Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 57:1 - អាល់គីតាប

1 សូម​អាណិត​មេត្តា​ខ្ញុំ ឱ​អុលឡោះ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​មក​ពឹង​ផ្អែក​លើ​ទ្រង់ ខ្ញុំ​មក ជ្រក​កោន​ក្រោម​ម្លប់​អំណាច​របស់​ទ្រង់ រហូត​ទាល់​តែ​ទុក្ខ​លំបាក​នេះ​កន្លង​ផុត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 សូម​មេត្តា​ដល់​ទូលបង្គំ​ផង ឱ​ព្រះ​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង​! ដ្បិត​ព្រលឹង​របស់ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ​; ទូលបង្គំ​ជ្រកកោន​នៅក្រោម​ម្លប់​នៃ​ស្លាប​របស់ព្រះអង្គ រហូតដល់​ភយន្តរាយ​កន្លងផុតទៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 សូម​អាណិត​មេត្តា​ទូល‌បង្គំ ឱ​ព្រះ‌អើយ សូម​អាណិត​មេត្តា​ទូល‌បង្គំ​ផង ដ្បិត​ព្រលឹង​ទូល‌បង្គំ​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ ទូល‌បង្គំ​ពឹង​ជ្រក​នៅ​ក្រោម​ម្លប់ នៃ​ស្លាប​របស់​ព្រះ‌អង្គ រហូត​ទាល់​តែ​ព្យុះ​នៃ​សេចក្ដី​អន្តរាយ​ទាំង​នេះ បាន​ទៅបាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 សូម​អាណិត​មេត្តា​ទូលបង្គំ ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​អាណិត​មេត្តា​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​មក​ពឹង​ផ្អែក​លើ​ព្រះអង្គ ទូលបង្គំ​មក​ជ្រក​កោន​ក្រោម​ម្លប់​ព្រះ‌បារមី​របស់​ព្រះអង្គ រហូត​ទាល់​តែ​ទុក្ខ​លំបាក​នេះ​កន្លង​ផុត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ ឱ​ព្រះ‌អង្គ អើយ សូម​អាណិត​មេត្តា​ទូលបង្គំ​ផង ពី​ព្រោះ​ព្រលឹង​ទូលបង្គំ​ពឹង​នៅ​ក្នុង​ទ្រង់ អើ ទូលបង្គំ​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ស្លាប​ទ្រង់ ដរាប​ដល់​សេចក្ដី​អន្តរាយ​ទាំង​នេះ​បាន​បាត់​ទៅ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 57:1
34 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ណា​ផ្ញើ​ជីវិត​លើ​អុលឡោះ‌តាអាឡា អ្នក​នោះ​ប្រៀប​បាន​នឹង​ភ្នំ​ស៊ីយ៉ូន ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត ឥត​រង្គើ​សោះ​ឡើយ។


ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​ទុក​ចិត្ត លើ​ចិត្ត​ស្មោះ‌ត្រង់​របស់​ទ្រង់ ចិត្ត​ខ្ញុំ​ត្រេក​អរ​សប្បាយ ព្រោះ​ទ្រង់​សង្គ្រោះ​ខ្ញុំ។


ខ្ញុំ​បន្លឺ​សំឡេង ស្រែក​អង្វរ​អុលឡោះ‌តាអាឡា ខ្ញុំ​បន្លឺ​សំឡេង​ទទូច​អង្វរ​អុលឡោះ‌តាអាឡា។


ចូរ​គោរព​បុត្រា​ ក្រែង​អុលឡោះ‌តាអាឡា​ខឹង ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស​អន្តរាយ ក្នុង​មាគ៌ា​របស់​អ្នក​រាល់​គ្នា ដ្បិត​កំហឹង​របស់​ទ្រង់ នឹង​ឆេះ‌ឆួល​ឡើង​យ៉ាង​ឆាប់ៗ។ អ្នក​ណា​ជ្រក​កោន​ក្រោម​ម្លប់​បារមី​ទ្រង់ អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ!


ឱ​អុលឡោះ​អើយ ចិត្ត​មេត្តា‌ករុណា របស់​ទ្រង់ មាន​តម្លៃ​ដ៏​លើស‌លប់​បំផុត! មនុស្ស​លោក​មក​ជ្រក​កោន​ក្រោម​ម្លប់​អំណាច របស់​ទ្រង់ ដូច​កូន​សត្វ​ជ្រក​កោន​ក្រោម​ស្លាប​មេ​វា​ ។


ឱ​អុលឡោះ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ផង ដ្បិត​មាន​មនុស្ស​លើក​គ្នា​វាយ​ប្រហារ​ខ្ញុំ គេ​លើក​គ្នា​មក​ប្រយុទ្ធ និង បៀត‌បៀន​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ។


ចៅ‌ក្រម​ទាំង‌ឡាយ​អើយ ពេល​កាត់​ក្ដី តើ​អ្នក​រាល់​គ្នា​និយាយ​សេចក្ដី​ពិត​ឬ? តើ​អ្នក​រាល់​គ្នា​កាត់​ក្ដី​ឲ្យ​មនុស្ស​លោក ដោយ​យុត្តិធម៌​ឬ?


អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ! សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី ខ្មាំង​សត្រូវ​របស់​ខ្ញុំ​ផង សូម​ការពារ​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ របស់​អស់​អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ។


ខ្ញុំ​ចង់​រស់​នៅ​ក្នុង​ជំរំ‌សក្ការៈ របស់​ទ្រង់​រហូត​ត​ទៅ ខ្ញុំ​នឹង​ជ្រក​កោន​ក្រោម​ម្លប់ អំណាច​របស់​ទ្រង់។ - សម្រាក


ដ្បិត​ទ្រង់​ជួយ​ខ្ញុំ ខ្ញុំ​ច្រៀង​យ៉ាង​សប្បាយ ក្រោម​ម្លប់​បារមី​ទ្រង់។


ឱ​អុលឡោះ​អើយ យើង​ខ្ញុំ​សរសើរ​តម្កើង​ទ្រង់! យើង​ខ្ញុំ​សរសើរ​តម្កើង​នាម​ទ្រង់ ដែល​នៅ​ជិត​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​រៀប​រាប់​អំពី​ស្នា‌ដៃ ដ៏​ស្ញប់‌ស្ញែង​របស់​ទ្រង់!


អុលឡោះ‌តាអាឡា​អើយ អស់​អ្នក​ដែល​ស្គាល់​នាម​ទ្រង់ នឹង​ទុក​ចិត្ត​លើ​ទ្រង់​ជា​មិន​ខាន ដ្បិត​ទ្រង់​មិន​បោះ​បង់​ចោល អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់​ឡើយ!។


អ្នក​ណា​រស់​នៅ​ក្រោម​ការ​គ្រប់‌គ្រង របស់​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត អ្នក​នោះ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​បារមី របស់​អុលឡោះ​ដ៏​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់។


ទ្រង់​នឹង​ការពារ​អ្នក អ្នក​អាច​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ទ្រង់ ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់ ប្រៀប​បី​ដូច​ជា​ខែល និង​អាវ‌ក្រោះ​ការពារ​អ្នក។


អុលឡោះ‌តាអាឡា​ជា​ជំរក​របស់​អ្នក អ្នក​បាន​មក​ជ្រក​កោន​ក្រោម​ម្លប់ របស់​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។


បន្តិច​ទៀត យើង​ឈប់​ខឹង​នឹង​អ្នក​រាល់​គ្នា​ហើយ គឺ​យើង​នឹង​បំបែរ​កំហឹង​ទៅ​បំផ្លាញ​ពួក​គេ​វិញ»។


ឱ​ប្រជា‌ជន​របស់​ខ្ញុំ​អើយ! ចូរ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា ហើយ​បិទ​ទ្វារ​ឲ្យ​ជិត។ ត្រូវ​នៅ​សំងំ​លាក់​ខ្លួន រហូត​ទាល់​តែ​អុលឡោះ​លែង​ខឹង


ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា អ្នក​នោះ​ត្រូវ​ស្ដាប់​តាម​អ្នក​បម្រើ​របស់​ទ្រង់ បើ​អ្នក​ណា​ដើរ​ក្នុង​ភាព​ងងឹត ហើយ​មិន​ឃើញ​ពន្លឺ​ទេ អ្នក​នោះ​ត្រូវ​ពឹង​ផ្អែក​លើ​នាមអុលឡោះ‌តាអាឡា និង​ផ្ញើ​ជីវិត​លើ​ទ្រង់​ចុះ!


ប្រសិន​បើ​អុលឡោះ​មិន​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ​ទេ មុខ​ជា​គ្មាន​មនុស្ស​ណា​បាន​រួច​ជីវិត​ឡើយ ប៉ុន្ដែ ទ្រង់​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ ដោយ​យោគ​យល់​ដល់​ពួក​អ្នក​ដែល​ទ្រង់​បាន​ជ្រើស​រើស។


អ្នក​ក្រុង​យេរូ‌សាឡឹម អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ! អ្នក​រាល់​គ្នា​បាន​សម្លាប់​ពួក​ណាពី ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​អស់​អ្នក​ដែល​អុលឡោះ​បាន​ចាត់​ឲ្យ​មក​រក​អ្នក​រាល់​គ្នា។ ច្រើន​លើក​ច្រើន​សា​មក​ហើយ ដែល​ខ្ញុំ​ចង់​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​សោះ។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ទ្រហោ​យំ​សោក​សង្រេង តែ​មនុស្ស​លោក​នឹង​អរ​សប្បាយ អ្នក​រាល់​គ្នា​នឹង​កើត​ទុក្ខ​ព្រួយ ប៉ុន្ដែ ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​នឹង​ប្រែ​ទៅ​ជា​អំណរ​សប្បាយ​វិញ។


ខ្ញុំ​បាន​អង្វរអុលឡោះ‌តាអាឡា​ថា: អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! សូម​កុំ​បំផ្លាញ​ប្រជា‌ជន​នេះ​ឡើយ។ ពួក​គេ​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផ្ទាល់ ទ្រង់​បាន​រំដោះ​ពួក​គេ ដោយ​ចេស្តា​ដ៏​រុង‌រឿង​របស់​ទ្រង់ ទ្រង់​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​អំណាច​របស់​ទ្រង់។


ទ្រង់​នឹង​ជូត​ទឹក​ភ្នែក​ចេញ​អស់​ពី​ភ្នែក​របស់​គេ សេចក្ដី​ស្លាប់​លែង​មាន​ទៀត​ហើយ ការ​កាន់​ទុក្ខ ការ​សោក​សង្រេង និង​ទុក្ខ​លំបាក ក៏​លែង​មាន​ទៀត​ដែរ ដ្បិត​អ្វីៗ​ដែល​កើត​មាន​កាល​ពី​មុន​នោះ បាត់​អស់​ទៅ​ហើយ»។


ខ្ញុំ​ក៏​ជម្រាប​គាត់​ថា៖ «លោក​អើយ លោក​ទេ​តើ​ដែល​ជ្រាប»។ គាត់​ក៏​ប្រាប់​ខ្ញុំ​ថា៖ «ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​ដែល​បាន​ឆ្លង​កាត់​ទុក្ខ​វេទនា​ដ៏​ខ្លាំង​នោះ។ គេ​បាន​បោក​អាវ​របស់​ខ្លួន​ឲ្យ​បាន​ស​ស្អាត ក្នុង​ឈាម​របស់​កូន​ចៀម។


សូមអុលឡោះ‌តាអាឡា​តប​ស្នង​មក​នាង​វិញ ស្រប​តាម​ការ​ដែល​នាង​បាន​ប្រព្រឹត្ត សូមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ប្រទាន​រង្វាន់​មក​នាង​យ៉ាង​បរិបូណ៌ ព្រោះ​នាង​បាន​មក​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ទ្រង់។


ទត​ចាក​ចេញ​ពី​ក្រុង​កាថ ហើយ​ភៀស​ខ្លួន​ទៅ​នៅ​រអាង​ភ្នំ​អាឌូ‌ឡាំ។ កាល​បង‌ប្អូន និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​ប៉ុន្មាន​បាន​ដឹង ពួក​គេ​ក៏​នាំ​គ្នា​ទៅ​នៅ​ទី​នោះ​ជា​មួយ​គាត់។


ស្តេច​សូល​បាន​ឆ្លង​កាត់​តាម​ក្រោល​ចៀម​ដែល​នៅ​ជាប់​នឹង​មាត់​ផ្លូវ។ នៅ​ទី​នោះ មាន​រអាង​ភ្នំ​មួយ ស្តេច​ក៏​ចូល​ទៅ​ដោះ​ទុក្ខ​សត្វ​ក្នុង​រអាង​នោះ។ ទត និង​ពួក​គាត់​ពួន​នៅ​ក្នុង​រអាង​ភ្នំ​នោះ​ដែរ តែ​នៅ​ជ្រៅ​ទៅ​ខាង​ក្នុង។


អស់​អ្នក​ដែល​នៅ​ជា​មួយ​ជម្រាប​ទត​ថា៖ «នេះ​ជា​ថ្ងៃ​ដែលអុលឡោះ‌តាអាឡា​បាន​សន្យា​ជា​មួយ​អ្នក​ថា “យើង​នឹង​ប្រគល់​បច្ចា‌មិត្ត​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក” សូម​ប្រព្រឹត្ត​ចំពោះ​ស្តេច​តាម​អ្នក​យល់​ឃើញ​ទៅ​ចុះ»។ ទត​ក្រោក​ឡើង លប​ចូល​ទៅ​កាត់​ជាយ​អាវ​វែង​របស់​ស្តេច​សូល។


បន្តិច​ក្រោយ​មក ទត​ក្រោក​ឡើង​ចេញ​ពី​រអាង​ភ្នំ ហើយ​ស្រែក​ពី​ក្រោយ​ស្តេច​សូល​ថា៖ «ស្តេច​ជា​អម្ចាស់​នៃ​ខ្ញុំ!»។ ស្តេច​សូល​ងាក​មក ទត​អោន​មុខ​ចុះ​គោរព​ដល់​ស្តេច។


ប៉ុន្តែ ទត​មាន​ប្រសាសន៍​ទៅ​លោក​អប៊ី‌សាយ​ថា៖ «ទេ! កុំ​សម្លាប់​ស្តេច ដ្បិត​អ្នក​ណា​លើក​ដៃ​ប្រហារ​ស្តេច​ដែលអុលឡោះ‌តាអាឡា​តែង​តាំង អ្នក​នោះ​មិន​អាច​រួច​ខ្លួន​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម