Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 1:29 - អាល់គីតាប

29 នៅ​ថ្ងៃ​បន្ទាប់ យ៉ះយ៉ា​ឃើញ​អ៊ីសា​តម្រង់​មក​រក​គាត់ រួច​គាត់​ក៏​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! អ្នក​នេះ​ហើយ​ជា​កូន​ចៀម​របស់​អុលឡោះ ដែល​ដក​បាប​ចេញ​ពី​មនុស្ស​លោក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 នៅ​ថ្ងៃបន្ទាប់ យ៉ូហាន​ឃើញ​ព្រះយេស៊ូវ​យាង​មករក​គាត់ គាត់​ក៏​និយាយថា​៖ “មើល៍! កូនចៀម​នៃ​ព្រះ​ដែល​យក​បាប​របស់​ពិភពលោក​ចេញ​!

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 ថ្ងៃ​បន្ទាប់​មក​ លោក​យ៉ូហាន​បាន​ឃើញ​ព្រះយេស៊ូ​យាង​មកឯ​គាត់​ នោះ​គាត់​និយាយ​ថា៖​ «មើល៍​ នោះ​ជា​កូន​ចៀម​របស់​ព្រះជាម្ចាស់​ដែល​ដក​យក​បាប​របស់​មនុស្ស​លោក​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 លុះ​ស្អែក​ឡើង លោក​យ៉ូហាន​ឃើញ​ព្រះ‌យេស៊ូវ​កំពុង​យាង​មក​រក​លោក ហើយ​ពោល​ថា៖ «ន៎ុះន៏ កូន​ចៀម​របស់​ព្រះ​ដែល​ដោះ​បាប​មនុស្ស​លោក!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 នៅ​ថ្ងៃ​បន្ទាប់ លោក​យ៉ូហាន​ឃើញ​ព្រះ‌យេស៊ូ​យាង​តម្រង់​មក​រក​លោក រួច​លោក​ក៏​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! លោក​នេះ​ហើយ​ជា​កូន​ចៀម​របស់​ព្រះ‌ជាម្ចាស់ ដែល​ដក​បាប​ចេញ​ពី​មនុស្ស​លោក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 លុះ​ស្អែក​ឡើង យ៉ូហាន​ឃើញ​ព្រះ‌យេស៊ូវ ដែល​ទ្រង់​កំពុង​តែ​យាង​មក​ឯ​គាត់ នោះ​ក៏​ពោល​ថា នុ៎ះ​ន៏ កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក

សូមមើលជំពូក ចម្លង




យ៉ូហាន 1:29
65 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ហារូន​ចូល​មក​រក​យើង​ដែល​ជាអុលឡោះ‌តាអាឡា គ្រឿង​អលង្ការ​នេះ​ស្ថិត​នៅ​លើ​ថ្ងាស​របស់​គាត់​ជា​និច្ច។ ធ្វើ​ដូច្នេះ ទោះ​បី​ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​ខុស នៅ​ពេល​ឲ្យ​ជំនូន​ក៏​ដោយ ក៏​យើង​យល់​ព្រម​ទទួល​ជំនូន​របស់​ពួក​គេ​ដែរ។


អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ឲ្យ​អ្នក​បម្រើ របស់​ទ្រង់​រង​ទុក្ខ​លំបាក​ដ៏​ខ្លោច‌ផ្សា។ ដោយ​គាត់​បាន​ប្រគល់​ជីវិត ធ្វើ​ជា​គូរបាន​លោះ​បាប​សម្រាប់​អ្នក​ដទៃ ទ្រង់​នឹង​ធ្វើ​ឲ្យ​គាត់​មាន​ពូជ‌ពង្ស ទ្រង់​នឹង​បន្ត​អាយុ​ជីវិត​របស់​គាត់ ហើយអុលឡោះ‌តាអាឡា​នឹង​សម្រេច​តាម​បំណង របស់​ទ្រង់​តាម​រយៈ​គាត់។


“ក្រោយ​ពី​បាន​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​មក ជីវិត​របស់​អ្នក​បម្រើ​នឹង​មាន​ពន្លឺ មនុស្ស​ជា​ច្រើន​នឹង​ទទួល​ស្គាល់ ចំណេះ​ដឹង​របស់​គាត់។ អ្នក​បម្រើ​របស់​យើង​សុចរិត គាត់​ក៏​ប្រោស​មហា‌ជន​ឲ្យ​បាន​សុចរិត ដោយ​ទទួល​យក​កំហុស​របស់​ពួក​គេ។


គាត់​ត្រូវ​គេ​ធ្វើ​ទារុណ‌កម្ម គាត់​បន្ទាប​ខ្លួន គាត់​ត្រូវ​គេ​នាំ​យក​ទៅ​ដូច​ជា​ចៀម ដែល​គេ​នាំ​ទៅ​សម្លាប់ គាត់​ពុំ​បាន​ហើប​មាត់ ទាល់​តែ​សោះ គឺ​ប្រៀប​ដូច​ជា​កូន​ចៀម​ដែល​ស្ងៀម​ស្ងាត់ នៅ មុខ​អ្នក​កាត់​រោម គាត់​មិន​បាន​ហើប​មាត់​ទាល់​តែ​សោះ។


ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​រកអុលឡោះ‌តាអាឡា​វិញ ដោយ​រៀបចំ​ពាក្យ​សំដី ហើយ​ជម្រាប​ទ្រង់​ថា: សូម​លើក‌លែង​ទោស​ទាំង​ប៉ុន្មាន​ឲ្យ​យើង​ខ្ញុំ សូម​មេត្តា​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​យើង​ខ្ញុំ ទុក​ជា​គូរបាន​ជំនួស​គោ​បា។


«ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា មិន​បរិភោគ​សាច់​ដែល​ធ្វើ​ជា​គូរបាន​រំដោះ​បាប នៅ​ក្នុង​កន្លែង​សក្ការៈ? ដ្បិត​សាច់​នេះ​ជា​អាហារ​ហាឡាល់​បំផុត​ដែលអុលឡោះ‌តាអាឡា​ប្រទាន​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដក​បាប​ចេញ​ពី​សហគ‌មន៍ និង​ធ្វើ​ពិធី​រំដោះ​បាប​ពួក​គេ​នៅ​ចំពោះអុលឡោះ‌តាអាឡា។


នៅ​ថ្ងៃ​នោះ​នឹង​មាន​ប្រភព​ទឹក​ផុស​ឡើង លាង​ជម្រះ​អំពើ​បាប និង​អំពើ​សៅហ្មង​របស់​ព្ញាតិ​វង្ស​ស្តេច​ទត និង​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ហារូន​ថា៖ «អ្នក និង​កូន​ចៅ​របស់​អ្នក ព្រម​ទាំង​ក្រុម​ញាតិ​របស់​អ្នក​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ដែល​កើត​មាន​ក្នុងទី​សក្ការៈ។ អ្នក និង​កូន​ចៅ​របស់​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ផ្សេងៗ​ដែល​ទាក់​ទង​នឹង​មុខ​ងារ​ជា​អ៊ីមុាំ។


ពួក​លេវី​ដែល​បម្រើ​ការងារ​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា នឹង​ទទួល​ខុស​ត្រូវ​លើ​កំហុស​ដែល​ខ្លួន​ប្រព្រឹត្ត។ នេះ​ជា​ហ៊ូកុំ​ដែល​ត្រូវ​ណែនាំ​ឲ្យ​ពួក​លេវី​គ្រប់​ជំនាន់​ដឹង​ថា ពួក​គេ​នឹង​មិន​ទទួល​ចំណែក​មត៌ក​អ្វី​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល​ឡើយ។


ម៉ូសា​យក​លង្ហិន​ធ្វើ​រូប​ពស់​មួយ ហើយ​ព្យួរ​លើ​បង្គោល។ ពេល​មាន​នរណា​ម្នាក់​ត្រូវ​ពស់​ចឹក ហើយ​សម្លឹង​មើល​ទៅ​ពស់​លង្ហិន​នោះ គេ​បាន​រួច​ជីវិត។


គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត


គោ​ស្ទាវ​មួយ​ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត


នាង​នឹង​សំរាល​បាន​កូន​មួយ ហើយ​អ្នក​ត្រូវ​ដាក់​ឈ្មោះ​ថា “អ៊ីសា” ដ្បិត​កូន​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ដ្រ​គាត់ ឲ្យ​រួច​ពី​បាប​របស់​គេ»។


បុត្រា​មនុស្ស​មក​ក្នុង​ពិភព​លោក​នេះ មិន​មែន ដើម្បី​ឲ្យ​គេ​បម្រើ​គាត់​ទេ គឺ​គាត់​មក​បម្រើ​គេ​វិញ ព្រម​ទាំង​លះបង់​ជីវិត ដើម្បី​លោះ​មនុស្ស​ទាំង​អស់​ផង»។


ថ្ងៃ​បន្ទាប់​មក​ទៀត យ៉ះយ៉ា​នៅ​ទី​នោះ​ដដែល ហើយ​មាន​សិស្ស​របស់​គាត់​ពីរ​នាក់​នៅ​ជា​មួយ​ផង។


គាត់​សម្លឹង​មើល​អ៊ីសា​ដើរ​កាត់​តាម​នោះ​ក៏​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! អ្នក​នេះ​ហើយ​ជា​កូន​ចៀម​របស់​អុលឡោះ»។


លុះ​ថ្ងៃ​បន្ទាប់​មក​ទៀត អ៊ីសា​ពេញ​ចិត្ត​ទៅ​ស្រុក​កាលី‌ឡេ។ អ៊ីសា​បាន​ជួប​លោក​ភីលីព ហើយ​និយាយ​ទៅ​គាត់​ថា៖ «សូម​អញ្ជើញ​មក​តាម​ខ្ញុំ»។


បី​ថ្ងៃ​ក្រោយ​មក មាន​គេ​រៀប​ពិធី​មង្គល​ការ​នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ។ ម្តាយ​អ៊ីសា​នៅ​ទី​នោះ


អុលឡោះ​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​ប្រទាន​បុត្រា​តែ​មួយ​របស់​ទ្រង់​មក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​បុត្រា​នោះ មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច គឺ​មិន​ឲ្យ​គេ​វិនាស​ឡើយ។


ពួក​គេ​និយាយ​ទៅ​កាន់​ស្ដ្រី​នោះ​ថា៖ «ឥឡូវ​នេះ យើង​ជឿ​មិន​មែន​ត្រឹម​តែ​ឮ​ពាក្យ​នាង​ប៉ុណ្ណោះ​ទេ គឺ​មក​ពី​យើង​បាន​ឮ​អ៊ីសា​មាន​ប្រសាសន៍​ផ្ទាល់​នឹង​ត្រចៀក​ថែម​ទៀត​ផង ហើយ​យើង​ដឹង​ថា​អ៊ីសា​ពិត​ជា​អ្នក​សង្រ្គោះ​របស់​មនុស្ស​លោក​មែន»។


ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​មាន​ជីវិត ចុះ​មក​ពី​សូរ៉កា។ អ្នក​ណា​បរិភោគ​អាហារ​នេះ នឹង​រស់​នៅ​អស់‌កល្ប​ជា‌និច្ច។ អាហារ​ដែល​ខ្ញុំ​នឹង​ឲ្យ​នោះ គឺ​ខ្លួន​ខ្ញុំផ្ទាល់​ដែល​ត្រូវ​លះបង់​សម្រាប់​ឲ្យ​មនុស្ស​លោក​មាន​ជីវិត»។


ផ្ទុយ​ទៅ​វិញ អុលឡោះ​ប្រោស​ឲ្យ​អស់​អ្នក​ជឿ​បាន​សុចរិត តាម​រយៈ​អ៊ីសា។


រីឯ​អាយិត​គីតាប​ដែល​គាត់​កំពុង​អាន​នោះ​គឺ៖ “គាត់​ត្រូវ​គេ​នាំ​យក​ទៅ​ដូច​ជា​ចៀម ដែល​គេ​នាំ​ទៅ​សម្លាប់ គាត់​ពុំ​បាន​ហើប​មាត់​ទាល់​តែ​សោះ គឺ​ប្រៀប​ដូច​ជា​កូន​ចៀម​ដែល​ស្ងៀម​ស្ងាត់ នៅ​មុខ​អ្នក​កាត់​រោម។


មុន​ដំបូង​បង្អស់ ខ្ញុំ​ជម្រាប​ជូន​បង​ប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល គឺ​ថា​អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់ ដើម្បី​រំដោះ​បាប​យើង ស្រប​តាម​គីតាប។


អាល់ម៉ា‌ហ្សៀស​គ្មាន​បាប​ទាល់​តែ​សោះ តែ​អុលឡោះ​បាន​ធ្វើ​ឲ្យ​គាត់​ទៅ​ជា​តួ​បាប​សម្រាប់​យើង ដើម្បី​ប្រោស​យើង​ឲ្យ​បាន​សុចរិត​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ដែរ។


អ៊ីសា‌ជាអម្ចាស់​បាន​លះបង់​ជីវិត​របស់​គាត់​ផ្ទាល់ ព្រោះ​តែ​បាប​របស់​យើង គាត់​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​លោកីយ៍​ដ៏​អាក្រក់​នេះ ស្រប​តាម​បំណង​របស់​អុលឡោះ ជា​បិតា​របស់​យើង។


ដោយ​អាល់ម៉ា‌ហ្សៀស​បាន​ទទួល​បណ្ដា‌សា​សម្រាប់​យើង ទ្រង់​លោះ​យើង​ឲ្យ​រួច​ផុត​ពី​បណ្ដា‌សា​ដែល​មក​ពី​ហ៊ូកុំ ដ្បិត​មាន​ចែង​ទុក​មក​ថា «អ្នក​ណា​ដែល​ត្រូវ​គេ​ព្យួរ​ជាប់​នឹង​ឈើ អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ហើយ!»។


គាត់​បាន​លះបង់​ជីវិត ដើម្បី​លោះ​មនុស្ស​ទាំង​អស់។ នេះ​ជា​សក្ខី‌ភាព​មួយ ដែល​អ៊ីសា​បាន​បង្ហាញ​នៅ​ពេល​កំណត់។


អ៊ីសា​បាន​លះបង់​ជីវិត​របស់​គាត់​ផ្ទាល់​សម្រាប់​យើង ដើម្បី​លោះ​យើង​ឲ្យ​រួច​ផុត​ពី​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង និង​ជម្រះ​ប្រជា‌រាស្ដ្រ​មួយ​ទុក​សម្រាប់​គាត់​ផ្ទាល់ជា​ប្រជា‌រាស្ដ្រ​ដែល​ខ្នះ‌ខ្នែង​ប្រព្រឹត្ដ​អំពើ​ល្អ។


បុត្រា​នេះ ជា​រស្មី​នៃ​សិរី‌រុង‌រឿង​របស់​អុលឡោះ និង​មាន​លក្ខណៈ​ដូច​ទ្រង់​បេះ​បិទ។ បុត្រា​ទ្រទ្រង់​អ្វីៗ​ទាំង​អស់​ដោយ‌សារ​បន្ទូល​ប្រកប​ដោយ​អំណាច។ លុះ​គាត់​ប្រោស​មនុស្ស​ឲ្យ​បាន​បរិសុទ្ធ ផុត​ពី​បាប​រួច​ហើយ គាត់​ក៏​នៅ​ខាង​ស្ដាំ​អុលឡោះ​ដ៏​ឧត្តុង្គ​ឧត្ដម​នៅ​សូរ៉កា។


ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ត្រូវ​តែ​មាន​លក្ខណៈ​ដូច​បង​ប្អូន​របស់​គាត់​គ្រប់​ជំពូក​ទាំង​អស់ ដើម្បី​ធ្វើ​ជា​មូស្ទី​ដែល​មាន​ចិត្ដ​មេត្ដា‌ករុណា មាន​ចិត្ដ​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​អុលឡោះ និង​ដើម្បី​រំដោះ​ប្រជា‌ជន​ឲ្យ​រួច​ផុត​ពី​បាប​ផង។


អាល់ម៉ា‌ហ្សៀស​ក៏​បាន​ប្រគល់​ជីវិត​របស់​គាត់​តែ​មួយ​ដង ធ្វើ​ជា​គូរបាន ដើម្បី​ដក​បាប​ចេញ​ពី​មនុស្ស​ទាំង​អស់​យ៉ាង​នោះ​ដែរ។ គាត់​នឹង​មក​ម្ដង​ទៀត តែ​លើក​នោះ​គ្មាន​ទាក់​ទាម​អ្វី​នឹង​បាប​ទេ គឺ​គាត់​មក​សង្គ្រោះ​អស់​អ្នក​ដែល​ទន្ទឹង​រង់‌ចាំ​គាត់។


គឺ​ដោយ‌សារ​ឈាម​ដ៏​ថ្លៃ​វិសេស​របស់​អាល់ម៉ា‌ហ្សៀស ដែល​ប្រៀប​បាន​នឹង​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ ឥត​ស្លាក​ស្នាម។


អាល់ម៉ា‌ហ្សៀស​បាន​ផ្ទុក​បាប​របស់​យើង ក្នុង​រូប‌កាយ​របស់​គាត់ ដែល​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​លែង​ជំពាក់​ជំពិន នឹង​បាប​ត​ទៅ​មុខ​ទៀត ហើយ​ឲ្យ​យើង​មាន​ជីវិត ដោយ​ប្រព្រឹត្ត​តែ​អំពើ​សុចរិ។ បង​ប្អូន​បាន​ជា​សះ‌ស្បើយ​ដោយ‌សារ ស្នាម​របួស​របស់​គាត់


សូម្បី​តែ​អាល់ម៉ា‌ហ្សៀស ក៏​គាត់​បាន​ស្លាប់​ម្ដង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ម្ចាស់​ដ៏​សុចរិត​បាន​ស្លាប់ ជា​ប្រយោជន៍​ដល់​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​បង​ប្អូន​ទៅ​ជូន​អុលឡោះ។ កាល​អ៊ីសា​មាន​ឋានៈ​ជា​មនុស្ស គាត់​ត្រូវ​ស្លាប់ តែ​អុលឡោះ​បាន​ប្រោស​គាត់​ឲ្យ​រស់ ដោយ‌សារ​រស‌អុលឡោះ​វិញ។


គាត់​បាន​លះបង់​ជីវិត​ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​មិន​ត្រឹម​តែ​លោះ​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​លោះ​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។


អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា អ៊ីសា​មក​ដើម្បី​ដក​បាប​ចេញ​ពី​មនុស្ស​លោក ដ្បិត​គ្មាន​បាប​នៅ​ក្នុង​គាត់​ទាល់​តែ​សោះ។


សេចក្ដី​ស្រឡាញ់​របស់​អុលឡោះ​មាន​ដូច​ត​ទៅ​នេះ មិន​មែន​យើង​ទេ​ដែល​បាន​ស្រឡាញ់​ទ្រង់ គឺ​ទ្រង់​ទេ​តើ​ដែល​បាន​ស្រឡាញ់​យើង និង​បាន​ចាត់​បុត្រា​របស់​ទ្រង់​ឲ្យ​មក​លះបង់​ជីវិត លោះ​យើង​ឲ្យ​រួច​ពី​បាប​ផង។


និង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ប្រណី‌សន្ដោស ព្រម​ទាំង​ប្រទាន​សេចក្ដី​សុខ‌សាន្ដ​ដល់​បង​ប្អូន​ដែរ! អ៊ីសា​ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់ គាត់​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ហើយ​គាត់​ជា​អធិបតី​លើ​ស្ដេច​ទាំង​អស់​នៅ​ផែនដី។ អ៊ីសា​ស្រឡាញ់​យើង និង​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប ដោយ‌សារ​ឈាម​របស់​គាត់​ផ្ទាល់។


បង​ប្អូន​យើង​បាន​ឈ្នះ​វា ដោយ‌សារ​ឈាម​របស់​កូន​ចៀម និង​ដោយ​សក្ខី‌ភាព​របស់​ពួក​គេ ហើយ​បង​ប្អូន​ទាំង​នោះ​បាន​ស៊ូ​ប្ដូរ​ជីវិត ឥត​ស្ដាយ​សោះ​ឡើយ។


ហើយ​មនុស្ស‌ម្នា​នៅ​លើ​ផែនដី​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​វា។ អ្នក​ទាំង​នោះ​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម ដែល​គេ​បាន​សម្លាប់ ជា​បញ្ជី​ដែល​មាន​តាំង​ពី​ដើម​កំណើត​ពិភព​លោក​នោះ​ឡើយ។


ខ្ញុំ​មើល​ទៅ​ឃើញ​កូន​ចៀម​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់​នៅ​ជា​មួយ​គាត់ អ្នក​ទាំង​នេះ​មាន​ឈ្មោះ​កូន​ចៀម និង​នាម​អុលឡោះ‌ជាបិតា​របស់​គាត់​ចារ​នៅ​លើ​ថ្ងាស។


អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទណ្ឌ‌កម្ម​ពី​អុលឡោះ ទ្រង់​នឹង​វិនិច្ឆ័យ​ទោស​គេ​ឥត​ត្រា​ប្រណី​ឡើយ ហើយ​គេ​នឹង​ត្រូវ​រង‌ទុក្ខ​ទោស​នៅ​ក្នុង​ភ្លើង និង​ក្នុង​ស្ពាន់ធ័រ នៅ​ចំពោះ​មុខ​ពួក​ម៉ាឡា‌អ៊ីកាត់​ដ៏​វិសុទ្ធ និង​នៅ​ចំពោះ​មុខ​របស់​កូន​ចៀម។


អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មនុស្ស​ដែល​ពុំ​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង​នឹង​ស្ដ្រីៗឡើយ គឺ​គេ​នៅ​ព្រហ្មចារី​ទាំង​អស់​គ្នា។ កូន​ចៀម​ទៅ​ទី​ណា គេ​ក៏​នាំ​គ្នា​ទៅ​ទី​នោះ​តាម​គាត់​ដែរ។ គាត់​បាន​លោះ​គេ​ចេញ​ពី​ចំណោម​មនុស្ស​លោក​មក ទុក​ជា​ផល​ដំបូង​ជូន​អុលឡោះ និង​ជូន​កូន​ចៀម


ហើយ​នាំ​គ្នា​ច្រៀង​ចំរៀង​របស់​ណាពី​ម៉ូសា​ជា​អ្នក​បម្រើ​របស់​អុលឡោះ និង​ចំរៀង​របស់​កូន​ចៀម​ថា៖ «ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់​អើយ ស្នា​ដៃ​របស់​ទ្រង់​ប្រសើរ​ឧត្ដម​គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែង​ពន់​ពេក​ណាស់! ឱ​ស្តេច​នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ មាគ៌ា​របស់​ទ្រង់​សុទ្ធ​តែ​សុចរិត និង​ត្រឹម​ត្រូវ​ទាំង​អស់!


ស្ដេច​ទាំង​ដប់​នឹង​នាំ​គ្នា​ធ្វើ​សឹក​ជា​មួយ​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​ស្ដេច​ទាំង​ដប់ ដ្បិត​គាត់​ជា​អម្ចាស់​លើ​អម្ចាស់​នានា និង​ជា​ស្តេច លើ​ស្តេច​នានា។ រីឯ​អស់​អ្នក​ដែល​នៅ​ជា​មួយ​កូន​ចៀម គឺ​អ្នក​ដែល​អុលឡោះ​បាន​ត្រាស់​ហៅ និង​បាន​ជ្រើស​រើស ហើយ​ដែល​មាន​ជំនឿ​ដ៏​ស្មោះ ក៏​នឹង​មាន​ជ័យ‌ជំនះ រួម​ជា​មួយ​កូន​ចៀម​ដែរ»។


យើង​នាំ​គ្នា​អរ​សប្បាយ​ឡើង ត្រូវ​មាន​អំណរ​រីក‌រាយ​ឲ្យ​ខ្លាំង ហើយ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង‌រឿង​ទ្រង់ ដ្បិត​ដល់​ពេល​រៀប​វិវាហ‌មង្គល‌ការ​កូន​ចៀម​ហើយ ភរិយាថ្មោង​ថ្មី​របស់​កូន​ចៀម​ក៏​បាន​រៀប‌ចំ​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ។


ម៉ាឡា‌អ៊ីកាត់​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​កត់‌ត្រា​ទុក អ្នក​ណា​ដែល​អុលឡោះ​បាន​ត្រាស់​ហៅ​ឲ្យ​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​មង្គល‌ការ​កូន​ចៀម អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!»។ បន្ទាប់​មក ម៉ាឡា‌អ៊ីកាត់​ប្រាប់​ខ្ញុំ​ថា៖ «សេចក្ដី​ទាំង​នេះ​ពិត​ជា​បន្ទូល​របស់​អុលឡោះ​មែន»។


កំពែង​របស់​ក្រុង​មាន​គ្រឹះ​ដប់‌ពីរ ហើយ​នៅ​លើ​គ្រឹះ​ទាំង​នោះ​មាន​ចារឹក​ឈ្មោះ​សាវ័ក​ទាំង​ដប់‌ពីរ​របស់​កូន​ចៀម។


គ្មាន​អ្វី​មួយ​មិន​បរិសុទ្ធ​អាច​ចូល​មក​ក្នុង​ក្រុង​នោះ​បាន​ឡើយ ហើយ​អ្នក​ប្រព្រឹត្ដ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម ឬ​អ្នក​កុហក​ក៏​ពុំ​អាច​ចូល​បាន​ដែរ គឺ​មាន​តែ​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក ក្នុង​ក្រាំង​នៃ​បញ្ជី​ជីវិត​របស់​កូន​ចៀម​ប៉ុណ្ណោះ​ទើប​អាច​ចូល​បាន។


បន្ទាប់​មក ម៉ាឡា‌អ៊ីកាត់​ម្នាក់​ក្នុង​ចំណោម​ម៉ាឡា‌អ៊ីកាត់​ទាំង​ប្រាំ​ពីរ ដែល​កាន់​ពែង​ទាំង​ប្រាំ​ពីរ​ពេញ​ទៅ​ដោយ​គ្រោះ​កាច​ទាំង​ប្រាំ​ពីរ ចុង​ក្រោយ​បង្អស់​បាន​ចូល​មក ហើយ​ពោល​មក​កាន់​ខ្ញុំ​ថា៖ «សូម​អញ្ជើញ​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​កូន​ក្រមុំ ជា​ភរិយា​របស់​កូន​ចៀម»។


បន្ទាប់​មក ខ្ញុំ​ឃើញ​កូន​ចៀម​មួយ​ឈរ​នៅ​ចំ​កណ្ដាល​បល្ល័ង្ក នៅ​កណ្ដាល​សត្វ​មាន​ជីវិត​ទាំង​បួន និង​នៅ​កណ្ដាល​ពួក​អះលី‌ជំអះ។ កូន​ចៀមនោះ​មើល​ទៅ ដូច​ជា​គេ​បាន​សម្លាប់​ធ្វើ​គូរបាន​រួច​ហើយ មាន​ស្នែង​ប្រាំ​ពីរ និង​ភ្នែក​ប្រាំ​ពីរ ជា​រស​ទាំង​ប្រាំ​ពីរ​របស់​អុលឡោះ ដែល​ទ្រង់​ចាត់​ឲ្យ​ទៅ​ពាស‌ពេញ​លើ​ផែនដី។


កាល​កូន​ចៀម​បាន​ទទួល​ក្រាំង​រួច​ហើយ សត្វ​មាន​ជីវិត​ទាំង​បួន និង​ពួក​អះលី‌ជំអះ​ទាំង​ម្ភៃ​បួន​នាក់​នាំ​គ្នា​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ម្នាក់ៗ​កាន់​ពិណ​មួយ និង​កាន់​ពែង​មាស ពេញ​ទៅ​ដោយ​គ្រឿង​ក្រអូប ដែល​ជា​ពាក្យ​ទូរអា​របស់​ប្រជា‌ជន​ដ៏‌បរិសុទ្ធ។


ខ្ញុំ​មើល​ទៅ​ឃើញ​កូន​ចៀម​បក​ត្រា​ទី​មួយ ក្នុង​ចំណោម​ត្រា​ទាំង​ប្រាំ​ពីរ​នោះ ហើយ​ខ្ញុំ​ឮ​សត្វ​មាន​ជីវិត​មួយ​ក្បាល ក្នុង​បណ្ដា​សត្វ​មាន​ជីវិត​ទាំង​បួន បន្លឺ​សំឡេង​ឡើង​ដូច​ផ្គរ‌លាន់​ថាៈ «សូម​អញ្ជើញ​មក!»។


ទាំង​ពោល​ទៅ​កាន់​ភ្នំ និង​ថ្ម​ថាៈ ចូរ​រលំ​សង្កត់​លើ​យើង​ខ្ញុំ​មក ចូរ​ជួយ​លាក់​យើង​ខ្ញុំ ឲ្យ​ផុត​ពី​មុខ​របស់​ទ្រង់ ដែល​នៅ​លើ​បល្ល័ង្ក និង​ឲ្យ​ផុត​ពី​កំហឹង​របស់​កូន​ចៀម


ខ្ញុំ​ក៏​ជម្រាប​គាត់​ថា៖ «លោក​អើយ លោក​ទេ​តើ​ដែល​ជ្រាប»។ គាត់​ក៏​ប្រាប់​ខ្ញុំ​ថា៖ «ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​ដែល​បាន​ឆ្លង​កាត់​ទុក្ខ​វេទនា​ដ៏​ខ្លាំង​នោះ។ គេ​បាន​បោក​អាវ​របស់​ខ្លួន​ឲ្យ​បាន​ស​ស្អាត ក្នុង​ឈាម​របស់​កូន​ចៀម។


ដ្បិត​កូន​ចៀម​ដែល​នៅ​កណ្ដាល​បល្ល័ង្ក គាត់​នឹង​ឃ្វាល​ពួក​គេ គាត់​នឹង​នាំ​គេ​ទៅ​រក​ប្រភព​ទឹក​ដែល​ផ្ដល់​ជីវិត ហើយ​អុលឡោះ​នឹង​ជូត​ទឹក​ភ្នែក​ចេញ​អស់​ពី​ភ្នែក​របស់​គេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម