ស្តេចទតបានដាក់ទេសាភិបាលឲ្យត្រួតត្រាលើស្រុកអេដុមទាំងមូល ហើយជនជាតិអេដុមក៏ធ្លាក់ខ្លួនចំណុះគាត់។ អុលឡោះតាអាឡាប្រទានឲ្យគាត់មានជ័យជំនះនៅគ្រប់កន្លែងដែលគាត់ទៅ។
ទំនុកតម្កើង 140:7 - អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់អើយ! ទ្រង់សង្គ្រោះដោយអំណាចរបស់ទ្រង់ នៅពេលធ្វើសឹកសង្គ្រាម ទ្រង់ការពារខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់យេហូវ៉ានៃទូលបង្គំ ជាកម្លាំងនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំអើយ ព្រះអង្គបានគ្របបាំងក្បាលរបស់ទូលបង្គំនៅថ្ងៃនៃសង្គ្រាម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃទូលបង្គំអើយ ព្រះអង្គជាកម្លាំងនៃការសង្គ្រោះរបស់ទូលបង្គំ ព្រះអង្គបានគ្របក្បាលទូលបង្គំ នៅថ្ងៃសឹកសង្គ្រាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់អើយ ព្រះអង្គសង្គ្រោះដោយព្រះចេស្ដារបស់ព្រះអង្គ នៅពេលធ្វើសឹកសង្គ្រាម ព្រះអង្គការពារទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់ ដែលទ្រង់ជាកំឡាំង នៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំអើយ ទ្រង់បានគ្របក្បាលទូលបង្គំនៅថ្ងៃសង្គ្រាម |
ស្តេចទតបានដាក់ទេសាភិបាលឲ្យត្រួតត្រាលើស្រុកអេដុមទាំងមូល ហើយជនជាតិអេដុមក៏ធ្លាក់ខ្លួនចំណុះគាត់។ អុលឡោះតាអាឡាប្រទានឲ្យគាត់មានជ័យជំនះនៅគ្រប់កន្លែងដែលគាត់ទៅ។
ស្តេចទតបានដាក់ទេសាភិបាល ឲ្យត្រួតត្រាលើស្រុកស៊ីរី ជនជាតិស៊ីរីក៏ធ្លាក់ខ្លួនចំណុះគាត់ ហើយត្រូវជូនសួយសារអាករផង។ អុលឡោះតាអាឡាប្រទានឲ្យស្តេចទតមានជ័យជំនះ នៅគ្រប់កន្លែងដែលគាត់ទៅ។
អុលឡោះតាអាឡាសង្គ្រោះស្ដេចនានា ទ្រង់រំដោះទតជាអ្នកបម្រើរបស់ទ្រង់ ឲ្យរួចពីការស្លាប់ដោយមុខដាវ។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ការពារ និងសង្គ្រោះខ្ញុំ ទ្រង់គាំទ្រខ្ញុំ ដោយអំណាចរបស់ទ្រង់ ហើយទ្រង់លើកខ្ញុំឡើង ដោយចិត្តមេត្តា។
អុលឡោះតាអាឡាជាពន្លឺ និងជាម្ចាស់សង្គ្រោះ ខ្ញុំមិនភ័យខ្លាចនរណាឡើយ! អុលឡោះតាអាឡាជាទីជំរករបស់ជីវិតខ្ញុំ ខ្ញុំក៏មិនតក់ស្លុតចំពោះនរណាដែរ។
អាយុជីវិតរបស់ខ្ញុំ ស្ថិតនៅក្នុងដៃរបស់ទ្រង់ សូមរំដោះខ្ញុំចេញពីកណ្ដាប់ដៃរបស់ខ្មាំង សត្រូវ និងអស់អ្នកដែលបៀតបៀនខ្ញុំ!
ឱអុលឡោះដ៏ជាកម្លាំងនៃខ្ញុំអើយ ខ្ញុំនឹងច្រៀង គីតាបសាបូរដល់ទ្រង់ ដ្បិតទ្រង់ជាកំពែងការពារខ្ញុំ ជាម្ចាស់ដែលមានចិត្ត មេត្តាករុណាខ្ញុំ។
ទ្រង់តែមួយគត់ជាថ្មដា ជាម្ចាស់សង្គ្រោះខ្ញុំ ទ្រង់ជាកំពែងដ៏រឹងមាំ ដូច្នេះ ខ្ញុំនឹងមិនត្រូវបរាជ័យឡើយ។
ការសង្គ្រោះ និងសិរីរុងរឿងរបស់ខ្ញុំ ស្ថិតនៅលើអុលឡោះទាំងស្រុង អុលឡោះជាថ្មដាដ៏រឹងមាំ និងជាទីជំរករបស់ខ្ញុំ។
ពេលនោះ ទតនឹងហៅយើងថា “ទ្រង់ជាបិតា និងជាម្ចាស់នៃខ្ញុំ ទ្រង់ជួយការពារ និងសង្គ្រោះខ្ញុំ!”។
សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងអុលឡោះតាអាឡា! ចូរស្រែកច្រៀងដោយអំណរ ជូនអុលឡោះដែលជាថ្មដាសង្គ្រោះយើង។
អុលឡោះជាអ្នកសង្គ្រោះខ្ញុំ ខ្ញុំផ្ញើជីវិតលើទ្រង់ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតអុលឡោះតាអាឡាជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងជូនទ្រង់ ព្រោះទ្រង់បានសង្គ្រោះខ្ញុំ»។