សូមទ្រង់ដែលនៅសូរ៉កាស្តាប់ពាក្យទូរអា និងពាក្យអង្វររបស់ពួកគេ ហើយរកយុត្តិធម៌ឲ្យពួកគេផង។ សូមលើកលែងទោសឲ្យប្រជារាស្ត្ររបស់ទ្រង់ ដែលបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងទ្រង់។
ទំនុកតម្កើង 85:3 - អាល់គីតាប ទ្រង់បានដកកំហឹងចេញពីយើងខ្ញុំ ទ្រង់ឈប់ខឹងនឹងយើងខ្ញុំទៀតហើយ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានដកអស់ទាំងសេចក្ដីក្ដៅក្រហាយរបស់ព្រះអង្គថយមកវិញ ព្រះអង្គបានបែរចេញពីព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានដកសេចក្ដីក្រោធ ទាំងអស់របស់ព្រះអង្គចេញ ព្រះអង្គបានបែរចេញពីសេចក្ដីក្រោធ ដ៏សហ័សរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានដកព្រះពិរោធចេញពីយើងខ្ញុំ ព្រះអង្គឈប់ខ្ញាល់នឹងយើងខ្ញុំទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ទ្រង់បានដកសេចក្ដីក្រោធនៃទ្រង់ចេញអស់ហើយ ទ្រង់បានបែរចេញពីសេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់ |
សូមទ្រង់ដែលនៅសូរ៉កាស្តាប់ពាក្យទូរអា និងពាក្យអង្វររបស់ពួកគេ ហើយរកយុត្តិធម៌ឲ្យពួកគេផង។ សូមលើកលែងទោសឲ្យប្រជារាស្ត្ររបស់ទ្រង់ ដែលបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងទ្រង់។
ទ្រង់មានបន្ទូលថា នឹងកំទេចប្រជារាស្ត្រនេះ ប៉ុន្តែ ម៉ូសាដែលទ្រង់ជ្រើសរើស បានឃាត់ទ្រង់មិនឲ្យលុបបំបាត់ពួកគេ តាមកំហឹងរបស់ទ្រង់ឡើយ។
រីឯទ្រង់វិញ ទ្រង់មានចិត្តអាណិតអាសូរជានិច្ច ទ្រង់បានលើកលែងទោសឲ្យពួកគេ គឺទ្រង់មិនប្រហារជីវិតពួកគេទេ ជាច្រើនលើកច្រើនសា ទ្រង់តែងតែទប់ ចិត្តមិនឲ្យមានកំហឹង ទ្រង់អត់ធ្មត់ចំពោះពួកគេ។
ហារូនតបថា៖ «សូមលោកម្ចាស់កុំខឹងអី អ្នកក៏ជ្រាបហើយថា ប្រជាជននេះចូលចិត្តតែប្រព្រឹត្តអំពើអាក្រក់។
នៅគ្រានោះ ប្រជាជននឹងពោលឡើងថា៖ «ឱអុលឡោះតាអាឡាអើយ! ខ្ញុំនឹងលើកតម្កើងទ្រង់។ ពីមុន ទ្រង់ខឹងនឹងខ្ញុំ ឥឡូវនេះ ទ្រង់លែងខឹងទៀតហើយ គឺទ្រង់សំរាលទុក្ខខ្ញុំ។
អុលឡោះជាម្ចាស់របស់អ្នករាល់គ្នាមានបន្ទូលថា៖ «ចូរជួយសំរាលទុក្ខប្រជាជនរបស់យើង កុំបង្អង់ឡើយ!
ចូរលើកទឹកចិត្តអ្នកក្រុងយេរូសាឡឹម ហើយប្រកាសប្រាប់គេថា ពេលវេលាដែលខ្មាំងបង្ខំឲ្យគេធ្វើការ យ៉ាងធ្ងន់នោះ បានចប់សព្វគ្រប់ហើយ! គេរងទុក្ខទោសគ្រប់គ្រាន់ហើយ! អុលឡោះតាអាឡាបានដាក់ទោសគេ ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត ហើយគេក៏បានរងទុក្ខទោសនោះ មួយទ្វេជាពីរដែរ!»។
រួចយករងើកភ្លើងនោះមកប៉ះមាត់ខ្ញុំ ទាំងប្រាប់ថា៖ «ដោយរងើកភ្លើងនេះប៉ះបបូរមាត់អ្នកដូច្នេះ អុលឡោះតាអាឡាលើកលែងទោសឲ្យលោក ទ្រង់ដកបាបចេញពីលោកហើយ»។
នៅគ្រានោះ គេរកមើលកំហុសរបស់ ជនជាតិអ៊ីស្រអែលលែងឃើញទៀតហើយ រីឯអំពើបាបរបស់ជនជាតិយូដា ក៏ពុំឃើញមានទៀតដែរ ដ្បិតយើងលើកលែងទោសអស់អ្នកដែលយើង ទុកឲ្យនៅសេសសល់ពីស្លាប់» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
នាងនឹងនឹកឃើញ ពីកិរិយាមារយាទដ៏អាក្រក់របស់ខ្លួន ហើយនឹកខ្មាស។ យើងនឹងលើកលែងទោសចំពោះកំហុសទាំងប៉ុន្មានដែលនាងបានប្រព្រឹត្ត ពេលនោះ នាងនឹកស្ដាយរកអ្វីថ្លែងពុំបាន» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ក្រែងលោអុលឡោះប្រែចិត្តលែងខឹងទាស់នឹងយើង។ ដូច្នេះ យើងនឹងមិនត្រូវវិនាសអន្តរាយឡើយ»។
ទ្រង់មុខជាអាណិតអាសូរយើងខ្ញុំសាជាថ្មី ទ្រង់មិនប្រកាន់ទោសរបស់យើងខ្ញុំទេ ទ្រង់នឹងយកអំពើបាបទាំងប៉ុន្មាន របស់យើងខ្ញុំ ទៅបោះចោលនៅបាតសមុទ្រ។
នៅថ្ងៃបន្ទាប់ យ៉ះយ៉ាឃើញអ៊ីសាតម្រង់មករកគាត់ រួចគាត់ក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! អ្នកនេះហើយជាកូនចៀមរបស់អុលឡោះ ដែលដកបាបចេញពីមនុស្សលោក
កុំយកអ្វីៗដែលត្រូវបំផ្លាញជូនផ្តាច់ដល់អុលឡោះតាអាឡាឡើយ ដើម្បីឲ្យអុលឡោះតាអាឡាលែងខឹង។ ទ្រង់នឹងសំដែងចិត្តមេត្តាករុណាចំពោះអ្នក ព្រមទាំងប្រទានឲ្យអ្នកកើនចំនួនច្រើនឡើង ដូចទ្រង់បានសន្យាជាមួយបុព្វបុរសរបស់អ្នក
ចូរឲ្យប្រជាជាតិទាំងឡាយអបអរសាទរ ប្រជារាស្ត្ររបស់អុលឡោះតាអាឡា! ដ្បិតទ្រង់សងសឹកជួសអ្នកបម្រើរបស់ទ្រង់ ទ្រង់ដាក់ទោសបច្ចាមិត្ត។ ទ្រង់ធ្វើឲ្យទឹកដី និងប្រជារាស្ត្រ របស់ទ្រង់រួចផុតពីសៅហ្មង»។