Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 33:26 - អាល់គីតាប

26 អ៊ីស្រ‌អែល​អើយ គ្មាន​ព្រះ​ណា​អាច​ផ្ទឹម​ស្មើ នឹង​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​បាន​ឡើយ ទ្រង់​ឆ្លង​កាត់​ផ្ទៃ​មេឃ មក​សង្គ្រោះ​អ្នក ដោយ​នៅ​យ៉ាង​រុង‌រឿង​លើ​ពពក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ឱ​យេស៊ូរុន​អើយ គ្មាន​អ្នក​ណា​ដូចជា​ព្រះឡើយ ព្រះ‌អង្គ​ជិះ​កាត់​ផ្ទៃ​មេឃ​មក​ជួយ​អ្នក គឺ​យាង​កាត់​ពពក​យ៉ាង​រុង​រឿង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 យេស៊ូ‌រូន​អើយ គ្មាន​ព្រះ​ណា​អាច​ផ្ទឹម​ស្មើ នឹង​ព្រះ​របស់​អ្នក​ឡើយ ព្រះអង្គ​យាង​កាត់​ផ្ទៃ​មេឃ មក​សង្គ្រោះ​អ្នក ដោយ​គង់​យ៉ាង​រុងរឿង​នៅ​លើ​ពពក*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ឱ​យេស៊ូរុន​អើយ គ្មាន​អ្នក​ណា​ដូច​ព្រះ ដែល​ទ្រង់​ជិះ​ផ្ទៃ​មេឃ​មក​ជួយ​ឯង ហើយ​លើ​ពពក ដោយ​ភាព​ដ៏​ឧត្តម​របស់​ទ្រង់​នោះ​ទេ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 33:26
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បាន​សង់​ដំណាក់​ខ្ពស់ លើស​ផ្ទៃ​មេឃ​ទៅ​ទៀត ទ្រង់​យក​ពពក​ធ្វើ​ជា​រទេះ ទ្រង់​ប្រើ​វាយោ​ធ្វើ​ជា​ជំនិះ។


ទ្រង់​នៅ​លើ​ម៉ាឡា‌អ៊ីកាត់ មាន​ស្លាប ហើយ​ហោះ​មក ទ្រង់​នៅ​លើ​វាយោ ដូច​នៅ​លើ​ស្លាប​បក្សី។


នៅ​ក្នុង​ទី‌សក្ការៈ​របស់​ទ្រង់ ឱ​អុលឡោះ​អើយ ទ្រង់​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់ ទ្រង់​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​ប្រទាន​ឲ្យ​ប្រជា‌រាស្ដ្រ របស់​ទ្រង់​មាន​កម្លាំង និង​អំណាច សូម​សរសើរ​តម្កើង​ទ្រង់!


ចូរ​ច្រៀង​តម្កើង​អុលឡោះ ចូរ​ច្រៀង គីតាបសាបូរ​នាម​ទ្រង់! ចូរ​ត្រួស‌ត្រាយ​ផ្លូវ​ជូន​ទ្រង់ ដែល​ជិះ​សេះ​កាត់​អាកាស‌វេហាស៍! ទ្រង់​មាន​នាម​ថា អុលឡោះ‌តាអាឡា។ ចូរ​នាំ​គ្នា​អរ​សប្បាយ​ឥត​ឧបមា នៅ​ចំពោះ​ទ្រង់!


ឱ​អុលឡោះ‌តាអាឡា​អើយ ក្នុង​ចំណោម​ព្រះ​ទាំង‌ឡាយ គ្មាន​ព្រះ​ណា​ដូច​ទ្រង់​ទេ ហើយ​ក៏​គ្មាន​ព្រះ​ណា​អាច​ធ្វើ​ការ​អស្ចារ្យ ដូច​ទ្រង់​ឡើយ។


អុលឡោះ‌តាអាឡា​អើយ តើ​មាន​អ្វី​អាច​ផ្ទឹម​នឹង​ទ្រង់​បាន? តើ​នរណា​មាន​ភាព​ថ្កុំ‌ថ្កើង​បរិសុទ្ធ​ដូច​ទ្រង់។ ទ្រង់​ជា​ម្ចាស់​គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែង គួរ​សរសើរ​តម្កើង ទ្រង់​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ។


ទ្រង់​ប្រកប​ដោយ​ចេស្តា រុង‌រឿង‌ក្រៃ​លែង ទ្រង់​ផ្តួល​រំលំ​អស់​អ្នក​ប្រឆាំង​នឹង​ទ្រង់។ ពេល​កំហឹង​របស់​ទ្រង់​ឆាប​ឆេះ​ឡើង នោះ​ពួក​គេ​ត្រូវ​ឆេះ ដូច​ភ្លើង​ឆេះ​គំនរ​ចំបើង។


ស្តេច​ហ្វៀរ៉អ៊ូន ពោល​ថា៖ «ថ្ងៃ​ស្អែក»។ ម៉ូសា​ឆ្លើយ​ថា៖ «ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​សំដី ដើម្បី​ឲ្យ​ស្តេច​ទទួល​ស្គាល់​ថា គ្មាន​ម្ចាស់​ឯ​ណា ដូចអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​ឡើយ។


ហារូន​លាត​ដៃ​សន្ធឹង​ទៅ​លើ​ទឹក​នៅ​ស្រុក​អេស៊ីប នោះ​កង្កែប​ក៏​លោត​ចេញ​មក​រាត​ត្បាត​ស្រុក​អេស៊ីប។


សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​អេស៊ីប: អុលឡោះ‌តាអាឡា​មក​ស្រុក​អេស៊ីប ដោយ​នៅ​លើ​ពពក​មួយ​ដុំ​ដែល​រសាត់​យ៉ាង​លឿន។ ព្រះ​ក្លែង‌ក្លាយ​របស់​ស្រុក​អេស៊ីប​នាំ​គ្នា​ញាប់‌ញ័រ ចំពោះ​ទ្រង់ ជន‌ជាតិ​អេស៊ីប​ក៏​បាត់​បង់​ទឹក​ចិត្ត​អស់​ដែរ។ ទ្រង់​មាន​បន្ទូល​ថា:


តើ​អ្នក​រាល់​គ្នា​ចង់​ប្រៀប​ប្រដូច​អុលឡោះ ទៅ​នឹង​ព្រះ​ណា? តើ​អ្នក​រាល់​គ្នា​យក​អ្វី​មក​តំណាង​ទ្រង់?


អុលឡោះ​ដ៏‌វិសុទ្ធ​មាន​បន្ទូល​ថា៖ តើ​អ្នក​រាល់​គ្នា​ប្រៀប​ប្រដូច​យើង ទៅ​នឹង​នរណា? តើ​នរណា​អាច​ស្មើ​នឹង​យើង​បាន?។


អុលឡោះ‌តាអាឡា​ដែល​បាន​បង្កើត​អ្នក ទ្រង់​ដែល​បាន​សូន​អ្នក​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ ទ្រង់​ដែល​ជួយ​អ្នក ទ្រង់​មាន​បន្ទូល​ថា: យ៉ាកកូប​ជា​អ្នក​បម្រើ​របស់​យើង យេស៊ូ‌រូន​ដែល​យើង​បាន​ស្រោច​ស្រង់​អើយ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!


តើ​នរណា​ធ្លាប់​ឮ​ហេតុ‌ការណ៍​យ៉ាង​នេះ? តើ​នរណា​ធ្លាប់​ឃើញ​ហេតុ‌ការណ៍​ដូច្នេះ? តើ​នគរ​មួយ​អាច​កើត​ឡើង ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​បាន​ឬ? តើ​ប្រជា‌ជាតិ​មួយ​អាច​កើត ក្នុង​ពេល​តែ​មួយ​បាន​ឬ? ចំណែក​ឯ​ក្រុង​ស៊ីយ៉ូន​វិញ នាង​ទើប​នឹង​ចាប់​ផ្ដើម​ឈឺ​ផ្ទៃ ក៏​សំរាល​កូន​ចៅ!


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ គ្មាន​ព្រះ​ណា​ប្រៀប​ផ្ទឹម​នឹង ទ្រង់​បាន​ឡើយ ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្ដម ហើយ​នាម​ទ្រង់​ក៏​ឧត្ដុង្គ‌ឧត្ដម​ដែរ ព្រោះ​ទ្រង់​ប្រកប​ដោយ​អំណាច។


អ៊ីស្រ‌អែល​អើយ ដោយ​អ្នក​ប្រឆាំង​នឹង​យើង អ្នក​នឹង​ត្រូវ​វិនាស​ពុំ‌ខាន! គ្មាន​នរណា​អាច​ជួយ​អ្នក​បាន​ទេ!


អុលឡោះ‌តាអាឡា​មាន​បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់ ដោយ​យក​ទឹក​ដី ដែល​ជា​មោទន‌ភាព របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​ជា​សាក្សី​ថា: យើង​នឹង​មិន​ភ្លេច​អំពើ​អាក្រក់​ណា​មួយ ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​នោះ​ឡើយ។


តើអុលឡោះ‌តាអាឡា​ខឹង​នឹង​ទន្លេ​ទាំង‌ឡាយ​ឬ? តើ​ទ្រង់​ខឹង​យ៉ាង​ខ្លាំង‌ក្លា ទាស់​នឹង​ទន្លេ ព្រម​ទាំង​សមុទ្រ​ឬ? ទ្រង់​នៅ​លើ​ពពក ដូច​គេ​ជិះ​សេះ និង​រទេះ​ចំបាំង ទៅ​វាយ​យក​ជ័យ‌ជំនះ។


ផ្ទៃ​មេឃ​អាកាស‌វេហាស៍​ដ៏​ខ្ពស់​បំផុត និង​ផែនដី ព្រម​ទាំង​អ្វីៗ​នៅ​ទី​នោះ សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។


អ៊ីស្រ‌អែល បាន​ធំ​ធាត់ មាន​កម្លាំង​រឹង‌ប៉ឹង (ពិត​មែន​ហើយ អ្នក​បាន​ធំ​ធាត់ និង​មាំ​មួន!) ហើយ​គេ​ក៏​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ដែល​បាន​បង្កើត​ខ្លួន​មក គេ​បាន​មាក់‌ងាយ​អុលឡោះ​ដែល​ជា​ថ្ម​ដា និង​ជា​អ្នក​សង្គ្រោះ​របស់​ខ្លួន។


នៅ​ពេល​ដែល​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល និង​កុល‌សម្ព័ន្ធ​ទាំង​ឡាយ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ជួប​ជុំ​គ្នា ពួក​គេ​ទទួល​ស្គាល់អុលឡោះ‌តាអាឡា ជា​ស្តេច​របស់​ពួក​គេ។


អ្នក​បាន​ឃើញ​ការ​ទាំង​នោះ ដើម្បី​ទទួល​ស្គាល់​ថា អុលឡោះ‌តាអាឡា​ពិត​ជា​ម្ចាស់​មែន ក្រៅ​ពី​ទ្រង់​គ្មាន​ម្ចាស់​ណា​ទៀត​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម