសា ហើយ​ឲ្យ​ពួក​អ៊ីស្រាអែល​ត្រូវ​គេ​ត្មះ‌តិះដៀល។


ឥឡូវ​នេះ អញ​នឹង​ប្រាប់​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ជា​អញ​នឹង​ធ្វើ​អ្វី​ដល់​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​អញ​នោះ គឺ​អញ​នឹង​រើ​របង​ចេញ នោះ​សត្វ​នឹង​ចូល​ស៊ី​បំផ្លាញ អញ​នឹង​រំលំ​កំផែង​ចេញ នោះ​ចំការ​នឹង​ត្រូវ​ជាន់​ឈ្លី​ទៅ


អញ​នឹង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​សាត់​អណ្តែត នៅ​កណ្តាល​អស់​ទាំង​នគរ​នៅ​ផែនដី​វិញ ឲ្យ​បាន​សេចក្ដី​អាក្រក់ ដើម្បី​ឲ្យ​គេ​បាន​ជា​ទី​ដៀល‌ត្មះ ជា​ពាក្យ​ទំនៀម ជា​ទី​អុច‌អាល ហើយ​ជា​ទី​ផ្តាសា នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​អញ​នឹង​បណ្តេញ​ទៅ​នោះ


ហើយ​អញ​នឹង​ដេញ​តាម​គេ ដោយ​ដាវ អំណត់‌អត់ នឹង​អាសន្ន‌រោគ ព្រម​ទាំង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​រសាត់​អណ្តែត នៅ​កណ្តាល​អស់​ទាំង​សាសន៍​នៅ​ផែនដី ឲ្យ​បាន​ជា​ទី​ផ្តាសា ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ នឹង​ជា​ទី​ត្មះ‌តិះដៀល​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដែល​អញ​នឹង​បណ្តេញ​គេ​នោះ


ពួក​ខាល់ដេ​ក៏​ដុត​ព្រះ‌រាជ​វាំង នឹង​ផ្ទះ​ទាំង​ប៉ុន្មាន​របស់​បណ្តាជន​ចោល ព្រម​ទាំង​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម​ផង


ពី​ព្រោះ ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា សេចក្ដី​កំហឹង នឹង​សេចក្ដី​ក្រោធ​របស់​អញ ដែល​បាន​ចាក់​ចេញ​ទៅ​លើ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ជា​យ៉ាង​ណា នោះ​សេចក្ដី​ក្រោធ​របស់​អញ នឹង​ត្រូវ​ចាក់​ចេញ លើ​ឯង​រាល់​គ្នា​យ៉ាង​នោះ​ដែរ គឺ​ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នោះ នៅ​ស្រុក​នោះ ឯង​រាល់​គ្នា​នឹង​ត្រឡប់​ទៅ​ជា​ទី​ត្មះ‌តិះដៀល ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ផ្តាសា ហើយ​ជា​ទី​ជេរ​ប្រមាថ ឯង​រាល់​គ្នា​នឹង​មិន​បាន​ឃើញ​ទី​នេះ​ទៀត​ឡើយ


ចូរ​ឡើង​ទៅ​លើ​អស់​ទាំង​កំផែង​ទី​ក្រុង​របស់​គេ ហើយ​បំផ្លាញ​ទៅ តែ​កុំ​ឲ្យ​អស់​រលីង​ឡើយ ចូរ​កាច់​ខ្នែង​គេ​ចេញ ពី​ព្រោះ​ខ្នែង​ទាំង​នោះ​មិន​មែន​ជា​របស់​ផង​ព្រះ‌យេហូវ៉ា​ទេ


ឯ​ពួក​ទ័ព​សាសន៍​ខាល់ដេ​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​នឹង​មេ‌ទ័ព​ធំ គេ​ក៏​មក​រំលំ​កំផែង​នៃ​ទី​ក្រុង​យេរូ‌សាឡិម​គ្រប់​ជុំវិញ


នៅ​គ្រា​រង​ទុក្ខ​វេទនា ហើយ​លំបាក នោះ​ក្រុង​យេរូ‌សាឡិម​នឹក​ចាំ​ពី​សេចក្ដី​ដ៏​ល្អ​ទាំង​ប៉ុន្មាន ដែល​ធ្លាប់​មាន​ពី​កាល​ដើម ក្នុង​កាល​ដែល​ជន​ទាំង‌ឡាយ​បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ឥត​មាន​អ្នក​ណា​ជួយ​សោះ នោះ​ពួក​ខ្មាំង​សត្រូវ​បាន​ឃើញ​នាង ហើយ​បាន​ចំអក​ឲ្យ​ពី​ដំណើរ​ដែល​នាង​ឈប់​ផ្អាក​នៅ


ទ្វារ​ទី​ក្រុង​ទាំង​ប៉ុន្មាន​បាន​ស្រុត​ចុះ​ទៅ​ក្នុង​ដី ទ្រង់​បាន​បំបាក់​បំផ្លាញ​រនុក​ផង ឯ​ស្តេច នឹង​ពួក​ចៅហ្វាយ គេ​នៅ​កណ្តាល​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ឃ្លាត​ផុត​ពី​ក្រឹត្យ‌វិន័យ អើ ទាំង​ពួក​ហោរា​ក៏​លែង​ឃើញ​ការ​ជាក់​ស្តែង​ពី​ព្រះ‌យេហូវ៉ា​ទៀត​ដែរ


ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ឮ​ពាក្យ​ប្រមាថ​របស់​គេ នឹង​អស់​ទាំង​កិច្ច‌កល​ដែល​គេ​គិត​ធ្វើ​ដល់​ទូលបង្គំ​ហើយ


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹង​នឹក​ចាំ​ពី​ការ​ដែល​កើត​ដល់​យើង​ខ្ញុំ​រាល់​គ្នា សូម​ទ្រង់​ទត​មក​ឲ្យ​ឃើញ​សេចក្ដី​ដែល​គេ​ត្មះតិ‌ដៀល​ដល់​យើង​ខ្ញុំ


អញ​នឹង​រំលាង​អស់​ទាំង​ទី​ក្រុង​ឯង ហើយ​នឹង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​ឯង​ទាំង​ប៉ុន្មាន​ទៅ​ជា​សូន្យ​ស្ងាត់ អញ​នឹង​មិន​ព្រម​ហិត​ក្លិន​នៃ​គ្រឿង​ក្រអូប​ឯង​ទៀត​ឡើយ


ឯ​ឯង​រាល់​គ្នា អញ​នឹង​កំចាត់‌កំចាយ​ឲ្យ​ទៅ​នៅ​គ្រប់​ទាំង​នគរ ហើយ​នឹង​ហូត​ដាវ​ទៅ​តាម​ឯង​ទៀត នោះ​ស្រុក​ឯង​នឹង​នៅ​ជា​ស្ងាត់‌ឈឹង ហើយ​ទី​ក្រុង​របស់​ឯង​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​លាញ​ទៅ​អស់​រលីង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម