ទ្រង់បានសង់ដំណាក់ខ្ពស់ លើសផ្ទៃមេឃទៅទៀត ទ្រង់យកពពកធ្វើជារទេះ ទ្រង់ប្រើវាយោធ្វើជាជំនិះ។
ទំនុកតម្កើង 68:4 - អាល់គីតាប ចូរច្រៀងតម្កើងអុលឡោះ ចូរច្រៀង គីតាបសាបូរនាមទ្រង់! ចូរត្រួសត្រាយផ្លូវជូនទ្រង់ ដែលជិះសេះកាត់អាកាសវេហាស៍! ទ្រង់មាននាមថា អុលឡោះតាអាឡា។ ចូរនាំគ្នាអរសប្បាយឥតឧបមា នៅចំពោះទ្រង់! ព្រះគម្ពីរខ្មែរសាកល ចូរច្រៀងទៅកាន់ព្រះ ចូរច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ ចូរលើកតម្កើងព្រះអង្គដែលជិះលើពពក; ព្រះនាមរបស់ព្រះអង្គគឺយេហូវ៉ា; ចូរលោតកញ្ឆេងនៅចំពោះព្រះអង្គចុះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរច្រៀងថ្វាយព្រះ ចូរច្រៀងសរសើរព្រះនាមព្រះអង្គ ចូរស្រែកច្រៀងថ្វាយព្រះអង្គ ដែលជិះរាជរថកាត់ទីរហោស្ថាន ព្រះអង្គមានព្រះនាមថា ព្រះយេហូវ៉ា ចូរសប្បាយរីករាយនៅចំពោះព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរច្រៀងតម្កើងព្រះជាម្ចាស់ ចូរស្មូត្រទំនុកតម្កើង ព្រះនាមព្រះអង្គ! ចូរត្រួសត្រាយផ្លូវថ្វាយព្រះអង្គ ដែលជិះសេះកាត់អាកាសវេហាស៍! ព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់។ ចូរនាំគ្នាអរសប្បាយឥតឧបមា នៅចំពោះព្រះភ័ក្ត្រព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរច្រៀងថ្វាយព្រះ ចូរច្រៀងសរសើរដល់ព្រះនាមទ្រង់ ចូរលើកថ្នល់ឡើងថ្វាយព្រះ ដែលទ្រង់ជិះយាងកាត់ ទីរហោស្ថានមក ទ្រង់ព្រះនាមជាព្រះយេហូវ៉ា ចូរលោតកញ្ឆេងនៅចំពោះទ្រង់ចុះ |
ទ្រង់បានសង់ដំណាក់ខ្ពស់ លើសផ្ទៃមេឃទៅទៀត ទ្រង់យកពពកធ្វើជារទេះ ទ្រង់ប្រើវាយោធ្វើជាជំនិះ។
ទ្រង់បង្ហាញខ្ញុំឲ្យស្គាល់ផ្លូវ ឆ្ពោះទៅកាន់ជីវិត។ ដោយទ្រង់នៅជាមួយ ខ្ញុំមានអំណរដ៏បរិបូណ៌ ហើយនៅខាងស្តាំទ្រង់ ខ្ញុំក៏រីករាយអស់កល្បជានិច្ចដែរ។
អុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ប្រទានពរឲ្យមនុស្សសុចរិត ចិត្តមេត្តាករុណារបស់ទ្រង់ ប្រៀបបាននឹងខែលការពារគេ។
ចូរច្រៀង គីតាបសាបូរ ជូនសិរីរុងរឿងនាមទ្រង់ ចូរនាំគ្នាសរសើរ លើកតម្កើងសិរីរុងរឿងរបស់ទ្រង់!
មនុស្សម្នានៅផែនដីទាំងមូល ក្រាបថ្វាយបង្គំទ្រង់ ហើយនាំគ្នាច្រៀង គីតាបសាបូរទ្រង់ គេច្រៀង គីតាបសាបូរជូននាមទ្រង់។ - សម្រាក
មហាជននាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជយឃោស ដ្បិតទ្រង់គ្រប់គ្រងប្រជារាស្ត្រនានា ដោយយុត្តិធម៌ ហើយទ្រង់ដឹកនាំមហាជនទាំងឡាយ នៅលើផែនដី។ - សម្រាក
ទ្រង់នៅលើរទេះឡើងខ្ពស់ជាងផ្ទៃមេឃ ដ៏ស្ថិតស្ថេរអស់កល្បជានិច្ចទៅទៀត ទ្រង់បន្លឺសំឡេងយ៉ាងរន្ទឺខ្ទរខ្ទារ។
សូមឲ្យគេទទួលស្គាល់ថា មានតែទ្រង់ប៉ុណ្ណោះដែលជាអុលឡោះតាអាឡា ទ្រង់ជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត នៅលើផែនដីទាំងមូល!។
អុលឡោះមានបន្ទូលមកម៉ូសាថា៖ «យើងជាអុលឡោះតាអាឡាដែលនៅអស់កល្ប។ អ្នកត្រូវប្រាប់ជនជាតិអ៊ីស្រអែលថា “អុលឡោះតាអាឡា ដែលនៅអស់កល្ប ចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា”»។
យើងបានបង្ហាញឲ្យអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបស្គាល់យើង ក្នុងឋានៈជាម្ចាស់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត។ ប៉ុន្តែ យើងមិនបានប្រាប់ឲ្យពួកគេដឹងថា យើងមានឈ្មោះ អុលឡោះតាអាឡាទេ។
បន្ទាប់មក យើងនឹងនាំអ្នករាល់គ្នាចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងឱឡារិក ជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ហើយយើងឲ្យស្រុកនោះ ដល់អ្នករាល់គ្នាជាមត៌ក យើងជាអុលឡោះតាអាឡា!»។
សេចក្ដីសង្ឃឹមរបស់មនុស្សសុចរិតនាំមកនូវអំណរ រីឯសេចក្ដីសង្ឃឹមរបស់មនុស្សពាល គ្មានបានប្រយោជន៍អ្វីសោះ។
សេចក្ដីប្រកាសស្ដីអំពីស្រុកអេស៊ីប: អុលឡោះតាអាឡាមកស្រុកអេស៊ីប ដោយនៅលើពពកមួយដុំដែលរសាត់យ៉ាងលឿន។ ព្រះក្លែងក្លាយរបស់ស្រុកអេស៊ីបនាំគ្នាញាប់ញ័រ ចំពោះទ្រង់ ជនជាតិអេស៊ីបក៏បាត់បង់ទឹកចិត្តអស់ដែរ។ ទ្រង់មានបន្ទូលថា:
មានសំឡេងមួយស្រែកថា៖ «នៅវាលរហោស្ថាន ចូរបើកផ្លូវជូនអុលឡោះតាអាឡា ចូរកាប់ឆ្ការព្រៃរបោះធ្វើផ្លូវជូនម្ចាស់នៃយើង
ចូរនាំគ្នាចាកចេញ ចូរនាំគ្នាចេញតាមទ្វារ! ចូររៀបចំផ្លូវសម្រាប់ប្រជារាស្ត្ររបស់យើង! ចូរត្រួសត្រាយ ចូរត្រួសត្រាយផ្លូវ ចូរយកដុំថ្មចេញ ហើយលើកទង់សញ្ញាមួយឲ្យ ប្រជាជនទាំងឡាយឃើញ!
អ៊ីស្រអែលអើយ គ្មានព្រះណាអាចផ្ទឹមស្មើ នឹងអុលឡោះជាម្ចាស់របស់អ្នកបានឡើយ ទ្រង់ឆ្លងកាត់ផ្ទៃមេឃ មកសង្គ្រោះអ្នក ដោយនៅយ៉ាងរុងរឿងលើពពក។