Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 39:8 - អាល់គីតាប

8 ជន‌ជាតិ​ខាល់ដេ​ដុត​កំទេច​វាំង និង​ផ្ទះ​របស់​ប្រជា‌ជន ព្រម​ទាំង​រំលំ​កំពែង​ក្រុង​យេរូ‌សាឡឹម​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ពួក​ខាល់ដេ​ក៏​ដុត​ព្រះ‌រាជ​វាំង និង​ផ្ទះ​ទាំង​ប៉ុន្មាន​របស់​បណ្ដា‌ជន​ចោល ព្រម​ទាំង​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ជន‌ជាតិ​ខាល់ដេ​ដុត​កម្ទេច​វាំង និង​ផ្ទះ​របស់​ប្រជា‌ជន ព្រម​ទាំង​រំលំ​កំពែង​ក្រុង​យេរូ‌សាឡឹម​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ពួក​ខាល់ដេ​ក៏​ដុត​ព្រះ‌រាជ​វាំង នឹង​ផ្ទះ​ទាំង​ប៉ុន្មាន​របស់​បណ្តាជន​ចោល ព្រម​ទាំង​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម​ផង

សូមមើលជំពូក ចម្លង




យេរេមា 39:8
25 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ខែ​ប្រាំ ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ​បួន​នៃ​រជ្ជកាល​ស្តេច​នេប៊ូ‌ក្នេសា ស្តេច​ស្រុក​បាប៊ី‌ឡូន លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ‌ប្រតិ‌ភូ ដែល​បម្រើ​ស្តេច​ស្រុក​បាប៊ី‌ឡូន បាន​មក​ដល់​ក្រុង​យេរូ‌សាឡឹម។


កង‌ទ័ព​បាប៊ី‌ឡូន​បាន​ដុត​ដំណាក់​របស់​អុលឡោះផ្តួល​រំលំ​កំពែង​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​ដុត​វិមាន​ផ្សេងៗ និង​កំទេច​វត្ថុ​ដ៏​មាន​តម្លៃ​ទាំង​អស់​ចោល។


អ្នក​ទាំង​នោះ​តប​មក​ខ្ញុំ​វិញ​ថា អស់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ទៅ​ស្រុក​វិញ រស់​នៅ​ក្នុង​អាណា‌ខេត្ត​យូដា ដោយ​រង​ទុក្ខ​វេទនា និង​អាម៉ាស់​មុខ​ជា​ខ្លាំង។ រីឯ​កំពែង​ក្រុង​យេរូ‌សាឡឹម​ក៏​បាក់​បែក ហើយ​ទ្វារ​ក្រុង​ត្រូវ​គេ​ដុត​កំទេច​ដែរ។


ដ្បិត​ពួក​គេ​បាន​សម្លាប់​រង្គាល​ពូជ‌ពង្ស របស់​យ៉ាកកូប ព្រម​ទាំង​បំផ្លាញ​ស្រុក​ទេស​របស់​គាត់​ផង។


ខ្ញុំ​បាន​ឮអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ថា: ផ្ទះ​ទាំង​នេះ​មុខ​ជា​ត្រូវ​វិនាស​អន្តរាយ​អស់ ផ្ទះ​ដ៏​ស្កឹម‌ស្កៃ​ទាំង​នេះ នឹង​គ្មាន​មនុស្ស​នៅ​ទៀត​ទេ។


ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​យើង ដោយ​មិន​ញែក​ថ្ងៃ​ឈប់​សម្រាក​ទុក​សម្រាប់​យើង គឺ​អ្នក​រាល់​គ្នា​លី​សែង​អ្វី​កាត់​ទ្វារ​ក្រុង​យេរូ‌សាឡឹម​នៅ​ថ្ងៃ​ឈប់​សម្រាក នោះ​យើង​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​កំទេច​ទ្វារ​ក្រុង​នេះ ព្រម​ទាំង​ឆេះ​បំផ្លាញ​វិមាន​នៅ​ក្រុង​យេរូ‌សាឡឹម​ទៀត​ផង ភ្លើង​នោះ​នឹង​មិន​រលត់​ឡើយ”»។


