អុលឡោះនឹកដល់ណុះហ៍ និងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយគាត់ អុលឡោះធ្វើឲ្យមានខ្យល់បក់មកលើផែនដី ហើយទឹកក៏ចាប់ផ្តើមស្រក។
ទំនុកតម្កើង 132:1 - អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមនឹកដល់ស្តេចទត និងការនឿយហត់ទាំងប៉ុន្មានរបស់គាត់ផង។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ ដោយយល់ដល់ដាវីឌ សូមនឹកចាំអស់ទាំងការរងទុក្ខរបស់គាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីព្រះបាទដាវីឌ និងពីគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់លោក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមនឹកដល់ព្រះបាទដាវីឌ និងការនឿយហត់ទាំងប៉ុន្មានរបស់ព្រះរាជាផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីដាវីឌ ហើយពីគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់លោក |
អុលឡោះនឹកដល់ណុះហ៍ និងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយគាត់ អុលឡោះធ្វើឲ្យមានខ្យល់បក់មកលើផែនដី ហើយទឹកក៏ចាប់ផ្តើមស្រក។
ខ្ញុំមានអំណរខ្លាំងណាស់ នៅពេលគេប្រាប់ខ្ញុំថា: ចូរយើងនាំគ្នាទៅដំណាក់របស់អុលឡោះតាអាឡា!។
ប្រសិនបើគ្មានអុលឡោះតាអាឡា នៅខាងយើងទេនោះ - សូមឲ្យជនជាតិអ៊ីស្រអែលពោលតាមថា: -
អ្នកណាផ្ញើជីវិតលើអុលឡោះតាអាឡា អ្នកនោះប្រៀបបាននឹងភ្នំស៊ីយ៉ូន ដែលនៅស្ថិតស្ថេររហូត ឥតរង្គើសោះឡើយ។
ពេលអុលឡោះតាអាឡានាំអស់អ្នក ដែលជាប់ជាឈ្លើយ ត្រឡប់មកក្រុងស៊ីយ៉ូនវិញ យើងទាំងអស់គ្នាដូចជាយល់សប្ដិ។
ប្រសិនបើអុលឡោះតាអាឡា មិនសង់ផ្ទះទេនោះ អស់អ្នកដែលសង់ផ្ទះនឹងខំប្រឹងសង់ ដោយឥតបានផលអ្វីឡើយ! ប្រសិនបើអុលឡោះតាអាឡាមិនថែរក្សាទីក្រុងទេនោះ អ្នកយាមទីក្រុងនឹងខំប្រឹងយាម ដោយឥតបានផលអ្វីឡើយ!
អ្នកណាគោរព កោតខ្លាចអុលឡោះតាអាឡា ហើយដើរតាមមាគ៌ារបស់ទ្រង់ អ្នកនោះមានសុភមង្គលហើយ!
គេតែងតែនាំគ្នាធ្វើបាបខ្ញុំ តាំងពីខ្ញុំនៅក្មេង សូមឲ្យជនជាតិអ៊ីស្រអែលពោលតាមថា
ឱអុលឡោះតាអាឡាអើយ ខ្ញុំគ្មានចិត្តអំនួត ឬវាយឫកខ្ពស់ទេ ខ្ញុំមិនប្រាថ្នាចង់បានអ្វីដែលធំអស្ចារ្យ ហួសពីសមត្ថភាពរបស់ខ្ញុំឡើយ។
សូមមើលមកទុក្ខវេទនា និងការនឿយព្រួយរបស់ខ្ញុំ សូមអត់ទោសឲ្យខ្ញុំ បានរួចពីអំពើបាបទាំងប៉ុន្មានផង។
អុលឡោះឮសំរែកថ្ងូររបស់ពួកគេ។ ទ្រង់នឹកដល់សម្ពន្ធមេត្រីដែលទ្រង់ចងជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប។
ពេលខ្ញុំនឹកដល់ទុក្ខលំបាក និងភាពតែលតោល ដែលខ្ញុំជួបប្រទះ នោះចិត្តខ្ញុំឈឺចាប់ខ្លោចផ្សាក្រៃលែង។
អុលឡោះតាអាឡាអើយ សូមនឹកដល់ ហេតុការណ៍ដែលកើតមានចំពោះយើងខ្ញុំ សូមមើលចុះ តើគេត្មះតិះដៀលយើងខ្ញុំដល់កំរិតណា!