ទ្រង់មុខជាប្រហារខ្ញុំ ខ្ញុំលែងមានសង្ឃឹមអ្វីទៀតហើយ ប៉ុន្តែ ខ្ញុំនឹងការពារខ្លួននៅចំពោះ ទ្រង់។
ទំនុកតម្កើង 73:26 - អាល់គីតាប រូបកាយ និងចិត្តគំនិត របស់ខ្ញុំទន់ខ្សោយទៅៗ ក៏ប៉ុន្តែ ទ្រង់នៅតែជាបង្អែក និងជាម្ចាស់ជីវិតខ្ញុំ រហូតតទៅ។ ព្រះគម្ពីរខ្មែរសាកល សាច់ទូលបង្គំ និងចិត្តទូលបង្គំបានអស់ទៅ ប៉ុន្តែព្រះជាកម្លាំងចិត្តនៃទូលបង្គំ និងជាចំណែកនៃទូលបង្គំជារៀងរហូត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាច់ឈាម និងចិត្តទូលបង្គំ អាចនឹងសាបសូន្យទៅ ប៉ុន្តែ ព្រះជាកម្លាំង នៃចិត្ត និងជាចំណែករបស់ទូលបង្គំរហូតតទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រូបកាយ និងចិត្តគំនិត របស់ទូលបង្គំទន់ខ្សោយទៅៗ ក៏ប៉ុន្តែ ព្រះអង្គនៅតែជាបង្អែក និងជាម្ចាស់ជីវិតទូលបង្គំ រហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសាច់ នឹងចិត្តទូលបង្គំ នោះនឹងសាបសូន្យទៅបាន ប៉ុន្តែព្រះទ្រង់ជាទីពឹងនៃចិត្ត ហើយជាចំណែកមរដក នៃទូលបង្គំជាដរាបដែរ។ |
ទ្រង់មុខជាប្រហារខ្ញុំ ខ្ញុំលែងមានសង្ឃឹមអ្វីទៀតហើយ ប៉ុន្តែ ខ្ញុំនឹងការពារខ្លួននៅចំពោះ ទ្រង់។
ឱអុលឡោះតាអាឡាអើយ ខ្ញុំសូមជម្រាបទ្រង់ថា ការប្រតិបត្តិតាមបន្ទូលទ្រង់ ជាចំណែកមត៌ករបស់ខ្ញុំ។
នៅថ្ងៃដែលខ្ញុំស្រែកអង្វរទ្រង់ ទ្រង់បានឆ្លើយតបមកខ្ញុំវិញ ទ្រង់ប្រទានឲ្យខ្ញុំ មានកម្លាំងចិត្តក្លៀវក្លា។
ឱអុលឡោះតាអាឡាអើយ ខ្ញុំស្រែកអង្វរទ្រង់: ទ្រង់ជាជំរករបស់ខ្ញុំ នៅក្នុងពិភពលោកនេះ ខ្ញុំគ្មាន អ្វីផ្សេងទៀតក្រៅពីទ្រង់ឡើយ។
អុលឡោះតាអាឡាជាថ្មដាការពារខ្ញុំ ជាបន្ទាយដ៏រឹងមាំរបស់ខ្ញុំ ជាម្ចាស់ដែលជួយរំដោះខ្ញុំ ទ្រង់ជាម្ចាស់នៃខ្ញុំ ជាថ្មដាសម្រាប់ខ្ញុំពឹងជ្រក ទ្រង់ជាខែល ជាកម្លាំងដែលសង្គ្រោះខ្ញុំ និងជាជំរកដ៏មាំមួនរបស់ខ្ញុំ។
ចូរសង្ឃឹមទុកចិត្តលើអុលឡោះតាអាឡា! ចូរមានកម្លាំង និងមានចិត្តរឹងប៉ឹងឡើង! ចូរសង្ឃឹមទុកចិត្តលើអុលឡោះតាអាឡាចុះ!។
មានទុក្ខលំបាកច្រើនឥតគណនារួបរឹតខ្ញុំ កំហុសរបស់ខ្ញុំផ្ទាល់បានតាមយាយីខ្ញុំ ធ្វើឲ្យខ្ញុំស្រវាំងភ្នែកមើលអ្វីលែងឃើញ កំហុសខ្ញុំមានចំនួនច្រើនជាង សរសៃសក់របស់ខ្ញុំទៅទៀត ខ្ញុំលែងមានកម្លាំង ប្រឈមមុខទៀតហើយ។
ឱអុលឡោះអើយ! ទ្រង់ពិតជាម្ចាស់នៃខ្ញុំមែន ខ្ញុំស្វែងរកទ្រង់ ខ្ញុំចង់នៅក្បែរទ្រង់ណាស់ ខ្ញុំចង់នៅជាប់ជាមួយទ្រង់ ដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក ។
ខ្ញុំអន្ទះអន្ទែងប្រាថ្នាចង់ចូល ទៅក្នុងម៉ាស្ជិទរបស់អុលឡោះតាអាឡាពន់ពេកក្រៃ ខ្ញុំបន្លឺសំឡេងតម្កើងទ្រង់ដ៏នៅអស់កល្ប អស់ពីកម្លាំងកាយ និងកម្លាំងចិត្ត។
ខ្ញុំពោលថា ខ្ញុំគ្មានកេរមត៌កអ្វី ក្រៅពីអុលឡោះតាអាឡាទេ ហេតុនេះហើយបានជាខ្ញុំសង្ឃឹមលើទ្រង់។
ចំពោះខ្ញុំ បើរស់ ខ្ញុំរស់រួមជាមួយអាល់ម៉ាហ្សៀស ហើយបើស្លាប់ ខ្ញុំក៏បានចំណេញដែរ។
ខ្ញុំដឹងថា ខ្ញុំនឹងត្រូវលាចាកលោកនេះក្នុងពេលឆាប់ៗខាងមុខ ដូចអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើងបានសំដែងឲ្យខ្ញុំដឹងស្រាប់។
អ្នកដែលមានជ័យជំនះមុខជាបានទទួលមត៌កបែបនេះឯង។ យើងនឹងធ្វើជាម្ចាស់របស់គេ ហើយគេធ្វើជាបុត្ររបស់យើង។