យើង​ងាក​មក​រក​ក្រុង​នេះ ដើម្បី​ដាក់​ទោស គឺ​មិន​មែន​ឲ្យ​ពរ​ទេ។ យើង​នឹង​ប្រគល់​ទីក្រុង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​ស្ដេច​នោះ​នឹង​ដុត​កំទេច​ទីក្រុង”» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ជន‌ជាតិ​ខាល់ដេ​ដែល​កំពុង​តែ​វាយ​លុក​ក្រុង​នេះ នឹង​នាំ​គ្នា​ចូល​មក​ដុត​កំទេច​ទីក្រុង ហើយ​ដុត​កំទេច​ផ្ទះ​ដែល​មាន​កន្លែង​ដុត​គ្រឿង​សែន​នៅ​តាម​ដំបូល សម្រាប់​សែន​ព្រះ​បាល និង​ច្រួច‌ស្រា​សែន​ព្រះ​ដទៃ ជា​ហេតុ​នាំ​ឲ្យ​យើង​ខឹង។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា៖ «ចូរ​ទៅ​ជម្រាប​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​នឹង​ប្រគល់​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ស្ដេច​នោះ​នឹង​ដុត​កំទេច​ទីក្រុង។


យើង​នឹង​បញ្ជា​ឲ្យ​ពួក​គេ​វិល​មក​វាយ​ក្រុង​នេះ​វិញ ពួក​គេ​នឹង​វាយ​យក​បាន​ទីក្រុង ព្រម​ទាំង​ដុត​កំទេច​ចោល​ទៀត​ផង។ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​នានា​នៅ​ស្រុក​យូដា ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​ប្រជា‌ជន​រស់​នៅ»។


ទោះ​បី​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​កង‌ទ័ព​ខាល់ដេ​ទាំង​មូល ដែល​មក​ច្បាំង​នឹង​អ្នក​រាល់​គ្នា ត្រូវ​បរា‌ជ័យ​នៅ​សល់​តែ​អ្នក​របួស​ក្ដី ក៏​ពួក​គេ​អាច​ក្រោក​ឡើង ចាក​ចេញ​ពី​ជំរំ​របស់​ខ្លួន មក​ដុត​កំទេច​ក្រុង​នេះ​បាន​ដែរ”»។


ប៉ុន្តែ ប្រសិន​បើ​ស្តេច​មិន​ចេញ​ទៅ​សុំ​ចុះ​ចូល​នឹង​ពួក​មេ‌ទ័ព​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ទេ ក្រុង​នេះ​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ខាល់ដេ ពួក​គេ​នឹង​ដុត​បំផ្លាញ​ទីក្រុង​ស្តេច និង​រាជ‌វង្ស ពុំ​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ​បាន​ឡើយ»។


ចូរ​ឡើង​ទៅ​ចម្ការ​ទំពាំង‌បាយជូរ​របស់​ពួក​គេ ហើយ​កំទេច​ចោល​ទៅ តែ​កុំ​កំទេច​ឲ្យ​អស់​ទាំង​ស្រុង​ឡើយ។ ចូរ​កាប់​មែក​វា​ចោល ព្រោះ​មិន​មែន​ជា​មែក​របស់អុលឡោះ‌តាអាឡា​ទេ!


ហេតុ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ទៀត​ថា៖ «យើង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើង​មក​លើ​កន្លែង​នេះ គឺ​លើ​មនុស្ស សត្វ ព្រៃ​ព្រឹក្សា និង​ដំណាំ​ដែល​ដុះ​ចេញ​ពី​ដី។ កំហឹង​នេះ​ប្រៀប​បាន​នឹង​ភ្លើង ដែល​ឆេះ​ពុំ​រលត់​ឡើយ»។


