Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 73:27 - អាល់គីតាប

27 អស់​អ្នក​ដែល​ងាក​ចេញ​ឆ្ងាយ ពី​ទ្រង់​នឹង​ត្រូវ​អន្តរាយ ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​អស់​អ្នក ដែល​ក្បត់​ទ្រង់​ត្រូវ​វិនាស​សូន្យ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 មើល៍! អ្នកដែល​នៅឆ្ងាយ​ពី​ព្រះអង្គ​នឹង​វិនាស​; ព្រះអង្គ​បាន​បំផ្លាញជីវិត​អស់អ្នក​ដែល​ប្រព្រឹត្តអំពើផិតក្បត់​នឹង​ព្រះអង្គ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ៙ ដ្បិត​មើល៍ អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​ព្រះ‌អង្គ នឹង​ត្រូវ​វិនាស ព្រះ‌អង្គ​បំផ្លាញ​អស់​អ្នក​ដែល​ផិត​ក្បត់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 អស់​អ្នក​ដែល​ងាក​ចេញ​ឆ្ងាយ ពី​ព្រះអង្គ​នឹង​ត្រូវ​អន្តរាយ ហើយ​ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​អស់​អ្នក ដែល​ក្បត់​ព្រះអង្គ​ត្រូវ​វិនាស​សូន្យ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ៙ ដ្បិត​មើល អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​ទ្រង់ គេ​នឹង​ត្រូវ​វិនាស ទ្រង់​បំផ្លាញ​អស់​អ្នក​ដែល​ផិត​ចេញ​ពី​ទ្រង់

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 73:27
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​សូល​ស្លាប់ ព្រោះ​តែ​ស្តេច​បាន​ប្រព្រឹត្ត​ខុស​ដោយ​ក្បត់​នឹងអុលឡោះ‌តាអាឡា គឺ​ស្តេច​ពុំ​កាន់​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា​ឡើយ ផ្ទុយ​ទៅ​វិញ ស្តេច​បាន​ទៅ​រក​គ្រូ​អន្ទង​ខ្មោច​ទស្សន៍​ទាយ​ឲ្យ។


គេ​បាន​ផ្ញើ​លិខិត​នេះ​ទៅ​ជន‌ជាតិ​យូដា​ទាំង​អស់ ដែល​រស់​នៅ​តាម​អាណា‌ខេត្ត​ទាំង​មួយ​រយ​ម្ភៃ​ប្រាំ‌ពីរ​របស់​ស្តេច​អហា‌ស៊ូរុស ព្រម​ទាំង​ពាក្យ​ជូន​ពរ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ក្សេម‌ក្សាន្ត​ផង។


អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត​បាន​ធ្វើ​ឲ្យ​ខ្លួន​គេ ទៅ​ជា​សៅ‌ហ្មង ពួក​គេ​បាន​ក្បត់​អុលឡោះ​ ដោយ‌សារ​អំពើ​របស់​ខ្លួន។


មនុស្ស​អាក្រក់​ពុំ​អាច​ទទួល​ការ​សង្គ្រោះ​ឡើយ ដ្បិត​ពួក​គេ​មិន​ស្វែង​រក​ហ៊ូកុំ​របស់​ទ្រង់​ទេ។


កុំ​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ប្រជា‌ជន​នៅ​ស្រុក​នោះ ក្រែង​លោ​ពេល​ណា​គេ​ធ្វើ​បុណ្យ​ដល់​ព្រះ​របស់​គេ គេ​នឹង​អញ្ជើញ​អ្នក​ឲ្យ​ចូល​រួម​បរិភោគ ជា​ហេតុ​នាំ​ឲ្យ​អ្នក​ក្បត់​ចិត្ត​យើង។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ប្រជា‌រាស្ត្រ​នេះ​ចូល​មក​ជិត​យើង ហើយ​លើក​តម្កើង​យើង​ត្រឹម​តែ​ពាក្យ​សំដី និង​បបូរ​មាត់​ប៉ុណ្ណោះ តែ​ចិត្ត​របស់​គេ​នៅ​ឆ្ងាយ​ពី​យើង​ណាស់ រីឯ​ការ​ដែល​ពួក​គេ​គោរព​កោត​ខ្លាច​យើង គ្រាន់​តែ​ជា​ទំនៀម‌ទម្លាប់ ដែល​គេ​រៀន​ពី​មនុស្ស​ប៉ុណ្ណោះ។


ទ្រង់​បាន​ដាំ​ពួក​គេ ហើយ​ពួក​គេ​ក៏​ចាក់​ឫស ចំរើន​ឡើង និង​មាន​ផ្លែ​ផ្កា។ ពួក​គេ​ពោល​ពី​នាម​ទ្រង់​មិន​ដាច់​ពី​មាត់ តែ​ចិត្ត​របស់​ពួក​គេ​នៅ​ឆ្ងាយ​ពី​ទ្រង់។


ឱអុលឡោះ‌តាអាឡា​អើយ ទ្រង់​ជា​ទី​សង្ឃឹម​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល! អស់​អ្នក​ដែល​បោះ​បង់​ចោល​ទ្រង់ នឹង​ត្រូវ​អាម៉ាស់ អស់​អ្នក​ដែល​ងាក​ចេញ​ពី​ទ្រង់ នឹង​ត្រូវ​វិនាស​ទៅ​ជា​ធូលី​ដី ដ្បិត​ពួក​គេ​បាន​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ដែល​ជា​ប្រភព​ទឹក​ផ្ដល់​ជីវិត។


អាវ​របស់​អ្នក​រាល់​គ្នា​ត្រូវ​មាន​រំយោល ដូច្នេះ ពេល​ណា​អ្នក​រាល់​គ្នា​មើល​រំយោល​នោះ អ្នក​រាល់​គ្នា​នឹក​ឃើញ​ក្រិត្យ‌វិន័យ​ទាំង​ប៉ុន្មាន​របស់អុលឡោះ‌តាអាឡា​ដែល​ត្រូវ​ប្រតិ‌បត្តិ​តាម ហើយ​អ្នក​រាល់​គ្នា​នឹង​មិន​ធ្វើ​តាម​ចិត្ត​ប៉ង​ប្រាថ្នា និង​តណ្ហា​របស់​ខ្លួន​ដែល​បណ្តាល​ឲ្យ​ក្បត់​អុលឡោះទៅ​គោរព​ព្រះ​ក្លែង​ក្លាយ​ឡើយ។


កាល​ពី​ដើម បង​ប្អូន​នៅ​ឆ្ងាយ​មែន ក៏​ប៉ុន្ដែ ឥឡូវ​នេះ ដោយ​បង​ប្អូន​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា បង​ប្អូន​បាន​មក​នៅ​ជិត​ដោយ‌សារ​ឈាម​របស់​អាល់ម៉ា‌ហ្សៀស។


អ៊ីសា​បាន​មក «ទាំង​នាំ​ដំណឹង‌ល្អ​អំពី​សន្ដិភាព​មក​ឲ្យ​បង​ប្អូន​ដែល​នៅ​ឆ្ងាយ និង​នាំ​សន្ដិភាព​មក​ឲ្យ​អស់​អ្នក​ដែល​នៅ​ជិត​ដែរ»។


មនុស្ស​ក្បត់​ចិត្ដ​អើយ! បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា ការ​ស្រឡាញ់​លោកីយ៍​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​សត្រូវ​នឹង​អុលឡោះ​? អ្នក​ណា​ចង់​ធ្វើ​ជា​មិត្ដ​សម្លាញ់​នឹង​លោកីយ៍ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​អុលឡោះ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម