ពេលនោះ ខ្ញុំបានអង្វររកនាមអុលឡោះតាអាឡាថា៖ ឱអុលឡោះតាអាឡាអើយ សូមមេត្តាសង្គ្រោះជីវិតខ្ញុំផង!
ទំនុកតម្កើង 6:4 - អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់អើយ សូមទ្រង់មកវិញ ហើយសង្គ្រោះខ្ញុំផង សូមរំដោះខ្ញុំ ដោយចិត្តសប្បុរស ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមបែរមកវិញ! សូមរំដោះព្រលឹងរបស់ទូលបង្គំ សូមសង្គ្រោះទូលបង្គំដោយសារតែសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គយាងមកវិញ សូមរំដោះជីវិតទូលបង្គំផង សូមសង្គ្រោះទូលបង្គំ ដោយយល់ដល់ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ សូមទ្រង់យាងមកវិញ ហើយសង្គ្រោះទូលបង្គំផង សូមរំដោះទូលបង្គំ ដោយព្រះហឫទ័យសប្បុរស ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមទ្រង់យាងមកវិញ ហើយប្រោសព្រលឹងទូលបង្គំឲ្យរួច សូមទ្រង់ជួយសង្គ្រោះទូលបង្គំ ដោយយល់ដល់សេចក្ដីសប្បុរសនៃទ្រង់ |
ពេលនោះ ខ្ញុំបានអង្វររកនាមអុលឡោះតាអាឡាថា៖ ឱអុលឡោះតាអាឡាអើយ សូមមេត្តាសង្គ្រោះជីវិតខ្ញុំផង!
ទ្រង់បានរំដោះខ្ញុំឲ្យរួចពីស្លាប់ ទ្រង់ជូតទឹកភ្នែកខ្ញុំ ហើយការពារខ្ញុំមិនឲ្យជំពប់ដួលឡើយ។
ឱអុលឡោះតាអាឡាអើយ សូមរំដោះខ្ញុំឲ្យរួចផុតពីមនុស្ស ដែលពោលពាក្យកុហក និងបោកបញ្ឆោត!
អុលឡោះតាអាឡានឹងថែរក្សាការពារជីវិតអ្នក កុំឲ្យការអាក្រក់ណាមួយ កើតមានដល់អ្នកឡើយ។
តើខ្ញុំត្រូវមានកង្វល់ក្នុងចិត្ត ដល់ពេលណាទៅ? តើចិត្តខ្ញុំត្រូវរងទុក្ខព្រួយ ទាំងយប់ ទាំងថ្ងៃដល់អង្កាល់? តើខ្មាំងសត្រូវមានជ័យជំនះលើខ្ញុំ ដល់កាលណាទៀត?
ឱអុលឡោះតាអាឡាអើយ សូមក្រោកឡើង សូមទៅប្រឈមមុខនឹងពួកគេ ឲ្យពួកគេបរាជ័យ! សូមយកអំណាចរបស់ទ្រង់មករំដោះ ខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់ជនពាល។
សូមដោះលែងខ្ញុំឲ្យរួចផុតពីមុខដាវ សូមដោះលែងខ្ញុំឲ្យ រួចផុតពីចង្កូមរបស់ឆ្កែទាំងនេះ!
សូមបំភ្លេចអំពើបាប និងកំហុស ដែលខ្ញុំធ្លាប់ប្រព្រឹត្ត កាលនៅពីក្មេងនោះទៅ!។ ឱអុលឡោះតាអាឡាអើយ ទ្រង់តែងមានចិត្ត មេត្តាករុណា និងចិត្តសប្បុរសជានិច្ច សូមកុំបំភ្លេចខ្ញុំឡើយ!។
ឱអុលឡោះតាអាឡាអើយ ខ្ញុំអង្វររកទ្រង់ ឥឡូវនេះ ជាពេលដែលគាប់បំណង ទ្រង់ហើយ ឱអុលឡោះអើយ ដោយទ្រង់មានចិត្តមេត្តាករុណាដ៏ធំធេង ទ្រង់ពិតជាសង្គ្រោះខ្ញុំមិនខាន សូមឆ្លើយតបមកខ្ញុំផង!។
ឱអុលឡោះអើយ តើឲ្យបច្ចាមិត្ត ត្មះតិះដៀលទ្រង់ដល់ពេលណា? តើឲ្យខ្មាំងសត្រូវប្រមាថ នាមទ្រង់ដល់កាលណាទៀត?
អុលឡោះតាអាឡាអើយ តើទ្រង់ខឹង នឹងយើងខ្ញុំដូច្នេះ រហូតដល់កាលណា? តើទ្រង់នៅតែមានចិត្ត ក្ដៅឆេះឆួលនឹងយើងខ្ញុំដល់កាលណាទៀត?
ឱអុលឡោះជាម្ចាស់នៃពិភពទាំងមូលអើយ សូមមកវិញ! សូមមើលពីសូរ៉កាមក! សូមមកជួយចម្ការទំពាំងបាយជូរនេះផង!
ដ្បិតទ្រង់មានចិត្តមេត្តាករុណា ចំពោះខ្ញុំខ្លាំងណាស់ ទ្រង់បានរំដោះជីវិតខ្ញុំ ឲ្យរួចផុតពីមច្ចុរាជ។
អុលឡោះតាអាឡាអើយ សូមមកវិញ តើទ្រង់នៅបង្អង់ដល់កាលណាទៀត សូមអាណិតមេត្តាយើងខ្ញុំ ដែលជាអ្នកបម្រើរបស់ទ្រង់ផង!
ឥឡូវនេះ ចិត្តជូរចត់របស់ខ្ញុំ ប្រែមកជាចិត្តដ៏សុខសាន្ត ដ្បិតទ្រង់ផ្ទាល់គាប់ បំណងស្រង់ជីវិតខ្ញុំ ឲ្យចៀសផុតពីរណ្ដៅមច្ចុរាជ ទ្រង់លែងនឹកនាពីអំពើបាបរបស់ខ្ញុំ ទៀតហើយ។
ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមស្ដាប់ខ្ញុំ សូមមើលក្រុងបាក់បែក ដែលជាកម្មសិទ្ធិរបស់ទ្រង់នេះផង! យើងខ្ញុំអង្វរទ្រង់ ដោយមិនពឹងផ្អែកលើអំពើសុចរិតរបស់យើងខ្ញុំទេ តែយើងខ្ញុំសូមពឹងផ្អែកលើចិត្តអាណិតអាសូរដ៏ធំធេងរបស់ទ្រង់។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «អ្នករាល់គ្នាក៏ដូចដូនតារបស់អ្នករាល់គ្នាដែរ អ្នករាល់គ្នាងាកចេញពីហ៊ូកុំរបស់យើង គឺអ្នករាល់គ្នាមិនព្រមកាន់តាមទេ។ ចូរនាំគ្នាវិលមករកយើង នោះយើងក៏វិលមករកអ្នករាល់គ្នាវិញដែរ។ អ្នករាល់គ្នាពោលថា: “យើងខ្ញុំត្រូវវិលមកវិញយ៉ាងដូចម្ដេច?”។
ដើម្បីឲ្យយើងលើកតម្កើងសិរីរុងរឿងនៃគុណ ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងនាមបុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់។