សត្រូវ​រឹប​អូស​យក​អ្វីៗ​ដ៏​មាន​តម្លៃ​របស់​នាង នាង​ឃើញ​ប្រជា‌ជាតិ​នានា​ចូល​មក​ក្នុង ទី‌សក្ការៈ​របស់​អុលឡោះ‌តាអាឡា គឺ​ប្រជា‌ជាតិ​ដែល​ទ្រង់​បាន​ហាម​មិន​ឲ្យ ចូល​ក្នុង​អង្គ​ប្រជុំ​របស់​ទ្រង់​ឡើយ។


អុលឡោះ​បាន​កំទេច​ទី​លំ‌នៅ​ទាំង​ប៉ុន្មាន របស់​យ៉ាកកូប ដោយ​ឥត​ត្រា​ប្រណី។ ក្នុង​ពេល​ទ្រង់​ខឹង ទ្រង់​រំលំ​កំពែង​ក្រុង​របស់​ស្រុក​យូដា។ ទ្រង់​បាន​បន្ទាប​បន្ថោក​នគរ និង​មេ​ដឹក​នាំ​របស់​នគរ​នេះ។


អុលឡោះ‌តាអាឡា​បោះ​បង់​ចោល​អាសនៈ​របស់​ទ្រង់ ទ្រង់​ស្អប់​ខ្ពើម​ទី‌សក្ការៈ​របស់​ទ្រង់ ទ្រង់​បណ្ដោយ​ខ្មាំង​សត្រូវ​រំលំ​កំពែង​ក្រុង ពួក​គេ​នាំ​គ្នា​ស្រែក​ជយ‌ឃោស នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ដូច​នៅ​ថ្ងៃ​ធ្វើ​ពិធី​បុណ្យ​ធំ​មួយ។


ពួក​គេ​នឹង​ដុត​ផ្ទះ​របស់​នាង ពួក​គេ​នឹង​កាត់​ទោស​នាង​ឲ្យ​ស្រី​ជា​ច្រើន​ឃើញ។ យើង​នឹង​បញ្ឈប់​អំពើ​ពេស្យា‌ចារ​របស់​នាង នាង​លែង​បង់​ប្រាក់​ឲ្យ​សហាយ​របស់​នាង​ទៀត​ហើយ។


ចូរ​យក​ដុំ​ថ្ម​គប់​នាង​ទាំង​ពីរ ចូរ​សម្លាប់​នាង​ទាំង​ពីរ ដោយ​មុខ​ដាវ ចូរ​សម្លាប់​កូន​ប្រុស​កូន​ស្រី​របស់​នាង ព្រម​ទាំង​ដុត​កំទេច​ផ្ទះ​របស់​នាង​ទៀត​ផង។


នៅ​ឆ្នាំ​ទី​ដប់‌ពីរ ថ្ងៃ​ទី​ប្រាំ ក្នុង​ខែ​ទី​ពីរ ក្រោយ​ពេល​ដែល​គេ​កៀរ​ពួក​យើង​មក​ជា​ឈ្លើយ មាន​ម្នាក់​ដែល​រត់​រួច​ពី​ក្រុង​យេរូ‌សាឡឹម​មក​ជួប​ខ្ញុំ ប្រាប់​ថា “សត្រូវ​វាយ​យក​បាន​ទីក្រុង​ហើយ!”។


ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ ស្រុក​យូដា ព្រម​ទាំង​ឆេះ​កំទេច​ប្រាសាទ របស់​ក្រុង​យេរូ‌សាឡឹម​ផង»។


ហេតុ​នេះ ព្រោះ​តែ​អ្នក​រាល់​គ្នា ខ្មាំង​នឹង​ភ្ជួរ​រាស់​ក្រុង​ស៊ីយ៉ូន ដូច​ភ្ជួរ​ស្រែ ហើយ​ក្រុង​យេរូ‌សាឡឹម​នឹង​ក្លាយ​ទៅ​ជា គំនរ​បាក់​បែក រីឯ​ភ្នំ​របស់​ម៉ាស្ជិទ​នឹង​ក្លាយ​ទៅ​ជា​ព្រៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម