ដោយទ្រង់មើលឃើញមនុស្សទុគ៌ត ត្រូវគេជិះជាន់ និងឮសំរែករបស់ជនក្រីក្រដែលរងទុក្ខលំបាក អុលឡោះតាអាឡាមានបន្ទូលថា៖ «ឥឡូវនេះ យើងត្រូវតែក្រោកឡើង យើងមកសង្គ្រោះអស់អ្នកដែលត្រូវគេ មើលងាយបន្ទាបបន្ថោក»។
ទំនុកតម្កើង 59:1 - អាល់គីតាប អុលឡោះជាម្ចាស់នៃខ្ញុំអើយ! សូមរំដោះខ្ញុំឲ្យរួចពី ខ្មាំងសត្រូវរបស់ខ្ញុំផង សូមការពារខ្ញុំឲ្យរួចពីកណ្ដាប់ដៃ របស់អស់អ្នកដែលប៉ុនប៉ងធ្វើបាបខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល ព្រះនៃទូលបង្គំអើយ សូមរំដោះទូលបង្គំពីពួកសត្រូវរបស់ទូលបង្គំ សូមលើកទូលបង្គំឲ្យរួចផុតពីអ្នកតតាំងនឹងទូលបង្គំផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះនៃទូលបង្គំអើយ សូមរំដោះទូលបង្គំ ឲ្យរួចពីខ្មាំងសត្រូវរបស់ទូលបង្គំផង សូមការពារទូលបង្គំឲ្យរួចពីអស់អ្នក ដែលលើកគ្នាទាស់នឹងទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះនៃទូលបង្គំអើយ! សូមរំដោះទូលបង្គំឲ្យរួចពី ខ្មាំងសត្រូវរបស់ទូលបង្គំផង សូមការពារទូលបង្គំឲ្យរួចពីកណ្ដាប់ដៃ របស់អស់អ្នកដែលប៉ុនប៉ងធ្វើបាបទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះនៃទូលបង្គំអើយ សូមទ្រង់ជួយឲ្យ ទូលបង្គំរួចពីពួកខ្មាំងសត្រូវ សូមការពារឲ្យរួចពីពួកអ្នក ដែលលើកគ្នាទាស់នឹងទូលបង្គំ |
ដោយទ្រង់មើលឃើញមនុស្សទុគ៌ត ត្រូវគេជិះជាន់ និងឮសំរែករបស់ជនក្រីក្រដែលរងទុក្ខលំបាក អុលឡោះតាអាឡាមានបន្ទូលថា៖ «ឥឡូវនេះ យើងត្រូវតែក្រោកឡើង យើងមកសង្គ្រោះអស់អ្នកដែលត្រូវគេ មើលងាយបន្ទាបបន្ថោក»។
ដោយទ្រង់មានចិត្តមេត្តា ករុណាចំពោះខ្ញុំ សូមកំទេចខ្មាំងសត្រូវ និងបច្ចាមិត្ត ទាំងប៉ុន្មានរបស់ខ្ញុំ ឲ្យវិនាសសូន្យទៅ ដ្បិតខ្ញុំជាអ្នកបម្រើរបស់ទ្រង់។
ឱអុលឡោះតាអាឡាអើយ សូមរំដោះខ្ញុំឲ្យរួចពីខ្មាំងសត្រូវ ខ្ញុំមកជ្រកកោននៅក្បែរទ្រង់។
ហើយទ្រង់បានប្រោសខ្ញុំ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ!។ ទ្រង់បានលើកខ្ញុំឡើងខ្ពស់ ជាងបច្ចាមិត្តរបស់ខ្ញុំ និងរំដោះខ្ញុំឲ្យរួចផុតពី មនុស្សឃោរឃៅ។
សូមអុលឡោះតាអាឡាឆ្លើយតបនឹងស្តេច នៅថ្ងៃដែលស្ដេចមានអាសន្ន សូមនាមអុលឡោះជាម្ចាស់របស់យ៉ាកកូប ការពារស្តេច!។
សូមអាណិតមេត្តាខ្ញុំ ឱអុលឡោះអើយ សូមអាណិតមេត្តាខ្ញុំផង ដ្បិតខ្ញុំមកពឹងផ្អែកលើទ្រង់ ខ្ញុំមក ជ្រកកោនក្រោមម្លប់អំណាចរបស់ទ្រង់ រហូតទាល់តែទុក្ខលំបាកនេះកន្លងផុតទៅ។
ចៅក្រមទាំងឡាយអើយ ពេលកាត់ក្ដី តើអ្នករាល់គ្នានិយាយសេចក្ដីពិតឬ? តើអ្នករាល់គ្នាកាត់ក្ដីឲ្យមនុស្សលោក ដោយយុត្តិធម៌ឬ?
ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមជួយខ្ញុំឲ្យគេចផុត ពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់ ព្រមទាំងគេចផុតពីកណ្ដាប់ដៃ របស់មនុស្សទុច្ចរិត និងមនុស្សកំណាច!
អុលឡោះតាអាឡាមានបន្ទូលថា: «ដោយគេស្ថិតនៅជាប់នឹងយើង យើងនឹងជួយរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ថាយើងជាអុលឡោះតាអាឡា!
មនុស្សបែបនេះនឹងបានរស់នៅកន្លែងខ្ពស់ៗ គេនឹងមានថ្មដាដ៏រឹងមាំជាជំរក គេនឹងមានអាហារ មានទឹក គ្រប់គ្រាន់ ឥតខ្វះអ្វីឡើយ។