Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 3:14 - អាល់គីតាប

14 អុលឡោះ​មាន​បន្ទូល​មក​ម៉ូសា​ថា៖ «យើង​ជាអុលឡោះ‌តាអាឡាដែល​នៅ​អស់‌កល្ប។ អ្នក​ត្រូវ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា “អុលឡោះ‌តាអាឡា ដែល​នៅ​អស់‌កល្ប ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ជា​ព្រះ​ដ៏​ជា​ព្រះ» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «អ្នក​ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា "ព្រះ​ដ៏​ជា​ព្រះ‌ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «យើង​ជា​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ។ អ្នក​ត្រូវ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា “ព្រះ‌អម្ចាស់​ដែល​មាន​ជីវិត​គង់​នៅ” ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ព្រះ​ទ្រង់​មាន​បន្ទូល​ទៅ​ម៉ូសេ​ថា «អញ​ជា​ព្រះ​ដ៏​ជា​ព្រះ» រួច​ទ្រង់​មាន​បន្ទូល​ទៀត​ថា ឯង​ត្រូវ​ឆ្លើយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដូច្នេះ​ថា ព្រះ​ដ៏​ជា​ព្រះ​ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង




និក្ខមនំ 3:14
21 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អ្នក​អាច​ស្វែង​យល់​ជម្រៅ​ពី​បំណង របស់​អុលឡោះ ឬ​ស្គាល់​លក្ខណៈ​ដ៏​ប្រសើរ​ឥត​ខ្ចោះ នៃ​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត​បាន​ឬ​ទេ?


ចូរ​ច្រៀង​តម្កើង​អុលឡោះ ចូរ​ច្រៀង គីតាបសាបូរ​នាម​ទ្រង់! ចូរ​ត្រួស‌ត្រាយ​ផ្លូវ​ជូន​ទ្រង់ ដែល​ជិះ​សេះ​កាត់​អាកាស‌វេហាស៍! ទ្រង់​មាន​នាម​ថា អុលឡោះ‌តាអាឡា។ ចូរ​នាំ​គ្នា​អរ​សប្បាយ​ឥត​ឧបមា នៅ​ចំពោះ​ទ្រង់!


មុន​ពេល​ភ្នំ​នានា​កកើត​ឡើង ហើយ​មុន​ពេល​ទ្រង់​បង្កើត​ផែនដី និង​ពិភព​លោក​មក​នោះ ទ្រង់​ជា​ម្ចាស់​តាំង​ពី​អស់‌កល្ប​រៀង​មក។


អុលឡោះ‌តាអាឡា​ជា​វិរ‌បុរស​ដ៏​អង់​អាច ទ្រង់​មាន​ឈ្មោះ​ថា អុលឡោះ‌តាអាឡា។


អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​បង្គាប់​ម៉ាឡា‌អ៊ីកាត់ ហើយ​មិន​ត្រូវ​ធ្វើ​អ្វី​ប្រឆាំង​នឹង​គាត់​ឡើយ។ បើ​អ្នក​បះ​បោរ ម៉ាឡា‌អ៊ីកាត់​មិន​អត់​ទោស​ឲ្យ​ទេ ដ្បិត​គាត់​ជា​តំណាង​របស់​យើង។


ម៉ូសា​ជម្រាប​អុលឡោះ​ថា៖ «អុលឡោះ​អើយ! ខ្ញុំ​នឹង​ទៅ​ជួប​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ប្រាប់​ពួក​គេ​ថា: អុលឡោះ​ជា​ម្ចាស់​របស់​បុព្វ‌បុរស​អ្នក​រាល់​គ្នា បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា។ ប្រសិន​បើ​ពួក​គេ​សួរ​ថា ទ្រង់​នាម​អ្វី​នោះ តើ​ខ្ញុំ​ប្រាប់​ពួក​គេ​ដូច​ម្ដេច?»។


អុលឡោះ​មាន​បន្ទូល​មក​ម៉ូសា​ទៀត​ថា៖ «យើង​ជាអុលឡោះ‌តាអាឡា


យើង​បាន​បង្ហាញ​ឲ្យ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប​ស្គាល់​យើង ក្នុង​ឋានៈ​ជា​ម្ចាស់​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត។ ប៉ុន្តែ យើង​មិន​បាន​ប្រាប់​ឲ្យ​ពួក​គេ​ដឹង​ថា យើង​មាន​ឈ្មោះ អុលឡោះ‌តាអាឡា​ទេ។


យើង​មាន​នាម​ថា អុលឡោះ‌តាអាឡា យើង​មិន​ប្រគល់​សិរី‌រុង‌រឿង​របស់​យើង ទៅ​ឲ្យ​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ! យើង​ក៏​មិន​ឲ្យ​ព្រះ​ក្លែង‌ក្លាយ​ណា ទទួល​ការ​សរសើរ​តម្កើង​ជំនួស​យើង​ដែរ!


អុលឡោះ‌តាអាឡា​ជា​ស្តេច​របស់ ជន‌ជាតិ​អ៊ីស្រ‌អែល គឺអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​បាន​លោះ​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​មាន​បន្ទូល​ថា: យើង​នៅ​មុន​គេ ហើយ​នៅ​ក្រោយ​គេ​បំផុត ក្រៅ​ពី​យើង គ្មាន​ម្ចាស់​ណា​ទៀត​ឡើយ។


ដ្បិត​នៅ​ទី​ណា​មាន​ពីរ ឬ​បី​នាក់​ជួប‌ជុំ​គ្នា​ក្នុង​នាម​ខ្ញុំ ខ្ញុំ​ក៏​ស្ថិត​នៅ​ទី​នោះ​ជា​មួយ​គេ​ដែរ»។


ត្រូវ​បង្រៀន​គេ​ឲ្យ​ប្រតិបត្ដិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ ចូរ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក»។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន។ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​ស្គាល់​ឋានៈ​របស់​ខ្ញុំទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន​ជា​មិន​ខាន»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​លើក​បុត្រា​មនុស្ស​ឡើងពុំ‌ខាន ហើយ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​មិន​ធ្វើ​ការ​អ្វី​មួយ ដោយ​សំអាង​លើ​ខ្លួន​ខ្ញុំ​ផ្ទាល់​ឡើយ គឺ​ខ្ញុំ​ថ្លែង​តែ​សេចក្ដី​ណា​ដែល​បិតា​ខ្ញុំ​មាន​បន្ទូល​ប្រាប់​មក​ខ្ញុំ​ប៉ុណ្ណោះ។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មុន​អ៊ីព្រហ៊ីម​កើត​មក ខ្ញុំ​មាន​ជីវិត​រួច​ស្រេច​ទៅ​ហើយ»។


អាល់ម៉ា‌ហ្សៀស​បាន​ធ្វើ​ឲ្យ​បន្ទូល​សន្យា​ទាំង​ប៉ុន្មាន​របស់​អុលឡោះ​បាន​សម្រេច​សព្វ​គ្រប់​ទាំង​អស់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ពោល​ពាក្យ«អាម៉ីន»ទៅ​កាន់​អុលឡោះ តាម​រយៈ​អាល់ម៉ា‌ហ្សៀស ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ។


អ៊ីសា‌អាល់ម៉ា‌ហ្សៀស​មិន​ប្រែ‌ប្រួល​ឡើយ ពី​ដើម សព្វ​ថ្ងៃ និង​រហូត​ដល់​អស់‌កល្ប​ជា‌និច្ច​គាត់​នៅ​តែ​ដដែល។


ពេល​ខ្ញុំ​ឃើញ​គាត់ ខ្ញុំ​ដួល​សន្លប់​បាត់​ស្មារតី នៅ​ទៀប​ជើង​គាត់។ គាត់​ដាក់​ដៃ​ស្ដាំ​លើ​ខ្ញុំ ទាំង​ពោល​ថាៈ «កុំ​ខ្លាច​អី! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត


ខ្ញុំ យ៉ូហាន សូម​ជម្រាប​មក​ក្រុម‌ជំអះ​ទាំង​ប្រាំ​ពីរ នៅ​ស្រុក​អាស៊ី។ សូម​ទ្រង់​ដែល​នៅ​សព្វ​ថ្ងៃ នៅ​ពី​អតីត‌កាល ហើយ​កំពុង​តែ​មក ប្រទាន​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​សុខ‌សាន្ដ​ដល់​បង​ប្អូន។ សូម​រស‌អុលឡោះ​ទាំង​ប្រាំ​ពីរ ដែល​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​ទ្រង់


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដែល​នៅ​សព្វ​ថ្ងៃ​នៅ​ពី​ដើម​ហើយ​កំពុង​តែ​មក គឺ​ម្ចាស់​ដ៏​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់​ទ្រង់​មាន​បន្ទូល​ថា៖ «យើង​ជា​អាល់ផា និង​ជា​អូមេកា»។


សត្វ​មាន​ជីវិត​ទាំង​បួន​នោះ មាន​ស្លាប​ប្រាំ​មួយ ហើយ​មាន​ភ្នែក​ពេញ​ខ្លួន ទាំង​ខាង​ក្រៅ ទាំង​ខាង​ក្នុង​រៀងៗ​ខ្លួន។ គេ​ចេះ​តែ​នាំ​គ្នា​ស្រែក​ឥត​ឈប់​ឈរ ទាំង​ថ្ងៃ​ទាំង​យប់​ថាៈ «អុលឡោះ​ដ៏​វិសុទ្ធ អុលឡោះ​ដ៏​វិសុទ្ធ អុលឡោះ​ដ៏​វិសុទ្ធ អុលឡោះ‌តាអាឡា​ជា​ម្ចាស់ ទ្រង់​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​នៅ​តាំង​ពី​ដើម​រៀង​មក ទ្រង់​នៅ​សព្វ​ថ្ងៃ ហើយ​កំពុង​តែ​មក!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម