Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 6:3 - អាល់គីតាប

3 យើង​បាន​បង្ហាញ​ឲ្យ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប​ស្គាល់​យើង ក្នុង​ឋានៈ​ជា​ម្ចាស់​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត។ ប៉ុន្តែ យើង​មិន​បាន​ប្រាប់​ឲ្យ​ពួក​គេ​ដឹង​ថា យើង​មាន​ឈ្មោះ អុលឡោះ‌តាអាឡា​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 យើង​បាន​លេច​មក​ឲ្យ​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប​ស្គាល់​យើង ថា​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ប៉ុន្តែ យើង​មិន​បាន​ឲ្យ​គេ​ស្គាល់​នាម​យើង​ជា "យេហូវ៉ា" ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 យើង​បាន​បង្ហាញ​ឲ្យ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប ស្គាល់​យើង​ក្នុង​ឋានៈ​ជា​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត។ ប៉ុន្តែ យើង​មិន​បាន​ប្រាប់​ឲ្យ​ពួក​គេ​ដឹង​ថា យើង​មាន​ឈ្មោះ​ព្រះ‌អម្ចាស់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 អញ​បាន​លេច​មក​ឯ​អ័ប្រា‌ហាំ អ៊ីសាក ហើយ​នឹង​យ៉ាកុប​សំដែង​ចេញ​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ប៉ុន្តែ គេ​មិន​បាន​ស្គាល់​អញ​ដោយ​នាម​ជា «យេហូវ៉ា» របស់​អញ​នោះ​ទេ

សូមមើលជំពូក ចម្លង




និក្ខមនំ 6:3
23 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីប្រាំ​រើ​ជំរំ​មក​បោះ​នៅ​តំបន់​ដើម​ជ្រៃ​របស់​តា​ម៉ាមរ៉េ ជិត​ក្រុង​ហេប្រុន។ នៅ​ទី​នោះ​គាត់​បាន​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា។


នៅ​ពេល​ដែល​អ៊ីប្រាំ​មាន​អាយុ​កៅ‌សិប​ប្រាំ​បួន​ឆ្នាំ អុលឡោះ‌តាអាឡា​បាន​មក​ឲ្យ​អ៊ីប្រាំ​ឃើញ ហើយ​មាន​បន្ទូល​មក​គាត់​ថា៖ «យើង​ជា​អុលឡោះ​ជា​ម្ចាស់​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត ចូរ​អ្នក​រស់​នៅ​ក្នុង​មាគ៌ា​របស់​យើង ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ទៅ។


អ៊ីព្រហ៊ីម​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «អុលឡោះ‌តាអាឡា​ផ្គត់​ផ្គង់»។


សូម​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត ប្រទាន​ពរ​កូន ឲ្យ​មាន​កូន​ចៅ​ជា​ច្រើន និង​កើន​ចំនួន​ឡើង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ចំនួន​ធំ!


អុលឡោះ​មាន​បន្ទូល​ថា៖ «យើង​ជា​ម្ចាស់​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត ចូរ​អ្នក​បង្កើត​កូន​ចៅ ឲ្យ​បាន​ចំនួន​កើន​ឡើង​ជា​ច្រើន។ ប្រជា‌ជាតិ​មួយ និង​ប្រជា‌ជាតិ​ជា​ច្រើន​ទៀត នឹង​កើត​ចេញ​ពី​អ្នក ហើយ​ក៏​នឹង​មាន​ស្តេច​ជា​ច្រើន​កើត​ចេញ​ពី​ពូជ‌ពង្ស​របស់​អ្នក​ដែរ។


យ៉ាកកូប និយាយ​ទៅ​យូសុះ​ថា៖ «អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត​ដែល​មក​ឲ្យ​ពុក​ឃើញ​នៅ​លូស ក្នុង​ស្រុក​កាណាន​បាន​ប្រទាន​ពរ​ពុក។


ចូរ​ច្រៀង​តម្កើង​អុលឡោះ ចូរ​ច្រៀង គីតាបសាបូរ​នាម​ទ្រង់! ចូរ​ត្រួស‌ត្រាយ​ផ្លូវ​ជូន​ទ្រង់ ដែល​ជិះ​សេះ​កាត់​អាកាស‌វេហាស៍! ទ្រង់​មាន​នាម​ថា អុលឡោះ‌តាអាឡា។ ចូរ​នាំ​គ្នា​អរ​សប្បាយ​ឥត​ឧបមា នៅ​ចំពោះ​ទ្រង់!


សូម​ឲ្យ​គេ​ទទួល​ស្គាល់​ថា មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​ជា​អុលឡោះ‌តាអាឡា ទ្រង់​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត នៅ​លើ​ផែនដី​ទាំង​មូល!។


អុលឡោះ‌តាអាឡា​ជា​វិរ‌បុរស​ដ៏​អង់​អាច ទ្រង់​មាន​ឈ្មោះ​ថា អុលឡោះ‌តាអាឡា។


អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​បង្គាប់​ម៉ាឡា‌អ៊ីកាត់ ហើយ​មិន​ត្រូវ​ធ្វើ​អ្វី​ប្រឆាំង​នឹង​គាត់​ឡើយ។ បើ​អ្នក​បះ​បោរ ម៉ាឡា‌អ៊ីកាត់​មិន​អត់​ទោស​ឲ្យ​ទេ ដ្បិត​គាត់​ជា​តំណាង​របស់​យើង។


អុលឡោះ​មាន​បន្ទូល​មក​ម៉ូសា​ថា៖ «យើង​ជាអុលឡោះ‌តាអាឡាដែល​នៅ​អស់‌កល្ប។ អ្នក​ត្រូវ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា “អុលឡោះ‌តាអាឡា ដែល​នៅ​អស់‌កល្ប ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា”»។


យើង​មាន​នាម​ថា អុលឡោះ‌តាអាឡា យើង​មិន​ប្រគល់​សិរី‌រុង‌រឿង​របស់​យើង ទៅ​ឲ្យ​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ! យើង​ក៏​មិន​ឲ្យ​ព្រះ​ក្លែង‌ក្លាយ​ណា ទទួល​ការ​សរសើរ​តម្កើង​ជំនួស​យើង​ដែរ!


អុលឡោះ‌តាអាឡា​ជា​ស្តេច​របស់ ជន‌ជាតិ​អ៊ីស្រ‌អែល គឺអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​បាន​លោះ​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​មាន​បន្ទូល​ថា: យើង​នៅ​មុន​គេ ហើយ​នៅ​ក្រោយ​គេ​បំផុត ក្រៅ​ពី​យើង គ្មាន​ម្ចាស់​ណា​ទៀត​ឡើយ។


«ដូច្នេះ នៅ​លើក​នេះ យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ ស្គាល់​អំណាច និង​បារមី​របស់​យើង ហើយ​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា អុលឡោះ‌តាអាឡា​មែន!»។


អុលឡោះ‌តាអាឡា​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់ អុលឡោះ‌តាអាឡា​ដែល​បាន​សូន​ផែនដី ហើយ​ដាក់​ឲ្យ​នៅ​មាំ‌មួន ឥត​រង្គើ ទ្រង់​ដែល​មាន​នាម​ថា អុលឡោះ‌តាអាឡា មាន​បន្ទូល​ដូច​ត​ទៅ៖


ចូរ​ប្រាប់​ពួក​គេ​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: នៅ​ថ្ងៃ​យើង​ជ្រើស​រើស​ជន‌ជាតិ​អ៊ីស្រ‌អែល យើង​បាន​លើក​ដៃ​សច្ចា​ចំពោះ​ពូជ‌ពង្ស​របស់​យ៉ាកកូប ព្រម​ទាំង​សំដែង​ឲ្យ​ពួក​គេ​ស្គាល់​យើង​នៅ​ស្រុក​អេស៊ីប។ យើង​បាន​លើក​ដៃ​សច្ចា​ថា “យើង​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា”។


ប្រជា‌រាស្ត្រ​របស់​យើង​អើយ! ពេល​យើង​បើក​ផ្នូរ ហើយ​នាំ​អ្នក​រាល់​គ្នា​ឡើង​មក នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន។


យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​សរសៃ​ត‌ភ្ជាប់​គ្នា ហើយ​មាន​សាច់​ដុះ​ពី​លើ ព្រម​ទាំង​មាន​ស្បែក​រុំ​ពី​ក្រៅ​ផង។ យើង​នឹង​ដាក់​ខ្យល់​ដង្ហើម​ក្នុង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត ហើយ​ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា”»។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មុន​អ៊ីព្រហ៊ីម​កើត​មក ខ្ញុំ​មាន​ជីវិត​រួច​ស្រេច​ទៅ​ហើយ»។


ខ្ញុំ យ៉ូហាន សូម​ជម្រាប​មក​ក្រុម‌ជំអះ​ទាំង​ប្រាំ​ពីរ នៅ​ស្រុក​អាស៊ី។ សូម​ទ្រង់​ដែល​នៅ​សព្វ​ថ្ងៃ នៅ​ពី​អតីត‌កាល ហើយ​កំពុង​តែ​មក ប្រទាន​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​សុខ‌សាន្ដ​ដល់​បង​ប្អូន។ សូម​រស‌អុលឡោះ​ទាំង​ប្រាំ​ពីរ ដែល​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​ទ្រង់


នាង​ណា‌អូមី​ឆ្លើយ​ថា៖ «កុំ​ហៅ​ខ្ញុំ​ថា “ណា‌អូមី”ទៀត ត្រូវ​ហៅ​ខ្ញុំ​ថា “ម៉ារ៉ា”វិញ ដ្បិត​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត​បាន​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ល្វីង​ជូរ​ចត់​ក្រៃ‌លែង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម