Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 144:10 - អាល់គីតាប

10 អុលឡោះ‌តាអាឡា​សង្គ្រោះ​ស្ដេច​នានា ទ្រង់​រំដោះ​ទត​ជា​អ្នក​បម្រើ​របស់​ទ្រង់ ឲ្យ​រួច​ពី​ការ​ស្លាប់​ដោយ​មុខ​ដាវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 គឺព្រះអង្គហើយ ដែល​ប្រទាន​ការសង្គ្រោះ​ដល់​បណ្ដា​ស្ដេច​! គឺព្រះអង្គហើយ ដែល​ដោះ​ដាវីឌ​បាវបម្រើ​របស់ព្រះអង្គ ឲ្យរួច​ពី​ដាវ​ដ៏អាក្រក់​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រះ‌អង្គ​ហើយ​ដែល​ប្រទាន​ឲ្យ ពួក​ស្តេច​មាន​ជ័យ​ជម្នះ ក៏​សង្គ្រោះ​ដាវីឌ​ជា​អ្នក​បម្រើ​ព្រះ‌អង្គ ឲ្យ​រួច​ពី​ដាវ​ដ៏​សាហាវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះ‌អម្ចាស់​សង្គ្រោះ​ស្ដេច​នានា ព្រះអង្គ​រំដោះ​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ឲ្យ​រួច​ពី​ការ​ស្លាប់​ដោយ​មុខ​ដាវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 គឺ​ទ្រង់​ដែល​ប្រោស​សេចក្ដី​សង្គ្រោះ​ដល់​ពួក​ស្តេច ក៏​ប្រោស​ដាវីឌ​ជា​អ្នក​បំរើ​ទ្រង់ ឲ្យ​រួច​ពី​ដាវ​ដ៏​អាក្រក់

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 144:10
12 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​បុរស​ម្នាក់​ឈ្មោះ​លោក​ណាម៉ាន់ ជា​មេ‌ទ័ព​របស់​ស្តេច​ស្រុក​ស៊ីរី។ ស្តេច​ពេញ​ចិត្ត​នឹង​គាត់​ណាស់ ដ្បិតអុលឡោះ‌តាអាឡា​ប្រទាន​ជ័យ‌ជំនះ​ដល់​ស្រុក​ស៊ីរី ព្រោះ​តែ​គាត់។ ប៉ុន្តែ មេ‌ទ័ព​ដ៏​ខ្លាំង​ពូកែ​នេះ​កើត​រោគ​ឃ្លង់។


ដោយ​យល់​ដល់​ស្តេច​ទត ជា​អ្នក​បម្រើ​របស់​ទ្រង់ សូម​កុំ​បោះ​បង់​ចោល​ស្ដេច​ដែល​ទ្រង់ បាន​ចាក់​ប្រេង​តែង‌តាំង​នេះ​ឡើយ!​


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ទ្រង់​សង្គ្រោះ​ដោយ​អំណាច​របស់​ទ្រង់ នៅ​ពេល​ធ្វើ​សឹក​សង្គ្រាម ទ្រង់​ការពារ​ខ្ញុំ។


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​កុំ​ឲ្យ​ចិត្ត​ប៉ង‌ប្រាថ្នា​របស់​មនុស្ស អាក្រក់​បាន​សម្រេច​ឡើយ ហើយ​កុំ​បណ្ដោយ​ឲ្យ​ផែន‌ការ របស់​គេ​បាន​ជោគ​ជ័យ​ឲ្យ​សោះ។ - សម្រាក


ទ្រង់​បាន​ធ្វើ​ការ​អស្ចារ្យ ដើម្បី​សង្គ្រោះ​ស្ដេច​ដែល​ទ្រង់​បាន​តែង‌តាំង ទ្រង់​បាន​សំដែង​ចិត្ត​ស្មោះ‌ត្រង់ ចំពោះ​ស្ដេច​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តែង‌តាំង គឺ​ចំពោះ​ស្ដេច​ទត និង​ពូជ‌ពង្ស​រៀង​រហូត​ត​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម