Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 2:3 - អាល់គីតាប

3 ខ្ញុំ​ជម្រាប​ស្តេច​អធិរាជ​វិញ​ថា៖ «សូម​ឲ្យ​ស្តេច​មាន​ជីវិត​រស់​នៅ​ជា​ដរាប​ត​រៀង​ទៅ! តើ​មិន​ឲ្យ​ខ្ញុំ​មាន​ទឹក​មុខ​ក្រៀម‌ក្រំ​ដូច​ម្ដេច​បាន បើ​ក្រុង​ដែល​មាន​ផ្នូរ​បុព្វបុរស​របស់​ខ្ញុំ នៅ​បាក់​បែក រីឯ​ទ្វារ​ក្រុង ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ខ្ញុំ​ទូល​ស្តេច​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ​ជន្ម​គង់​នៅ​ជា​ដរាប​ត​រៀង​ទៅ! តើ​មិន​ឲ្យ​ទូល‌បង្គំ​មាន​ទឹក​មុខ​ក្រៀម​ក្រំ​ម្ដេច​បាន បើ​ទី​ក្រុង​ជា​កន្លែង​ដែល​មាន​ផ្នូរ​បុព្វ‌បុរស​របស់​ទូល‌បង្គំ នៅ​តែ​បាក់​បែក ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ​ហើយ​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ខ្ញុំ​ទូល​ព្រះចៅ​អធិរាជ​វិញ​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​គង់​នៅ​ជា​ដរាប​ត​រៀង​ទៅ! តើ​មិន​ឲ្យ​ទូលបង្គំ​មាន​ទឹក​មុខ​ក្រៀម‌ក្រំ​ដូច​ម្ដេច​បាន បើ​ក្រុង​ដែល​មាន​ផ្នូរ​បុព្វបុរស​របស់​ទូលបង្គំ នៅ​បាក់​បែក រីឯ​ទ្វារ​ក្រុង ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 តែ​ខ្ញុំ​ទូល​ដល់​ស្តេច​ថា សូម​ឲ្យ​ព្រះ‌ករុណា​ប្រកប​ដោយ​សេចក្ដី​ចំរើន​ចុះ ធ្វើ​ដូច​ម្តេច​មិន​ឲ្យ​ទូលបង្គំ​មាន​ទឹក​មុខ​ព្រួយ​បាន បើ​ទី​ក្រុង ជា​ទី​មាន​ផ្នូរ​ខ្មោច​របស់​ពួក​ឰយុកោ​របស់​ទូលបង្គំ​នៅ​តែ​គ្រាំ‌គ្រា ហើយ​ទ្វារ​ក៏​ឆេះ​អស់​ហើយ​ដូច្នេះ

សូមមើលជំពូក ចម្លង




នេហេមា 2:3
21 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​បាត‌សេ‌បា​ក្រាប​គោរព​ស្តេច​ទត អោន​មុខ​ដល់​ដី​ទាំង​ជម្រាប​ថា៖ «សូម​ស្តេច​ទត ជា​អម្ចាស់ ប្រកប​ដោយ​អាយុ​យឺន‌យូរ!»។


នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ខែ​ប្រាំ ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ​បួន​នៃ​រជ្ជកាល​ស្តេច​នេប៊ូ‌ក្នេសា ស្តេច​ស្រុក​បាប៊ី‌ឡូន លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ‌ប្រតិ‌ភូ ដែល​បម្រើ​ស្តេច​ស្រុក​បាប៊ី‌ឡូន បាន​មក​ដល់​ក្រុង​យេរូ‌សាឡឹម។


ស្តេច​យ៉ូរ៉ាម​ឡើង​សោយ​រាជ្យ នៅ​ពេល​មាន​អាយុ​សាម‌សិប​ពីរ​ឆ្នាំ។ ស្តេច​សោយ​រាជ្យ​បាន​ប្រាំ​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ពេល​ស្តេច​ស្លាប់ គ្មាន​នរណា​សោក​ស្តាយ​ទេ។ គេ​បញ្ចុះ​សព​នៅ​បុរី​ស្តេច​ទត តែ​មិន​តម្កល់​នៅ​ក្នុង​ផ្នូរ​ដែល​គេ​បម្រុង​ទុក​សម្រាប់​ស្តេច​ឡើយ។


ស្តេច​អហាស​ស្លាប់ គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​គេ​ពុំ​បាន​បញ្ចុះ​ក្នុង​ផ្នូរ ដែល​បម្រុង​ទុក​សម្រាប់​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ឡើយ។ បន្ទាប់​មក​ស្តេច​ហេសេ‌គា​ជា​កូន ឡើង​ស្នង​រាជ្យ។


ពេល​ស្តេច​ហេសេ‌គា​ស្លាប់ គេ​បាន​បញ្ចុះ​សព​ស្តេច​ត្រង់​កន្លែង​ដែល​ខ្ពស់​ជាង​គេ ក្នុង​ទី​បញ្ចុះ​របស់​រាជ‌វង្ស​ស្តេច​ទត។ អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​គោរព​ស្តេច នៅ​ពេល​ដែល​ស្តេច​ស្លាប់។ ស្តេច​ម៉ាណា‌សេ​ជា​កូន​បាន​ឡើង​ស្នង​រាជ្យ។


កង‌ទ័ព​បាប៊ី‌ឡូន​បាន​ដុត​ដំណាក់​របស់​អុលឡោះផ្តួល​រំលំ​កំពែង​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​ដុត​វិមាន​ផ្សេងៗ និង​កំទេច​វត្ថុ​ដ៏​មាន​តម្លៃ​ទាំង​អស់​ចោល។


អ្នក​ទាំង​នោះ​តប​មក​ខ្ញុំ​វិញ​ថា អស់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ទៅ​ស្រុក​វិញ រស់​នៅ​ក្នុង​អាណា‌ខេត្ត​យូដា ដោយ​រង​ទុក្ខ​វេទនា និង​អាម៉ាស់​មុខ​ជា​ខ្លាំង។ រីឯ​កំពែង​ក្រុង​យេរូ‌សាឡឹម​ក៏​បាក់​បែក ហើយ​ទ្វារ​ក្រុង​ត្រូវ​គេ​ដុត​កំទេច​ដែរ។


នៅ​ពេល​យប់ ខ្ញុំ​ចាក​ចេញ​ពី​ក្រុង តាម​ទ្វារ​ជ្រលង​ភ្នំ តម្រង់​ទៅ​ប្រភព​ទឹក​នាគ​រាជ និង​ទ្វារ​សំរាម។ ខ្ញុំ​ពិនិត្យ​មើល​កំពែង​ក្រុង​យេរូ‌សាឡឹម ត្រង់​កន្លែង​បាក់​បែក ព្រម​ទាំង​ទ្វារ​ក្រុង​ដែល​ត្រូវ​ភ្លើង​ឆេះ។


ខ្ញុំ​ពុំ​អាច​នៅ​ស្ងៀម មិន​អើ​ពើ​នឹង​ទុក្ខ​វេទនា​ដែល​កើត​មាន​ដល់​ប្រជា‌ជន​របស់​ខ្ញុំ​បែប​នេះ​បាន​ទេ។ ពិត​មែន​ហើយ ខ្ញុំ​ពុំ​អាច​នៅ​ស្ងៀម មិន​អើ​ពើ​នឹង​ការ​វិនាស​នៃ​ពូជ‌សាសន៍​របស់​ខ្ញុំ​បាន​ឡើយ!»។


យើង​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់ យើង​ខ្ញុំ​ស្រឡាញ់​ថ្ម​របស់​ក្រុង​នេះ​ណាស់ សូម្បី​តែ​សំណល់​បាក់​បែក​របស់​ក្រុង​នេះ ក៏​យើង​ខ្ញុំ​ជាប់​ចិត្ត​ដែរ។


សូម​ឲ្យ​ប្រជា‌ជាតិ​នានា​កោត​ខ្លាច នាម​របស់​អុលឡោះ‌តាអាឡា ហើយ​ឲ្យ​ស្ដេច​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី កោត​ខ្លាច​សិរី‌រុង‌រឿង​របស់​ទ្រង់!


ប្រសិន​បើ​ខ្ញុំ​មិន​នឹក​ដល់​អ្នក​ទេ ហើយ​ប្រសិន​បើ​ខ្ញុំ​មិន​ចាត់​ទុក​អ្នក​ជា​អំណរ ដ៏​ខ្លាំង​ក្លា​បំផុត​របស់​ខ្ញុំ​ទេ​នោះ សូម​ឲ្យ​អណ្ដាត​ខ្ញុំ​រឹង​ទៅ​ចុះ!


ខ្ញុំ​គ្រុន​ក្ដៅ​យ៉ាង​ខ្លាំង ពេញ​សព្វ​សព៌ាង្គ‌កាយ។


នៅ​ថ្ងៃ​ទី​ដប់​ខែ​ទី​ប្រាំ ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ​បួន​នៃ​រជ្ជកាល​ស្តេច​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ​ដែល​បម្រើ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​មក​ដល់​ក្រុង​យេរូ‌សាឡឹម។


ទ្រង់​កំទេច​ទ្វារ​ក្រុង​ឲ្យ​ស្រុត កប់​ទៅ​ក្នុង​ដី ព្រម​ទាំង​បំបាក់​រនុក​ទៀត​ផង។ ស្ដេច និង​មន្ត្រី ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ហ៊ូកុំ​លែង​មាន​ទៀត​ហើយ សូម្បី​តែ​ពួក​ណាពី​ក៏​លែង​និមិត្ត ឃើញ​ការ​អស្ចារ្យ​ពីអុលឡោះ‌តាអាឡា​ទៀត​ដែរ។


ពួក​គ្រូ​ទាយ​ជម្រាប​ស្ដេច​វិញ​ជា​ភាសា​អារ៉ាម​ថា៖ «សូម​ស្តេច​រស់​នៅ​អស់‌កល្ប​ជា​យូរ​អង្វែង​ត​រៀង​ទៅ​អើយ! សូម​ស្តេច​មាន​ប្រសាសន៍​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង​ថា​ស្តេច​សុបិន​យ៉ាង​ណា យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​អត្ថ‌ន័យ​ជូន»។


ពួក​គេ​ជម្រាប​ស្តេច​នេប៊ូ‌ក្នេសា​ថា៖ «ស្តេច​អើយ! សូម​ស្តេច​មាន​អាយុ​ជា​អង្វែង​ត​រៀង​ទៅ!


ពេល​មហា‌ក្សត្រិ‌យានី​ឮ​ពាក្យ​របស់​ស្ដេច និង​ឮ​ពាក្យ​របស់​ពួក​នាម៉ឺន​មន្ត្រី នាង​ក៏​ចូល​មក​ក្នុង​សាល​ជប់‌លៀង ហើយ​មាន​ប្រសាសន៍​ថា៖ «ស្តេច​អើយ! សូម​ស្តេច​រស់​នៅ​រហូត​ត​ទៅ សូម​ស្តេច​កុំ​ខ្វល់‌ខ្វាយ និង​ភ័យ​ញាប់‌ញ័រ​ដូច្នេះ​ឡើយ!


ដានី‌យ៉ែល ឆ្លើយ​ទៅ​ស្ដេច​វិញ​ថា៖ «ស្តេច​អើយ! សូម​ស្តេច​នៅ​អស់‌កល្ប​រហូត​ត​ទៅ!


បន្ទាប់​មក ពួក​មហា‌មន្ត្រី និង​ចៅហ្វាយ​ខេត្ត បាន​លើក​គ្នា​ចូល​ទៅ​ជួប​ស្តេច​ជម្រាប​ថា៖ «ស្តេច​ដារី‌យូស​អើយ! សូម​ស្តេច​រស់​នៅ​រហូត​ត​ទៅ!


យើង​នឹង​កំទេច​ក្រុង​របស់​អ្នក​រាល់​គ្នា​ឲ្យ​ក្លាយ​ទៅ​ជា​ទី​ស្ម‌សាន យើង​នឹង​បំផ្លាញ​ទី​សក្ការៈ​របស់​អ្នក​រាល់​គ្នា ហើយ​យើង​មិន​ស្រង់​ក្លិន​នៃ​គ្រឿង​ក្រអូប​របស់​អ្នក​រាល់​គ្នា​ទៀត​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម