ទំនុកតម្កើង 95:1 - អាល់គីតាប1 សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងអុលឡោះតាអាឡា! ចូរស្រែកច្រៀងដោយអំណរ ជូនអុលឡោះដែលជាថ្មដាសង្គ្រោះយើង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល1 មក៍! យើងនាំគ្នាច្រៀងដោយអំណរទៅកាន់ព្រះយេហូវ៉ា យើងនាំគ្នាស្រែកហ៊ោសប្បាយទៅកាន់ថ្មដានៃសេចក្ដីសង្គ្រោះរបស់យើង! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ចូលមក យើងនាំគ្នាច្រៀងថ្វាយព្រះយេហូវ៉ា ចូរយើងបន្លឺសំឡេងដោយអំណរដល់ព្រះ ដែលថ្មដានៃការសង្គ្រោះរបស់យើង! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់! ចូរស្រែកច្រៀងដោយអំណរ ថ្វាយព្រះជាម្ចាស់ដែលជាថ្មដាសង្គ្រោះយើង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 មកចុះ យើងនឹងច្រៀងថ្វាយព្រះយេហូវ៉ា ចូរយើងឡើងសំឡេងដោយអំណរ ដល់ថ្មដានៃសេចក្ដីសង្គ្រោះរបស់យើង សូមមើលជំពូក |
គេនឹងឮសូរស័ព្ទបទចំរៀងយ៉ាងសែនសប្បាយ ព្រមទាំងឮភ្លេងការ និងឮចំរៀងរបស់អស់អ្នកដែលធ្វើគូរបានអរគុណអុលឡោះនៅក្នុងដំណាក់របស់អុលឡោះតាអាឡា។ ពួកគេសរសើរតម្កើងថា “ចូរសរសើរតម្កើងអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដ្បិតទ្រង់មានចិត្តសប្បុរស ហើយចិត្តមេត្តាករុណារបស់ទ្រង់នៅស្ថិតស្ថេរអស់កល្បជានិច្ច!”។ ពិតមែនហើយ! យើងនឹងស្ដារស្រុកនេះឲ្យបានដូចដើមវិញ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ហើយនាំគ្នាច្រៀងចំរៀងរបស់ណាពីម៉ូសាជាអ្នកបម្រើរបស់អុលឡោះ និងចំរៀងរបស់កូនចៀមថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់អើយ ស្នាដៃរបស់ទ្រង់ប្រសើរឧត្ដមគួរឲ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ឱស្តេចនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ទ្រង់សុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់!